Hinneniy Fellowship

Hinneniy Fellowship 1. Glorify GOD the absolute.
2. Edify believer.
3. Witeness to the world.
4. Fellowship with the saint.
5. Equiping ministers.

ប្រជុំប្រកបគ្រួសារអ្នកបំរើព្រះ ហ៊ីននេនីHinneniy Fellowship ទំនុកដំកើង 133:1 ពគប[1] មើល ដែលបងប្អូននៅមូលជាមួយគ្នា ដោយចិត្ត...
28/12/2025

ប្រជុំប្រកបគ្រួសារអ្នកបំរើព្រះ ហ៊ីននេនី
Hinneniy Fellowship
ទំនុកដំកើង 133:1 ពគប
[1] មើល ដែលបងប្អូននៅមូលជាមួយគ្នា ដោយចិត្តព្រមព្រៀង នោះជាការល្អ ហើយសមគួរយ៉ាងណាទៅ
Psalm 133:1 ESV
[1] Behold, how good and pleasant it is when brothers dwell in unity!
#הנני

យ៉ាកុប 1:27 ពគប[27] ឯ​សាសនា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅ‌ហ្មង នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា នោះ​គឺ​ឲ្យ​ទៅ​សួរ​ពួក​កំព្រា នឹង...
21/12/2024

យ៉ាកុប 1:27 ពគប
[27] ឯ​សាសនា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅ‌ហ្មង នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា នោះ​គឺ​ឲ្យ​ទៅ​សួរ​ពួក​កំព្រា នឹង​ពួក​មេម៉ាយ ក្នុង​កាល​ដែល​គេ​មាន​សេចក្ដី​វេទនា ហើយ​ឲ្យ​រក្សា​ខ្លួន មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ​នេះ​ឡើយ។

02/11/2024

ការប្រែចិត្តមិនមែនដើម្បីអោយបានសេចក្ដីសង្គ្រោះនោះទេ
តែជាផលផ្លែ
នៃសេចក្ដីសង្គ្រោះ!

22/07/2024

កូឡុស 2:23 គកស១៦
[23] សេចក្តីទាំងនេះមើលទៅទំនងដូចជាមានប្រាជ្ញា ដោយបង្ខំខ្លួនឲ្យមានការគោរពថ្វាយបង្គំដោយស្ម័គ្រចិត្ត ការដាក់ខ្លួន និងការលត់ដំរូបកាយ តែគ្មានតម្លៃនឹងទប់ទល់សេចក្តីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។
ពួកជំនុំ ព្រេសប៊ីធារាន ហ៊ីននេនី Hinneniy Presbyterian Church

បើជាសេចក្តីកម្សត់របស់ទូលបង្គំ ព្រះនាមទ្រង់បានតម្កើងឡើង សូមទុកអោយទូលបង្គំកម្សត់ចុះ!បើជាសេចក្ដីវេទនារបស់ទូលបង្គំ ព្រះរាជទ្...
10/07/2024

បើជាសេចក្តីកម្សត់របស់ទូលបង្គំ ព្រះនាមទ្រង់បានតម្កើងឡើង សូមទុកអោយទូលបង្គំកម្សត់ចុះ!
បើជាសេចក្ដីវេទនារបស់ទូលបង្គំ ព្រះរាជទ្រង់បានមកដល់សូមទុកឲ្យទូលបង្គំវេទនាចុះ។
ពួកជំនុំ ព្រេសប៊ីធារាន ហ៊ីននេនី Hinneniy Presbyterian Church

គ្រូក្លែងក្លាយ បំភ្លៃ និង បកស្រាយខុស បទគម្ពីរ ដើម្បីបម្រើផលប្រយោជន៍របស់ពួកគេ។
26/06/2024

គ្រូក្លែងក្លាយ បំភ្លៃ និង បកស្រាយខុស បទគម្ពីរ ដើម្បីបម្រើផលប្រយោជន៍របស់ពួកគេ។

ចោទិយកថា ២៩ៈ២៨'ឯអស់ទាំងសេចក្ដីលាក់កំបាំង នោះស្រេចនៅព្រះ‌យេហូវ៉ាជាព្រះនៃយើងរាល់គ្នាទេ តែសេចក្ដីដែលបានបើកសំដែងមកទាំងប៉ុន្ម...
25/06/2024

ចោទិយកថា ២៩ៈ២៨
'ឯអស់ទាំងសេចក្ដីលាក់កំបាំង នោះស្រេចនៅព្រះ‌យេហូវ៉ាជាព្រះនៃយើងរាល់គ្នាទេ តែសេចក្ដីដែលបានបើកសំដែងមកទាំងប៉ុន្មាន នោះស្រេចនៅយើងរាល់គ្នា ហើយនឹងកូនចៅយើង ជារៀង‌រាបដរាបវិញ ដើម្បីឲ្យយើងបានប្រព្រឹត្តតាមអស់ទាំងពាក្យក្នុងក្រឹត្យ‌វិន័យនេះ។'

លក្ខណៈនៃបទគម្ពីរ
• ទី១ បទគម្ពីរ គឺជាព្រះបន្ទូលព្រះ ដែលមានសិទ្ធអំណាចទាំងស្រុង។ (ចោទិយកថា ២៩ៈ២៨, យ៉ូស្វេ ១ៈ៨, ២៣ៈ៦, ២ ពង្សាវតាក្សត្រ ២២ៈ១១, អែសរ៉ា ១០ៈ១-៤, នេហេមា ១៣ៈ១-៣, អេសាយ ៤០ៈ៨, យ៉ូហាន ១០ៈ៣៤-៣៦,ម៉ាថាយ ៥ៈ១៧-១៩, លូកា ២១ៈ២១-២៣, លូកា ១៦ៈ១៧, ១ ថេស្សាឡូនិក ២ៈ១៣)
• ទី២ បទគម្ពីរ គឺជាព្រះបន្ទូលព្រះ ដែលព្រះបញ្ចេញព្រះវិញ្ញាណ បណ្ដាលអោយតែងទាំងស្រុង។ (២ធីម៉ូថេ ៣ៈ១៥-១៧)
• ទី៣ និង ទី៤ បទគម្ពីរ គឺជាអំណោយទាន។ ជាអំណោយទានភ្ជាប់ជាមួយនិងគោលបំណងសីលធម៌។
• ទី៥ បទគម្ពីរ គឺបានប្រទានមកយើងដើម្បីស្ដាប់បង្គាប់ ដូច្នេះបទគម្ពីរគឺអាចយល់បាន.។
• ទី៦ បទគម្ពីរ គឺបានប្រទានមកយើង អាចផ្ទេរបន្ដរដល់កូនចៅយើង នោះមានន័យថា បទគម្ពីរ អាចបង្រៀនបាន។
• ទី៧ បទគម្ពីរ គឺប្រទានមកដល់អស់អ្នកជឿ គ្រប់អាយុ អាចបង្រៀន អប់រំផ្លូវចិត្ត ហើយសារគ្រឹះនៃបទគម្ពីរ គឺមានភាពច្បាស់លាស់។
• ទី៨ បទគម្ពីរ ពីព្រោះបទគម្ពីរបានប្រទានមកយើងជារាងដរាប ដូច្នេះបទគម្ពីរជាប់ទាក់ទងរហូត(ព្រះមានបន្ទូលតាមបទគម្ពីរដល់រាស្ដ្រទ្រង់ទាំងអស់ក្នុងប្រវត្ដិសាស្ដ្រ)។
• ទី៩ បទគម្ពីរ គឺតម្រូវអោយយើងស្ដាប់បង្គាប់ព្រះ ក្នុងគ្រប់កាលៈទេសៈ ដូច្នេះបទគម្ពីរ គឺមានការអនុវត្ដន៍ ដល់គ្រប់ជីវិត។
• ទី១០ និង ទី១១ ពីព្រោះព្រះជាម្ចាស់បង្ហាញព្រះហឫទ័យទ្រង់ក្នុងបទគម្ពីរ ហើយគ្មានកន្លែងណាផ្សេងទេដែលព្រះបង្ហាញព្រះហឫទ័យទ្រង់ ដូច្នេះ បទគម្ពីរគឺមានសារៈសំខាន់ និង ល្មមគ្រប់គ្រាន់ ប្រាប់យើងអំពីព្រះ ហើយនិងអ្វីដែលព្រះតម្រូវដល់មនុស្ស។
• ទី១២ បទគម្ពីរ ពីព្រោះព្រះបង្ហាញក្នុងគ្រប់បទគម្ពីរគឺសម្រាប់អោយយើងស្ដាប់បង្គាប់ ហើយគ្រប់ផ្នែកនិមួយៗក្នុងបទគម្ពីរ គឺស្របគ្នានឹងផ្នែកនិមួយៗផ្សេងទៀត។ គ្មានការនិយាយផ្ទុយគ្នា រឺប្រឆាំងគ្នា ក្នុងបទគម្ពីរឡើយ។ គ្រប់ផ្នែកគឺស្របគ្នានឹងផ្នែកផ្សេងៗទៀត និង ស្របគ្នាទាំងស្រុង។
• ទី១៣ បទគម្ពីរ ពីព្រោះបទគម្ពីរទាំងស្រុងគឺបានប្រទានមកយើងដើម្បីអោយយើងស្ដាប់បង្គាប់តាម ហើយពីព្រោះគ្រប់ផ្នែកនៃបទគម្ពីរគឺស្របគ្នា ជាមួយនឹងការបង្គ្រប់ន័យគ្រប់ផ្នែកផ្សេងទៀត ហើយគ្រប់ផ្នែកនៃបទគម្ពីរទាំងស្រុងផ្ដល់ដំបូន្មាន ដើម្បីបញ្ជាក់គ្រប់ទាំងសេចក្ដីបង្រៀនក្នុងបទគម្ពីរ លើប្រធានបទណាមួយ។ ដែលយើងហៅការនេះថា ជាសារៈសំខាន់នៃលក្ខណៈយោងដោយខ្លួនឯងនៃបទគម្ពីរ (necessary self-referential nature of Scripture).
• ទី១៤ ទី១ ពីព្រោះបទគម្ពីរគឺជាគ្រឹះសម្រាប់ចំណេះដឹងគ្រប់មនុស្សជាតិ។ ទី២ ពីព្រោះព្រះជាម្ចាស់បានរក្សាសេចក្ដីអាថកំបាំងខ្លះ ហើយមិនបានបើកសម្ដែងមកមនុស្សលោកទេ ដូច្នេះក្នុងន័យខ្លះ បទគម្ពីរគឺមានដែលកំណត់។

ពួកជំនុំ ព្រេសប៊ីធារាន ហ៊ីននេនី Hinneniy Presbyterian Church

22/06/2024

‭ទំនុកដំកើង 119:174-176 ពគប‬
[174] ឱព្រះ‌យេហូវ៉ាអើយ ទូលបង្គំបាននឹករឭកដល់ សេចក្ដីសង្គ្រោះរបស់ទ្រង់ ហើយក្រិត្យ‌វិន័យរបស់ទ្រង់ជាទីរីក‌រាយដល់ទូលបង្គំ [175] សូមអនុញ្ញាតឲ្យព្រលឹងទូលបង្គំរស់នៅ នោះនឹង បានសរសើរដល់ទ្រង់ ហើយសូមឲ្យច្បាប់របស់ទ្រង់ជួយទូលបង្គំផង [176] ទូលបង្គំបានវង្វេងទៅ ដូចជាចៀមបាត់‌បង់ សូមដេញរកអ្នកបំរើទ្រង់ផង ដ្បិតទូលបង្គំមិនភ្លេចសេចក្ដីបង្គាប់របស់ទ្រង់ឡើយ។

Address

Phnom Penh
12100

Telephone

+85585788818

Website

Alerts

Be the first to know and let us send you an email when Hinneniy Fellowship posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Hinneniy Fellowship:

Share