ផ្នែកវប្បធម៌និងសាសនានៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល

  • Home
  • Cambodia
  • Phnom Penh
  • ផ្នែកវប្បធម៌និងសាសនានៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល

ផ្នែកវប្បធម៌និងសាសនានៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ផ្នែកវប្បធម៌និងសាសនាយុវជនថ្នាក់កណ្ដាល

ឯកឧត្តម ឆាយ វណ្ណា បានដឹកក្រុមការងារផ្នែកវប្បធម៌ និងសាសនា  អញ្ជើញចូលរួមពិធីបិទសិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពី «ការលើកកម្...
06/09/2026

ឯកឧត្តម ឆាយ វណ្ណា បានដឹកក្រុមការងារផ្នែកវប្បធម៌ និងសាសនា អញ្ជើញចូលរួមពិធីបិទសិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពី «ការលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនក្នុងវិស័យសាសនា និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនថ្នាក់ដឹកនាំអន្តរសាសនានៅខេត្តព្រះសីហនុ» ក្រោមអធិបតីភាពភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់

ព្រះសីហនុ៖ នារសៀលថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ វណ្ណា សមាជិកគណ:កម្មាធិការកណ្ដាល និងជាសមាជិកគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល ប្រធានផ្នែកវប្បធម៌ និងសាសនានៃយុវជនគណបក្សថ្នាក់កណ្ដាល បានដឹកក្រុមការងារផ្នែកវប្បធម៌ និងសាសនានៃយុវជនគណបក្សថ្នាក់កណ្ដាល អញ្ជើញចូលរួមពិធីបិទសិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពី «ការលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនក្នុងវិស័យសាសនា និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនថ្នាក់ដឹកនាំអន្តរសាសនានៅខេត្តព្រះសីហនុ» ក្រោមអធិបតីភាពភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ សមាជិកគណ:អចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ នៅខេត្តព្រះសីហនុ។

ឯកឧត្តម សាយ សំអាលក់ បានកត់សម្គាល់ថាកម្ពុជាគឺជាសង្គមសេរីនិងពហុវប្បធម៌ដែលមិនមានការរើសអើងជំនឿសាសនា ពណ៌សម្បុរ និងពូជសាសន៍ ដែលនេះគឺជាគោលការណ៍គ្រឹះនៃសង្គមជាតិកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាស់វៃរបស់គណបក្សប្រជាជន ជាពិសេសក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ និងសម្តេចមហាបរវរធិបតី។

១- ស្ថាប័នសាសនាត្រូវតែជាស្ថាប័នគំរូ ស្ថាប័ននាំផ្លូវក្នុងកិច្ចការសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ដើម្បីធានាការលូតលាស់របស់ប្រជាជនកម្ពុជាគ្រប់រូបបន្តជំនាន់។

២- សម្រាប់វិស័យអប់រំ ដែលត្រូវផ្តល់ឱកាស និងជម្រើសកាន់តែទូលំទូលាយក្នុងការសិក្សា
បច្ចេកវិទ្យាអ៉ីធឺណែត ឧបករណ៍ឌីជីថល និងបញ្ញាសិប្បនិម្មិត(AI) ជាឧបករណ៍សម្រាប់ការត្រាស់ដឹង។

៣- បញ្ហាសង្គម ដូចជា គ្រឿងញៀន ជំងឺធាត់ជ្រុល ជំងឺបេះដូង ជំងឺសម្ពាធឈាម និងបញ្ហាចរិយាមាយាទ ដែលបញ្ហាទាំងនេះ ស្ថាប័នសាសនាអាចចូលរួមចំណែកបានយ៉ាងច្រើន តាមរយៈការអប់រំ ទូន្មាន ប្រៀនប្រដៅ និងណែនាំប្រជាពលរដ្ឋឱ្យដើរតាមផ្លូវល្អ៕

ឯកឧត្តម ឆាយ វណ្ណា សមាជិកគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើកសិក្ខាសាលាផ្សព្វផ្សាយពីគ...
06/09/2026

ឯកឧត្តម ឆាយ វណ្ណា សមាជិកគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើកសិក្ខាសាលាផ្សព្វផ្សាយពីគ្រោះថ្នាក់គ្រឿងញៀន និងជំរុញការប្រើប្រាស់ App NoDrug នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ ថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ វណ្ណា សមាជិកគណ:កម្មាធិការកណ្ដាល និងជាសមាជិកគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល ប្រធានផ្នែកវប្បធម៌ និងសាសនានៃយុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើកសិក្ខាសាលាផ្សព្វផ្សាយពីគ្រោះថ្នាក់គ្រឿងញៀន និងជំរុញការប្រើប្រាស់ App NoDrug នៅខេត្តព្រះសីហនុ។

កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ថង សាវុន ឯកឧត្តម ណយ ស្រូន ឯកឧត្តម ឈិត សុគន្ធី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ) លោក ណៃ គង់ អភិបាលរង តំណាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំផ្នែកវប្បធម៌ និងសាសនានៃយុវជនគណបក្សថ្នាក់កណ្ដាល និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ជាកិច្ចស្វាគមន៍ លោក ណៃ គង់ តំណាង ឯកឧត្តម ម៉ាង ស៊ីណេត បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀន ដើម្បីធានាសុវត្ថិភាពភូមិ-ឃុំ ជូនដល់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានសម្តែងនូវចំណាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់វិស័យសាសនា ដែលជាបង្អែកផ្នែកស្មារតីដ៏រឹងមាំ ក្នុងការអប់រំសីលធម៌សង្គម។

ឯកឧត្តម ឆាយ វណ្ណា បានគូសបញ្ជាក់ពីគោលបំណងធំៗចំនួន ៤ នៃសិក្ខាសាលានេះរួមមាន៖ ទី១. បង្កើនការយល់ដឹងពីគ្រោះថ្នាក់គ្រឿងញៀន ទី២. ជំរុញការទាញយក និងប្រើប្រាស់កម្មវិធី (App NoDrug) ទី៣. បង្កើនការយល់ដឹងពីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និង ទី៤. ចូលរួមចំណែកអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល, ឯកឧត្តម បានសង្កត់ធ្ងន់ថា៖ «ការចូលរួមពីថ្នាក់ដឹកនាំគ្រប់សាសនា គឺជាកម្លាំងចលករដ៏មានឥទ្ធិពលបំផុត ក្នុងការអប់រំសាសនិកជនឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងជួយសង្គ្រោះយុវជនពីមហន្តរាយនេះ»។

អង្គសិក្ខាសាលានេះ អង្គពិធីទាំងមូលក៏ទទួលបានការធ្វើបទបង្ហាញយ៉ាងក្បោះក្បាយពី ឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ អំពីចំណេះដឹងមូលដ្ឋាននៃគ្រឿងញៀន និងអត្ថប្រយោជន៍នៃការដំឡើងកម្មវិធី App NoDrug ក្នុងទូរស័ព្ទដៃ ដែលជាបណ្តាញផ្តល់ព័ត៌មាន និងរាយការណ៍រហ័សប្រកបដោយសុវត្ថិភាព។ បន្ថែមពីនេះ ក៏មានការអានរបាយការណ៍បូកសរុបលទ្ធផលការងារលើកកម្ពស់ការអប់រំ ដោយប្រធានក្រុមប្រឹក្សា CCCN ផងដែរ។

មុននឹងបញ្ចប់កម្មវិធី ឯកឧត្តម ឆាយ វណ្ណា បានផ្តល់នូវការលើកទឹកចិត្ត និងការគាំទ្រយ៉ាងពេញទំហឹងដល់ថ្នាក់ដឹកនាំ និងអ្នកចូលរួមទាំងអស់ ចំពោះចលនាអន្តរសាសនា ក្នុងការរួមដៃគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីកសាងសង្គមជាតិមួយដែលស្អាតស្អំ និងមានការអភិវឌ្ឍប្រកបដោយចីរភាព៕

លោក ណយ ច័ន្ទតារា អញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តលោក ប្រាក់ ញុំ ជនជាតិដើមភាគតិចព្នង ដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរ...
30/08/2026

លោក ណយ ច័ន្ទតារា អញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តលោក ប្រាក់ ញុំ ជនជាតិដើមភាគតិចព្នង ដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកខេត្ត «មិនបោះបង់សមាជិកណាម្នាក់! សាមគ្គីភាព គឺឈរនៅក្បែរគ្នា ពេលជួបការលំបាក »

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុំ កាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកមូលដ្ឋានខេត្តមណ្ឌលគិរី លោក ប៉ា សំផន អុន្រធានក្រុមការងារ និងលោក ណយ ច័ន្ទតារា សមាជិកគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី និងជាអនុប្រធានក្រុមការងារយុវជនជំនួយការថ្នាក់កណ្តាល ផ្នែកជនជាតិដើមភាគតិច និងជនជាតិភាគតិច បានអញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តលោក ប្រាក់ ញុំ ជនជាតិដើមភាគតិចព្នង និងជាសមាជិកក្រុមការងារចលនាកសាងសមាជិកមូលដ្ឋានស្រុកកោះញែក ដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។

លោក ប្រាក់ ញុំ បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវបានក្រុមមិនស្គាល់មុខស្ទាក់វាយ ខណៈលោកកំពុងជិះម៉ូតូត្រឡប់ទៅផ្ទះ បន្ទាប់ពីបានចូលរួមកម្មវិធី ទិវាជនជាតិដើមភាគតិច កាលពីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។ តាមព័ត៌មានដែលទទួលបាន លោកមានរបួសបាក់ធ្មេញ បែកឆ្អឹងក្តោងច្រមុះ និងរបួសត្រង់ក ហើយបច្ចុប្បន្នកំពុងសម្រាក និងទទួលការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។

ក្នុងឱកាសនោះ ឯកឧត្តម ឃុំ កាន បានមានប្រសាសន៍ថា ការចុះសួរសុខទុក្ខនាពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីគោរពស្រឡាញ់ចំពោះសមាជិក ដែលបានរួមចំណែកក្នុងការងាររបស់គណបក្ស និងការងារសង្គមនៅមូលដ្ឋាន។

ឯកឧត្តមបានមានប្រសាសន៍ថា៖

«សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់សមាជិក និងប្រជាពលរដ្ឋ ជាពិសេសអ្នកដែលកំពុងជួបការលំបាក។ ស្មារតីនេះ គឺជាគំរូដ៏មានតម្លៃសម្រាប់យើងទាំងអស់គ្នា ក្នុងការចេះយកចិត្តទុកដាក់ ចេះជួយគ្នា និងមិនទុកសមាជិកណាម្នាក់ឱ្យនៅឯកា»។

ឯកឧត្តមបានបន្តថា ការចុះសួរសុខទុក្ខមិនមែនគ្រាន់តែជាពិធីការនោះទេ ប៉ុន្តែជាការបង្ហាញពី ស្មារតីសាមគ្គីភាព ការគោរពស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះសមាជិក ជាពិសេសនៅពេលជួបប្រទះការលំបាក។

ជាមួយគ្នានេះ លោក ណយ ច័ន្ទតារា បានមានប្រសាសន៍ថា៖

«សាមគ្គីភាព មិនមែនមានតែនៅពេលយើងជួបជុំគ្នាធ្វើការងារនោះទេ ប៉ុន្តែសាមគ្គីភាព គឺការឈរនៅក្បែរគ្នា នៅពេលសមាជិករបស់យើងជួបការលំបាក។ យើងគោរព ស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះសមាជិកគ្រប់រូប ហើយមិនបោះបង់សមាជិកណាម្នាក់ឱ្យប្រឈមការលំបាកតែម្នាក់ឯងឡើយ»។

លោកបានបន្ថែមថា សមាជិកម្នាក់ គឺជាផ្នែកមួយនៃកម្លាំងរួម។ នៅពេលសមាជិកម្នាក់ជួបការលំបាក យើងត្រូវចូលរួមលើកទឹកចិត្ត ឈរនៅក្បែរ និងជួយតាមលទ្ធភាព។ នេះជាតម្លៃនៃសាមគ្គីភាព និងជាការបង្ហាញពីការគោរព និងស្រឡាញ់គ្នាទៅវិញទៅមក។

ក្នុងឱកាសចុះសួរសុខទុក្ខនេះ ឯកឧត្តម ឃុំ កាន និងលោក ណយ ច័ន្ទតារា ក៏បាននាំយកការឧបត្ថម្ភជូនលោក ប្រាក់ ញុំ រួមមាន ថវិកាចំនួន ៣៤០,០០០ រៀល ទឹកបរិសុទ្ធចំនួន ១ កេស និងទឹកដោះគោឆៅចំនួន ១ យួរ (១២ កំប៉ុង) ដើម្បីជួយសម្រួលការលំបាកក្នុងអំឡុងពេលសម្រាកព្យាបាល និងជាការលើកទឹកចិត្តដល់រូបលោក និងក្រុមគ្រួសារ។

ជាចុងក្រោយ ឯកឧត្តម និងលោក ណយ ច័ន្ទតារា បានជូនពរ និងលើកទឹកចិត្តលោក ប្រាក់ ញុំ ឱ្យមានកម្លាំងចិត្តរឹងមាំ ខិតខំថែរក្សាសុខភាព និងឆាប់ជាសះស្បើយ ដើម្បីបានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារ និងបន្តចូលរួមក្នុងការងារសង្គម និងសហគមន៍នាពេលខាងមុខ។

សាមគ្គីភាព គឺការរួមចិត្ត។
ការគោរពស្រឡាញ់ គឺការរួមទឹកចិត្ត។
ការមិនបោះបង់គ្នា គឺជាកម្លាំងរបស់យើង។ 🤝❤️

#យុវជនគណបក្សថ្នាក់កណ្តាល
#ផ្នែកជនជាតិដើមភាគតិចនិងជនជាតិភាគតិច
#មណ្ឌលគិរី #ជនជាតិដើមភាគតិចព្នង
#សាមគ្គីភាព #យកចិត្តទុកដាក់ #មិនបោះបង់គ្នា

លោក ណយ ច័ន្ទតារា បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងសម្តែងការគោរពដឹងគុណចំពោះអតីតយុទ្ធជន កងទ័ព និងក្រុម...
29/08/2026

លោក ណយ ច័ន្ទតារា បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងសម្តែងការគោរពដឹងគុណចំពោះអតីតយុទ្ធជន កងទ័ព និងក្រុមគ្រួសារកងទ័ព

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ លោក ណយ ច័ន្ទតារា សមាជិកគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី និងជាអនុប្រធានក្រុមការងារយុវជនជំនួយការថ្នាក់កណ្តាល ផ្នែកជនជាតិដើមភាគតិច និងជនជាតិភាគតិច បានអញ្ជើញអមដំណើរ ឯកឧត្តម គង់ គឹមនី ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងសម្តែងការគោរពដឹងគុណចំពោះអតីតយុទ្ធជន កងទ័ព និងក្រុមគ្រួសារកងទ័ព ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ហ៊ុន ម៉ាណែត ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត។

ក្នុងឱកាសនោះ ឯកឧត្តម គង់ គឹមនី អភិបាលខេត្ត បានមានប្រសាសន៍សម្តែងការគោរព និងកោតសរសើរចំពោះអតីតយុទ្ធជន និងកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត និងជីវិត ដើម្បីបុព្វហេតុការពារជាតិ ប្រជាជន និងសន្តិភាព ព្រមទាំងបានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះជីវភាព និងសុខុមាលភាពរបស់ពួកគាត់។

ក្នុងឱកាសនេះដែរ លោក ណយ ច័ន្ទតារា បានចូលរួមសម្តែងនូវការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអតីតយុទ្ធជន និងកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត និងជីវិត ដើម្បីការពារជាតិ ប្រជាជន និងសន្តិភាព។

🙏 ការដឹងគុណ គឺជាគុណធម៌។ ការចងចាំការលះបង់របស់អ្នកជំនាន់មុន គឺជាកាតព្វកិច្ចរបស់យុវជនជំនាន់ក្រោយ។ យុវជនត្រូវបន្តថែរក្សាសន្តិភាព សាមគ្គីភាព និងគុណតម្លៃដ៏ល្អរបស់ជាតិ។

#យុវជនគណបក្ស #វប្បធម៌និងសាសនា #ដឹងគុណ #អតីតយុទ្ធជន #កងទ័ព #សន្តិភាព #មណ្ឌលគិរី

ឯកឧត្តម ឆាយ វណ្ណា  បានអញ្ចើញចូលរួមក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋជម្លៀសខ្លួនដោយទឹកជំនន់ ១,៧២៦គ្រួសារ នៅស្រុកត្បូងឃ្មុំក្...
29/08/2026

ឯកឧត្តម ឆាយ វណ្ណា បានអញ្ចើញចូលរួមក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋជម្លៀសខ្លួនដោយទឹកជំនន់ ១,៧២៦គ្រួសារ នៅស្រុកត្បូងឃ្មុំក្រោមអអធិបតីឯកឧត្តម ជា សុផារ៉ា
ត្បូងឃ្មុំ៖ នាថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ វណ្ណា ប្រធានផ្នែកវប្បធម៌និងសាសនា បានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋដែលបានជម្លៀសខ្លួនមកកាន់ទីទួលសុវត្ថិភាព ដោយសារគ្រោះទឹកជំនន់ ចំនួន ១,៧២៦គ្រួសារ មកពីឃុំទន្លេបិទ និងឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមការងារ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ការផ្តល់អំណោយនាពេលនេះ គឺជាការបង្ហាញពីស្មារតីយកចិត្តទុកដាក់ខ្ពស់ មិនបោះបង់ប្រជាពលរដ្ឋណាម្នាក់ចោលឡើយ ក្នុងគោលបំណងជួយសម្រាលទុក្ខលំបាក និងជួយសម្រួលដល់ជីវភាពរស់នៅចំពោះមុខរបស់គ្រួសាររងគ្រោះទាំងអស់ឱ្យឆ្លងផុតដំណាក់កាលដ៏លំបាកនេះ៕

ឯកឧត្តម ឆាយ វណ្ណា បានអញ្ជើញចូលរួមកិច្ចប្រជុំវាយតម្លៃលទ្ធផលការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ នៅខេត្តត្បូងឃ្មុំ ខេត្...
29/08/2026

ឯកឧត្តម ឆាយ វណ្ណា បានអញ្ជើញចូលរួមកិច្ចប្រជុំវាយតម្លៃលទ្ធផលការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ នៅខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នេះ នៅទីស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ មានរៀបចំកិច្ចប្រជុំវាយតម្លៃលទ្ធផលការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០២២-២០២៧ និងលើកទិសដៅអភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០២៧-២០៣២ របស់គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឆាយ វណ្ណា ប្រធានផ្នែកវប្បធម៌និងសាសនា ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានពាក់ព័ន្ធជាច្រើនរូបទៀត។
តាមរយៈកិច្ចប្រជុំនេះ អង្គប្រជុំបានធ្វើការពិនិត្យ ពិភាក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់ទៅលើសមិទ្ធផលដែលសម្រេចបាន បញ្ហាប្រឈមនានាក្នុងការអនុវត្តកន្លងមក ព្រមទាំងរួមគ្នាដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រសំខាន់ៗសម្រាប់អាណត្តិបន្ទាប់ ដើម្បីបន្តជំរុញការអភិវឌ្ឍមូលដ្ឋានឃុំ-សង្កាត់ ឱ្យកាន់តែមានការរីកចម្រើន និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

ឯកឧត្តម លី ស៊ីណូ អញ្ជើញចុះប្រគល់ផ្ទះ និងបង្គន់អនាម័យជូនពលរដ្ឋខ្វះខាតនៅខេត្តបាត់ដំបង ដោយគូសបញ្ជាក់ថា "ទីណាមានទុក្ខលំបាក ទ...
28/08/2026

ឯកឧត្តម លី ស៊ីណូ អញ្ជើញចុះប្រគល់ផ្ទះ និងបង្គន់អនាម័យជូនពលរដ្ឋខ្វះខាតនៅខេត្តបាត់ដំបង ដោយគូសបញ្ជាក់ថា "ទីណាមានទុក្ខលំបាក ទីនោះតែងមានមន្ត្រីគណបក្សចុះជួយជានិច្ច"
បាត់ដំបង៖ ឯកឧត្តម លី ស៊ីណូ អនុប្រធានក្រុមការងារទទួលបន្ទុកឥស្លាមសាសនា និងគ្រឹស្តសាសនា នៃក្រុមជំនួយការផ្នែកវប្បធម៌និងសាសនា យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានអញ្ជើញចុះពិនិត្យ និងប្រគល់ជំនួយមនុស្សធម៌ជាច្រើនសន្ធឹកសន្ធាប់ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង កាលពីថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។
ការចុះប្រគល់អំណោយមនុស្សធម៌នាឱកាសនោះរួមមានសមិទ្ធផលសំខាន់ៗចំនួន ២ ដែលត្រូវបានសាងសង់រួចរាល់ជាស្ថាពរ រួមមាន៖
• ទី១៖ ការប្រគល់ផ្ទះថ្មីចំនួន ០១ខ្នង ដែលជាអំណោយសប្បុរសធម៌របស់សប្បុរសជននៅប្រទេសណូវែលសេឡង់ តាមរយៈមូលនិធិ Kiwi-Maddad Group។
• ទី២៖ ការប្រគល់ និងដាក់ឱ្យប្រើប្រាស់បង្គន់អនាម័យចំនួន ០៥ ដែលជាអំណោយរបស់សប្បុរសជនមកពីប្រទេសម៉ាឡេស៊ី។
សមិទ្ធផលទាំងនេះ ត្រូវបានផ្តល់ជូនចំគោលដៅពិតប្រាកដ ដើម្បីជួយសម្រួលដល់ការរស់នៅ លើកកម្ពស់សុខុមាលភាព និងបរិស្ថានអនាម័យរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ដែលកំពុងជួបការខ្វះខាត។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម លី ស៊ីណូ បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់។
ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់គណបក្ស ស្របតាមទិសដៅនិងពាក្យស្លោកដែលតែងតែអនុវត្តកន្លងមកគឺ «ទីណាមានទុក្ខលំបាក ទីនោះតែងមានមន្ត្រីគណបក្សប្រជាជនចុះមកជួយជានិច្ច»។
ឯកឧត្តមបានបន្ថែមថា ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ តែងតែរួមសុខរួមទុក្ខជាមួយប្រជាជន មិនដែលបោះបង់ប្រជាពលរដ្ឋណាម្នាក់ឡើយ ហើយតែងតែបន្តខិតខំស្វែងរកដៃគូអភិវឌ្ឍន៍ ក៏ដូចជាសប្បុរសជននានា ដើម្បីនាំយកជំនួយមកជួយគាំទ្រដល់បងប្អូនដែលមានជីវភាពខ្វះខាតនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬសាសនាអ្វីឡើយ។
គួរបញ្ជាក់ផងដែរថា សកម្មភាពនៃការចុះប្រគល់ជំនួយមនុស្សធម៌ខាងលើនេះ ប្រព្រឹត្តទៅក្រោមបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត ដោយមានការអញ្ជើញចូលរួមយ៉ាងកុះករពីសំណាក់ ក្រុមយុវជនក្នុងតំបន់ លោកហាកឹម លោកតួន អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត៕

លោក ណយ ច័ន្ទតារា អញ្ជើញចូលរួមសកម្មភាពមនុស្សធម៌ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែននាថ្ងៃទី២៨ ខែសីហា ឆ្នាំ២...
28/08/2026

លោក ណយ ច័ន្ទតារា អញ្ជើញចូលរួមសកម្មភាពមនុស្សធម៌ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែន

នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក ណយ ច័ន្ទតារា សមាជិកគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី និងជាអនុប្រធានក្រុមការងារយុវជនជំនួយការថ្នាក់កណ្តាល ផ្នែកជនជាតិដើមភាគតិច និងជនជាតិភាគតិច បានអញ្ជើញចូលរួមជាមួយក្រុមការងារ បញ្ជាការដ្ឋានយោធាខេត្តឡឹមដុង យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ចុះសួរសុខទុក្ខ ពិនិត្យសុខភាព ផ្តល់ការប្រឹក្សាអំពីសុខភាព បើកថ្នាំពេទ្យ និងចែកអំណោយជូនប្រជាពលរដ្ឋនៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ក្នុងសកម្មភាពនេះ ប្រជាពលរដ្ឋចំនួន ៥២៧ គ្រួសារ បានទទួលអំណោយមនុស្សធម៌ ដោយក្នុងមួយគ្រួសារទទួលបាន៖
🛢️ ប្រេងឆា ៥ លីត្រ
🐟 ទឹកត្រី ១ ឈុត
🍚 អង្ករ ៥ គីឡូក្រាម
🥣 ស៊ុបខ្ន ២ ថង់

សកម្មភាពនេះមិនត្រឹមតែជាការចែករំលែក និងជួយសម្រាលបន្ទុកប្រជាពលរដ្ឋនៅមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពី កិច្ចសហប្រតិបត្តិការល្អ មិត្តភាព និងសាមគ្គីភាពរវាងខេត្តមណ្ឌលគិរី និងខេត្តឡឹមដុង ដែលជាខេត្តជាប់ព្រំដែន កម្ពុជា–វៀតណាម។

យុវជនជាស្ពាននៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍសហគមន៍នៅតំបន់ព្រំដែន។

លោក ណយ ច័ន្ទតារាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញចូលរួមវេទិកាសាធារណៈថ្នាក់ជាតិ នៅស្រុកកែវសីមា ខេត្តម...
24/08/2026

លោក ណយ ច័ន្ទតារាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញចូលរួមវេទិកាសាធារណៈថ្នាក់ជាតិ នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី

នាព្រឹកថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ ទន សុគន្ធា អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះជួយឃុំស្រែខ្ទុម ស្រុកកែវសីមា បានអញ្ជើញដឹកនាំវេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ក្នុងវេទិកានេះ ប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរដែលពាក់ព័ន្ធនឹង ការផ្គត់ផ្គង់អគ្គិសនី ផ្លូវថ្នល់ ស្ពាន អណ្តូងទឹក ការកំណត់ព្រំប្រទល់រដ្ឋបាលរវាងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ព្រមទាំងសំណើសុំបណ្ណសមធម៌ និងបញ្ហាផ្សេងៗទៀតពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានយកចិត្តទុកដាក់ស្តាប់ និង ផ្តល់ដំណោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗ ចំពោះបញ្ហាដែលស្ថិតក្នុងសមត្ថកិច្ច ព្រមទាំងបានណែនាំដល់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ឱ្យចុះពិនិត្យ សម្របសម្រួល និងឆ្លើយតបចំពោះរាល់សំណូមពររបស់ប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវ ទាន់ពេលវេលា និងស្របតាមគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងពី កម្មវិធី TVET 1.5 លាននាក់ ដែលមានគោលបំណងផ្តល់ឱកាសដល់យុវជន និងប្រជាពលរដ្ឋទទួលបានចំណេះដឹង និងជំនាញវិជ្ជាជីវៈ ស្របតាមតម្រូវការទីផ្សារការងារ ដើម្បីមានសមត្ថភាព មានការងារធ្វើ និងមានប្រាក់ចំណូលសមរម្យ ដែលជាផ្នែកមួយនៃការចូលរួមអនុវត្តគោលនយោបាយអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

ការលើកឡើងរបស់ឯកឧត្តមអភិបាលខេត្តខាងលើ ក៏ស្របតាមទិសដៅ និងផែនការយុទ្ធសាស្ត្ររបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍជំនាញវិជ្ជាជីវៈ បង្កើតឱកាសការងារ និងលើកកម្ពស់ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជននៅតាមមូលដ្ឋាន។

ក្នុងឱកាសនេះ លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានចូលរួមចែកកូនដូងជូនប្រជាពលរដ្ឋ ដើម្បីជំរុញការដាំដុះ បង្កើនប្រភពចំណូលសម្រាប់គ្រួសារ និងចូលរួមលើកកម្ពស់ជីវភាព ព្រមទាំងការថែរក្សាបរិស្ថាននៅមូលដ្ឋាន។

វេទិកាសាធារណៈថ្នាក់ជាតិនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ក្នុងការស្តាប់បញ្ហា ស្វែងរកដំណោះស្រាយ និងឆ្លើយតបចំពោះតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ព្រមទាំងជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលនៅមូលដ្ឋាន។

ឯកឧត្តម ហុង ឡុង សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិ...
17/08/2026

ឯកឧត្តម ហុង ឡុង សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តម ជៀង អំ ប្រធានក្រុមការងារបក្សចុះមូលដ្ឋានខេត្តរតនគិរី

ខេត្តរតនគិរី៖ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហុង ឡុង សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល អនុប្រធានផ្នែកវប្បធម៌ និងសាសនានៃយុវជនគណបក្សថ្នាក់កណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកវឺនសៃ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តម ជៀង អំ ប្រធានក្រុមការងារបក្សចុះមូលដ្ឋានខេត្តរតនគិរី ដែលប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណបក្សខេត្តរតនគិរី សាលប្រជុំឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ចូលរួមពីសំណាក់ ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណបក្សខេត្ត ,សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ,សមាជិកគណៈកម្មការធិការគណបក្សខេត្ត ,ប្រធាន និងអនុប្រធានគណៈកម្មាធិការគណបក្ស ( ក្រុង ស្រុក ) ,ប្រធាន និងអនុប្រធានសាខាបក្សមន្ទីរអង្គភាព ,ប្រធានក្រុមការងារគណបក្ស( ថ្នាក់ខេត្ត )ចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ,ប្រធានក្រុមការងារគណបក្ស( ថ្នាក់ ក្រុង ស្រុក )ចុះមូលដ្ឋានឃុំ សង្កាត់ និងប្រធានគណៈកម្មាធិការគណបក្សឃុំ សង្កាត់ ជាច្រើនរូបផងដែរ។

ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី បានថ្លែងថា ក្រោមមាគ៌ាដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម និងប្រកបដោយគតិបណ្ឌិត និងមានកម្មវិធីនយោបាយត្រឹមត្រូវ បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជា មានការសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ធ្វើជាមូលដ្ឋានបង្អែកក្នុងការដឹកនាំ កសាង និងអភិវឌ្ឍន៍ខេត្ត ឱ្យមានការរីកចំរើន ឈានឡើង រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ឯកឧត្តម សូមថ្លែងអំណរគុណ ឯកឧត្តម ជៀង អំ ប្រធានក្រុមការងារបក្សចុះមូលដ្ឋានខេត្តរតនគិរី លោក លោកស្រី អនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្ត រួមទាំង ប្រធាន អនុប្រធាន ក្រុមការងារ គណបក្សចុះមូលដ្ឋានក្រុមប្រឹក្សា ឃុំ សង្កាត់ ទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត លើគ្រប់វិស័យជួយឧបត្ថម្ភ គាំទ្រ ទាំងថវិកា និង សម្ភារៈដល់បណ្តាមូលដ្ឋាន រួមចំណែកធ្វើឱ្យខេត្តរតនគិរី មានការរីកចំរើនជាបន្តបន្ទាប់ឥតឈប់ឈរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ជៀង អំ ប្រធានក្រុមការងារបក្សចុះមូលដ្ឋានខេត្តរតនគិរី បានធ្វើការកោតសសើរ ចំពោះ សមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ទាំងអស់ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា កន្លងមក ដើម្បីបុព្វហេតុ កសាង និងអភិវឌ្ឍ ប្រទេសកម្ពុជាយើងកាន់តែរីកចម្រើនឈានឡើង តទៅថ្ងៃអនាគត និងមានសុខសន្តិភាពពេញលេញបរិបូរណ៍។

ឯកឧត្តមបានបន្ថែមថា កត្តាដែលនាំឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតកន្លងមកនេះគឺ គណបក្សប្រជាជនកម្ពុជា មាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិត មានអង្គការចាត់តាំង (រចនា សម្ព័ន្ធ គ្រប់គ្រងដឹកនាំត្រឹមត្រូវ ចាប់តាំងពីថ្នាក់លើ រហូតដល់ថ្នាក់មូលដ្ឋាន មានកម្មវិធីនយោបាយត្រឹមត្រូវ សមស្របទៅនឹងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់មានការសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ មន្ត្រីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់រូបខិតខំយកចិត្តទុកដាក់បំពេញការងារតាមតួនាទី ភារកិច្ច ធ្វើអំពើល្អ ជូនគណបក្ស ក៏ដូចជាប្រជាជន និងប្រទេសជាតិ។

ក្នុងឱកាសនោះឯកឧត្តម ជៀង អំ ប្រធានក្រុមការងារបក្សចុះមូលដ្ឋានខេត្តរតនគិរី ក៏បានជម្រុញដល់បងប្អូនសមាជិកសមាជិការបក្ស ចូលរួមសហការជាមួយសមត្ថកិច្ច អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចពិសេសបញ្ហាល្បែងស៊ីសង និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ទាំងអស់គ្នា។

សូមបញ្ជាក់ថា ក្នុងឱកាសនេះក៏មានការសម្រេចចាត់តាំង លោក នៅ សារី ជាសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរីផងដែរ៕

Address

មហាវិថីព្រះនរោត្តម (ផ្លូវ៤១), Preah Norodom Boulevard (Street 41), Cambodia, 12000
Phnom Penh

Alerts

Be the first to know and let us send you an email when ផ្នែកវប្បធម៌និងសាសនានៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share