វត្តមុនីប្រសិទ្ធីវង្ស-Monyprosethivong Monastery

  • Home
  • Cambodia
  • Phnom Penh
  • វត្តមុនីប្រសិទ្ធីវង្ស-Monyprosethivong Monastery

វត្តមុនីប្រសិទ្ធីវង្ស-Monyprosethivong Monastery វត្តមុនីប្រសិទ្ធីវង្ស ស្ថិតនៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

ពិធីបេីកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២...
07/05/2026

ពិធីបេីកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧
ថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦
សម្ដេចព្រះវនរ័ត កិត្តិបណ្ឌិត មួង រ៉ាសម្ដេចព្រះសង្ឃនាយករងទី២ ក្នុងនាមគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តចូលរួមក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧ ទូទាំងខេត្តរតនគិរី ពិធីនេះប្រារព្ធនៅមន្ទីរវប្បធម៌និងវិចិត្រសិលប្បៈខេត្ត ដែលមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ​ លោក លោកស្រី មន្ត្រីរដ្ឋបាលខេត្ត ន្រ្តីសង្ឃខេត្ត គណៈគ្រប់គ្រងពុទ្ធិកសិក្សា ឧទ្ទេសាចារ្យ លោកគ្រូ អ្នកគ្រូ សមណសិស្ស សិស្ស គណៈកម្មការ អាចារ្យ សរុបចំនួន ៣០០អង្គ/នាក់។
បរិក្ខារ​សិក្សា
អំណោយ​សម្តេច​ព្រះ​វនរ័ត​ កិត្តិបណ្ឌិត​ មួង​ រ៉ា​ សម្តេច​ព្រះសង្ឃនាយករងទី២​ គណៈមហានិកាយ​ នៃព្រះរាជាណាចក្រកម្ពុជា​
១-​ សៀវភៅ​មេរៀនព្រះអភិធម្ម​ ១០០ក្បាល​
២-​ សៀវភៅ​កង្ខាវិតរណី​ ១០០ក្បាល​
៣-​សៀវភៅ​សរសេរ​ ២០០ក្បាល​
៤-​ ប៊ិក​ ២០០ដេីម
៥-​អគ្គប្បវត្តនដ្ឋានកថា​ ១៥ក្បាល
៦-ទស្សនវិជ្ជាពុទ្ធសាសនាថេវាទ​ ២០ក្បាល

ពិធីបេីកបវេសនកាល━━━━✥◈✥━━━━នៅព្រឹកថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦...
06/05/2026

ពិធីបេីកបវេសនកាល
━━━━✥◈✥━━━━
នៅព្រឹកថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦
សម្ដេចព្រះវនរ័ត កិត្តិបណ្ឌិត មួង រ៉ាសម្ដេចព្រះសង្ឃនាយករងទី២ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តចូលរួមក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧ ទូទាំងខេត្តមណ្ឌលគិរី ពិធីនេះប្រារព្ធនៅមន្ទីរធម្មការនិងសាសនាខេត្ត ដែលមានការចូលរួមពីសំណាក់ឯកឧត្តម លោក លោកស្រី មន្ត្រីរដ្ឋបាលខេត្ត ន្រ្តីសង្ឃខេត្ត គណៈគ្រប់គ្រងពុទ្ធិកសិក្សា ឧទ្ទេសាចារ្យ លោកគ្រូ អ្នកគ្រូ សមណសិស្ស សិស្ស គណៈកម្មការ អាចារ្យ សរុបចំនួន ១៥៨អង្គ/នាក់។
ជាមួយគ្នានេះ សម្ដេចព្រះវនរ័ត កិត្តិបណ្ឌិត មួង រ៉ា សូមសម្តែងនូវការកោតសរសើរចំពោះសាលាគណខេត្តមណ្ឌលគិរី ព្រះមេគណ ព្រះអនុគណ ព្រះមន្រ្តីសង្ឃ ព្រះចៅអធិការ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ដែលបានរៀបចំកម្មវិធី បើកបវេសនកាលពុទ្ធិកសិក្សាទូទាំងខេត្ត សម្រាប់ឆ្នាំសិក្សាថ្មី២០២៦-២០២៧ នេះឡើងប្រព្រឹត្តទៅមានភាពអធិកអធម និងទទួលបានលទ្ធផលល្អប្រសើរ។
ទន្ទឹមនឹងនេះផងដែរ ដើម្បីធ្វើឱ្យការអប់រំរបស់វិស័យពុទ្ធិកសិក្សា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទទួលបានលទ្ធផលល្អ និងវិវឌ្ឍស្របទៅតាមភាពរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល សម្ដេចព្រះវនរ័ត កិត្តិបណ្ឌិត មួង រ៉ា បានលើកទឹកចិត្តដល់សាលាពុទ្ធិកទាំងអស់ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ ចំណុចមួយចំនួន ដូចខាងក្រោម៖
១- បណ្ដាវត្តអារាមដែលមានពុទ្ធិកសិក្សាគ្រប់កម្រិត ត្រូវបន្តផ្សព្វផ្សាយ អំពីការជ្រើសរើស សមណសិស្ស សិស្ស ឱ្យចូលសិក្សាតាមឆ្នាំសិក្សានីមួយៗ។ ដោយឡែក ពុទ្ធបរិស័ទ នៅក្នុងមូលដ្ឋាន សូមចូលរួមជួយទំនុកបម្រុង ឧបត្ថម្ភ គាំទ្រចង្ហាន់ប្រចាំថ្ងៃតាមលទ្ធភាព ជាក់ស្ដែង។
២- គណៈគ្រប់គ្រងពុទ្ធិកសិក្សាគ្រប់កម្រិត ត្រូវរៀបចំបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រប់គ្រងសាលា និងបែងចែកភារកិច្ច ជូនគណៈគ្រប់គ្រងឱ្យបានច្បាស់លាស់ ដើម្បីឱ្យការគ្រប់គ្រង បុគ្គលិកសាលា ការបណ្ដុះបណ្ដាលសមណសិស្ស សិស្ស ឱ្យមានប្រសិទ្ធភាព និងត្រូវ រៀបចំកាលវិភាគសម្រាប់ ឧទ្ទេសាចារ្យ លោកគ្រូ អ្នកគ្រូ គ្រូកិច្ចសន្យា និង គ្រូវេលាកាល ឱ្យចំគោលដៅ ប្រើប្រាស់ឱ្យអស់លទ្ធភាព និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ គ្រូបង្រៀន ព្រមទាំងរៀបចំកិច្ចតែងការបង្រៀន ឱ្យបានត្រឹមត្រូវតាមមុខវិជ្ជានីមួយៗ ស្របតាមនិយាម គរុកោសល្យ។
៣- សមណសិស្ស សិស្សគ្រប់កម្រិត ត្រូវគោរពឱ្យបាននូវបទបញ្ជាផ្ទៃក្នុងរបស់សាលា ខិតខំ សិក្សា រៀនសូត្រ ឧស្យាហ៍ព្យាយាម យកចិត្ត ទុកដាក់ខ្ពស់ក្រេបយកចំណេះដឹង ចំណេះធ្វើ ជំនាញ បំណិន និងសីលធម៌ ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ និងព្រះពុទ្ធសាសនាឱ្យ មានភាពរីកចម្រើន ប្រកបដោយចីរភាព។
ក្នុងនោះសម្តេចបានឧបត្ថម្ភនូវគ្រឿងបរិក្ខារសិក្សារួមមាន៖​ ១-សៀវភៅមេរៀនព្រះអភិធម្ម ១០០ក្បាល
២-សៀវភៅកង្ខាវិតរណី ១០០ក្បាល
៣-សៀវភៅសរសេរ២០០ក្បាល
៤-ប៊ិក២០០ដើម
៥-សៀវភៅអគប្បវនដ្ឋានកថា១៥ក្បាល (ព្រះបវរសត្ថា)
៦-សៀវភៅទស្សនវិជ្ជាព្រះពុទ្ធសាសនា២០ក្បាល (ព្រះបវរសត្ថា)

ក្នុង​នាមអាត្មាភាព​ សម្ដេចព្រះវនរត័​ កិត្តិបណ្ឌិត​ មួង​ រ៉ា​ សម្ដេចសង្ឃនាយករងទី២​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជា​ព្រះ​អធ...
18/04/2026

ក្នុង​នាមអាត្មាភាព​ សម្ដេចព្រះវនរត័​ កិត្តិបណ្ឌិត​ មួង​ រ៉ា​ សម្ដេចសង្ឃនាយករងទី២​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជា​ព្រះ​អធិការ​វត្ដ​មុនីប្រសិទ្ធីវង្ស​ ព្រះ​សង្ឃ​គ្រប់​ព្រះអង្គ​ ព្រម​ទាំង​គណៈកម្មការគ្រប់រូប​ មាន​សេចក្ដី​សោមនស្ស​រីករាយ​ និងសូមអំណរគុណដ៏ជ្រាលជ្រៅ​បំផុត​ ចំពោះ​ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ស​ ថេត​ នឹងលោក​ជំទាវ​ ស​ ស៉ីណា​ ស​ ថេត​ អគ្គស្នងការដ្ឋាននគរបាលជាតិ​ ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​ឯកឧត្ដម​លោក​ជំទាវ​ ដែលអាត្មាភាពបាន​ទទួល​ឃេីញនូវសារលិខិតថ្លែង​ព្រះ​អំណរគុណ​របស់​ឯកឧត្ដម​លោក​ជំទាវ​នេះ​ អាត្មា​ភាព​សូម​ជូនពរ​ជ័យ​ សិរីមង្គលវិបុលសុខ​ ក្នុង​មហានក្ខត្តឬក្ស​ បវសួស្ដីឆ្នាំថ្មី​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស​ ២៥៦៩នេះ​ សូមឱ្យ​ឯកឧត្ដម​នឹង​លោក​ជំទាវ​ ប្រកបនូវពុទ្ធ​មង្គលពរ​៤​ ប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំ​បី​ឃ្លៀងឃ្លាត​ឡេីយ

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦
ថ្ងៃនេះ ជាថ្ងៃសីល
April 16, 2026
ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ - ថ្ងៃ​ឡើង​ស័ក

ក្នុង​វរោកាសមហានក្ខត្តឬក្ស​ ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ ប្រពៃណីជាតិខ្មែរ​ ឆ្នាំ​មមី​ អដ្ឋស័ក​ ពុទ្ធសករាជ​ ២៥៧០​ ឆ្នាំ​២០២៦...
14/04/2026

ក្នុង​វរោកាសមហានក្ខត្តឬក្ស​ ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ ប្រពៃណីជាតិខ្មែរ​ ឆ្នាំ​មមី​ អដ្ឋស័ក​ ពុទ្ធសករាជ​ ២៥៧០​ ឆ្នាំ​២០២៦ ទូលព្រះបង្គំ​យេីងខ្ញុំព្រះករុណា​ទាំងអស់​គ្នា​ជា​សិស្ស​គណ​ សម្ដេច​ព្រះ​វនរ័ត​ កិត្តិបណ្ឌិត​ មួង​ រ៉ា​ សម្ដេច​ព្រះ​សង្ឃ​នាយក​រង​ទី​២​ គណៈ​មហា​និកាយ​ នៃព្រះរាជាណាចក្រកម្ពុជា​ សូមសម្ដេចមានព្រះសុខល្អបរិបូរណ៍​ ព្រះពលានុភាពមាំមួន​ ព្រះបញ្ញាញាណវាងវៃ​ ព្រះជន្មាទីឃាយុយឺនយូរ​ ជាងរយព្រះវស្សា​ ដេីម្បីបន្ដដឹងនាំ​ព្រះពុទ្ធសាសនា​នៃព្រះរាជាណាចក្រកម្ពុជា​ ឱ្យកាន់តែ​រីក​ចម្រើន​តរៀងទៅ​ និង​សមប្រកប​នូវ​ពុទ្ធមង្គល​ពរ​ទាំង​ ៤​ ប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំ​បី​ឃ្លៀងឃ្លាត​ឡេីយ។

08/04/2026
ពិធីក្រុងពាលីសាងសង់អគារសិក្សា━━━━✥◈✥━━━━នៅរសៀលថ្ងៃអាទិត្យ ៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែម...
06/04/2026

ពិធីក្រុងពាលីសាងសង់អគារសិក្សា
━━━━✥◈✥━━━━
នៅរសៀលថ្ងៃអាទិត្យ ៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ ប្ររព្ធពិធីក្រុងពាលី ចម្រើនព្រះបរិត្ត បើកការដ្ឋានសាងសង់អគារសិក្សាអនុវិទ្យាល័យព្រែកព្នៅ ចំនួនមួយខ្នង កំពស់ពីរជាន់ ស្មើនឹង៨បន្ទប់ ជាអំណោយដ៏ពិសិដ្ឋរបស់សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានការនិមន្ត និងអញ្ជើញចូលរួម៖
១- សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា
២- សម្តេចព្រះឧត្តមមុនី កិត្តិបណ្ឌិត ជា សំអាង ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា
៣- ព្រះធម្មឃោសាចារ្យ ជួន សាវឿន ព្រះអនុគណខណ្ឌដូនពេញ
៤- ព្រះបវរសត្ថា ហួរ សារិទ្ធិ ព្រះវិន័យធរគណរាជធានីភ្នំពេញ
៥- ព្រះញាណវិសុទ្ធិវង្ស សាត វិបុល ព្រះអនុគណខណ្ឌព្រែកព្នៅ
៦- ព្រះមេត្តានុរ័ក្ខ ង៉ែត រ៉ាល់ ព្រះសមុហ៍គណរាជធានីភ្នំពេញ
៧- ព្រះរាកិត្តិសិរី ម៉ន សុធារៈ ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា
និងមានការអញ្ជើញចូលរួមពីលោកនាយក នាយករង គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សអនុវិទ្យាល័យផងដែរ​ ក្រោមអធិបតីលោកជំទាវ ញ៉ែម សាខន ស ខេង តំណាង ដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

នៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត...
21/03/2026

នៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តពិនិត្យទីតាំងអាគារសិក្សាមួយ ស្ថិតនៅក្នុងបរិវេនអនុវិទ្យាល័យព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជាធានីភ្នំពេញ ដែលមានសភាពចាស់ទ្រុឌទ្រោមអាចនឹងមានផលប៉ះពាល់ទៅដល់ការសិក្សារបស់សិស្សានុសិស្សទាំងឡាយ ឃើញទិដ្ឋភាពដូច្នេះ សម្តេចក៏បានសម្រេចព្រះទ័យកសាងអាគារសិក្សាចំនួន១ខ្នង កំពស់២ជាន់ ស្មើនឹង៨បន្ទប់ និងតាមការស្នើសំរបស់លោកនាយក លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រង នៃសាលាអនុវិទ្យាល័យព្រែកព្នៅ។

25/02/2026

បុណ្យ​ចម្រើន​ព្រះជន្ម​ប្រគេនសម្តេចព្រះវនរ័ត​ កិត្តិបណ្ឌិត​ មួង​ រ៉ា​ សម្តេច​ព្រះសង្ឃនាយករងទី២​ នៃព្រះរាជាណាចក្រកម្ពុជា​ និងពិធីឆ្លងប្រាង្គរម្មណីប្រសិទ្ធីវង្ស
២២-២៣​ កុម្ភៈ​ ២០២៦

Address

វត្តមុនីប្រសិទ្ធីវង្ស
Phnom Penh
12000

Telephone

+85599899996

Website

Alerts

Be the first to know and let us send you an email when វត្តមុនីប្រសិទ្ធីវង្ស-Monyprosethivong Monastery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share