NOV sothea

NOV sothea ���ដើម្បីការផ្សព្វផ្សាយព្រះធម៌របស់ព្រះពុទ្ធ និងចូលរួមចំណែកធម្មទាន���

17/07/2026
04/07/2026

បុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ
ជូនឧបាសិកា សៀម ផាត 🎗️
យើងខ្ញុំជាកូន ចៅ ក្រុមគ្រួសារនៃសពទាំងអស់ បានមូលមតិគ្នាជាឯកច្ឆន្ទប្រារព្ធ ពិធី បុណ្យទក្ខិណានុប្បទាន គម្រប់៧ថ្ងៃ ដើម្បីឧទ្ទិសជូនឧបាសិកា សៀម ផាត ដែលបានទទួលអនិច្ចកម្មនៅថ្ងៃច័ន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១០.២០នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះយើងខ្ញុំសូមគោរពអញ្ជើញ
ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃនេះ និងសូមអនុមោទនាទទួលយកនូវផល្លានិសង្ស តាមកម្លាំង សទ្ធាជ្រះថ្លារៀងៗខ្លួន ។
កម្មវិធីបុណ្យ
👉 ថ្ងៃសៅរ៍ ៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦
• វេលាម៉ោង១ : ០០រសៀល ជួបជុំបងប្អូនកូនចៅ ញាតិមិត្តជិតឆ្ងាយធ្វើបទនមស្ការព្រះរតនត្រ័យ
• វេលាម៉ោង២ : ០០រសៀល សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត
• វេលាម៉ោង៣ : ០០រសៀល សម្តែងធម៌ទេសនា
• វេលាម៉ោង៤ : ០០រសៀល ទទួលភ្ញៀវ និងអញ្ជើញពិសារអាហារភោជនីយហារ នៅគេហដ្ឋាននៃសព ភូមិសុភិទូ ឃុំសុភិទូ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

អ្នកផ្តើមបុណ្យ
• ១- លោក អ៊ុំ អឿន និងភរិយា ព្រមទាំងបុត្រ
• ២- អ្នកស្រី អ៊ុំ ថូ និងស្វាមី ព្រមទាំងបុត្រ
• ៣- អ្នកស្រី អ៊ុំ ភា និងស្វាមី ព្រមទាំងបុត្រ

08/06/2026

ចេះត្រេកអរនៅពេលឃើញគេបានសុខ ចេះត្រេកអរនៅពេលឃើញគេបានល្អ ក៏វាត្រឡប់មកខ្លួនឯងវិញមានចិត្តរីករាយដែល។

សុខចិត្តព្រោះចិត្តនេះបានស្ងប់ សុខកាយព្រោះកាយនេះ មានកម្លាំង មាំមួនមិនមានរោគចិត្តនៃបុគ្គលដែលលោកធម៌ទាំងឡាយពាល់ត្រូវហើយមិនញា...
24/03/2026

សុខចិត្តព្រោះចិត្តនេះបានស្ងប់
សុខកាយព្រោះកាយនេះ មានកម្លាំង មាំមួនមិនមានរោគ
ចិត្តនៃបុគ្គលដែលលោកធម៌ទាំងឡាយពាល់ត្រូវហើយមិន
ញាប់ញ័រ គឺជាមង្គល។ តើអ្វីទៅជាលោកធម៌?

22/03/2026

ធម្មទេសនា ក្នុងកម្មវិធីបុណ្យផ្កាប្រាក់
សាមគ្គីវត្តពោធិព្រះពន្លាសូទិព្វក្រៅ ។
ថ្ងៃ សៅរ៏ ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩។

13/03/2026

សកម្មភាពចែកសម្ភារៈសិក្សាដល់ សិស្សានុសិស្ស
បឋមសិក្សាសូទិព្វ។ សិស្សានុសិស្ស ១២០នាក់
សម្ភារៈមាន សៀវភៅសរសេរចំនួន ២៥០ក្បាល
ប៊ិក ចំនួន ១៣០ ដើម ។
អ្នកចូលរួម ព្រះចៅអធិការវត្ត សូទិព្វក្រៅ
ព្រះសង្ឃ លោកអាចារ្យ គណៈកម្មការ
លោកមេភូមិ សូទិប លោកនាយកសាលាសូទិប
លោកគ្រូអ្នកគ្រូ ។

03/03/2026

ព្រះពុទ្ធមាន រីឯធម៌ព្រះក៏នូវមាន ព្រះសង្ឃក៏មាន
បុគ្គលកុំគប្បីមាននូវសេចក្តីប្រមាថឡើយ ។
គ្រូដែលមានបញ្ញាខ្ពស់ មានការសិក្សាក្នុងព្រះត្រៃបិដក
យ៉ាងជាក់ច្បាស់ សម្តែងធម្មទេសនាដ៏ពិរោះ
មានការបដិបត្តិក៏រួចហើយ ។ នឹងអាចបង្ហាញផ្លូវ
គុណករុណា ញោមញាតិ ឲ្យអាចរួចចាគទុក្ខបាន ។

15/02/2026

ស្អែកថ្ងៃសីល សូមរក្សាកាយ វាចា ចិត្ត ឧ៌្យល្អបរិសុទ្ធ
សូមសាធុជនគ្រប់រូប បានប្រកបដោយសេចក្តីសុខ។

08/02/2026

ទេសនាកម្មវធីបុណ្យ ខួបគម្រប់ ៣ឆ្នាំ
ឧបាសិកា ញែម ឈីន ភូមិ ដូនដុំ ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ថ្ងៃ សៅ ទី ៧ ខែ កុម្ភះ ឆ្នាំ ២០២៦

01/02/2026

កម្រងរូបភាពកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី
វត្តពោធិព្រះពន្លាហៅវត្តសូទិព្វក្រៅ ។
សូមអរគុណព្រះករុណា ញោមញាតិ បងប្អូន
សប្បុរសជន ទាំងជិតឆ្ងាយ ដែលបាននិមន្តនិងអញ្ជើញចូលរួមកម្មវិធីបុណ្យ ។ សូមព្រះករុណា ញោមញាតិ បងប្អូន បានប្រកបដោយសុខភាពល្អ
មាននៅសេចក្តីសុខ អាយុវែង។
ថ្ងៃ អាទិត្យ ទី ១ ខែកុម្ភៈ ឆ្នាំ ២០២៦

Address

Phnom Penh
12206

Telephone

+855978126711

Website

Alerts

Be the first to know and let us send you an email when NOV sothea posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to NOV sothea:

Shortcuts

Share