សមាគមសម្ព័ន្ធគ្រួសារយុវជនសន្តិភាពកម្ពុជា-អាស៊ី-ស.យ.ស

  • Home
  • Cambodia
  • Phnom Penh
  • សមាគមសម្ព័ន្ធគ្រួសារយុវជនសន្តិភាពកម្ពុជា-អាស៊ី-ស.យ.ស

សមាគមសម្ព័ន្ធគ្រួសារយុវជនសន្តិភាពកម្ពុជា-អាស៊ី-ស.យ.ស សមាគមសម្ព័ន្ធគ្រួសារយុវជនសន្តិភាពកម្ពុជា-អាស៊ី ជាសមាគមផ្តោតលើការងារមនុស្សធម៍

សមាគមសម្ព័ន្ធគ្រួសារយុវជនសន្តិភាពកម្ពុជា-អាស៊ី(ស.យ.ស) គឺជាសមាគមដែលបង្កើតឡើងផ្តោតលើការងារសង្គម ការងារមនុស្សធម៍ ដោយជួយប្រជាជនខ្មែរដែលរស់នៅក្នុងប្រទេសថៃទាំងអស់ មកចូលជាសមាជិក ដើម្បីងាយស្រូលក្នុងការ
ទំនាក់ទំនងគ្នារវាងសមាគម និងពលករ-ពលការិនី ព្រមទាំងសិស្ស-និស្សិតដែលកំពុងរស់នៅក្នុងប្រទេសថៃ ។ ហើយបើសិនបងប្អូនជួបបញ្ហារឿងអ្វីមួយនោះ ខាងសមាគមនឹងជួយរកដំណោះស្រាយផ្សេងៗជួយបងប្អូន ។

សមាគមសម្ព័ន្ធគ្រួសារយុវជនសន្តិភាពកម្ពុជា-អាស៊ី សូមអបអរសាទរខួប ៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា (២៣ តុ...
23/10/2023

សមាគមសម្ព័ន្ធគ្រួសារយុវជនសន្តិភាពកម្ពុជា-អាស៊ី សូមអបអរសាទរខួប ៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា (២៣ តុលា ១៩៩១-២៣ តុលា ២០២៣)
#អរគុណសន្តិភាព
#កម្ម្ពុជា

🎂🎁🎉 រីករាយខួបកំណើត! ក្រុមការងារសមាគមសម្ព័ន្ធគ្រួសារយុវជនសន្តិភាពកម្ពុជា អាស៊ី សូមគោរពជូន​ពរ​ឯកឧត្តម សុខ ចំណាន ប្រធានសមាគ...
08/10/2023

🎂🎁🎉 រីករាយខួបកំណើត! ក្រុមការងារសមាគមសម្ព័ន្ធគ្រួសារយុវជនសន្តិភាពកម្ពុជា អាស៊ី សូមគោរពជូន​ពរ​ឯកឧត្តម សុខ ចំណាន ប្រធានសមាគម ឱ្យមាន​សុខភាព​ល្អ​ កំលាំង​រឹងមាំ​ ប្រាជ្ញា​ឈ្លាសវៃ​ ឈ្នះអស់មារសត្រូវ សម្រេចបានជោគជ័យថ្មីៗ និងបន្ត​ដឹកនាំ​សមាគម អោយរីកចម្រើនទៅមុខ និងសូមបានប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ 🙏🙏🙏

23/08/2023

ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ និងក្រុមគ្រួសារ🙏❤️

សារលិខិតអបអរសាទរ របស់សមាគមសម្ព័ន្ធគ្រួសារយុវជនសន្តិភាពកម្ពុជា-អាស៊ី (ស.យ.ស) យើងខ្ញុំទាំងអស់គ្នាជា ថ្នាក់ដឹកនាំ និងសមាជិក...
22/08/2023

សារលិខិតអបអរសាទរ របស់សមាគមសម្ព័ន្ធគ្រួសារយុវជនសន្តិភាពកម្ពុជា-អាស៊ី (ស.យ.ស)
យើងខ្ញុំទាំងអស់គ្នាជា ថ្នាក់ដឹកនាំ និងសមាជិក សមាគមសម្ព័ន្ធគ្រួសារយុវជនសន្តិភាពកម្ពុជា-អាស៊ី សូមសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅជាទីបំផុត ប្រកបដោយមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែង ជូនចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានរដ្ឋសភាជាតិផ្តល់សេចក្តីទុកចិត្តជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នេះតទៅ។ឆ្លៀតក្នុងឱកាសដ៏មហាវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត សូមទទួលបាននូវមហាជោគជ័យក្នុងបេសកកម្មបម្រើជាតិមាតុភូមិ រក្សាសន្តិភាព ស្ថិរភាព និងបន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀតជូនប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យជានិច្ចនិរន្តរ៍តទៅ។
យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមអបអរសាទរ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្ដល់គោរមងារដ៏ឧត្ដុង្គឧ...
08/08/2023

សូមអបអរសាទរ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្ដល់គោរមងារដ៏ឧត្ដុង្គឧត្ដមបំផុត ជា « កិត្តិទេសាភិបាលបណ្ឌិត»

ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣

សមាគមសម្ព័ន្ធគ្រួសារយុវជនសន្តិភាពកម្ពុជា-អាស៊ី ហៅកាត់ថា សយស មានសេចក្តីបីតិសោមនស្សរីករាយឥតឧបមា និងសូមអបអរសាទរ យ៉ាងស្មោះអស...
07/08/2023

សមាគមសម្ព័ន្ធគ្រួសារយុវជនសន្តិភាពកម្ពុជា-អាស៊ី ហៅកាត់ថា សយស មានសេចក្តីបីតិសោមនស្សរីករាយឥតឧបមា និងសូមអបអរសាទរ យ៉ាងស្មោះអស់ពីដួងចិត្ត ក្នុងឱកាសដ៏សែនរីករាយ ជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំង ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ

ព្រះមហាក្សត្របានចេញព្រះរាជក្រិត្យចាត់តាំងបណ្ឌិតហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលទី៧នៃរដ្...
07/08/2023

ព្រះមហាក្សត្របានចេញព្រះរាជក្រិត្យ
ចាត់តាំងបណ្ឌិតហ៊ុន ម៉ាណែតជា
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
សម្រាប់នីតិកាលទី៧នៃរដ្ឋសភានៅមុន
នេះបន្តិចរួចហើយ។
សូមអបអរសាទរ

លិខិតជូនពរសូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសចម្រើនជន្មាយុគម្រប់...
05/08/2023

លិខិតជូនពរ
សូមគោរពជូន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសចម្រើនជន្មាយុគម្រប់៧១ឆ្នាំ ឈានចូល៧២ឆាំ្ន
សម្តេចអគ្គមហាសេនាបតីតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!

ក្នុងឱកាសចម្រើនជន្មាយុគម្រប់៧១ឆ្នាំ ឈានចូល៧២ឆ្នាំ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាគមសម្ព័ន្ធគ្រួសារយុវជនសន្តិភាពកម្ពុជា-អាស៊ី សូមសម្តែងនូវអំណរសាទរ យ៉ាងក្លៀវក្លាប្រកបដោយភក្តីភាព និងកតញ្ញុតាធម៌ជូនចំពោះ សម្តេចតេជោ បិតាសន្តិភាពកម្ពុជា ដែលបាននិងកំពុង ដឹកនាំអភិវឌ្ឍប្រទេសជាតិប្រកបដោយគតិបណ្ឌិត រហូតមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងច្រើនឥតគណនាលើគ្រប់ វិស័យនៅកម្ពុជា។ វត្តមាននិងភាពប៉ិនប្រសប់របស់ សម្ដេចតេជោ បាននាំឱ្យប្រទេសជាតិទទួលបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ សុខសន្តិភាពពេញលេញ និងភាតរភាព បាននិងកំពុងបង្កលក្ខណៈជូនប្រជាជនកម្ពុជាគ្រប់រូបបានរស់នៅ និង ប្រកបរបរចិញ្ចឹមជីវិតយ៉ាងសុខក្សេមក្សាន្តប្រកបដោយសុភមង្គល។
ក្នុងឱកាសដ៏ឧត្ដុង្គឧត្តមថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រមទាំងវត្ថុស័ក្តិសិទ្ធិ ទាំងអស់ក្នុងលោក សូមប្រោសប្រទានពរជ័យ បវរសួស្តី សិរីមង្គលគ្រប់ប្រការជូន សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមានសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ ដើម្បីធានាបាននូវសន្តិភាពដ៏រឹងមាំ ភាពសម្បូររុងរឿង និងសុភមង្គលរបស់ប្រជាជនកម្ពុជាជានិច្ចនិរន្តរ៍តរៀងទៅ។
សូម សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សមប្រកប នឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់និងស្មោះស្ម័គ្របំផុតពីយើងខ្ញុំទាំងអស់គ្នា។

27/07/2023

សមាគមសម្ព័ន្ធគ្រួសារយុវជនសន្តិភាពកម្ពុជា-អាស៊ី សូមអបអរសាទរ និងធ្វើការគាំទ្រទាំងស្រុងនូវលទ្ធផលនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ និងសូមចូលរួមអបអរសាទរចំពោះជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជានាំមុខគេក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងឆ្លាតវៃរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងព្រឹត្តិការណ៍បោះឆ្នោតសភាជាតិ នីតិកាលទី៧ ដែលកន្លងទៅនេះមានការចូលរួម ពីគណបក្សនយោបាយចំនួន ១៧ នេះបានបង្ហាញថា ប្រជាពលរដ្ឋដែលបានរស់នៅក្រោមដំបូលសន្តិភាពពិតជាបានគោរពស្រឡាញ់ និងគាំទ្រ សម្តេចតេជោ ហ៊ុន សែន ចេញពីចិត្តពិតប្រាកដមែន ហើយនឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានការអភិវឌ្ឍន៍ប្រទេសជាតិ ជាបន្តបន្ទាប់របស់ សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍សន្តិភាពកម្ពុជា។
#ជយោគណបក្សប្រជាជនកម្ពុជា
#សម្តេចតេជោហ៊ុនសែន
#ហ៊ុនម៉ាណែត
#កម្ពុជា
#អរគណសន្តិភាព

សមាគមសម្ព័ន្ធគ្រួសារយុវជនសន្តិភាពកម្ពុជា-អាស៊ី សូមប្រកាសគាំទ្រទាំងស្រុង នូវសារនយោបាយពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊...
27/07/2023

សមាគមសម្ព័ន្ធគ្រួសារយុវជនសន្តិភាពកម្ពុជា-អាស៊ី សូមប្រកាសគាំទ្រទាំងស្រុង នូវសារនយោបាយពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខ នៃរដ្ឋសភានេះ។ ហើយទន្ទឹមនឹងនេះ សូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពឱ្យកាន់តែរឹងមាំ ប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍រីកចម្រើន និងប្រកបដោយមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅ ប្រកបដោយសេចក្តីសុខសាន្ដបន្តទៀត។
#ជយោគណបក្សប្រជាជនកម្ពុជា
#សម្តេចតេជោហ៊ុនសែន
#ហ៊ុនម៉ាណែត
#កម្ពុជា
#អរគណសន្តិភាព

13-07-2023 ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពី ការផ្តល់សេវាកម្មឥណទានណាណូដល់ពលករខ្មែរ ទៅបម្រើការងារនៅក្រៅប្រទេស រ...
17/07/2023

13-07-2023 ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់
ស្តីពី ការផ្តល់សេវាកម្មឥណទានណាណូដល់ពលករខ្មែរ ទៅបម្រើការងារនៅក្រៅប្រទេស រវាង សមាគមសម្ព័ន្ធគ្រួសារយុវជនសន្តិភាពកម្ពុជា-អាស៊ី ជាមួយនឹង ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក

Address

Chorm Chao
Phnom Penh
855

Telephone

+85569467777

Website

Alerts

Be the first to know and let us send you an email when សមាគមសម្ព័ន្ធគ្រួសារយុវជនសន្តិភាពកម្ពុជា-អាស៊ី-ស.យ.ស posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to សមាគមសម្ព័ន្ធគ្រួសារយុវជនសន្តិភាពកម្ពុជា-អាស៊ី-ស.យ.ស:

Share