វត្តសិរីមង្គល បឹងប្រីយ៍ BoengBrey Monastery

  • Home
  • Cambodia
  • Phnom Penh
  • វត្តសិរីមង្គល បឹងប្រីយ៍ BoengBrey Monastery

វត្តសិរីមង្គល បឹងប្រីយ៍ BoengBrey Monastery វត្តសិរីមង្គល (ហៅបឹងប្រីយ៍) សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ Wat SereyMongkol BoengBrey Sangkat Ponsang Khan Preaek Pnov Phnom Penh.

 #ទិដ្ឋភាពទូទៅវត្តសិរីមង្គល(បឹងប្រីយ៍)
13/06/2026

#ទិដ្ឋភាពទូទៅវត្តសិរីមង្គល(បឹងប្រីយ៍)

សូមក្រាបបង្គំថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱក...
14/05/2026

សូមក្រាបបង្គំថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា។

ទូលព្រះបង្គំយើងខ្ញុំ សូមថ្វាយព្រះពរបវរមហាប្រសើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះកាយពលមាំមួន និងព្រះរាជសុខភាពល្អបរិបូរណ៍ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រខ្មែរគ្រប់ៗរូប តរៀងទៅ។

វត្តសិរីមង្គល បឹងប្រីយ៍ ​សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

ថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧបាសិកា សេង ឡឹង ព្រមទាំងកូនចៅ បានប្រគេនបច្ច័យកសាងចំនួន៤០ម៉ឺនរៀល ដើម្បីឧទ្ទិសកុសលជូនវិបា...
05/05/2026

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧបាសិកា សេង ឡឹង ព្រមទាំងកូនចៅ បានប្រគេនបច្ច័យកសាងចំនួន៤០ម៉ឺនរៀល ដើម្បីឧទ្ទិសកុសលជូនវិបាកវិញ្ញាណរបស់ ឧបាសក សុខ គ្រៀច ដែលបានមរណភាពហើយនោះទៅកាន់សុគតិភពផងចុះ។
ហើយក៏សូមគុណព្រះពុទ្ធ​ ព្រះធម៌​ ព្រះសង្ឃ​ ជាម្ចាស់ជួយអភិបាលថែរក្សាក្រុមគ្រួសារឧបាសិកា សេង ឡឹង ព្រមទាំងកូនចៅ ឱ្យជួបតែ សេចក្តីសុខចម្រើន ពុទ្ធពរបួនប្រការគឺ៖ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ។

ថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦

ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ វត្តសិរីមង្គល(បឹងប្រីយ៍) ដឹកនា...
02/05/2026

ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦

វត្តសិរីមង្គល(បឹងប្រីយ៍) ដឹកនាំប្រារព្ធកម្មវិធីបុណ្យវិសាខបូជាដោយ ព្រះបិតាសង្ឃវត្តសិរីមង្គល(បឹងប្រីយ៍)
ដើម្បីរំលឹកនឹកគុណនៃព្រះសម្មាសម្ពុទ្ធជាម្ចាស់។
ក្នុងថ្ងៃវិសាខបូជានេះដែរជាថ្ងៃពុទ្ធមាមកជន ទាំងបព្វជិតនិងគ្រហ្ថសប្រារព្ធនូវហេតុ៣យ៉ាងគឺ
១ ទ្រង់ព្រះប្រសូត ក្នុងខែវិសាខ
២ ទ្រង់ត្រាស់ដឹង ក្នុងខែវិសាខ
៣ ទ្រង់រំលុតខន្ធចូលកាន់ព្រះបរិនិព្វាន ក៏ក្នុងខែវិសាខ

រូបពីសារព័ត៌មាន សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ

របៀបវារៈនៃកម្មវិធីបុណ្យវិសាខបូជាប្រារព្ធក្នុងវត្តសិរីមង្គល (បឹងប្រីយ៍) កម្មវិធីនឹងប្រារព្ធធ្វើឡើងក្នុង ថ្ងៃទី០១ ខែឧសភា ឆ...
01/05/2026

របៀបវារៈនៃកម្មវិធីបុណ្យវិសាខបូជាប្រារព្ធក្នុងវត្តសិរីមង្គល (បឹងប្រីយ៍)
កម្មវិធីនឹងប្រារព្ធធ្វើឡើងក្នុង ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦

សូមអនុមោទនា🙏     បុណ្យវិសាខបូជា គឺជាពិធីបុណ្យដ៏ធំបំផុតមួយក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធសាសនិកជនទូទាំងពិភពលោក តែងតែប្រារព្ធ...
30/04/2026

សូមអនុមោទនា🙏

បុណ្យវិសាខបូជា គឺជាពិធីបុណ្យដ៏ធំបំផុតមួយក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធសាសនិកជនទូទាំងពិភពលោក តែងតែប្រារព្ធធ្វើឡើងនៅថ្ងៃ ១៥កើត ខែវិសាខ ដើម្បីរំលឹកដល់ព្រឹត្តិការណ៍អស្ចារ្យចំនួន ៣ នៃអង្គព្រះសម្មាសម្ពុទ្ធ ដែលកើតឡើងក្នុងថ្ងៃតែមួយគឺ៖

១ ទ្រង់ប្រសូត
២ ទ្រង់ត្រាស់ដឹង
៣ ទ្រង់ចូលព្រះបរិនិព្វាន

សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឧបាសិកា កៅ ភីរ៉ាន់យ៉ា  ដែលមានទឹកចិត្តសទ្ធាជ្រះថ្លាក្នុងគុណព្រះរតនត្រ័យ បានចូលរួមបូជ...
29/04/2026

សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឧបាសិកា កៅ ភីរ៉ាន់យ៉ា ដែលមានទឹកចិត្តសទ្ធាជ្រះថ្លាក្នុងគុណព្រះរតនត្រ័យ បានចូលរួមបូជាផ្កាស្រស់ ចំនួន ១០០ ថូ សម្រាប់បូជាថ្វាយចំពោះគុណព្រះសម្មាសម្ពុទ្ធ នាថ្ងៃបុណ្យវិសាខបូជា ខាងមុខនេះ។

ដេីម្បី​រលឹក​គុណ​ដល់ព្រះ​សម្មាសម្ពុទ្ធ​៖
-ព្រះ​ អង្គ​ប្រសូត​
-ព្រះអង្គត្រាស់ដឹង
-ព្រះ​អង្គ​ចូល​បរិ​និព្វាន

សូមជូនពរ ឧបាសិកា និងគ្រួសារ ព្រមទាំងញាតិព្រះធម៌ទាំងអស់ ទទួលបាននូវសេចក្ដីសុខ សេចក្ដីចម្រើន បានជាឧបនិស្ស័យមានបញ្ញារួចផុតចាកទុក្ខក្នុងវដ្តសង្សារនេះ និងប្រកបដោយពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ​។
សូមអនុមោទនាបុណ្យ🙏

ព្រះចៅអធិការ​ ព្រះសង្ឃ និងអាចារ្យ គណៈកម្មការ វត្តសិរីមង្គល (បឹងប្រីយ៍) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះញោម ឧបាសក ស្រ៊ុន...
26/04/2026

ព្រះចៅអធិការ​ ព្រះសង្ឃ និងអាចារ្យ គណៈកម្មការ វត្តសិរីមង្គល (បឹងប្រីយ៍) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះញោម ឧបាសក ស្រ៊ុន ឧបាសិកា ហេង លោកតា ចាន់ យន់ លោក សរ ផូ លោកតា លឹម ង៉ា លោក ហ៊ឹម ស្រី ព្រមទាំងកូនចៅ បានប្រគេនបច្ច័យកសាងចំនួន១០០$។
សូមគុណព្រះពុទ្ធ​ ព្រះធម៌​ ព្រះសង្ឃ​ ជាម្ចាស់ជួយអភិបាលថែរក្សាក្រុមគ្រួសារញោមៗឱ្យជួបតែ សេចក្តីសុខចម្រើន ពុទ្ធពរបួនប្រការគឺ៖ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃអាទិត្យ​ ១០កេីត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦

🙏ពិធីប្រកាសតែងតាំង អាចារ្យ គណៈកម្មការ អាណត្តិថ្មីមាន២៣រូបក្នុងវត្តសិរីមង្គល(បឹងប្រីយ៍)ក្រោមព្រះអធិតីបភាពព្រះគ្រូវិសុទ្ធិ...
24/04/2026

🙏ពិធីប្រកាសតែងតាំង អាចារ្យ គណៈកម្មការ អាណត្តិថ្មីមាន២៣រូប
ក្នុងវត្តសិរីមង្គល(បឹងប្រីយ៍)
ក្រោមព្រះអធិតីបភាព
ព្រះគ្រូវិសុទ្ធិសីលវិចិត្រ ឃុន សុឃៀង ព្រះចៅអធិការវត្តសិរីមង្គល(បឹងប្រីយ៍) និងមន្ត្រីសង្ឃក្នុងវត្ត
លោក ហុង ចក់ អនុប្រធានមន្ទីរ ធម្មការនិងសាសនា តំណាង លោក ទេព គង្គា ប្រធានមន្ទីរ ធម្មការនិងសាសនារាជធានីភ្នំពេញ
លោក ស្រ៊ា ម៉ៃ ប្រធានការិយាល័យព្រះពុទ្ធសាសនាផ្សាភ្ជាប់នឹងសង្គម
លោក នេត តុងហាក់ ចៅសង្កាត់រង តំណាង លោក ឈួន ឆាំ ចៅសង្កាត់ពន្សាំង
លោក អឿន អុី ប្រធានស្តីទី ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ខណ្ឌព្រែកព្នៅ
ប្រធានភូមិ អនុប្រធានភូមិ លោកតា លោកយាយ ពុទ្ធបរិស័ទចំណុះជើងវត្តសិរីមង្គល(បឹងប្រីយ៍) សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
👉ថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦

Address

BoengBrey Pagoda Stay On Street 42
Phnom Penh
12000

Website

Alerts

Be the first to know and let us send you an email when វត្តសិរីមង្គល បឹងប្រីយ៍ BoengBrey Monastery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share