24/01/2022
ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់💧💧💧2022-1-24
ព្រះមានបន្ទូលថា៖ «សេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ ជ្រាបចូលក្នុងគ្រប់សេចក្ដីពិស្ដារនៃកិច្ចការគ្រប់ គ្រងរបស់ព្រះជាម្ចាស់ ហើយបើទោះបីជាមនុស្សមិនអាចយល់ពីព្រះហឫទ័យដ៏ល្អរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ទ្រង់នៅតែបន្តធ្វើកិច្ចការដែលទ្រង់តាំងព្រះហឫទ័យសម្រេចឲ្យទាល់តែបាន ដោយមិនហត់នឿយឡើយ។ ទោះបីជា មនុស្សយល់ពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់តិច ឬច្រើនយ៉ាងណា ក៏គ្រប់គ្នានៅឲ្យតម្លៃជំនួយ និងអត្ថប្រយោជន៍ដែលគេទទួលបានពីកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ មកដល់ថ្ងៃនេះ អ្នកប្រហែលជាមិនទាន់ស្គាល់អំពីក្ដីស្រឡាញ់ និងជីវិតដែលព្រះជាម្ចាស់ប្រទានឲ្យគេ ប៉ុន្តែដរាបណាអ្នកមិនបោះបង់ព្រះជាម្ចាស់ និងមិនបោះបង់ការតាំងចិត្តតាមរកសេចក្ដីពិតទេនោះ គង់មានថ្ងៃមួយ ព្រះជាម្ចាស់នឹងឲ្យអ្នកបានឃើញស្នាមញញឹមរបស់ទ្រង់ជាមិនខាន។ គោលបំណងនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺសង្គ្រោះមនុស្សដែលស្ថិតក្រោមអំណាចគ្រប់គ្រងរបស់សាតាំងយកមកវិញ មិនមែនបោះបង់មនុស្សដែលត្រូវសាតាំងបង្ខូច ហើយទាស់ទទឹងនឹងទ្រង់នោះទេ។»
ដកស្រង់ពី «មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចបានសង្គ្រោះ»