14/07/2026
ព្រះកិត្តិធម្មវង្ស ស្រី ណារ៉ុន ព្រះគ្រូសូធ្យឆ្វេង និមន្តដឹកនាំព្រះភិក្ខុសង្ឃ ធ្វើកិច្ចនមស្សការព្រះរតនត្រ័យ និងធ្វើឧបោសថ ដែលមានភិក្ខុចំនួន ១៧១ អង្គនិមន្តចូលរួម នារាត្រី ថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ។
🌷🌷🌺
…………………..
ការធ្វើបាតិមោក្ខ បានផ្តល់នូវអត្ថប្រយោជន៍ និងសារៈសំខាន់យ៉ាងធំធេងទាំងចំពោះបុគ្គលព្រះសង្ឃផ្ទាល់ និងចំពោះសង្គមព្រះសង្ឃទាំងមូល។ ដូចខាងក្រោម៖
១. អត្ថប្រយោជន៍ចំពោះបុគ្គល (តួអង្គព្រះសង្ឃផ្ទាល់)
- ការពិនិត្យនិងជម្រះបរិសុទ្ធិភាព៖ ជាឱកាសសម្រាប់ភិក្ខុសង្ឃនីមួយៗពិនិត្យមើលសីលវិន័យរបស់ខ្លួន។ ប្រសិនបើដឹងខ្លួនថាមានកំហុស (ដាច់សីល) ត្រូវតែធ្វើការសម្ដែងអាបត្តិ (កែប្រែកំហុស) មុននឹងចូលស្ដាប់ ដើម្បីឱ្យចិត្តស្អាតបរិសុទ្ធ។
- ការរំលឹកដាស់តឿនស្មារតី៖ ការស្ដាប់ព្រះបាតិមោក្ខជាញឹកញាប់ ជួយឱ្យភិក្ខុសង្ឃចងចាំវិន័យបានល្អ មិនភ្លេចខ្លួន និងបង្កើនសេចក្តីអៀនខ្មាសចំពោះបាប (ហិរិ) និងសេចក្តីខ្លាចបាប (ឱត្តប្បៈ)។
- ការបណ្តុះសមាធិនិងប្រាជ្ញា៖ ចិត្តដែលបរិសុទ្ធព្រោះគ្មានទោសទាស់តាមផ្លូវវិន័យ គឺជាគ្រឹះយ៉ាងរឹងមាំក្នុងការធ្វើឱ្យចិត្តស្ងប់ បង្កើតសមាធិ និងឈានទៅដល់ការចម្រើនបញ្ញា។............
ឧបោសថមានអង្គ៣គឺ៖
១)កាល គឺថ្ងៃដែលត្រូវរក្សា។
២)ចេតនា ការតាំងចិត្តវៀរចាកគ្រប់សិក្ខាបទ។
៣)វចីភេទ ការបញ្ចេញវាចាឲ្យលឺច្បាស់លាស់។🌱