24/08/2026
➪សកម្មភាពមនុស្សធម៌វត្តកោះខ្នុរ
ល្ងាចថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦
꧁✍︎︎✍︎︎✍︎︎✍︎︎✍︎︎✍︎︎꧂
➪ ព្រះគ្រូវុឌ្ឍិចរណភិរ័តន៍ ឈឹម សុវណ្ណឆៃ តំណាងឱ្យ
ព្រះបញ្ញាភិរ័ត ឆេង សាវរិទ្ធ ព្រះរាជាគណ:កិត្តិយស ព្រះវិន័យធរអនុគណស្រុកកណ្តាលស្ទឹង និងជាព្រះគ្រូចៅអធិការវត្តកោះខ្នុរ
បានដឹកនាំលោកអាចារ្យ គណៈកម្មការ នាំយកនូវទេយ្យទានមួយចំនួនចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព ឧបាសិកា ជុំ ទូច បានទទួលមរណៈភាពក្នុងជន្មាយុ៦៧ឆ្នាំដោយរោគាពាធដែលស្ថិតនៅក្នុង ភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
សម្ភារៈរួមាន
•អង្ករ ២៥ គីឡូ
•មី ២ កេស
•ទឹកក្រូច ២ កេស
•ទឹកបរិសុទ្ធ ២ កេស
•ទឹកត្រី ១ យួ
•ទឹកសុីអុីវ ១យួ
•ថវិកាសរុបមានចំនួន ៥៨០,០០០៛ (ប្រាំសែនប្រាំបីមុឺនរៀល)