18/08/2026
ដោយមានការអនុញ្ញាតនិងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនិងឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ព្រះសិរីសង្គាមមុនី បណ្ឌិត យ៉ន កុសល្យ ព្រះប្រធានផ្នែកពុទ្ធិកមធ្យមសិក្សា បានដឹកនាំព្រះមន្ត្រីសង្ឃនិងមន្ត្រីរាជការនៃផ្នែកពុទ្ធិកមធ្យមសិក្សាជួបប្រជុំជាមួយមន្ទីរធម្មការនិងគណៈគ្រប់គ្រងសាលាពុទ្ធិកអនុវិទ្យាល័យ សម្តេចព្រះសង្ឃរាជ ទេព វង្ស និរោធរង្សី ក្នុងគោលបំណងជំរុញការលើកទឹកចិត្តដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសមណសិស្ស សិស្ស។
នៅក្នុងជំនួបនោះ ព្រះប្រធានផ្នែកពុទ្ធិកមធ្យមសិក្សា បានលើកទឹកចិត្តគណៈគ្រប់គ្រងនិងលោកគ្រូ អ្នកគ្រូ ឱ្យបន្តការយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងគុណភាពនិងប្រសិទ្ធភាពនៃការគ្រប់គ្រង ការបង្រៀន និងរៀន។ ជាមួយគ្នានេះដែរ ព្រះប្រធានផ្នែកក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ
"បាលី-សំស្ក្រឹតនិងព្រះពុទ្ធសាសនាថាជានិមិត្តរូបនៃពុទ្ធិកសិក្សា"
ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦