29/12/2025
កុំសម្លឹងមើលអ្នកដទៃ កុំស្ដាប់ពាក្យនេះ សំដីនោះ ! ចូរស្ដាប់ខ្លួនឯងវិញ ទទួលជ្រាបពីឫទ្ធិដ៏វិសិដ្ឋនៅខាងក្នុងយើង ទទួលដឹងពីការចម្រើនធម៌របស់ខ្លួនឯង ។ នោះទើបជាការសំខាន់ !
កុំមើលអ្នកជិតខាង កុំប្រៀបធៀបនេះ ប្រៀបធៀបនោះ ។ កាន់តែមើល លោកអ្នកកាន់តែធ្វើទុក្ខទុក្ខដាក់ខ្លួនឯងទេ ។ កុំសម្លឹងមើលអ្នកណាទាំងអស់ កុំយល់ជ្រាបពីអ្នកណាទាំងអស់ ។ ចូលយល់ជ្រាបអំពីខ្លួនឯង ទទួលជ្រាបបេះដូងខ្លួនឯង ផ្ទៀងស្ដាប់លំហូរព្រះស័ព្ទ នៃព្រះជាម្ចាស់ នៅខាងក្នុងខ្លួនឯង ។ នោះទើបជារឿងសំខាន់យ៉ាងពិតប្រាកដ !
ប្រសិនបើលោកអ្នកចេះតែស្ដាប់អ្នកដទៃ ស្ដាប់នេះមួយ ស្ដាប់នោះមួយ មិនយូរមិនឆាប់ លោកអ្នកនឹងមានការធុញថប់ ។ ពីព្រោះ សម្លឹងមើលត្រង់នេះ ត្រង់នោះ ហើយចេះតែសម្លឹងមើលរហូតអញ្ចឹង វានឹងមិនល្អសម្រាប់លោកអ្នកឡើយ ។
ដូច្នោះហើយ យើងក្រើនរំឭកលោកអ្នក ចូរ បែរចូលខាងក្នុង ស្ដាប់ខ្លួនឯង ស្ដាប់អង្គព្រះសត្យគ្រូដែលនៅខាងក្នុងខ្លួនឯង និងទទួលជ្រាបពីឫទ្ធីប្រតិបត្តិធម៌របស់ខ្លួនឯង !
លោកអ្នកបានទទួលចិត្តសម្បទានហើយ គប្បីបែរចូលខាងក្នុងជានិច្ច ។ កុំសម្លឹងមើលអ្នកដទៃ ! គេប្រតិបត្តិយ៉ាងណា វាជារឿងរបស់គេ ។ សំខាន់បំផុត គឺយើងជានិច្ចកាល បែរចូលខាងក្នុង !