គណៈគ្រប់គ្រង់ វត្តព្រះធម្មកេរ្តិ៍ / Wat Preah Dharma Ka Temple

  • Home
  • Cambodia
  • Kandal
  • គណៈគ្រប់គ្រង់ វត្តព្រះធម្មកេរ្តិ៍ / Wat Preah Dharma Ka Temple
17/08/2020
29/07/2020
🙏ខ្ញុំព្រះករុណាអាត្មាភាព ជាគណៈគ្រប់គ្រង់វត្តព្រះធម្មកេរ្តិ៍ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយមានសទ្ធាជ្រះថ្លា​ ផ្តើមធ្វើអង្គឋិ...
27/10/2018

🙏ខ្ញុំព្រះករុណាអាត្មាភាព ជាគណៈគ្រប់គ្រង់វត្តព្រះធម្មកេរ្តិ៍ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយមានសទ្ធាជ្រះថ្លា​ ផ្តើមធ្វើអង្គឋិនទានសាមគ្គីដើម្បីដង្ហែរទៅវេរប្រគេនព្រះសង្ឃគង់ចាំវស្សាអស់ត្រីមាសក្នុងពុទ្ធសីមាវត្តព្រះធម្មកេរ្តិ៍ ភូមិភ្នំ ឃុំផ្សាដែក ស្រុកពញ្ញាព្ញ ខេត្តកណ្តាល ដើម្បីប្រមូលប្ច័យកសាងដំបូលសាលាឆាន់។🌷🌷🌷
អាស្រ័យដូចបានពិតប្រគេន នឹងជុំរាបជួនខាងលើ ខ្ញុំព្រះករុណាអាត្មាភាព យើងខ្ញុំ សូមនិមន្ត នឹងគោរពអញ្ជើញ ព្រះករុណាគ្រប់ព្រះអង្គ និងញាតិញោមពុទ្ធបរិស័ទជិតឆ្ងាតមេត្តាចូលរួមចាប់មគ្គផលនឹងអនុមោទនានូវបុញ្ញកុសលតាមកំម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន៕🙏🌷🙏
📲ព័ត៌មាបន្ថែមៈ ០១២​ ៦៤៧ ១៤៣

ឧដុង្ត​ជា​អតីត​រាជធានី​នា​សតវត្សរ៍​ទី ១៧ (ពី​ឆ្នាំ​១៦១៨ ដល់​ឆ្នាំ ១៨៦៦) ហើយ​ត្រូវ​បាន​បោះ​បង់​ចោល​ដោយ​ព្រះបាទនរោត្តម នៅ​...
12/09/2018

ឧដុង្ត​ជា​អតីត​រាជធានី​នា​សតវត្សរ៍​ទី ១៧ (ពី​ឆ្នាំ​១៦១៨ ដល់​ឆ្នាំ ១៨៦៦) ហើយ​ត្រូវ​បាន​បោះ​បង់​ចោល​ដោយ​ព្រះបាទនរោត្តម នៅ​​ឆ្នាំ​១៨៦៦ ដោយ​​ផ្លាស់​រាជធានី​​ទៅ​​​កាន់​​​រាជធានី​ភ្នំពេញ​​រហូត​​ដល់​​សព្វថ្ងៃ​​។ ភ្នំ​ឧដុង្ត​​មាន​​ចំងាយ​ប្រមាណ​​៤០​គីឡូម៉ែត្រ​​ពី​​ភាគ​ពាយព្យ​នៃ​ក្រុងភ្នំពេញ​។

ក្រុង​ឧដុង្គចាប់​ក​សាង​ឡើង​ក្នុង​សតវត្សរ៍​ទី​១៧ ក្នុង​រជ្ជកាល ព្រះ​បាទ​សមេ្តច​ព្រះ​ជ័យ​ជេដ្ឋា​ទី​២ ។ ក្នុង​ពុទ្ឋ​សករាជ ២១៦៤ នៃ​គ្រិស្ត​សករាជ ១៦២០ ព្រះ​បាទ​សមេ្តច​ព្រះ​ជ័យ​ជេដ្ឋា សេ្តច​គង់​នៅ ព្រះ​រាជ​វាំង​ល្វាឯម ទ្រង់​បាន​នាំ សេនា​បតី និង​នា​មឺន​សព្វ​មុខ​មន្រ្តី​ចុះ​ ព្រះ​រាជ​ទី​នាំង​នា​វា​សេ្តច​យាង​ទៅ​ប្រពាត​នៅ តំបន់​អូរ​ក្រុង​លាយ ក្នុង​ខេត្ត​សំរោងទង ទ្រង់​ប្រថាប់​នៅ ព្រះ​ពន្លា​ជា​យូរ​ថៃ្ង រួច​សេ្តច​យាង ទៅ​ក្រសាល​នៅ​តាដុង​យាយជ័យ ទ្រង់​ក៏​ទត ឃើញ​ទី​ទួល​មួយ​នៅ តំបន់​ស្រះ​កែវ ជា​ទី​​​មាន​​ទេស​ភាព​​ល្អ​​ក៏​​ទ្រង់​ចាប់ ព្រះ​ទ័យ​ហើយ​ទ្រង់​មាន​ព្រះ​តម្រាស់​ជា​មួយ​មន្រ្តី មាន​ហោធិបតី​ជា​ដើម​ថា យើង​ចង់​សាង​ព្រះរាជ​វាំង​គង់​នៅ​ទី​នេះ តើ​អស់​អ្នក​ទាំង​ពួង​យល់​ថា​មេ្តច? ឧកញ្ញ៉ា​ហោរាធិបតី​មុំ គន់​​គូរ​​ពិនិត្យ មើល​ទីដី​នោះ​ដោយ ក្បួន​ហោរា​សាស្រ្ត​ហើយ​ក្រាប​បង្គំ​​ទូល​ថា " ទី​នេះ​ជា​ទី​ជយ​ភូមិ​ល្អ​ណាស់​ត្រូវ​តាម​ក្បួន​ទាយ​ថា នឹង​មាន​ឬទ្ឋិ​តេជះ ឈ្នះ​អ​ស់​ស​ត្រូវ​ទាំង ៨​ទិស " ព្រះ​រាជា​​ទ្រង់​​ជ្រាប​​ដូច្នោះ ក៏​ចាត់​ឧក​ញ៉ា​ក្រឡា-ហោម​កែវ ឲ្យ​ជា​នាយក​ចាត់​ការ​កសាង​ព្រះរាជវាំង​នៅ​តំបន់​ស្រះកែវ​នេះ នៅ​ថៃ្ង​៥កើត ខែ​ផល្គុណ ឆ្នាំ​វក ទោ​ស័ក​ពុទ្ឋ​-​សករាជ​២១៦៤ គ្រិស្ត​សករាជ​១៦២០ សេ្តច​​បាន​​តាំង​​ព្រះនាម​​ព្រះនគរ (ទីក្រុង)​ថ្មី​នោះ​ថា ព្រះ​បរម​រាជ​វាំង​មហា​នគរ​ឧដុង្គ-មាន​ជ័យ​បុរី​រម្យ​ឧត្តមរាជ​និវេសន​ដ្ឋាន ដែល​​ហៅ​ខ្លី​ថា ក្រុង​ឧដុង្គ​មានជ័យ។

ចេតិយ​ត្រៃ​ត្រិង្សស្ថិត​នៅ​ខាង​ឆេ្វង​ដៃ​កែ្បរ ព្រះ​សក្យ​មុនី​ចេតិយ​ទើប​ធ្វើ​ថ្មី​នោះ គឺ​ឃើញ​មាន​ចេតិយ​ធំៗ​ពីរ នៅ​កែ្បរ​គ្នា ក្នុង​នោះ​ចេតិយ​ខាង ជើង​មាន​ឆ្លាក់​រូប​ដំរី លេច​ក្បាល​ធ្លោ ឡើង​ប៉ុន ដំរី​មែន​ទែន គេ​​ហៅថា "ចេតិយ​សាម​ពាន់" ត្រូវ​បាន​កសាង​ឡើង​តាំង​ពី គ្រិស្ត​សករាជ ១៦២៣ ដោយ​ព្រះ​បាទ​ជ័យ​ជេដ្ឋា ដើម្បី​បញ្ចុះ​ព្រះ​បរម​អដ្ឋិ​នៃ ព្រះ​បាទ​ស្រី​សុរិយោពណ៌‌ ជា​ព្រះ​រាជ​បិតា​ចេតិយ​ខាង​ត្បូង ជាប់​​គ្នា​នោះ កសាង​ឡើង​ក្នុង​គ្រិស្តសករាជ ១៨៩១ ដោយ ព្រះបាទ​សមេ្តចព្រះនរោត្តម ដើម្បី​បញ្ចុះ ព្រះ​បរម​អដ្ឋិ​នៃ​ព្រះ​បាទ​សមេ្តច​ព្រះអង្គ ឌួង ជា​ព្រះ​វររាជ​បិតា ចុះ​តាម​​ជណ្តើរ​​ថ្ម​ទៅ​​ត្បូង​​បន្តិច គេ​នឹង​ឃើញ​ចេតិយ​ដ៏​ធំ​មួយ​ទៀត​ដែល​ជា​ចេតិយ​របស់​ព្រះ​ករុណា​​ព្រះ​ខត្តិយសកោដ្ឋ​ព្រះ​បាទ​សមេ្តច​ព្រះ​ស៊ីសុវត្ថិមុនីវង្ស មាន​ក្បូរ​ក្បាច់​ហាក់​ស្អាត​បាត នៅ​ឡើយ​​ចេតិយ​ធំៗ​ ទាំង​៣ ស្ថិត​លើ​កំពូល ភ្នំ​ឧត្តុង្គ ជ្រុង​ខាង​ជើង ត្រូវ​បាន​គេ​ហៅថា " ចេតិយ​ត្រៃ​ត្រិង្ស ។
#នៅមានត
#ថតមិនទាន់គ្រប់ខ្យល់គរ

🙏🙏🙏🙏🌷ទសបារមី 🌷🙏🙏🙏🙏🙏          ការបំពេញ ទសបារមី (បារមី១០) គឺជាការបំពេញនូវ​គុណធម៌​១០​​យ៉ាង ដើម្បី​សម្រេច​​ទិសដៅ ​ដែលយើងបានជ...
03/08/2018

🙏🙏🙏🙏🌷ទសបារមី 🌷🙏🙏🙏🙏🙏

ការបំពេញ ទសបារមី (បារមី១០) គឺជាការបំពេញនូវ​គុណធម៌​១០​​យ៉ាង ដើម្បី​សម្រេច​​ទិសដៅ ​ដែលយើងបានជ្រើសរើស​យក​ពី​ខាង​ដើម។ ចំពោះព្រះពុទ្ធសាសនា ទិសដៅ គឺជា​កិច្ច​ដុស​ខាត់​​ចិត្ត ឬ អប់រំ​ចិត្ត ឱ្យបានសម្រេច មហាកុសលចិត្ត។ ប៉ុន្តែចំពោះសង្គមវិញ ទិសដៅ​គឺអ្វីៗ​​ដែល​បុគ្គលម្នាក់ៗ​មានការប៉ង​ប្រាថ្នា។ ឧទាហរណ៍៖ អ្នករកស៊ី​ជួញ​​ដូរចង់​ក្លាយ​ជា​អ្នកមាន, និសិ្សត​ចង់​ប្រឡងជាប់​យក​​សញ្ញាប័ត្រ​។ល។និង។ល។

ខ្ញុំនិងបន្តការបកស្រាយ ទសបារមីសម្រាប់សង្គម ក្នុង​ជំពូក​ខាង​ក្រោយ​បន្ថែម​ទៀត។ ក្នុងពេលនេះ ខ្ញុំសូមលើកយក​ត្រឹម​តែ​ទសបារមី​ក្នុង​​កិច្ច​បដិបត្តិ​ព្រះធម៌ ដើម្បី​ដុស​ខាត់ចិត្ត ពី​អកុសល​មក​ជាមហា​កុសល​ចិត្ត។



I–ទសបារមី ថ្នាក់សមញ៖

១-ទានបារមី ៖ ការបំពេញគុណធម៌ ឬ ចម្រើនកុសល ក្នុងថ្នាក់​បំពេញ​ទាន។

២-សីលបារមី ៖ ការបំពេញគុណធម៌ ឬ ចម្រើនកុសល ក្នុង​ការ​រៀរចាក អកុសលកម្មបថ​​តាម​ផ្លូវ​កាយ និងវាចា។

៣-នេក្ខមបារមី ៖ ការចាកសាងប្រផ្នួស ឬ ការវៀរចាកអកុសលធម៌ និង​រឿងរ៉ាវ​ផ្សេងៗ​ដែល​ធ្វើ​ឱ្យចិត្តសៅហ្មង គឺរៀរចាក​អកុសលចិត្ត កុំឱ្យ​កើតបាន។

៤-បញ្ញាបារមី ៖ ការបំពេញគុណធម៌ ដោយការពិចារណា ធ្វើឱ្យ​ចិត្ត​ស្ងប់។

៥-វីរិយបារមី ៖ ការបំពេញគុណធម៌ ក្នុងការព្យាយាម ដើម្បីសម្រេច​ធម៌។

៦-ខន្តីបារមី ៖ ការបំពេញគុណធម៌ ដោយការអត់ធ្មត់គ្រប់ឧប្បស័គ្គ ដើម្បី​សម្រេចធម៌។

៧-សច្ចបារមី ៖ ការបំពេញគុណធម៌ ដោយ​ការ​ប្រកាន់​ខ្ជាប់​នូវ​ពាក្យ​ពិត អត់​ប្រែប្រួល​​ លុះ​ត្រា​​បាន​សម្រេចធម៌។

៨-អធិដ្ឋានបារមី៖ ការបំពេញគុណធម៌ ដោយការប្តេជ្ញាចិត្ត ឬ តាំង​ចិត្ត បន្ត​កិច្ច​រហូត​បាន​សម្រេច​ធម៌។

៩-មេត្តាបារមី ៖ ការបំពេញគុណធម៌ ដោយចម្រើនអហិង្សា ជា​គូ​បដិបក្ខ​ជា​មួយ​និង​ទោស ឬ បដិឃៈ គឺអទោសៈ។

១០-ឧបេក្ខាបារមី៖ ការបំពេញគុណធម៌ ឬ ចម្រើនកុសលធម៌ ក្នុង​ការ​​ពង្រើយ​កន្តើយ​ជា​មួយ​សុភាវធម៌ទាំងឡាយ ។





II–ការបដិបត្តិទសបារមី

បើយើងធ្វើការសំគាល់នូវកិច្ចបដិបត្តិរបស់ទសបារមី ដែល​បាន​រៀបរាប់​ក្នុង​ជំពូក១​ យើង​អាច​បែង​ចែក​កិច្ច​បដិបត្តិទសបារមី (បារមី១០) ជា ២កិច្ច៖



១-កិច្ចរៀបរៀងចិត្ត៖ មានបារមី ៥ រៀបរាប់តាមលំដាប់នៃកិច្ច

–អធិដ្ឋានបារមី៖ ការប្តេជ្ញាចិត្តក្នុងការដុសខាត់ចិត្ត លុះ​ត្រាតែ​បាន​សម្រេច​ព្រះធម៌។

–សច្ចៈបារមី៖ មិនងាករេចេញពីកិច្ចដុសខាត់ចិត្ត។

–ខន្តីបារមី៖ តស៊ូអត់ធ្មត់គ្រប់ឧបសគ្គ ដើម្បីសម្រេចព្រះធម៌។

–វីរិយបារមី៖ ព្យាយាមក្នុងការអត់ធ្មត់នូវគ្រប់ឧបសគ្គ រហូត​សម្រេច​ព្រះធម៌។

–បញ្ញាបារមី៖ ពិចារណាក្នុងការដោះស្រាយបញ្ហា ដើម្បី​សម្រេច​ព្រះធម៌។



២-កិច្ចដុសខាត់ចិត្ត ៖ មានបារមី ២ក្រុម៖

–ទានបារមី មេត្តាបារមី និង ឧបេក្ខាបារមី សម្រាប់ចម្រើន​នូវកុសលធម៌។

–សីលបារមី និង នេក្ខមបារមី សម្រាប់វៀរចាកអកុសលកម្មបថ តាម​ផ្លូវកាយ វាចា ចិត្ត។



ព្រះពុទ្ធព្រះបរមពោធិញាណទ្រង់ត្រាស់សម្តែងថា៖ សុភាវធម៌​ទាំង​ឡាយ មាន​កិរិយា​កើត​ឡើងហើយ រមែងរលត់ទៅ​វិញ​ជាធម្មតា សុភាវធម៌​​នោះកើត​ឡើង​អាស្រ័យ​ដោយ​ហេតុ​ជា​បច្ច័យទើប​កើត​ឡើងបាន ពេល​បច្ច័យ​រលត់ សុភាវធម៌នោះក៏​រលត់​​សូន្យទៅ​វិញ​តាម​បច្ច័យនោះ។ គ្រប់​ធម្មជាតិ​រមែង​មាន​ការវិវឌ្ឍន៍តាម​លក្ខណៈ​ដូចនេះ កើត ចាស់ ឈឺ ស្លាប់ ជាធម្មតា។

យើងអាចសង្កេតឃើញថា ទ្រឹស្តីរបស់ព្រះពុទ្ធសាសនា គឺ​ជា​ទ្រឹស្តី​ដែល​ឈ​លើ​សច្ចធម៌ ដែល​មានភាពប្រាកដនិយម មាន​ជំនឿ​លើហេតុ និងផល ជាមូលដ្ឋានឥត​មាន​ភាព​ស្រមើល​ស្រម័យ ឬ ស្រពិច​ស្រពិលបន្តិចណាឡើយ។ ព្រះពុទ្ធ ទ្រង់មាន​វិធីសាស្ត្រ​យ៉ាង​ស្ទាត់​ជំនាញ​ក្នុងការ៖

១-ចងក្រងប្រមូលផ្តុំ ព្រះធម៌​ជា​កន្សោមៗ​ឱ្យស្រប​តាម​ប្រភេទ​នៃកិច្ច

២-បែងចែករៀបចំ​កិច្ច​បដិបត្តិ​ឱ្យ​ស្រប​តាម​លំដាប់​នៃ​ភាព​ចាំបាច់​របស់​កិច្ច

៣-តាក់តែងគម្រោង ក្នុងការបំពេញកិច្ចបដិបត្តិព្រះធម៌ ​ឱ្យ​ទៅ​តាម​លំនាំ​ច្បាប់​ធម្មជាតិ កើត ចាស់ ឈឺ ស្លាប់ ឬ សេចក្តីផ្តើម តួសេចក្តី និង សេចក្តី​បញ្ចប់។ គ្រប់​កិច្ចការ​​ទាំង​ឡាយ​របស់​ស្ថាប័ន​រដ្ឋ ឬ ឯកជន វិទ្យាសាស្ត្រ ឬ សង្គម គេតែង​តែ​យក​គម្រោង​នេះ មកប្រើជានិច្ច និង ក៏ជាគម្រោង​សម្រាប់​ដោះ​ស្រាយបញ្ហាគ្រប់ប្រភេទ។ ពីព្រោះ​គម្រោង​នេះ មានលំនាំ​តាម​របៀបជាសកល។

.🌷🙏បុណ្យចូលព្រះវស្សា🙏🌷តាមទំនៀមក្នុងព្រះពុទ្ធសាសនា លុះចូលដល់រដូវវស្សាហើយ ពុទ្ធសាសនិកជនតែងនាំគ្នាប្រា​​​ រព្ភ​ “បុណ្យចូលព្...
28/07/2018

.🌷🙏បុណ្យចូលព្រះវស្សា🙏🌷

តាមទំនៀមក្នុងព្រះពុទ្ធសាសនា លុះចូលដល់រដូវវស្សាហើយ ពុទ្ធសាសនិកជនតែងនាំគ្នាប្រា​​​ រព្ភ​ “បុណ្យចូលព្រះវស្សា” ជាភាសាបាលីថា “វស្សូបនយិកា” ។ បុណ្យចូលវស្សាជាបុណ្យមួយមានដើម​កំណើតតាំងអំពីសម័យព្រះពុទ្ធកាលមកម្ល៉េះ ។
គ្រាដែលព្រះពុទ្ធជាម្ចាស់និងភិក្ខុទាំង ១២៥០រូប ប្តូរពីចំការត្នោតមកគង់ក្នុងព្រៃឫស្សី ទៀបក្រុង​រា​គ្រឹះ គឺជារដូវវស្សាដែលធ្វើឲ្យពិបាកដល់ការកសាងវត្តថ្មីផង និងដល់ការនិមន្តបិណ្ឌបាតផង ។ ក្នុង​ពេលជាមួយគ្នានោះ មានភិក្ខុមួយចំនួនអង្គចូលទៅក្រាបបង្គំទូល ព្រះសាស្ដាចារ្យថា “បពិត្រព្រះអង្គ​ដ៏ចម្រើន! ក្នុងកាលដែលខ្ញុំព្រះអង្គទាំងឡាយ ត្រាច់បិណ្ឌបាតតាមភូមិអ្នកស្រុក ខ្ញុំព្រះអង្គបានឮអ្នកស្រុក​គេពោលតិះដៀលនិងបន្តុះបង្អាប់ដល់គណៈរបស់យើងថា “ ពួកសមណជាសាក្យបុត្រ មិនសមនឹង​ដើរបិណ្ឌបាតក្នុងវស្សានរដូវ ដើរជាន់ស្មៅស្រស់ ជាន់ជន្លេននិងសត្វល្អិតដែលចេញមកលើដី នៅពេលភ្លៀងធ្លាក់នេះឡើយ ។ សូម្បីតែពួកបរិព្វាជក នៅក្នុងលទ្ធិដទៃ និងពួក​អន្យ​តិរត្ថីយ ដែលជា​អ្នកពោលនូវធម៌អាក្រក់ ក៏គង់តែពួគេឈប់សម្រាកនៅក្នុងរដូវវស្សានេះ ។ មិនតែប៉ុណ្ណោះ សូម្បីតែសត្វស្លាបទាំងឡាយក៏គង់វាចូលជ្រកក្នុងសម្បុកលើចុងឈើដែរ “។
ព្រះពុទ្ធទ្រង់ព្រះតម្រិះថា “ពាក្យតិះដៀលរបស់អ្នកស្រុកទាំងនោះ គឺជាពាក្យត្រឹមត្រូវ និងព្រះអង្គ​ផ្ទាល់ក៏មិនទាន់បានបញ្ញត្តិនូវការចូលវស្សានេះ ដល់ភិក្ខុទាំងឡាយផងដែរ ទើបព្រះ​អង្គ​ត្រាស់​ហៅ​ភិក្ខុទាំងឡាយមក​ប្រជុំដើម្បីទ្រង់អនុញ្ញាតការចូលកាន់វស្សាជាផ្លូវការ” ។ ព្រះ​អង្គ​ទ្រង់ត្រាស់​ថា “ ម្នាល​ភិក្ខុទាំងឡាយ! នៅរដូវវស្សាអាកាសធាតុមិនសូវ​ល្អដល់ការ​ធ្វើ​ដំណើរ​ឡើយ។ ភិក្ខុទាំងឡាយ​ក៏ត្រូវ​ការទីកន្លែងសម្រាប់រៀនសូត្រព្រះធម៌រួមគ្នា ក្នុងរដូវភ្លៀងនេះដែរ ។ ឥឡូវនេះ យើងមានកន្លែងល្អ​មួយដែលអាចជួយភិក្ខុសង្ឃឲ្យចៀសផុតអំពីជម្ងឺតម្កាត់ផ្សេង ៗ និងចៀស​វាង​ការដើរជាន់ស្មៅស្រស់​និងសត្វល្អិតនានា​ ដែលចេញមកលើដីទៀតផង ។ រៀងរាល់ឆ្នាំ ក្នុង​រដូវ​វស្សា ភិក្ខុណាដែលកំពុង​ស្ថិតនៅក្នុងដំណើរ ឬក៏ត្រាច់ចរទៅតាមជនបទផ្សេង ៗ នោះត្រូវតែវិល​ត្រឡប់​កមកាន់វត្តវិញឲ្យទាន់​ពេលដើម្បីចូលកាន់ព្រះវស្សា ។ ពេលចូលកាន់វស្សានោះ អ្នកអាចបវរណា​ឧបាសក​ឧបាសិការស់​នៅ​ក្នុងតំបន់ដែលអ្នកគង់នៅនោះឲ្យជួយផ្គត់ផ្គង​នូវ​ចង្ហាន់​បិណ្ឌបាត ។ ឧបាសក-ឧបាសិកានោះក៏​បានទទួលនូវប្រយោជន៍អំពីការប្រៀនប្រដៅធម៌អាថ៌​របស់​ព្រះ​សង្ឃ ក្នុងឱកាសនោះដែរ” ។
ដោយហេតុថា ក្នុងរដូវវស្សាមានទៅដល់ ៤ ខែ ចាប់ពីថ្ងៃ ១រោចខែអាសាធ (ឬខែទុតិយា​សាធ បើឆ្នាំនោះមានអធិកមាស) រហូតដល់ថ្ងៃ ១៥កើតខែកត្តិក ភិក្ខុត្រូវចាំវស្សាបានតែ ៣ខែ ទើបព្រះដ៏​មានព្រះភាគទ្រង់ត្រាស់អនុញ្ញាតឲ្យមានការចូលវស្សាជាពីរបែប គឺ ៖ ថ្ងៃចូលកាន់វស្សាដើម ​(បុរិមិ​កាវស្សា) និង ថ្ងៃចូលវស្សាចុង (បច្ឆិមិកាវស្សា) ។
ភិក្ខុទាំងឡាយ ដែលមិននៅក្នុងដំណើរ អាចចូលកាន់បុរិមិកាវស្សា នៅថ្ងៃ ១រោចខែអាសាធ (ឬខែទុតិយាសាធ) រហូតដល់ថ្ងៃ ១៥កើតខែអស្សុជទើបចេញវស្សាវិញ ។ តែបើសិនជាមានឆ្នាំណា​អធិកមាស គឺឆ្នាំដែលត្រូវលើកខែ ត្រូវចូលនៅថ្ងៃ១៥កើតទុតិយាសាធ និងចេញនៅថ្ងៃ ១៥កើតខែ​អស្សុជ ព្រោះមានពុទ្ធានុញ្ញាតថា “ អនុជានាមិ ភិក្ខវេ រាជូនំ អនុវត្តិតំ” ប្រែថា “ម្នាលភិក្ខុទាំងឡាយ! តថា​គត អនុញ្ញាតឲ្យភិក្ខុចូលកាន់វស្សាទៅតាមការអនុវត្តលើកខែ របស់ព្រះរាជាចុះ”។
ចំពោះភិក្ខុណាដែលជាប់កិច្ចធុរៈ អាចចូលកាន់បច្ឆិមិកាវស្សានៅថ្ងៃ ១រោចខែស្រាពណ៍ រហូត​ទៅដល់ថ្ងៃ ១៥កើតកត្តិក ទើបចេញវស្សាវិញក៏បានដែល ។
ការចូលវស្សាទាំង ២ យ៉ាងនេះ ភិក្ខុមិនអាចគេចវេះបានឡើយ គឺត្រូវតែចូលជាដាច់ខាត ដូច​មានពុទ្ធបញ្ញត្តិថា “ន ភិក្ខវេ វស្សំ ន ឧបគន្តព្វំ យោ​ ន ឧបគច្ឆេយ្យ អាបត្តិ ទុក្កដស្ស” ប្រែថា “ ម្នាល​ភិក្ខុទាំងឡាយ! ភិក្ខុមិនអាចមិនចូលវស្សាបានឡើយ គឺត្រូវតែចូលវស្សាដាច់ខាត បើភិក្ខុណាមិនចូល​វស្សា ភិក្ខុរូបនោះនឹងត្រូវអាបត្តិទុក្កដ” ។
ថ្ងៃចូលវស្សា ភិក្ខុត្រូវចូលក្នុងរោងឧបោសថាគារ (វិហារ) ដើម្បីអធិដ្ឋានចូលវស្សាព្រមគ្នាថា “ឥមស្មឹ អាវាសេ ឥមំ តេមាសំ វស្សំ ឧបេម” ប្រែថា “យើងទាំងឡាយចាំវស្សាអស់ ៣ខែនេះ​ ក្នុង​អាវាសនេះ” ។
ពេលអធិដ្ឋានភិក្ខុត្រូវតាំងចិត្តថា នឹងនៅក្នុងវេលារាត្រីរក្សាអរុណរះឡើង តែក្នុងពេលខ្លួននៅ​ក្នុងខែត្រនៃអាវាស រហូតដល់កំណត់ ៣ ខែ ។
បើភិក្ខុនៅចាំវស្សាក្នុងទីសេនាសនៈណាមួយ ត្រូវតែកំណត់ខែត្រ និងបរិវេណទីសេនាសនៈ​នោះ។ បើនៅច្រើនគ្នា ត្រូវអធិដ្ឋានចូលគ្នាព្រមគ្នាថា “ឥមស្មឹ សានាសនេ ឥមំ តេមាសំ វស្សំ ឧបេម” ប្រែថា “យើងទាំងឡាយ នៅចាំវស្សាអស់ ៣ ខែនេះ ក្នុងទីសេនាសនៈនេះ” ។
បើភិក្ខុនៅតែម្នាក់ឯង ត្រូវតែអធិដ្ឋានថា “ឥមស្មឹ សេនាសនេ ឥមំ តេមាសំ វស្សំ ឧបេមិ” ប្រែថា “អញ ឬ អាត្មាអញនៅចាំវស្សាអស់ ៣ខែនេះ ក្នុងទីសេនាសនៈនេះ”។
បើនៅក្នុងកុដិធំច្រើនគ្នា ត្រូអធិដ្ឋានព្រមគ្នាថា “ឥមស្មឹ វហារេ ឥមំ តេមាសំ វស្សំ ឧបេម” ប្រែថា “យើងទាំងឡាយ នៅចាំវស្សាអស់ ៣ខែក្នុងវិហារនេះ “។
បើនៅតែឯងត្រូវតែអធិដ្ឋានថា “ឥមស្មឹ វហារេ ឥមំ តេមាសំ វស្សំ ឧបេមិ” ប្រែថា “អាត្មាអញ នៅចាំវស្សាអស់ ៣ខែក្នុងវិហារនេះ “។
បើនៅក្នុងតូបឬកុដិតូច តែម្នាក់ឯងក្នុងព្រៃ ត្រូវកំណត់ខែត្រ ឬទីបរិវេណនៃតូបឬកុដិនោះ ត្រូវ អធិដ្ឋានថា “ឥមិស្សំ ឬ ឥមាយំ កុដិយំ ឥមំ តេមាសំ វស្សំ ឧបេមិ” ប្រែថា “អញ ឬអាត្មាអញនៅចាំ​វស្សាអស់ ៣ខែក្នុងតូបនេះ” ។
ក្នុងអាវាសនីមួយ ៗ នៅពេលភិក្ខុសង្ឃបានអធិដ្ឋានចូលវស្សារួចហើយ ភិក្ខុចៅអាវាស ឬ មហា​ថេរ ត្រូវប្រកាសប្រាប់ នូវខែត្រនៃអាវាស គឺកំណត់ព្រំប្រទល់វត្តគ្រប់ទិសទាំង ៤ ឲ្យភិក្ខុសាមណេរ គ្រប់រូបបានដឹង ដើម្បីនឹងចៀសវាងអំពីការដាច់វស្សា ពីព្រោះតែការបណ្ដោយឲ្យអារុណរះឡើង ក្នុងពេលដែលខ្លួនស្ថិតនៅក្រៅខែត្រនៃអាវាសនោះ។
បើដល់ថ្ងៃចូលវស្សារួចហើយ មានភិក្ខុណានៅធ្វើដំណើរទៅមក ឬអែអង់រងចាំចូលវស្សាក្រៅ​វត្ត ឃើញថា មិនសមគួរឡើយ ភិក្ខុនឹងត្រូវអាបត្តិទុក្កដ ។ បើភិក្ខុចូលវស្សានៅទីណាហើយ ត្រូវតែ​រក្សារាត្រីនៅក្នុងទីនោះ រហូតគ្រប់ពេលកំណត់ ៣ខែ ។ បើមានធុរៈត្រូវចេញទៅក្រៅអាវាសជា​ចាំបាច់ខានមិនបាន គប្បីចេញចុះ តែប្រញាប់ត្រឡប់មកវិញឲ្យទាន់ពេលមុនអរុណរះ។ ភិក្ខុអាច​ទៅដោយសត្តាហករណីយ បាន៖
1. បើបានដឹងជាមុនថា មាតាឬបិតា នៃភិក្ខុឬសាមណេរនោះ មានធុរៈ ឬមានជម្ងឺធ្ងន់។
2. បើមានគេមកនិមន្តថា មានឧបាសក ឬឧបាសិកា បងប្អូនឬញាតិមិត្រ មានធុរៈ។
3. បើមានគេមកនិមន្ត ក្នុងសង្ឃករណីយកិច្ច ណាមួយ។ ក៏ប៉ុន្តែ តាមទម្លាប់ មុននឹងចេញ​អំពីវត្ត ឬអាវាស ទៅត្រូវអធិដ្ឋានថា “សច្ចេ មេ អន្តរាយោ នត្ថិ សត្តាហព្ភន្តរេយេវ បុន និវត្តិស្សាមិ …...ទុតិយម្បិ……..តតិយម្បិ…”។ ប្រែថា “បើមិនមានអន្តរាយ ឬឧបសគ្គដល់អា​ត្មាអញទេ​អាត្មាអញនឹងត្រឡប់មកវត្តវិញ ក្នុងចន្លោះសត្តាហៈ ពុំខាន ។ ………ជាគម្រប់ពីរដងផង។ ……..ជា​គម្រប់បីដងផង។ ភិក្ខុលើកសត្តាហៈចេញទៅក្រៅវត្តរួចហើយ ត្រូវតែត្រឡប់មកវត្ត ខាងក្នុងអរុណ​នៃថ្ងៃទីប្រាំពីរវិញ (គឺអាចនៅក្រៅវត្តតែត្រឹម ៦រាត្រី) ។ ភិក្ខុមិនត្រូវនៅក្រៅវត្តឲ្យហួសអរុណនៃថ្ងៃ​ទី​៧ឲ្យសោះ ពុំនោះសោតនឹងត្រូវដាច់វស្សា នឹងត្រូវអាបត្តិទុក្កដ មិនអាចទទួលអានិសង្សកឋិន និងសង្ឃលាភផ្សេង ៗ ដែលកើតឡើងក្នុងវត្តនោះ បានទៀតផង។
ការចូលវស្សាមិនចំពោះតែភិក្ខុទេ សាមណេរក៏ត្រូវចូលវស្សាដែរ ទើបត្រូវតាមពុទ្ធានុញ្ញាត ចែកនូវសង្ឃលាភ តែសាមណេរមិនមានកិច្ចដោយការបវរណាឡើយ គ្រាន់តែឲ្យអធិដ្ឋានចូលវស្សា​ប៉ុណ្ណោះ ។
នៅប្រទេសខ្មែរ ក៏ដូចជាប្រទេសដែលកាន់ព្រះពុទ្ធសាសនាក្នុងលោកដែរ ពេលចូលវស្សានេះ ជាឱកាសសំខាន់បំផុតដែលយុវជននាំគ្នាចូលបួសនិងមកសំណាក់នៅក្នុងវត្ត ដើម្បីអប់រំខ្លួន ឲ្យមាន​ចរិយាសម្បត្តិល្អ តាមគន្លងព្រះពុទ្ធសាសនា ។
សាសនវិធី៖
រណ្ដាប់៖ ឧបាសក ឧបាសិកា ត្រូវរៀបរណ្ដាប់ជាចតុប្បច្ច័យមាន៖ ចង្ហាន់បិណ្ឌបាត សំពត់​សាដក ប្រេង ទៀនវស្សា (សម្រាប់ដុត ៣ខែ) ។ល។ ក្នុងវិន័យបិដក ភាគទី ៨ និយាយអំពីអានិសង្ស​សំពត់សាដកសម្រាប់ព្រះសង្ឃប្រើស្រង់ទឹក ។ ទៀនវស្សា ត្រូវមានវិជ្ជមាត្រ(មាត់) ១តឹក និងកំពស់​២​ហត្ថ ធ្វើអំពីក្រមួនសុទ្ធឬក្រមួនចំបក់ មានជើងទ្រជាឈើឬស្ពាន់ ក្បាច់ផ្កាឈូក ។ សម័យបច្ចុប្បន្ន​ច្រើនប្រើចង្កៀងប្រេងកាត ឬប្រេងដូងជំនួស ។ ទៀនវស្សាគឺជា និមិត្តរូបនៃព្រះបញ្ញាញាណ របស់​ព្រះសម្ពុទ្ធ ដែលតែងតែភ្លឺជានិច្ចចំពោះសព្វសត្វមិនមានរលត់សោះឡើយ ។
ការប្រារព្ភ៖ ក្នុងថ្ងៃចូលវស្សា គឺល្ងាចថ្ងៃទី ១៥កើត ខែអាសាធ ឬទុតិយាសាធ ឧបាសក ឧបាសិក និងពុទ្ធបរិស័ទ ទៅជួបជុំគ្នាក្នុងទីវត្ត ។ លុះជួបជុំហើយ នាំគ្នាហែរទៀនវស្សា សំពត់សាដក និងគ្រឿងបរិក្ខារផ្សេង ៗ ប្រទក្សិណព្រះវិហារ ឬ អាវាសណាមួយដែលព្រះសង្ឃបានកំណត់​ ។ បន្ទាប់មកទៀត នាំគ្នានមស្សការថ្វាយបង្គំព្រះរត្តនត្រ័យ សមាទានសីល ៥ សីល ៨ និមន្តព្រះសង្ឃ​ចម្រើនព្រះបរិត្ត និងបវរណាព្រះធម្មកថិកមួយអង្គ សម្ដែងព្រះធម្មទេសនា ព្រមទាំងវេរទៀនវស្សា សំពត់សាដក និងគ្រឿងបរិក្ខារប្រគេនព្រះសង្ឃ ។
លុះព្រឹកឡើងថ្ងៃ ១រោច ខែអាសាធ មានប្រគេនយាគូ និងភត្តប្រគេនព្រះសង្ឃទៀតផង​ ។
តំណម៖ ក្នុងរយះពេលចូលវស្សា ៣ ខែនេះ​ ពុទ្ធបរិស័ទតែងមានតំណម ដូចជា មិនរៀប​មង្គលការកូនចៅ និងមិនសង់ផ្ទះថ្មី ជាដើម ដោយចាត់ទុកថាថ្ងៃទាំងអស់ ក្នុងកំណត់ ៣​ ខែនោះ ជា​ថ្ងៃឃ្លុប គឺជាថ្ងៃឥតមានឫក្សល្អ ឥតមានជោគជ័យ និងឥតមានសិរីសួស្ដី ៕

វត្តព្រះធម្មកេរ្តិ៍ ខ្នងភ្នំព្រះរាជទ្រព្យ
10/07/2018

វត្តព្រះធម្មកេរ្តិ៍ ខ្នងភ្នំព្រះរាជទ្រព្យ

Address

ភូមិជ័យឧត្តម ឃុំផ្សារដែក ស្រុកពញ្ញាព្ញ
Kandal
0809

Telephone

098995453

Website

Alerts

Be the first to know and let us send you an email when គណៈគ្រប់គ្រង់ វត្តព្រះធម្មកេរ្តិ៍ / Wat Preah Dharma Ka Temple posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share