23/09/2022
Having received much education and love from the school as well as foreign missionaries over the years, it was time for them to PAY IT FORWARD.
On 1 September, a group of graduating Grade 12 students from Don Bosco High School did an outreach to a Lu Phram, where a number of poor families live. There, they led the children in dance, put up a skit about the importance of education and hygiene, held a raffle draw of clothes they brought and distributed fried noodles which they cooked.
Children and adults for this first ever programme held at their doorsteps. Families also had the chance to see their children “in action”! Not only did everyone leave with a gift and some food, we hoped they also too home the importance of education for their children. Most of all, we are proud of our students for leading this outreach to their less privileged fellow Cambodian people.
ដោយទទួលបានការអប់រំយ៉ាងច្រើន ជាមួយនឹងក្តីស្រឡាញ់ពីសាលា ក៏ដូចជាពីបងស្រីដែលបានលះបង់មកជួយនៅប្រទេសកម្ពុជាយើងជាច្រើនឆ្នាំមកនេះ ឥឡូវវាជាពេលដែលពួកគេត្រូវតបស្នងវិញ ដោយការចែករំលែកបន្តនូវអ្វីដែលគេបានទទួលទៅអ្នកផ្សេងទៀត។
កាលពីថ្ងៃទី១ ខែកញ្ញា ក្រុមសិស្សថ្នាក់ទី១២ដែលបានបញ្ចប់ការសិក្សាពីវិទ្យាល័យនៃលាសា ដុន បូស្កូ បានរៀបចំសកម្មភាពជួយជនក្រីក្រមួយនៅភូមិ លូ ប្រាំ ដែលជាកន្លែងដែលកូនសិស្សអូរ៉ាតរី(Oratorians) ខ្លះៗរបស់យើង ព្រមទាំងគ្រួសារក្រីក្រមួយចំនួនរស់នៅ។ ពួកគេបានរៀបចំកម្មវិធីមួយដែលរួមមានការរាំជាក្រុម ការសម្តែងរឿងខ្លីអប់រំស្តីអំពីសារៈសំខាន់នៃការសិក្សា និងការមានអនាម័យល្អក្នុងការរស់នៅ ការសួរសំណួរ និងផ្តល់ជារង្វាន់លើកទឹកចិត្តក្រោយពីសម្តែង ការចាប់ឆ្នោតផ្តល់ជាសម្លៀកបំពាក់ដែលពួកគេម្នាក់ៗបានបរិច្ចាក ព្រមទាំងការចែកនូវមីឆាដែលបានរៀបចំ និងចំអិនដោយស្នាដៃរបស់ពួកគេផ្ទាល់។
ទាំងកុមារ និងមនុស្សធំបានប្រមូលផ្តុំគ្នា សម្រាប់មើលកម្មវិធី ជាលើកទី១ដែលបានធ្វើឡើងនៅពីមុខច្រកទ្វារផ្ទះរបស់ខ្លួន។ វាជាឱកាសដ៏ល្អមួយសម្រាប់ក្រុមគ្រួសារដែលបានឃើញកូនៗរបស់ពួកគេ “ធ្វើសកម្មភាព”! ចុងក្រោយម្នាក់ៗមិនត្រឹមតែត្រឡប់ទៅផ្ទះរបស់ខ្លួនជាមួយនឹងអំណោយខ្លះៗ និងអាហារសម្រាប់បរិភោគប៉ុណ្ណោះទេ តែយើងក៏សង្ឈឹមផងដែលថា ពួកគេក៏បានយក និងយល់នូវខ្លឹមសារដ៏មានតម្លៃនៃការអប់រំសម្រាប់កូនៗរបស់ខ្លួនផងដែរ។
លើសពីនេះទៅទៀត យើងពិតជាមានមោទនភាពចំពោះកូនសិស្សរបស់យើងដែលបានរៀបចំគម្រោង និងចេញជាកម្មភាពជួយដល់ជនជាតិខ្មែរដូចគ្នាដែលពុំមានឱកាសបានទទួលដូចពួកគេ។