15/04/2026
ខ្ញុំព្រះករុណា អត្មាភាព យើងខ្ញុំទាំងអស់គ្នា ជាព្រះចៅអធិការ ភិក្ខុ សាមណេរ អាចារ្យ គណៈកម្មការ រួមនិងពុទ្ធបរិស័ទ
វត្តក្តីអណ្តែតទាំងមូល ដែលស្ថិតនៅភូមិពុកយុក
សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
࿇ ══━━━━✥◈✥━━━━══ ࿇
🙏សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ
បងស្រី អ៉ី នាំងហ័ន និងកូនស្រីនៅសហរដ្ឋអាមេរិច មានសទ្ធាជ្រះថ្លាប្រគេនបច្ច័យចំនួន ២១០ដុល្លារ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ លោកឪពុក #អ៊ុនសេង ដែលបានចែកឋានទៅកាន់លោកខាងមុខ។
❤️ថ្វីត្បិតតែបងស្រីឃ្លាតឆ្ងាយពីដែនដីស្រុកកំណើតក៏ពិតមែន ប៉ុន្តែបងស្រីនៅតែនឹករលឹកលោកឪពុកអ្នកម្តាយនៅឯស្រុកកំណើតជានិច្ច។ ជារឿយៗបងស្រីតែងតែធ្វើបុណ្យកុសលឧទ្ទិសជូនដល់ឪពុកមិនដែលខានម្តងណាឡើយ។
👏 ━━━━━༻❀༺━━━━━👏
#ដោយអានិស្សផលបុណនេះសូមឧទ្ទិសកុសលដល់វិញ្ញាណណក្ខន្ធលោកឪពុក អ៊ុន សេង ដែលបានចែកឋានទៅកាន់លោកខាងមុខហើយ សូមលោកឪពុកទទួលអនុមោទនាផល្លានិសង្សពីកូនស្រី #អ៊ីនាំងហ័ន បានចុតិបដិសន្ធិក្នុងទីបរម
សុខកុំបីអាក់ខានឡើយ។
🙏មួយផ្នែកទៀត សូមជូនបុណ្យដល់អ្នកម្តាយ មៀច រីណា ដែលកំពុងមានជំងឺព្យាធិមកបៀតបៀនយីយា សូមឲ្យជាសះស្បើយអំពីរោគាក្នុងពេលឆាប់ៗនេះ។
((15/04/2569-2026))