Buddh+Ism

Buddh+Ism Hello Everyone! Buddh = Wisdom [បញ្ញា-គតិបណ្ឌិត]
ism = System​ [ប្រព័ន្ធ], So Buddhism is
the System of Wisdom [ប្រព័ន្ធបញ្ញា]

 #ចង់ចេះសម្លាប់អាចារ្យចង់បានផ្លែផ្កាយកភ្លើងដុតគល់ពាក្យទំនៀមបុរាណ " បើចង់ចេះ ត្រូវតែសម្លាប់អាចារ្យបើចង់បានផ្លែផ្កា ត្រូវត...
26/02/2026

#ចង់ចេះសម្លាប់អាចារ្យចង់បានផ្លែផ្កាយកភ្លើងដុតគល់
ពាក្យទំនៀមបុរាណ " បើចង់ចេះ ត្រូវតែសម្លាប់អាចារ្យ
បើចង់បានផ្លែផ្កា ត្រូវតែយកភ្លើងទៅដុតគល់ "។ ៚

✔ខ្លឹមសារគួរចងចាំ៚
១. #សម្លាប់អាចារ្យ ក្នុងន័យនេះគឺសម្លាប់អស្មិមានៈ
ក្នុងសន្តាន របស់យើងឱ្យអស់ ទើបយើងអាចចេះ
អាចយល់ អាចដឹងនូវរស់នៃព្រះធម៌បាន។ មានន័យថា
យើងបំបាត់នូវគំនិត ដែលថាខ្លួនចេះអស់ និងមិនត្រូវការ
ស្តាប់ទស្សនៈអ្នកដ៏ទៃឡើយ។​

២. #ចង់បានផ្លែផ្កាយកភ្លើងទៅដុតគល់ នោះគឺចង់សំដៅ
ន័យថា លុះត្រាតែយើងដុតកិលេស ដែលជាឬគល់នៃ
អកុសលធម៌ទាំងពួង ពោលគឺ ទោសៈ និងមោហៈចេញ
ទើបយើងបានផ្លែផ្កា (ព្រះនិព្វាន) ពោលគឺ សេចក្តីសុខ
ស្ងប់នោះឯង។
----------------
Buddh+Ism
📖 ដកស្រង់ចេញពីសៀវភៅ ៖ ចិត្តបុណ្យ
✏️ រៀបរៀងដោយ៖ ព្រះភិក្ខុ ពេញ វិបុល

 #ការសាងទសបារមី | ការសាងទសបារមី🙏ព្រះពោធិសត្វគ្រប់ព្រះអង្គ បន្ទាប់ពីបានទទួលព្យាករណ៍ ពីព្រះសម្មាសម្ពុទ្ធអង្គណាមួយហើយ ក្នុង...
26/02/2026

#ការសាងទសបារមី | ការសាងទសបារមី
🙏ព្រះពោធិសត្វគ្រប់ព្រះអង្គ បន្ទាប់ពីបានទទួល
ព្យាករណ៍ ពីព្រះសម្មាសម្ពុទ្ធអង្គណាមួយហើយ
ក្នុងលក្ខណះជានិយតពោធិសត្វ ត្រូវបំពេញនូវ
ទសបារមី (បារមី១០) ដែលជា ពុទ្ធការកធម៌បន្ត
ទៅទៀត រហូតដល់បានត្រាស់ជាព្រះសម្មាសម្ពុទ្ធ។​

🙏ពុទ្ធការកធម៌ (ទសបារមី១០) នោះមានដូចតទៅ៖
១.ទានបារមី ; ២.សីលបារមី ;
៣.នេក្ខម្មបារមី ; ៤.បញ្ញាបារមី ;
៥.វីរិយបារមី ; ៦.ខន្តិបារមី ;
៧.សច្ចបារមី ; ៨.អធិដ្ឋានបារមី ;
៩.មេត្តាបារមី និង ១០.ឧបេក្ខាបារមី ។​

💞 Buddh+Ism
✔ដកស្រង់ ពីសៀវភៅ៖ មាគ៌ាជីវិតនៃព្រះពោធិសត្វ
✔រៀបរៀងដោយ៖ លោកតាបណ្ឌិត កុល ផេង ៚

 #ព្រះពោធិសត្វ ព្រះពោធិសត្វ គឺជាបុគ្គលម្នាក់ ដែលតាំងចិត្តប្រាថ្នាឱ្យបានត្រាស់ដឹងជាព្រះពុទ្ធ ដោយការខិតខំព្យាយាមសាងបុណ្យបា...
22/02/2026

#ព្រះពោធិសត្វ ព្រះពោធិសត្វ គឺជាបុគ្គលម្នាក់ ដែល
តាំងចិត្តប្រាថ្នាឱ្យបានត្រាស់ដឹងជាព្រះពុទ្ធ ដោយការ
ខិតខំព្យាយាមសាងបុណ្យបារមី យ៉ាងស្វិតស្វាញបំផុត។

ពាក្យថា ព្រះពោធិសត្វ សំដៅយកបុគ្គល និងមហាសត្វ
ទាំងឡាយ ដែលប្រកបដោយចិត្តបុណ្យដ៏ទូលាយ
ព្រមទាំងមានបញ្ញាដ៏ជ្រាលជ្រៅ។ (ពោធិ) ជាពាក្យបាលី មានន័យថា បញ្ញាជាគ្រឿងត្រាស់ដឹង។ (សត្ត) ពាក្យបាលី
ឬ (សត្វ) ពាក្យសំស្ក្រឹត មានន័យថា បុគ្គលដែល
ជាប់ជំពាក់ក្នុងអារម្មណ៍ ឬបំណងណាមួយ។
ដូច្នេះពាក្យថា (ពោធិសត្វ) មានន័យថា " បុគ្គលដែល
មានចិត្តជាប់ជំពាក់ក្នុងការត្រាស់ដឹង ឬជាបុគ្គលដែល
សាងចិត្តដើម្បីត្រាស់ដឹង "។​

💞 Buddh+Ism
✔ដកស្រង់ ពីសៀវភៅ៖ មាគ៌ាជីវិតនៃព្រះពោធិសត្វ
✔រៀបរៀងដោយ៖ លោកតាបណ្ឌិត កុល ផេង ៚

📖 វិធាន ជីវិតពោរពេញដោយសន្តិភាព៖✔ ទៅសួរសុខទុក្ខ អ្នកដែលមកសួរសុខទុក្ខអ្នក។✔ ជួយឧបត្ថម្ភ អ្នកដែលបានជួយអ្នកឧបត្ថម្ភអ្នក។ ✔ ប...
21/02/2026

📖 វិធាន ជីវិតពោរពេញដោយសន្តិភាព៖
✔ ទៅសួរសុខទុក្ខ អ្នកដែលមកសួរសុខទុក្ខអ្នក។
✔ ជួយឧបត្ថម្ភ អ្នកដែលបានជួយអ្នកឧបត្ថម្ភអ្នក។
✔ បោះបង់ចោល អ្នកដែលបានបោះបង់អ្នក៚
💞 Buddh+Ism

🙏🙏🙏 សូមអនុមោទនា ពិធីបុណ្យមាឃបូជា៚ថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២...
02/02/2026

🙏🙏🙏 សូមអនុមោទនា ពិធីបុណ្យមាឃបូជា៚
ថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក
ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦

Address

Phnom Penh
855

Website

Alerts

Be the first to know and let us send you an email when Buddh+Ism posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share