08/09/2025
សូមថ្លែងអំណរអរគុណដល់ញោម កាន់ហារ (Kanha)ព្រមទាំងគ្រួសារ និងញោមឌួ(Dour) ព្រមទាំងគ្រួសារ ដែលរស់នៅសហរដ្ឋអាមេរិក។ បានប្រគេនចង្ហាន់និងបច្ច័យបួនដល់ភិក្ខុសង្ឃកុដិលេខ៩ ក្នុងរដូវកាន់បិណ្ឌនិងភ្ជំុបិណ្ឌនេះ សូមបុណ្យកុសលដែលញោមៗបានធ្វើក្នុងថ្ងៃនេះ សូមឧទ្ទិសដល់ញាត្តិការទាំង៧សន្ដានដែលបានចែកឋានរបស់ញោមទាំងអស់ សូមលោកមកទទួលបុណ្យកុសលដែលកូនចៅបានបំពេញក្នុងថ្ងៃនេះគ្រប់ៗគ្នា។ ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជំុបិណ្ឌនេះ សូមប្រសិទ្ធិពរជ័យ បវរសួស្តី ជូនដល់ញោមម្ចាស់សទ្ធាទាំងអស់ សូមបាននូវសេចក្តីសុខចម្រើន រកសុីមានបាន សមប្រកបជួបតែពុទ្ធពរ ៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។🌷🙏✨
ថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥
____________________________
កុដិលេខ៩ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥🌱