08/09/2026
༺🌿 សូមអនុមោទនា🙏 🌿༻
ថ្ងៃក្រុមវេនញោម មួយ ស៊ីម និងក្រុមគ្រួសារ ព្រមទាំងញាតិព្រះធម៌ មានសទ្ធាជ្រះថ្លាប្រគេននូវបណីតភោជនជាប្រចាំខែ ដល់ព្រះសង្ឃកុដិលេខ២៩ វត្តឧណ្ណាលោម រាជធានីភ្នំពេញ។
#ព្រះគាថា
កោធំ ជហេ វិប្បជហេយ្យ មានំ សញ្ញោជនំ សព្វមតិក្កមេយ្យ តំ នាមរូបស្មិមសជ្ជមានំ ឣកិញ្ចនំ នានុតបន្តិ ទុក្ខា ។
បុគ្គលគួរលះបង់សេចក្តីក្រោធចេញ គួរលះបង់មានះចេញ គួរកន្លងសញ្ញោជនធម៌ទាំងឣស់ចោលចេញទុក្ខទាំងឡាយ តែងមិនជាប់តាមបុគ្គលដែលមិនជំពាក់ក្នុងនាម និងរូប មិនមានកិលេសគ្រឿងកង្វល់នោះ ។
#កុដិលេខ២៩វត្តឧណ្ណាលោម
📆ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។