24/08/2026
សម្ដេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន និមន្ដជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការគ្រប់គ្រងតាមពុទ្ធវិន័យក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ។
រសៀលថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ សម្ដេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្ដេចព្រះសង្ឃនាយករងទី៣ និងជាព្រះមេគណរាជធានីភ្នំពេញ និមន្ដជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការគ្រប់គ្រងតាមពុទ្ធវិន័យក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្នុងនោះក៏មានការនិមន្ដនិងអញ្ជើញចូលរួមពីសំណាក់ ព្រះបិដកធម្ម ម៉ៅ នីម ព្រះអនុគណខណ្ឌ៧មករា មន្រ្តីសង្ឃ ព្រះរាជាគណៈ ព្រះសង្ឃ សហការី លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា លោក ទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន។