ក្រុមរៀបចំពិធីការខ្មែរគ្រីស្ទាន

  • Home
  • Cambodia
  • Phnom Penh
  • ក្រុមរៀបចំពិធីការខ្មែរគ្រីស្ទាន

ក្រុមរៀបចំពិធីការខ្មែរគ្រីស្ទាន ទំនុកចិត្ត ⛪គុណតម្លៃ🙏ភាពស្មោះត្រង់
💙ភាពជាអ្នកដឹកនាំ💛ទំនួលខុសត្រូវ

មុនពេលសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ ក្រៅពីស្រឡាញ់ និងទទួលយកចរិតនិស្ស័យ សម្ដីសម្ដៅ ការប្រព្រឹត្ត ចរិយាសម្បត្តិអីអស់ហើយ មិនទា...
19/10/2024

មុនពេលសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ ក្រៅពីស្រឡាញ់ និងទទួលយកចរិតនិស្ស័យ សម្ដីសម្ដៅ ការប្រព្រឹត្ត ចរិយាសម្បត្តិអីអស់ហើយ មិនទាន់គ្រប់ទេ ត្រូវចេះសួរនាំ និងនិយាយគ្នាឱ្យហើយលើ៖

1-ទ្រព្យសម្បត្តិ និងបំណុលទាំងសងខាង: សម័យនេះ គួរនិយាយគ្នាមុន ច្បាស់លាស់រៀងខ្លួន ហើយសម្រេចចិត្តទទួលយកឬមិនទទួលយកឱ្យច្បាស់លាស់។ គេថា លុយអត់សំខាន់ទេ តែជីវិតប្រែជាវេទនានៅពេលដែលគ្មានលុយ។ បំណុលគឺជាសម្ពាធដ៏ធំមួយ រុញឱ្យគូជីវិតច្រើនណាស់បែកគ្នា ដូចនេះគួរស្មោះត្រង់និយាយគ្នាឱ្យច្បាស់។

2-ចំណូលទាំងសងខាង: អ្នកនៅអ៊ឺរ៉ុបគេប្រកាន់ណាស់ រឿងដឹងចំណូលគ្នា តែយើងជាខ្មែរ នៅចិញ្ចឹមឪពុកម្ដាយនៅផ្ដាច់ខ្លួនពីឪពុកម្ដាយមិនផុតដូចអ៊ឺរ៉ុបទេ ដូចនេះគួរសួរនាំ និងដឹងពីគ្នា។ មានដៃគូច្រើនណាស់ រៀបការហើយខកចិត្ត បញ្ហាចំណូលមិនល្អ ឬមិនដូចការរំពឹងទុក ចំណាយច្រើន ទៅជារកាំរកូសគ្នាដល់បែកគ្នាក៏មាន។

3-ការរំពឹងទុកលើរឿងផ្លូវភេទ: អសុរសម្លេះនិយាយរឿងផ្លូវភេទ? ខ្ញុំសួរដូចឆោទ រៀបការជាមួយគ្នាមិនមានសកម្មភាពផ្លូវភេទទេឬយ៉ាងណា? សូម្បីក្នុងច្បាប់ បញ្ហាសង្វាសនេះ គឺជាមូលហេតុសំខាន់មួយក្នុងការលែងលះ។ ផ្លូវភេទ ជាចំណងដ៏ធំមួយក្នុងចំណោមឯទៀត នៅក្នុងជីវិតគូ។ រវល់តែខ្មាសអៀន មិននិយាយគ្នា គ្មានសេចក្ដីសុខនឹងគ្នា មិនយល់ពីគ្នា ច្បាស់ជាកើតមានបញ្ហាផិតក្បត់កើតឡើង។ ទទួលស្គាល់ មនុស្សខ្លះមិនចេះគ្រប់ អានេះមូលហេតុដោយឡែក។ យ៉ាងណាបំពេញតួនាទីប្ដីប្រពន្ធឱ្យល្អសិន និយាយគ្នាឱ្យច្បាស់ ពីការចង់បាន ឬរំពឹងទុកជីវិតផ្លូវភេទពីគ្នា សឹមសម្រេចចិត្ត។

4-គម្រោងចំណាយជួយគ្រួសារទាំងសងខាង: បញ្ហានេះ ត្រូវតែនិយាយគ្នាឱ្យហើយ ឱ្យបានច្បាស់លាស់ ថានៅក្រោយរៀបការ ទាំងសងខាងចង់ជួយឪពុកម្ដាយប៉ុន្មាន? កម្រិតណា? កាលដែលមិនអីៗ មិនហ៊ាននិយាយគ្នា ដល់តែជាក់ស្ដែង អន់ចិត្តគ្នា លាក់គ្នា។ ប្ដីអន់ចិត្តប្រពន្ធ ប្រពន្ធអន់ចិត្តប្ដី ម៉ែឪអន់ចិត្តកូន អន់ចិត្តកូនប្រសារ បង្កើតបានជាបញ្ហារាប់រយរឿង។ នៅក្នុងជីវិតជាក់ស្ដែង មានគូជីវិតច្រើនណាស់ ដែលបែកគ្នាព្រោះបញ្ហានេះ។ គួរតែពិភាក្សាគ្នាឱ្យបានច្បាស់លាស់ ជាការល្អ។

5-គម្រោងសន្សំ និងរៀបចំផែនការជីវិត: ជីវិតគូរុងរឿង ឬអត់ លើចំណុចហ្នឹង។ គូដែលមានផែនការសន្សំ និងរៀបចំផែនការអនាគតជាមួយគ្នា ចំណាំឃើញថាស្វាហាប់ មានក្ដីសង្ឃឹម ហើយចេះអនុគ្រោះគ្នាច្រើន។

6-ផែនការយកកូន: និយាយគ្នាឱ្យហើយ ទៅលើគម្រោងយកកូន ប៉ុន្មានឆ្នាំយកឱ្យច្បាស់? ហើយយក ផ្អែកលើស្ថានភាពហិរញ្ញវត្ថុកម្រិតណាៗ។ កូនជាចំណងគូ ជាអំណោយ និងសុភមង្គលគូ តែប្រសិនបើទាំងសងខាង មិនទាន់រួចរាល់ ហើយមានកូន ច្បាស់ជាទទួលបានអារម្មណ៍ផ្សេង។ និយាយគ្នាឱ្យច្បាស់ នៅមុនពេលសម្រេចចិត្ត។

7-ការរំពឹងទុកលើកិច្ចការងារផ្ទះ: អីគេនិយាយគ្នាទៀត? ច្បាស់ជាត្រូវនិយាយ សួរគ្នា បងឬអូនរំពឹងទុកពីអូន ឬបងប៉ុណ្ណា ក្នុងការងារផ្ទះ? សម័យនេះ ដល់តែនិយាយគ្នា យល់យោគគ្នា ជួយគ្នាទើបបញ្ហាអត់កើតមាន ព្រោះភាគច្រើន ប្ដីនិងប្រពន្ធសម័យថ្មី រកចំណូលទាំងពីរ។ បើទោះមិនធ្វើការងារក្រុមហ៊ុន ក៏រកស៊ីដែរ បើទោះបីឥលូវកំពុងរៀន ឬស្វែងរកការងារ ក៏គង់តែស្វះស្វែងរកចំណូលឱ្យបាន ព្រោះថាការចំណាយបច្ចុប្បន្នចំណូលតែម្នាក់ទប់អត់រួចទេ។ នេះហើយ ជាមូលហេតុគួរនិយាយគ្នាឱ្យច្បាស់ ជៀសវាងលែងគ្នា "មូលហេតុខឹងគ្នារឿងអត់ដាំបាយ អត់លាងចាន" នាំពិបាកហាមាត់ប្រាប់ក្រលាបញ្ជីរ។

8-និយាយគ្នាឱ្យច្បាស់ពីគោលការណ៍ និងវិន័យផ្ទាល់ខ្លួន: យីស ប្ដីប្រពន្ធសម័យនេះ មានគោលការណ៍ មានវិន័យផ្ទាល់ខ្លួនទៀត? ចាស មាន! រឿងដែលគ្នាមិនចូលចិត្ត ហើយដាច់ខាតហាមប្រព្រឹត្តិ ក្នុងជីវិតគូ គួរនិយាយគ្នា ដឹងគ្នាឱ្យជាក់។ ដើម្បីកុំឱ្យគ្នាប្រព្រឹត្តិហើយ មិនដឹងរឿង ម្ខាងក្ដៅដូចភ្លើងទប់អត់ឈ្នះមានតែលែង។ ការអនុគ្រោះ ការយល់យោគ ជារឿងប្ដីប្រពន្ធគួរមានហើយ តែយ៉ាងណាគួរដឹងគ្នា ព្រោះការគ្រប់គ្រងផ្លូវចិត្តមនុស្សយើងម្នាក់ៗ មានកម្រិតខុសៗគ្នា។ គ្មានអ្នកណា ចង់បែកគ្នាទេ តែពេលខ្លះទង្វើម្ខាងទៀតវាយប្រហាផ្លូវចិត្តម្ខាងទៀតពេក រហូតគ្រប់គ្រងអារម្មណ៍ល្អៗលែងបាន។ ដូចនេះ គួរសិក្សាពីគ្នា។

9-ការរំពឹកទុកពេលវេលា និងតម្រូវការចេបចុបពីគ្នា: បុរសថា មនុស្សស្រីរឿងច្រើនណាស់ មនុស្សស្រីវិញនិយាយថា បុរសជាគល់ឈើគ្មានយល់ចិត្តមនុស្សស្រី តាមពិតបញ្ហាមកពីមិនយល់គ្នា មិនធ្លាប់និយាយគ្នា។ សួរគ្នា ចង់បានពេលវេលាពីគ្នាកម្រិតណា ហើយអីខ្លះដែលគ្នារំពឹងទុកចង់បាន កំឡុងពេលរួមរស់ជាមួយគ្នាជាប្ដីប្រពន្ធ។ យល់គ្នា រឿងធំក្លាយជារឿងតូច រឿងតូច ក្លាយជាអត់រឿង។

10-សាសនា គំនិតវប្បធម៌ និងនយោបាយ: នេះជារឿងដ៏កម្រណាស់ ដែលដៃគូខ្មែរយើងនឹងគិតគូពីរឿងនេះ ប៉ុន្តែគួរសិក្សាពីចិត្តគំនិត ការយល់ឃើញ និងការប្រកាន់ទៅលើរឿងនេះដែរ។ បច្ចុប្បន្នលំហូសាសនាក្នុងប្រទេសយើងកាន់តែមានច្រើន ហើយរបៀបនៅក្នុងការប្រតិបត្តិ និងស្វែងរកសេរីភាព រវាងភេទទាំងពីរក៏កាន់តែបើកទូលាយឡើង បង្កើតបានជាទស្សន:ដោយឡែកៗ។ ឧទាហរណ៍ បញ្ហាលើការគាំពាវប្បធម៌ សូម្បីបញ្ហាការចំណាយលើកម្មវិធីមង្គលការ ជាវប្បធម៌ខ្មែរយើងនេះ ក៏ជាបញ្ហាដ៏ចម្រូងចម្រាសមួយដែរ។ អ្នកណាជាអ្នកចំណាយ? ហើយចំណាយក្នុងទំហំណា? ការប្រកាន់ក្នុងកម្រិតណាទៅលើកិច្ច និងពិធីទាំងនោះ។ នេះគ្រាន់តែជាឧទាហរណ៍តូចមួយ ដូចនេះបើអាចគួរសិក្សាពីគ្នាទៅលើការយល់ឃើញ និងបើកចិត្តទៅលើផ្នែកខាងលើនេះឱ្យបានល្អ៕

ជូនពរសំណាងល្អ!

រក្សាសិទ្ធិដោយ: ស្នង នេត្រា
Pic: Jinnienbarca
#ក្រុមរៀបចំពិធីការខ្មែរគ្រីស្ទាន

ម៉ាថាយ 19:6 ⛪😊💙👰[6] យ៉ាង​នោះ គេ​មិន​មែន​ជា​២​ទៀត គឺ​ជា​សាច់​តែ​១​ទេ ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​មនុស្ស ដែល​ព្រះ‌ទ្រង...
06/09/2024

ម៉ាថាយ 19:6 ⛪😊💙👰
[6] យ៉ាង​នោះ គេ​មិន​មែន​ជា​២​ទៀត គឺ​ជា​សាច់​តែ​១​ទេ ដូច្នេះ
កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​មនុស្ស ដែល​ព្រះ‌ទ្រង់​បាន​ផ្សំ‌ផ្គុំ​គ្នា​ឡើយ

06/09/2024

👉គូរស្វីតប្រចាំឆ្នាំ😍😍2024 មានបងប្អូនប៉ុន្មាននាក់ចូលចិត្តរៀបចំបែបស្វីតៗបែបនេះខ្លះ😍​សាមញ្ញតែស្រស់ស្អាត
ជាមួយក្រុមចរៀបចំពិធីការខ្មែរគ្រីស្ទាន ទាន់សម័យ🌹🌹

🌷សាមញ្ញៗបែបនេះ​ហើយតើស្នេហ៍ទេ? ឆ្នាំ2024💕🌺
អ្នករៀបចំច្បាស់លាស់ មែនលំៗយកតែ.......ទេ😊
សម័យនេះហើយនៅហត់នឹងគិតរៀបចំខ្លួនឯងធ្វើអីទៀត
💐*ទទួលរៀបចំជាកញ្ចប់ដល់ចប់កម្មវិធី
#មានភ្លេងខ្មែរគ្រីស្ទាន
#សំអាងការទាន់សម័យ&បុរាណ
#ក្រុមថតរូប&វិដេអូ
#ក្រុមដេគ្គ័ផ្កា&តុកៅអីស្តេច
#គ្រូចៅមហា& គ្រូផ្សំផ្គុំ
#អគ្គ័ដង់&អគ្គ័កេស
#តុរោង ចុងភៅ
ប្រកបដោយសោភ័ណ្ឌភាព​ និងតម្លៃសមរម្យ​
អរគុណអតិថិជនជាទីស្រលាញ់​ដែលបានកក់រោង​បន្តបន្ទាប់​ 🙏🏼🙏🏼🙏🏼💛💛💛 ប្រម៉ូសិនថែមៗៗ
Admin🌹🌹
ក្រុមរៀបចំពិធីការខ្មែរគ្រីស្ទាន

31/08/2024
👉ស្នាមញញឹមដែលមនុស្សស្រីគ្រប់រូបតែងតែប្រាថ្នាចង់បាន😊💙គឺជាថ្ងៃពិសេសដែលយើងបានរៀបអាពាហ៍ពិពាហ៍ជាមួយបុរសដែលខ្លួនស្រលាញ់និងពេញច...
31/08/2024

👉ស្នាមញញឹមដែលមនុស្សស្រីគ្រប់រូបតែងតែប្រាថ្នាចង់បាន😊💙គឺជាថ្ងៃពិសេសដែលយើងបានរៀបអាពាហ៍ពិពាហ៍ជាមួយបុរសដែលខ្លួនស្រលាញ់និងពេញចិត្ត ចូលមកបំពេញមុខមាត់យ៉ាងពេញសិទ្ធនៅក្នុងគ្រួសាររបស់ខ្លួន​⛪នោះហើយជាក្តីស្រម៉ៃដែលមនុស្សស្រីគ្រប់រូបប្រាថ្នាចង់បាន😍💙និងចង់ជួប😍😍

🌷សាមញ្ញៗបែបនេះ​ហើយតើស្នេហ៍ទេ? ឆ្នាំ2024💕🌺
អ្នករៀបចំច្បាស់លាស់ មែនលំៗយកតែ.......ទេ😊
សម័យនេះហើយនៅហត់នឹងគិតរៀបចំខ្លួនឯងធ្វើអីទៀត
💐*ទទួលរៀបចំជាកញ្ចប់ដល់ចប់កម្មវិធី
#មានភ្លេងខ្មែរគ្រីស្ទាន
#សំអាងការទាន់សម័យ&បុរាណ
#ក្រុមថតរូប&វិដេអូ
#ក្រុមដេគ្គ័ផ្កា&តុកៅអីស្តេច
#គ្រូចៅមហា& គ្រូផ្សំផ្គុំ
#អគ្គ័ដង់&អគ្គ័កេស
#តុរោង ចុងភៅ
ប្រកបដោយសោភ័ណ្ឌភាព​ និងតម្លៃសមរម្យ​
អរគុណអតិថិជនជាទីស្រលាញ់​ដែលបានកក់រោង​បន្តបន្ទាប់​ 🙏🏼🙏🏼🙏🏼💛💛💛 ប្រម៉ូសិនថែមៗៗ
Admin🌹🌹
ក្រុមរៀបចំពិធីការខ្មែរគ្រីស្ទាន

ក្តីស្នេហ៍ដែរព្រះប្រទាន គឺជាក្តីស្នហ៍ដែរព្រះទ្រង់ជ្រាបពីជម្រៅដួងចិត្តមនុស្សពីរនាក់ដែរបានអធិស្ធានស្វែងរកដៃគូរជីវិតដែរស្រល...
29/08/2024

ក្តីស្នេហ៍ដែរព្រះប្រទាន គឺជាក្តីស្នហ៍ដែរព្រះទ្រង់ជ្រាបពីជម្រៅដួងចិត្តមនុស្សពីរនាក់ដែរបានអធិស្ធានស្វែងរកដៃគូរជីវិតដែរស្រលាញ់ដល់ព្រះជាម្ចាស់ ដែរមានចំណែកបំរើពន្ធ័កិច្ចព្រះ
មានជំនឿតែមួយ មានក្តីស្រលាញ់តែមួយនិងទុកចិត្តព្រះតែមួយ
តើម្នាក់នោះគឺជានរណា👉👉បើសិនជាអ្នកនោះព្រះនិងរៀបចំកិច្ចការទាំងនោះសំរាប់អ្នក😍😊👰⛪ព្រះទ្រង់មានផែនការណ៍នៅលើដៃគូរជីវិតរបស់អ្នក💙⛪😊💙
នាំមកជូនដោយ: ក្រុមរៀបចំពិធីការខ្មែរគ្រីស្ទាន 💙🙏⛪
Khmer Christian (Post) Highlight

27/08/2024

អាពាហ៍ពិពាហ៍​បែបអឺរ៉ុបសាមញ្ញតែមិនធម្មតា💙⛪
ជាមួយក្រុមរៀបចំពិធីការខ្មែរគ្រីស្ទាន មិនថាបែបប្រពៃណីខ្មែរ បែបអឺរ៉ុបមានទទួលរៀបចំតាមតម្រូវការអតិថិជន👰​អ្នកដឹកនាំមានបទពិសោធន៍ច្រើនឆ្នាំ​💙​មានជាកញ្ចប់ និងជាដាច់ៗ
ប្រឹក្សាយោបល់មុនរៀបចំ មិនមានភាពភ័យខ្លាច
រអាក់រអួលក្នុងពិធី ឬរបៀបរៀបចំកម្មវិធីនោះទេ🙏⛪💙😊

🌷សាមញ្ញៗបែបនេះ​ស្នេហ៍ទេ? ឆ្នាំ2024💕🌺
អ្នករៀបចំច្បាស់លាស់ មែនលំៗយកតែថវិកាទេ😊
សម័យនេះហើយនៅហត់គិតរៀបចំខ្លួនឯងធ្វើអីទៀត
💐*ទទួលរៀបចំជាកញ្ចប់ដល់ចប់កម្មវិធី
#មានភ្លេងខ្មែរគ្រីស្ទាន
#សំអាងការទាន់សម័យ&បុរាណ
#ក្រុមថតរូប&វិដេអូ
#ក្រុមដេគ្គ័ផ្កា&តុកៅអីស្តេច
#គ្រូចៅមហា& គ្រូផ្សំផ្គុំ
#អគ្គ័ដង់&អគ្គ័កេស
#តុរោង ចុងភៅ
ប្រកបដោយសោភ័ណ្ឌភាព​ និងតម្លៃសមរម្យ​
អរគុណអតិថិជនជាទីស្រលាញ់​ដែលបានកក់រោង​បន្តបន្ទាប់​ 🙏🏼🙏🏼🙏🏼💛💛💛 ប្រម៉ូសិនថែមៗៗ
Admin🌹🌹
ក្រុមរៀបចំពិធីការខ្មែរគ្រីស្ទាន

20/08/2024
20/08/2024

#ក្រុមរៀបចំពិធីការខ្មែរគ្រីស្ទាន នាំមកជូនដោយអាពាហ៍ពិពាហ៍បែបអឺរ៉ុបសុទ្ធជូនបងប្អូនទស្សនាខ្លីៗ ជាមួយAdmin😍💙😍
គ្រាន់តែមើលក៏ដឹងថារំភើបដែរ💙😊បងប្អូនណាខ្លះនៅSingl
អាចShareទុកឬSaveខ្លួនឯងអោយហើយថាចង់រៀបចំបែបណា

ជាមួយភាពប្រណិតហើយទាន់សម័យ និងស្រស់ស្អាត⛪💙⛪
អរគុណភ្ញៀវកិត្តិយសទាំងអស់ដែរពេញចិត្តជាមួយក្រុមរៀបចំយើងខ្ញុំក៏ដូចជាអរគុណសំរាប់ការកក់ជាបន្តបន្ទាប👰💙👰

Address

PhumChreykoung Sangkat ChomChao Khan Phusenchey
Phnom Penh
12000

Telephone

+85589493835

Website

Alerts

Be the first to know and let us send you an email when ក្រុមរៀបចំពិធីការខ្មែរគ្រីស្ទាន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to ក្រុមរៀបចំពិធីការខ្មែរគ្រីស្ទាន:

Share