14/07/2026
សារលិខិតរំលែកទុក្ខ
ប្រគេនចំពោះ
ព្រះសម្ភារ៍វិសុទ្ធិ ឡុង សុមុនី ព្រះរាជាគណៈកិត្តិយស
និងជាព្រះសីមាវិជិត ព្រះមេគណខេត្តព្រះវិហារ ព្រមទាំងក្រុមគ្រួសារនៃសព។
ក្នុងនាមសាលាគណរាជធានីភ្នំពេញ និងក្នុងនាមខ្ញុំព្រះករុណា អាត្មាភាពផ្ទាល់ពិតជាមានសេចក្ដី សោកស្ដាយជាទីបំផុត ដោយបានទទួលដំណឹងថា ឧបាសក ឡុង ដែង ដែលត្រូវជាញោមប្រុសបង្កើតរបស់ ព្រះសម្ភារ៍វិសុទ្ធិ ឡុង សុមុនី បានទទួលមរណភាពនៅថ្ងៃសៅរ៍ ១២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៩:០៩ នាទីព្រឹក ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។