ម៉ាស្ជិទ នូរុនណាអ៊ីម គ.ម8 - Masjid Nurun Naim Km8 Official

  • Home
  • Cambodia
  • Phnom Penh
  • ម៉ាស្ជិទ នូរុនណាអ៊ីម គ.ម8 - Masjid Nurun Naim Km8 Official

ម៉ាស្ជិទ នូរុនណាអ៊ីម គ.ម8 - Masjid Nurun Naim Km8 Official ម៉ាស្ជិតនូរុនណាអុីម គ.ម៨ ភូមិ (ឃ) សង្កាត់ច្រាំងចេះ 2 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

Assalamualaikum ពុកម៉ែបងប្អូនទាំងអស់ដែលជាមាតាបិតានិងអាណាព្យាបាលសិស្សានុសិស្ស ដែលកំពុងបានសិក្សានៅសាលារៀនអៀយ៉ាឧទ្ទីន គ.ម៨ ...
28/03/2026

Assalamualaikum ពុកម៉ែបងប្អូនទាំងអស់ដែលជាមាតាបិតានិងអាណាព្យាបាលសិស្សានុសិស្ស ដែលកំពុងបានសិក្សានៅសាលារៀនអៀយ៉ាឧទ្ទីន គ.ម៨ នេះគឺជា page ថ្មីរបស់សាលា ដូច្នេះសូមមាតាបិតានិងអាណាព្យាបាលសិស្សានុសិស្សទាំងអស់ជួយធ្វើការ follow ម្នាក់មួយដើម្បីទទួលបានព័ត៌មានថ្មីៗស្ដីអំពីសាលារៀនរបស់យើងខ្ញុំ។ សូមអរគុណ!

If you have any concerns, please contact us at any time through
Tel:(+885) 98 76 76 72 / (+855) 11 70 48 80 / (+855) 16 65 88 52
WhatsApp: 098 767 672 / Telegram: 098 76 76 72. (English Speaker)
WhatsApp: 096 77 90 602 / Telegram: 096 77 90 602. (Arabic Speaker)
Gmail: [email protected]
Telegram Channel: https://t.me/madrasahIhyaUddin
FB page: https://www.facebook.com/MadrasahIhyaUddinK.M8

យប់នេះ ចន្ទគ្រាសពេញវង់ បញ្ចេញពន្លឺក្រហម លើមេឃងងឹត ក្នុងខែបួសរ៉ម៉ាឌនដ៏បរិសុទ្ធ បាតុភូតនេះរំលេចឱ្យយើងនឹកចាំពីអំណាច និងភាពអ...
03/03/2026

យប់នេះ ចន្ទគ្រាសពេញវង់ បញ្ចេញពន្លឺក្រហម លើមេឃងងឹត
ក្នុងខែបួសរ៉ម៉ាឌនដ៏បរិសុទ្ធ បាតុភូតនេះរំលេចឱ្យយើងនឹកចាំពីអំណាច និងភាពអស្ចារ្យនៃការបង្កើតរបស់អល់ឡោះ سبحانه وتعالى។ ជាពេលវេលាដ៏ល្អសម្រាប់ពិចារណាខ្លួន បង្កើនការសឡាត និងស្វែងរកការអភ័យទោសពីអល់ឡោះ។
03/03/2026

 #៥ពេលវេលាដែលហាមឃាត់មិនឲ្យសឡាត៖១.បន្ទាប់ពីសឡាតស៊ូប៊ូហ៍ (Subuh):ការហាមឃាត់ចាប់ផ្តើមភ្លាមៗបន្ទាប់ពីបញ្ចប់សឡាតហ្វារឌូ ស៊ូប៊...
02/03/2026

#៥ពេលវេលាដែលហាមឃាត់មិនឲ្យសឡាត៖
១.បន្ទាប់ពីសឡាតស៊ូប៊ូហ៍ (Subuh):
ការហាមឃាត់ចាប់ផ្តើមភ្លាមៗបន្ទាប់ពីបញ្ចប់សឡាតហ្វារឌូ ស៊ូប៊ូហ៍ រហូតដល់ថ្ងៃរះ។
២.ពេលថ្ងៃកំពុងរះ (Syuruk):
នៅពេលថ្ងៃកំពុងរះ រហូតដល់វាឡើងខ្ពស់បន្តិច (ប្រហែល 15–20 នាទីបន្ទាប់ពីរះ)។
៣.ពេលថ្ងៃស្ថិតនៅកណ្ដាលមេឃ (Istiwa’):
នៅពេលថ្ងៃស្ថិតនៅចំកណ្ដាលមេឃ (ចំណុចខ្ពស់បំផុត) រហូតដល់វាចាប់ផ្តើមលំអៀងចូលពេលសឡាតហ្សូហ៊រ (Zohor)។
លើកលែងថ្ងៃសុក្រ តាមមតិអ៊ូឡាម៉ាកខ្លះ។
៤.បន្ទាប់ពីសឡាតអាសើរ (Asar):
ការហាមឃាត់ចាប់ផ្តើមភ្លាមៗបន្ទាប់ពីបញ្ចប់សឡាតហ្វារឌូ អាសើរ រហូតដល់ថ្ងៃចាប់ផ្តើមលិច។
៥.ពេលថ្ងៃកំពុងលិច:
នៅពេលថ្ងៃកំពុងលិច (ពណ៌លឿង ឬក្រហម) រហូតដល់វាបាត់ពីទិដ្ឋភាពទាំងស្រុង។
#ចំណាំ៖
ការហាមឃាត់នេះ សម្រាប់តែសឡាតស៊ូណាត់ដែលមិនមានមូលហេតុជាក់លាក់ប៉ុណ្ណោះ (ឧទាហរណ៍៖ សឡាតស៊ូណាត់ទូទៅ)។
សឡាតដែលមានមូលហេតុជាក់លាក់ (ដូចជា សឡាតជើណាហ្សាស់, សឡាតស៊ូណាត់បន្ទាប់ពីយកទឹកសំពះយ៊ាំងរួច, សឡាតពេលមានចន្ទគ្រាស/សូរ្យគ្រាស, ឬសឡាតសង (Qadha) សឡាតហ្វារឌូ), អនុញ្ញាតឲ្យអនុវត្តបាននៅពេលវេលាទាំងនេះ។

👉រូនកុនបួសមាន២:១. នៀតمَنْ لَمْ يُبَيِّتِ الصِّيَامَ قَبْلَ طُلُوعِ الفَجْرِ فَلَاَ صِيَامَ لَهُអំពីហាហ្វសស់ (رضي الله عن...
20/02/2026

👉រូនកុនបួសមាន២:
១. នៀត
مَنْ لَمْ يُبَيِّتِ الصِّيَامَ قَبْلَ طُلُوعِ الفَجْرِ فَلَاَ صِيَامَ لَهُ
អំពីហាហ្វសស់ (رضي الله عنها) បានថារ៉ស៊ូលុលឡោះ(ص) មានប្រសាសថា: នណាហើយមិនបាននៀតមុនពេលហ្វាជើរ(ស៊ូពុហ) នោះគេមិនបានបួសឡើយ។
២. ហាមឃាត់ខ្លួនអំពីការហូបចុងពេលថ្ងៃ

👉ស្ហារ៉ាត់(លក្ខណ្ឌ)បួសមាន៥:
១. អ្នកឥស្លាម
២.មានអាកាល់ប្រាជ្ញា
៣.គ្រប់អាយុ
៤.ពុំមែនជាអ្នកកំពុងធ្វើដំណើរ
៥.មានលទ្ធភាពបួស

អ៊ីម៉ាំអិបនូកាសៀត មានប្រសាសថាៈអ្នកដែលធ្វើទូសាក្នុងខែដែលដែលហារ៉ម ដូចជាខែរ៉ាជប់នេះជាដើម ទូសាដែលធ្វើនោះវានឹងក្លាយជាធ្ងន់និង...
23/12/2025

អ៊ីម៉ាំអិបនូកាសៀត មានប្រសាសថាៈ
អ្នកដែលធ្វើទូសាក្នុងខែដែលដែលហារ៉ម ដូចជាខែរ៉ាជប់នេះជាដើម ទូសាដែលធ្វើនោះវានឹងក្លាយជាធ្ងន់និងធំ ពីព្រោះខែនេះជាខែដែលត្រូវលើកដំកើងជាខែដែលមូលា។

21/12/2025

ថ្ងៃ១រ៉ាក់ជប់ហើយបងប្អូនអើយ កុំកន្តើយ នាំគ្នាម្នីម្នា
បួសសងឆ្នាំចាស់ ដើម្បីផ្លាស់ចូលឆ្នាំថ្មី។

🤲ការថ្វាយបង្គំបួងសួងសុំពីអល់ឡោះជាម្ចាស់ សុំឱ្យប្រទេសកម្ពុជា🇰🇭ទទួលបានសន្តិភាពនិងទទួលបានជ័យជំនះលើសត្រូវឈ្លានពាន🏴‍☠️🇹🇭និងសុ...
13/12/2025

🤲ការថ្វាយបង្គំបួងសួងសុំពីអល់ឡោះជាម្ចាស់ សុំឱ្យប្រទេសកម្ពុជា🇰🇭ទទួលបានសន្តិភាពនិងទទួលបានជ័យជំនះលើសត្រូវឈ្លានពាន🏴‍☠️🇹🇭និងសុំឲ្យបងៗកងទ័ព👮🧑‍✈️ជួរមុខទាំងអស់ទទួលបានសុខសុវត្ថិភាពយកឈ្នះលើសត្រូវនិងសុំឲ្យប្រជាជនកម្ពុជា🇰🇭ទាំងអស់ទទួលបានសុខសុវត្ថិភាពនិងសន្តិភាពជានិរន្ត។🥰
ម៉ាស្ជិតនូរុនណាអុីម គ.ម៨ 12/12/2025

ពូជពង្សរបស់ព្យាការីមូហាំម៉ាត់ សអវ គឺជាពូជពង្ស ដែលប្រសើរជាងគេបំផុត និងខ្ពង់ខ្ពស់ជាងគេបំផុត។ ពូជពង្សរបស់ព្យាការី សអវ គឺ៖ ម...
05/09/2025

ពូជពង្សរបស់ព្យាការីមូហាំម៉ាត់ សអវ គឺជាពូជពង្ស ដែលប្រសើរជាងគេបំផុត និងខ្ពង់ខ្ពស់ជាងគេបំផុត។ ពូជពង្សរបស់ព្យាការី សអវ គឺ៖ មូហាំម៉ាត់ ពិន អាប់ ទុលឡោះ ពិន អាប់ទុលមុតឡិប ពិន ហាស្លីម ពិន អាប់ទីម៉ាណាហ្វ ពិន គូស័យ ពិន គីឡាប ពិន មួររោះ ពិន កាអាប់ ពិន លូអៃ ពិន ហ្គលិប ពិន ហ្វាហារ ពិន ម៉ាលិក ពិន ណាហ្វ័រ ពិន គីណាណាស់ ពិន យូហ្សែ ប៉ះ ពិន មុតរីកៈ ពិន អ៊ិលយ៉ាស់ ពិន មូហ្វ័រ ពិន នី ហ្សេរ ពិន ម៉ាអាត់ ពិន អាត់ណាន ហើយអាត់ណាន គឺជាតំណវង្សពីព្យាការីអ៊ីស្មាអេល អាឡៃហិស្សាឡាម។
اللهم صل على سيدنامحمد وعلى آل سيدنا محمد
١٢/ربيع الأول ١٤٤٧

20/08/2025

មានរឿងអ្វីក្នុងចិត្តសូមនិយាយប្រាប់អល់ឡោះតែមួយគត់

Alhamdulillah អរគុណច្រើនចំពោះគណីហ្វេសប៊ុកឈ្មោះ Faty Mat ដែលបានចូលវិភាគទានសម្រាប់សាងសង់ម៉ាស្ជិទបន្ថែម សរុបចំនួន205$ សូមទូ...
26/11/2024

Alhamdulillah អរគុណច្រើនចំពោះគណីហ្វេសប៊ុកឈ្មោះ Faty Mat ដែលបានចូលវិភាគទានសម្រាប់សាងសង់ម៉ាស្ជិទបន្ថែម សរុបចំនួន205$ សូមទូអាពីអល់ឡោះ សូមទទួលយកអាម៉ាល់ចារីយ៉ះរបស់បងផងចុះ និងសូមអោយទទួលទានមានបាន រីហ្សគីហាឡាលជាច្រើនបន្ថែមទៀត។ អាម៉ីន

Address

No5, Chrang Chomreh2, Russey Keo, Phnom Penh
Phnom Penh
12108

Alerts

Be the first to know and let us send you an email when ម៉ាស្ជិទ នូរុនណាអ៊ីម គ.ម8 - Masjid Nurun Naim Km8 Official posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to ម៉ាស្ជិទ នូរុនណាអ៊ីម គ.ម8 - Masjid Nurun Naim Km8 Official:

Share