24/11/2022
From Pastor John Bevere: (English version below)
មានពេលមួយនៅក្នុងអាពាហ៍ពិពាហ៍របស់យើង នៅពេលដែល Lisa និងខ្ញុំមានការអាក់អន់ចិត្តនឹងគ្នាអស់រយៈពេលប្រហែលដប់ប្រាំបីខែជាប់គ្នា ហើយរឿងដដែលនេះបានផ្ទុះឡើងម្តងហើយម្តងទៀតមិនចេះឈប់។ យប់មួយ ខ្ញុំបានរត់ចេញពីផ្ទះ។ ខ្ញុំខឹងនឹង Lisa ហើយភ្លាមៗនោះខ្ញុំចាប់ផ្តើមត្អូញត្អែរចំពោះមុខព្រះជាអម្ចាស់។ខ្ញុំនឹងមិនភ្លេចពីរបៀបដែលព្រះជាអម្ចាស់បានឆ្លើយតបមកកាន់ខ្ញុំទេ។ ព្រះវិញ្ញាណបរិសុទ្ធមិនអាណិតអាសូរខ្ញុំទេ។ ផ្ទុយទៅវិញ ព្រះអង្គគ្រាន់តែខ្សឹបប្រាប់ខ្ញុំថា "កូនប្រុស… ខ្ញុំចង់ឱ្យកូនគិតពីរឿងមួយដែលកូនពេញចិត្តចំពោះ Lisa ហើយបន្ទាប់មកអរព្រះគុណយើងសម្រាប់កិច្ចការនោះ" ។ ខ្ញុំចំណាយពេលមួយសន្ទុះ ប៉ុន្តែទីបំផុតខ្ញុំក៏បាននិយាយាចេញថា "នាងជាម្តាយដ៏ល្អម្នាក់… ព្រះអម្ចាស់ អរគុណដែល Lisa ជាចុងភៅដ៏ឆ្នើមម្នាក់ ហើយអរគុណដែលនាងជានារីដ៏ស្រស់ស្អាតម្នាក់"។ នៅពេលដែលពាក្យចាប់ផ្តើមហូរចេញពីម៉ាត់ខ្ញុំមក ខ្ញុំបានបន្តរំលឹកពីបញ្ជីគុណសម្បត្តិរបស់ Lisa ម្តងមួយយ៉ាងញ៉ាប់។ នៅពេលនោះ ខ្ញុំក៏លែងខឹងនឹងLisaទៀតហើយ។ ខ្ញុំបែរជាអន់ចិត្តនឹងខ្លួនឯងទៅវិញ ព្រោះខ្ញុំបានប្រព្រឹត្តចំពោះ Lisa យ៉ាងសាហាវ ហើយខ្ញុំតែងគិតនិងចាត់ទុកប្រពន្ធរបស់ខ្ញុំជាកត្តាដែលរារាំង ចំពោះការត្រាស់ហៅរបស់ខ្ញុំក្នុងព្រះអម្ចាស់។ ពេលនោះខ្ញុំបានប្រញាប់ទៅផ្ទះ ហើយនិយាយទៅកាន់ប្រពន្ធខ្ញុំថា "លីសា បងសុំទោស! បងបានលេងសើចជាមួយអារម្មណ៍មនោសច្ចេតនារបស់អូនបែបនេះ។ សូមអត់ទោសឱ្យបងផង។ អូនគឺជាម្តាយដ៏អស្ចារ្យ និងជាភរិយាដ៏ល្អម្នាក់ ហើយអូនគឺជាបេះដូង និងអ្វីគ្រប់យ៉ាងរបស់បង" ។ ពេលខ្ញុំនិយាយរួចហើយ Lisaចាប់ផ្តើមស្រទន់ចិត្ត ហើយចាប់ផ្តើមយំយ៉ាងខ្លះ។ មានរឿងដែលនៅក្រោយការចាកចេញរបស់ខ្ញុំ ដែលខ្ញុំមិនដឹងសោះថា ខណៈពេលដែលខ្ញុំចេញទៅ ប្រពន្ធរបស់ខ្ញុំបានអធិស្ឋានថា "ព្រះជាម្ចាស់អើយ… ប្រសិនបើព្រះអង្គនឹង John ត្រឡប់មកវិញ ហើយគាត់ប្រាប់កូនថា គាត់សុំទោសមកកាន់កូន នោះកូននឹងបើកចិត្តកូនម្តងទៀតចំពោះគាត់" ។
ខ្ញុំបានទទួលស្គាល់ច្បាស់ពីអំណាចនៃការផ្លាស់ប្តូរពីខាងក្នុង តាមរបៀបនៃការដឹងគុណ។ ការដឹងគុណបានក្លាយជាកត្តាជំរុញ សម្រាប់ការព្យាបាល និងស្តារភាពស្និទ្ធស្នាលក្នុងទំនាក់ទំនងរបស់យើង។ ហើយខ្ញុំជឿថា កិច្ចការក៏អាចធ្វើដូចគ្នាសម្រាប់អ្នកដែរ។
There was a time in our marriage when Lisa and I were offended by each other for about eighteen months straight. The same argument resurfaced over and over again. One night, I stormed out of the house. I was furious with Lisa and I immediately started complaining to God. I'll never forget how God responded.
The Holy Spirit didn't sympathize with me; rather He simply whispered to me, "Son, I want you to think of one thing you appreciate about Lisa and then thank Me for it." It took me a while, but I finally mumbled, "She's a good mom. Lord, thank You that Lisa's a really good cook. Thank You that she's beautiful." As words began to flow, I proceeded to list Lisa's good qualities at the rate of a machine gun. At that point I was no longer upset with Lisa; I was upset with myself. I had treated Lisa horribly. I had treated her like an inconvenience to my calling. I rushed home, exclaiming, "Lisa, I am so sorry! I've been such a jerk. Please forgive me. You are an amazing mother and excellent wife, and you are the desire of my heart." As I spoke, Lisa softened and began to cry. Unbeknownst to me, while I was gone, she had prayed, "God, if you bring John back and he tells me he's sorry, I'm going to open my heart again."
I know the transformational power of gratitude firsthand. Gratitude became a catalyst for healing and restored intimacy in our relationship. It can do the same for you.
I personally learn inspiration lessons from this story even I am still single. Gratitude could be applied in all kind of relationship as It is the Heart of God!