24/08/2026
អាត្មាភាព ព្រះចៅអធិការ វត្តពោធិសត្ថារាម (ពោធិ៍ចិនតុង) តំណាងអោយព្រះសង្ឃទាំង (៧៨អង្គ) លោកអាចារ្យ គណៈកម្មការ សិស្សនិសិត្សទាំងអស់ សូមធ្វើនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះទឹកចិត្តសទ្ធាជ្រះថ្លារបស់៖
លោកប្រុស ឈុន ចំរើន និងលោកស្រី ឈុន យិត ព្រមទាំងបុត្រ ចូលរួមបច្ច័យ ១០០ដុល្លារ ជាវភ្លើង
សូមឧទ្ទិសមហាកុសលទាំងអស់នេះជូនចំពោះ បុព្វការីជនរបស់ញោមញាតិទាំងអស់ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ ព្រមទាំងវីរកងទ័ពទាំងអស់ ដែលបានពលីជីវិតក្រោមបុព្វហេតុការពារជាតិ មាតុភូមិកម្ពុជាទាំងអស់ សូមលោកបានសោយសុខក្នុងសុគតិភពជាភិយ្យោភាពកុំបីខានឡើយ។
អាត្មាភាព សូមបួងសួងដល់គុណព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមលោកជួយអភិបាលរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះញោមញាតិ ព្រមទាំងក្រុមគ្រួសារទាំងអស់ ជួបប្រទះតែសេចក្ដីសុខ សេចក្តីចម្រើន មានសុខភាពល្អបរិបូរណ៍ កាយពលមាំមួន ជន្មាយុយឺនយូរ បញ្ញាវាងវៃ និងជួបប្រទះនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦