ជីវិតពិតជាត្រូវការ ព្រះធម៌Page

  • Home
  • Cambodia
  • Kandal
  • ជីវិតពិតជាត្រូវការ ព្រះធម៌Page

ជីវិតពិតជាត្រូវការ ព្រះធម៌Page សុខោ បុញ្ញស្ស ឧច្ចយោ "ការសន្សំបុណ្យ នាំមកនូវសេចក្តីសុខ"។
(2)

25/10/2024
25/10/2024

#ពិធីបុណ្យកឋិនទាន
កឋិនទាន គឺជាពិធីបុណ្យក្នុងសាសនាព្រះពុទ្ធសាសនា ដែលមានចែងព្រះវិន័យ។ រយៈកាលនៃការធ្វើបុណ្យកឋិនទាន មានតែ ២៩ថ្ងៃ គត់គឺ ចាប់ពីថ្ងៃ ១រោចខែអស្សុជ ដល់ ថ្ងៃ ១៥កើតខែកត្តិក។ ការធ្វើបុណ្យកឋិនទាននេះ ត្រូវបានគេចាត់ទុកថាជាការធ្វើទានដ៏ពិសេសមួយដែលមានការកំណត់ពេលវេលាដ៏ច្បាស់លាស់ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តនោះឡើយ។ បើខុសពីសម័យកាលនេះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យមានលក្ខណៈសណ្ឋានដូចកឋិនក៏ដោយក៏មិនអាចហៅថាកឋិនបានឡើយ ព្រោះធ្វើខុសកាលទាន គឺមិនត្រូវតាមពុទ្ធានុញ្ញាឡើយ។

ពាក្យថា កឋិនសព្ទនេះបើតាមអត្ថកថាលោក សំដៅយកពុទ្ធដីកាដែលព្រះសម្ពុទ្ធទ្រង់សម្តែងបញ្ញត្តិទុកមកថាការប្រជុំរួបរួមរូបធម៌ និងនាមធម៌ ហៅថា កឋិន ។ ពាក្យថាកឋិន មកអំពីកថធាតុដែលប្រព្រឹត្តទៅក្នុងអត្ថពីរយ៉ាងគឺ៖ ១. ការរស់បានដោយកម្រ សមដូចវិគ្គហថាកថតិ កិច្ឆេន ជីវតីតិ។ កថិនោ សភាវឯណារស់នៅបានដោយកម្រ សភាវនោះហៅថា កឋិនព្រោះលោកប្រៀបថា ដូចឈើស្នឹង ដែលបុគ្គលកាត់ចេញចាកដើម ហើយយកទៅបោះភ្ជាប់នឹងផែនដី រមែងដុះលូតលាស់ ឬរស់នៅបានដោយកម្រយ៉ាងណា! ឯកិច្ចដែលនឹងកើតឡើង ឬតាំងឡើងជាកឋិនពេញទីក៏បានដោយកម្រជាពន់ពេកណាស់ក៏យ៉ាងនោះដែរ។

២. ការពោលសរសើរ ព្រោះចីវរទានដែលយើងបានកសាងជាកឋិននេះជាទានវិសេសជាងទានដទៃៗដែល​ព្រះ​អរិយទាំងឡាយមានព្រះសម្ពុទ្ធជាប្រធាន តែងពោលសរសសើរថា ជាទានវិសេសអាចរួបរួមឬ​សង់ទុកនូវអានិសង្ស ៥យ៉ាងរបស់ភិក្ខុអ្នកក្រាលគ្រង មិនឲ្យទៅក្នុងទីដទៃបាន សមដូចវិគ្គហ ថាបញ្ច អានិសំសេ អញ្ញត្ថ គន្តុំ អទត្វ កថតិ សង្គណ្ហាតីតិ។ កថិនំ ធម្មជាតិឯណាក្រៀវទុក ឬសង់ទុកនូវអានិ​សង្សទាំង ៥មិនឲ្យទៅក្នុងទីដទៃបាន ធម្មជាតិនោះឈ្មោះថា កឋិន ។

នៅក្នុងវត្យបើការចាំវស្សាគ្មានភិក្ខុសោះក៏មិនអាចហែរកឋិនចូលដែរ ព្រោះសាមណេរគ្មានសិទ្ធិទទួលក្រាលគ្រងកឋិនទេ លុះត្រាតែយ៉ាងហោចបំផុតត្រូវមានភិក្ខុ ១អង្គដែរ ហើយដែលបាន ចាំវស្សាអស់៣ខែបានត្រឹមត្រូវ ទើបអាចហែរកឋិនចូលបាន។ បព្វជិតក៏ដោយ គ្រហស្ថក៏ដោយ គឺអាចធ្វើកឋិនបានដូចគ្នា។ ព្រះពុទ្ធជាម្ចាស់ទ្រង់អនុញ្ញាត ឲ្យភិក្ខុសង្ឃទទួលកឋិន ហើយធ្វើកឋិនត្ថារកិច្ច គឺការក្រាលគ្រងនិងអនុមោទនាកឋិននោះដើម្បីសម្រាលនូវទុក្ខលំបាកក្នុងការប្រើប្រាស់បច្ច័យមួយចំនួនដូចជា ត្រៃចីវរ អាហារភោជន និងលាភសក្ការៈផ្សេងៗ ដែលកើតមានដល់សង្ឃប៉ុណ្ណោះ។ ហើយការសម្រាលទុក្ខនេះទៀតសោត ក៏បានតែត្រឹមរយៈកាល ៥ខែ និងបានចំពោះតែភិក្ខុដែលចូលបុរិមិកាវស្សា អស់ត្រៃមាសបានត្រឹមត្រួវមិនដាច់វស្សានោះឯង។

ម្យ៉ាងទៀត កឋិនទាន លោកសំដៅយកតែចីវរប្បច្ច័យ គឺអ្នកធ្វើកឋិនមានសំពត់ត្រឹមតែអាចធ្វើស្បង់មួយ ក៏អាចធ្វើកឋិនបានដែរ។ ព្រោះលោកទទួលក្រាលកឋិនក្នុងចំណោមត្រៃចីវរ (ស្បង់ ១ ចីពរ ១ សង្ឃាដី ១) គឺលោកក្រាលបានតែ ១មុខប៉ុណ្ណោះ បើក្រាលដល់ទៅពីរមុខមិនឡើងជាកឋិនឡើយ លោកហៅថាខូចកឋិន ឬកឋិនត្ថារវិបត្តិ។ ប៉ុន្តែប្រសិនបើមានសទ្ធា គេអាចនាំយកសម្ភារៈផ្សេងៗដូចជាចីវរ ១ត្រៃ ឬច្រើនត្រៃ បិណ្ឌបាតបច្ច័យ សេនាសនបច្ច័យនិងគិលានភេសជ្​ជបច្ច័យ ព្រមទាំងបច្ច័យសង្កត់ត្រៃសម្រាប់កសាងនិងអានិសង្សលាភផ្សេងៗ សម្រាប់ប្រគេនព្រះសង្ឃក៏ជាការទទួលបានកុសលបន្ថែមទៀតដែរ។

កឋិនទាន ជាចីវរទានដូចទានទាំងពួងដែរ តែមានឈ្មោះវិសេសតាមកាលបរិច្ឆេទ ដែលហៅថាកាលទាន ជាទានមានផលច្រើនជាងចីវរទានទាំងឡាយទាំងពួងព្រោះប្លែកពីទានឯទៀត។ ការប្លែករបសើកឋិនទានមានលក្ខណៈការ ៥ យ៉ាងគឺ៖

១- ប្លែកដោយកាលៈ គឺមានតែ ២៩ ថ្ងៃ ខែអស្សុជ មាន ១៤ថ្ងៃ (១រោច ដល់ ១៥រោច) ខែកត្តិក មាន ១៥ថ្ងៃ (១កើត ដល់ ១៥កើត)។ រយៈកាលនេះពាក្យសាមញ្ញហៅថា រដូវកឋិន ក្នុងរដូវនេះ ទាយកចង់ធ្វើថ្ងៃណាមួយក៏បាន ក្រៅពី ថ្ងៃទាំង ២៩ នេះពុំបាន ហើយវត្តមួយធ្វើបានតែម្តងក្នុងមួយរដួវកឋិន​ភិក្ខុទទួលកឋិនបានម្តង។

២- ប្លែកដោយវត្ថុៈ គឺសំពត់ដែលយកមកធ្វើកឋិននោះ បានតែស្បង់ ឬចីវរ ឬក៏សង្ឃាដី ដែលគេធ្វើត្រឹមត្រូវតាមពុទ្ធប្បញ្ញត្តិ សំពត់ក្រៅពីនេះពុំបាន ភិក្ខុអ្នកទទួលក្រាលកឋិនក្នុងចំណោម ត្រៃចីវរ (ស្បង់ ១ ចីពរ ១ សង្ឃាដី ១) គឺលោកក្រាលបានតែ ១មុខប៉ុណ្ណោះ។

៣- ប្លែកដោយអំពើៈ គឺបុគ្គលអ្នកធ្វើគម្បីធ្វើឲ្យត្រូវរបៀបតាមវិន័យបញ្ញត្តិ ហើយសង្ឃក៏គប្បី ក្រាគ្រង និងអនុមោទនាឲ្យត្រឹមត្រូវតាមវិន័យបញ្ញត្តិដែរ ទើបកើតជាកឋិនពេញលក្ខណៈបាន។

៤- ប្លែកដោយបដិគ្គាហកៈ គឺអ្នកទទួលសំពត់កឋិន បានតែភិក្ខុដីចីវរ ឬក៏ងភិក្ខុ ក្រៅពីភិក្ខុពុំបាន ភិក្ខុនោះទៀតលុះតែបាននៅចាំវស្សាគ្រប់៣ខែក្នុងវត្តណាមួយ ទើបទទួលក្រាលគ្រងនិងអនុមោទនាក្នុងវត្តនោះបាន ភិក្ខុដែលមិននៅបានចាំវស្សា ឬបាននៅចាំវស្សាដែរ តែឲ្យដាច់ក៏ទទួលពុំបាន។

៥- ប្លែកដោយអានិសង្សៈ គឺទាយកអ្នកធ្វើក៏បានអានិសង្ស ភិក្ខុសង្ឃអ្នកទទួលក្រាលគ្រង និងអនុមោទនាក៏បានអានិសង្ស។

 #បដិច្ចសមុប្បាទធម៌ម្នាលភិក្ខុទាំងទ្បាយ អរិយសាវ័កក្នុងសាសនានេះ ធ្វើទុកក្នុងចិត្តនូវបដិច្ចសមុប្បបាទ ដោយឧបាយប្រាជ្ញាឲ្យប្រ...
31/07/2024

#បដិច្ចសមុប្បាទធម៌

ម្នាលភិក្ខុទាំងទ្បាយ អរិយសាវ័កក្នុងសាសនានេះ
ធ្វើទុកក្នុងចិត្តនូវបដិច្ចសមុប្បបាទ
ដោយឧបាយប្រាជ្ញាឲ្យប្រពៃថា

កាលបើធម្មជាតនេះមាន ធម្មជាតនេះក៏មានដែរ
ព្រោះតែធម្មជាតនេះកើតឡើង បានជាធម្មជាតនេះកើតឡើងដែរ
កាលបើធម្មជាតនេះមិនមាន ធម្មជាតនេះក៏មិនមានដែរ
ព្រោះតែធម្មជាតនេះរលត់ទៅ បានជាធម្មជាតនេះរលត់ទៅដែរ គឺថា
សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ
វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ
នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ
សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ
ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ
វេទនាកើតមាន ព្រោៈផស្សៈជាបច្ច័យ
តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ
ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ
ភពកើតមាន ព្រោះឧបាទានជាបច្ច័យ
ជាតិកើតមាន ព្រោះភពជាបច្ច័យ
ជរាមរណៈ សេចក្ដីសោកស្ដាយ សេចក្ដីខ្សឹកខ្សួល សេចក្ដីលំបាកកាយលំបាកចិត្ត និងសេចក្ដីចង្អៀតចង្អល់ចិត្ត
ក៏កើតមានព្រម ព្រោះជាតិជាបច្ច័យ ។
ការកើតឡើងព្រមនៃកងទុក្ខទាំងអស់ន៎ុះ
រមែងមានយ៉ាងនេះ។

ការលត់នៃសង្ខារ ព្រោះការវិនាស
និងការរលត់ឥតសេសសល់នៃអវិជ្ជា
ការរលត់នៃវិញាណ ព្រោះការរលត់នៃសង្ខារ
ការរលត់នៃនាមរូប ព្រោះការរលត់នៃវិញ្ញាណ
ការរលត់នៃសឡាយតនៈ ព្រោះការរលត់នៃនាមរូប
ការរលត់នៃផស្សៈ ព្រោះការរលត់នៃសឡាយតនៈ
ការរលត់នៃវេទនា ព្រោះការរលត់នៃផស្សៈ
ការរលត់នៃតណ្ហា ព្រោះការរលត់នៃវេទនា
ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា
ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន
ការរលត់នៃជាតិ ព្រោះការរលត់នៃភព

ជរាមរណៈ សេចក្ដីសោកស្ដាយ សេចក្ដីខ្សឹកខ្សួល
សេចក្ដីលំបាកកាយលំបាកចិត្ត
និងសេចក្ដីចង្អៀតចង្អល់ចិត្ត
ក៏រមែងរលត់ទៅ ព្រោះការរលត់នៃជាតិ ។
ការរលត់នៃកងទុក្ខទាំងអស់ន៎ុះ
រមែងមានយ៉ាងនេះ។

បិដក ភាគ៣១ ទំព័រ១៥៧

💐🙏🏻សូមអនុមោទនាបុណ្យអាសាឡ្ហបូជា និងចូលព្រះវស្សា🙏🏻💐បណ្តាថ្ងៃបូជាទាំងអស់ អាសាឡ្ហបូជា ជាទិវាដ៏សំខាន់បំផុតមួយនៅក្នុងព្រះពុទ្ធ...
20/07/2024

💐🙏🏻សូមអនុមោទនាបុណ្យអាសាឡ្ហបូជា និងចូលព្រះវស្សា🙏🏻💐

បណ្តាថ្ងៃបូជាទាំងអស់ អាសាឡ្ហបូជា ជាទិវាដ៏សំខាន់បំផុតមួយនៅក្នុងព្រះពុទ្ធសាសនាថេរវាទ ។ ទិវានេះ តែងត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃ ១៥កើត ខែអាសាឍ ។

គោលបំណង ឬហេតុទាំងឡាយ ដែលនាំឲ្យមានទិវានេះ រួមមាន៖
១-ព្រះពោធិសត្វ ទ្រង់ចុះចាប់បដិសន្ធិ ឬចាប់កំណើត
២-ព្រះសិទ្ធត្ថ គោតម ទ្រង់ចេញសាងព្រះផ្នួស
៣-ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់ចេញសម្តែងព្រះធម៌ដំបូង ហៅថា បឋមទេសនា គឺទ្រង់សម្តែងធម្មចក្កប្បវត្តនសូត្រប្រោសជដិលទាំងប្រាំនាក់ បន្ទាប់ពីការត្រាស់ដឹងឬថាជាថ្ងៃកំណើ់តព្រះធម៌ ដែលព្រះពុទ្ធទ្រង់ប្រកាសសម្តែងដំបូងបំផុត
៤-ព្រះពុទ្ធជាម្ចាស់ ទ្រង់ស្ថាបនាព្រះសង្ឃ
៥-ព្រះដ៏មានព្រះភាគ ទ្រង់សម្តែងយមកប្បាដិហារយ៍ ឬ សម្តែងឫទ្ធិ។
ហេតុទាំងប្រាំខាងលើនេះ សុទ្ធតែកើតឡើងក្នុងថ្ងៃ ១៥ កើត ខែអាសាឍ ។ ដូចនេះ ពុទ្ធបរិស័ទទាំងអស់ គប្បីបំពេញបុណ្យកុសលដោយធម្មានុធម្មប្បដិបត្តិបូជាគឺការបូជាដោយការប្រតិបត្តតាមសមគួរដល់ធម៌ មាន ការឲ្យទាន ការរក្សាសីល និង ការចម្រើនភាវនា ដើម្បីបង្កើនបុណ្យកុសលឲ្យច្រើនថែមទៀត ។ សូមអនុមោទនា!!!

🙏 (បុណ្យចូលព្រះវស្សា)
បុណ្យចូលព្រះវស្សា គឺជាបុណ្យមានមកតាមផ្លូវព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបព្វជិត តែងចូលវស្សា តាមពុទ្ធានុញ្ញាតអស់រយៈពេល ៣ខែ (មួយត្រៃមាស) ក្នុងវស្សានរដូវ ហើយត្រូវចាំ វស្សាដោយត្រឹមត្រូវ មិនឲ្យដាច់វស្សា។ ចំណែកឯពុទ្ធបរិស័ទជាទាយកទាយិកា ឧបាសក ឧបាសិកា វិញ ក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ជាពិសេសគឺ ចាត់ចែងវស្សិកសាដក(សំពត់សំរាប់ងូត ទឹកភ្លៀង) ដែលនិយមហៅថា សំពត់សាដកចំណាំវស្សា ព្រមទាំងប្រេងកាត ទៀន ធូប និងភេសជ្ជ មួយចំនួនទៀតតាមលទ្ធភាព ។ ពាក្យថា វស្សា មកអំពីពា្យបាលីថា វស្ស ប្រែថាភ្លៀង ឬរដូវភ្លៀង ដែលមានកំណត់រយៈ ពេល ៤ខែ គឺរាប់ ពីថ្ងៃ ១រោច ខែអាសាធ រហូតដល់ថ្ងៃ ១៥កើតខែកត្តិក រយៈពេលនោះ ឯង ហៅថាវស្សានរដូវ ។ បានជាព្រះបរមសាស្តានៃយើង ព្រះអង្គទ្រង់ អនុញ្ញាតឲ្យព្រះភិក្ខុសង្ឃ មានកិច្ចចូលចាំវស្សា នោះពីព្រោះហេតុខាង ដើម ២យ៉ាងគឺ៖

១- ភិក្ខុទាំងឡាយត្រាច់ចរទៅកាន់ទីកន្លែងផ្សេងៗដទៃនោះ មាន គួរខ្លះ មិនគួរខ្លះ មានការ ដើរជាន់នៅភូតគាម ពិជគាម និងធញ្ញជាតិផ្សេងៗ ដែលជាហេតុនាំឲ្យអ្នកស្រុករិះគន់តិះដៀល និង ពោលនូវទោសដែលមានប្រការផ្សេង។

២- ជារដូវភ្លៀងជោកជាំផង ព្រះពុទ្ធអង្គមានបំណងកុំឲ្យបព្វជិតក្នុង សាសនា លំបាកក្នុង ការធ្វើដំណើរទៅមក គឺឲ្យនៅចាំវស្សាតែមួយ កន្លែងអស់រយៈពេល ៣ ខែ ។

ក្នុងវិន័យបិដក មហាវគ្គភាគ ៧ ត្រង់វស្សូបនាយិកក្ខន្ធក លោកសម្តែងថា ការចូលវស្សា មាន ២យ៉ាងគឺ ទី១. ហៅថាបុរិមិកាវស្សា ការចូលវស្សាមុនដំបូងចាប់ពីថ្ងៃ ១រោច ខែអាសាធ (បើឆ្នាំ ណាលើកខែអាសាធពីរដងនោះ ចូលវស្សានេះនៅថ្ងៃ១រោចខែទុតិយាសាធ) តទៅអស់ ១ត្រៃមាស (៣ខែ) ទើបចេញវស្សា នៅថ្ងៃ ១៥កើតខែអស្សុជ។ ឯទី ២.ហៅថាបច្ឆិមិកាវស្សា ការចូលវស្សា លើកក្រោយ( ក្រោយថ្ងៃចូលវស្សាលើកដំបូងចំនួន ១ខែ ) គិតចាប់ពីថ្ងៃ ១រោចខែស្រាពណ៍ តទៅ ដល់ថ្ងៃ១៥កើតខែកត្តិកទើបត្រូវចេញ ។ ការចូលវស្សាលើកក្រោយនេះ ព្រះពុទ្ធទ្រង់អនុញ្ញាតដល់ សាវ័ក ក្រែងមានកិច្ចរវល់ប្រការណាមួយ ដែលពុំអាច ចូលវស្សាទី១ ឲ្យចូល វស្សាទី២បាន ។

បុព្វហេតុនៃការចូលវស្សា

សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់គង់នៅវត្តវេឡុវ័ន កលន្ទកនិវាបស្ថានទៀបក្រុង រាជគ្រឹ ។ គ្រានោះឯង ការនៅចាំវស្សា ព្រះមានព្រះភាគមិនទាន់បញ្ញត្តិដល់ភិក្ខុសង្ឃទាំងឡាយនៅ ឡើយ ភិក្ខុទាំងនោះក៏ចេញដើរទៅកាន់ចារិកអស់ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ មនុស្សទាំងឡាយ ពោលទោសតិះដៀលបន្តុះបង្អាប់ ថា ពួកសមណជាសក្យបុត្ត មិនសមបើនឹងដើរ ទៅកាន់ចារិកអស់ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ ដើរជាន់ស្មៅស្រស់ទាំងឡាយ បៀតបៀននូវវត្ថុដែលមានជីវិតមានឥន្រ្ទីយ៍តែមួយ ញុំាងសត្វតូចៗជាច្រើនឲ្យដល់នូវសេចក្តីវិនាស សោះ សូម្បីពួកបរិព្វាជកមានលទ្ធិដទៃពីនេះ ដែលជាអ្នកពោលធម៌អាក្រក់ ម្តេចគង់នៅសម្ងំឈប់ សម្រាកនៅចាំវស្សា សូម្បីទាំងពួកសត្វស្លាបនោះទៀតសោត ក៏គង់ធ្វើសំបុកលើចុងឈើទាំងឡាយ ហើយសម្ងំឈប់សម្រាកនៅចាំវស្សាដែរ ចំលែកតែពួកសមណជាសក្យបុត្តនេះ នៅតែដើរទៅកាន់ ចារិក អស់ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ ដើរជាន់ស្មៅស្រស់ទាំងឡាយ បៀត បៀននូវវត្ថុដែលមានជីវិតមានឥន្រ្ទីយ៍តែមួយ ញុំាងសត្វតូចៗជាច្រើន ឲ្យដល់នូវសេចក្តីវិនាស ។

កាលមនុស្សទាំងឡាយ កំពុងពោលទោសតិះដៀលបន្តុះបង្អាប់ ភិក្ខុទាំងឡាយក៏បានឮច្បាស់ គ្រា នោះឯងភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភាគ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ធ្វើនូវធម្មីកថាក្នុងវេលានោះឯង រួចហើយទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក អនុញ្ញាតថា អនុជានាមិ ភិក្ខវេ វស្សំ ឧបគន្តុន្តិ ម្នាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យ ភិក្ខុចូលចាំវស្សា ។ ការចូលវស្សា និយាយតាមបទព្រះវិន័យ ជាកិច្ចរបស់ព្រះសង្ឃដោយឡែកផ្សេង មិនទាក់ ទាមដោយគ្រហស្ថផងទេ។ ពាក្យថាចូលវស្សា ឬនៅចាំវស្សា ជាពុទ្ធសាសនវោហារ បានសេចក្តីថា កាលដែលភិក្ខុសង្ឃឈប់សម្រាកនៅទីណាមួយ ឬវត្តណាមួយ កំណត់អស់វេលា៣ខែ ក្នុងរដូវភ្លៀង ដោយមិនបានត្រេចទៅណាមកណាឲ្យកន្លងរាត្រីឡើយ ។ វៀលែងតែមានហេតុការចាំបាច់ ដូចជា មាតាបិតា ឬគ្រូឈឺជាទម្ងន់ ឬដល់នូវមរណ ឬឧបាសកនិមន្តទៅសម្តែងធម៌ជាដើម ទើបទៅបាន ដើម្បីជួយឧបត្ថមកិច្ចការនោះៗ ដោយតាំងចិត្តថានឹងត្រឡប់មកវិញ ក្នុងរវាង ៧ថ្ងៃ ។

យើងដឹងហើយថា នៅថ្ងៃ១រោចខែអាសាធ ជាថ្ងៃត្រូវចូលវស្សារបស់បព្វជិត ក្នុងព្រះពុទ្ធ សាសនាទាំងភិក្ខុទាំងសាមណេរ ជាការចាំបាច់តាមពុទ្ធានុញ្ញាត ។ រីឯទាយកទាយិកា ឧបាសក ឧបាសិកា ជាពុទ្ធសាសនិក ចំណុះជើងវត្តនីមួយៗ ក្រោមការដឹកនាំរបស់លោកអាចារ្យវត្តក៍ប្រារព្ធ ធ្វើបុណ្យចូលវស្សា ឬកាន់វស្សាផងដែរ តែធ្វើនូវថ្ងៃ១៥កើតខែអាសាធ មុនព្រះសង្ឃចូលព្រះវស្សា ១ថ្ងៃ ។ បានសេចក្កីថា មុនថ្ងៃចូលព្រះវស្សាកន្លះខែ ឬថារាល់ថ្ងៃឧបោសថសីល ( ថ្ងៃខែដាច់ខែជេស្ឋ ឬថ្ងៃ៨ កើតខែអាសាធ ) លោកអាចារ្យ តែងតែប្រកូកប្រកាសជំរាបពុទ្ធបរិស័ទឲ្យដឹកជាមុន អំពីថ្ងៃ ចូល វស្សាខាងមុខ ( ប្រជុំពិភាក្សាឯកភាពគ្នាក្នុងជួរអាចារ្យ គណ:កម្មការវត្ត ចាស់ព្រឹទ្ធាចារ្យរួច ហើយ) ឲ្យពុទ្ធបរិស័ទត្រៀម លក្ខណ:ប្រុងរៀងចំ ចតុប្បច្ច័យ ទេយ្យវត្ថុ មានសាដក ទៀន ធូប ប្រេងចំណាំវស្សា ជាដើមសំរាប់ទំនុកបំរុងព្រះសង្ឃដែលគង់ចាំវស្សាក្នុងវត្ត និងជំរាបពុទ្ធបរិស័ទ មកជួបជុំគ្នានៅថ្ងៃទី១៥កើតខែអាសាធដោយនាំមក នូវទេយ្យវត្ថុផង។

អាចារ្យវត្តកន្លែងខ្លះមានឲ្យ លិខិតដែលកំណត់ទេយ្យវត្ថុអ្វីខ្លះ ក្នុងមួយកញ្ចប់និងប្រាក់សង្កត់លើទេយ្យវត្ថុនោះចាត់ចែងស្វែងរកទៀន ធំៗហៅថា:ទៀនចំណាំវស្សា(បើពុំមានអ្នកមានសទ្ធាណាបូជាទេ)ទៀនធំ មួយគូនេះ សំរាប់ដុត ចាប់ផ្តើមពីថ្ងៃ១រោចខែអាសាធជាថ្ងៃចូលវស្សាមិន ពន្លត់ដល់ថ្ងៃចេញវស្សា (៣ខែ) ។ នៅថ្ងៃ១៥កើត ខែអាសាធក្រោយ ពីសមាទានឧបោសថសីលរួចហើយលោកអាចារ្យប្រកាសឲ្យបរិស័ទយក រណ្តាប់រណ្តា រៀងៗខ្លួនចូលបុណ្យដែលត្រូវជួបជុំគ្នានៅម៉ោង២រសៀល ដើម្បីធ្វើពិធីសូត្រមន្តចូលវស្សា ។ នៅពេលរសៀល ពុទ្ធបរិស័ទមកជួបជុំគ្នា រួមទាំងកញ្ចប់ទេយ្យវត្ថុ ផង ក៏ធ្វើពិធីហែសាដកចំណាំវស្សានេះ ពីឧបដ្ឋានសាលាទៅព្រះវិហារដោយ និមន្តព្រះសង្ឃគ្រប់អង្គក្នុងវត្តទៅតែម្តង ។

ពិធីចាប់ផ្តើមនមស្ការព្រះរតន ត្រៃសមាទានសីលហើយអារាធានាព្រះសង្ឃចំរើនព្រះបរិត្ត។ ចប់ពុទ្ធមន្ត ហើយលោកអាចារ្យប្រកូកប្រកាសអំពីថ្ងៃចូលវស្សា ។ ការចូលវស្សារបស់ ទាយកទាយិកា នេះ មិនមែនជាពុទ្ធប្បញ្ញត្តិទេ គឺជាចេតនាកម្មធ្វើដោយ សោមនស្សវេទនា ញាណសម្បយុត្ត។

ព្រះពុទ្ធសម្តែងថា ហេតុនាំឱ្យកើតរោគដោយសមុដ្ឋាន ៤ យ៉ាងគឺ ១. ចិត្តសមុដ្ឋាន រោគកើតពីផ្លូវចិត្ត ២. អាហារសមុដ្ឋាន រោគកើតពីអាហា...
14/06/2024

ព្រះពុទ្ធសម្តែងថា ហេតុនាំឱ្យកើតរោគដោយសមុដ្ឋាន ៤ យ៉ាងគឺ
១. ចិត្តសមុដ្ឋាន រោគកើតពីផ្លូវចិត្ត
២. អាហារសមុដ្ឋាន រោគកើតពីអាហារ
៣. កម្មសមុដ្ឋាន រោគកើតពីកម្ម (អកុសលកម្ម)
៤. ឧតុសមុដ្ឋាន រោគកើតពីរដូវ។

អរោត្យា បរមា លាភា ការមិនមានរោគ ជាលាភដ៏ប្រសើរ ។

អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ ព្រះវស្សានៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះប...
14/05/2024

អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ ព្រះវស្សានៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
🇰🇭🙏🏻💐❤️💐🙏🏻🇰🇭

បពិត្រ​ ព្រះ​ករុណា​ជាអម្ចាស់​ជីវិត​លើ​ត្បូង​ ជាទីគោរពសក្ការៈ​ និងជាទី​ស្រលាញ់​ដ៏​ខ្ពង់​ខ្ពស់​បំផុត ​នៃ​ប្រជានុរាស្ត្រកម្ពុជា​!
នៅក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្សឧត្តុង្គឧត្តមប្រពៃថ្លៃថ្លានៃ​ ព្រះ​រាជពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​វឌ្ឍនាមង្គលដ៏វិសេសវិសាលគម្រប់​ ៧១ យាងចូល​ ៧២ ព្រះ​វស្សា​ នៃព្រះករុណាជាអម្ចាស់ តាងនាម​ទូលព្រះ​បង្គំ​ជាខ្ញុំ ខ្ញុំម្ចាស់ ជា​ប្រជានុរាស្ត្រ​ទូទាំងព្រះរាជាណាចក្រកម្ពុជា មាន​សេចក្ដី​សោមនស្ស​រីករាយ​ សូម​លំឱនកាយ​លើ​កហត្ថ​ប្រណម្យ​បង្គំ​អញ្ជលី​ សូម​បួងសួង​ដល់​គុណ​បុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំង​បី​ អស់វត្ថុសក្តិសិទ្ធក្នុង​លោក​ ទេវតា​ថែរក្សា​ព្រះ​មហា​ស្វេតឆ្ឆត្រ​ គុណ​បុណ្យ​ព្រះ​បារមី​អតីត​ ព្រះ​មហាក្សត្រ​ ព្រះ​មហាក្សត្រី​យានី​ខ្មែរ​គ្រប់​ព្រះអង្គ​ ជា​ពិសេស​បារមី​តេជា​នុភាព​ ព្រះ​វិញ្ញាណក្ខន្ធ​ នៃ​ព្រះ​ករុណា​ ព្រះ​បរម​រតនកោដ្ឋ​ ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ សូម​មេត្តា​តាម​ជួយ​គ្រងអភិបាលថែ​រក្សា​ការពារ​ និង​ប្រោះព្រំ​នូវ​ទឹក​អម្រឹត​ប្រទាន​ព្រះ​រាជ​សព្ទសាធុការពរ​ បវរ​សួរស្តី សិរីវឌ្ឍនាជយាមង្គល វិបុលសុខមហាប្រសើរ​ថ្វាយ​ ព្រះ​ករុណា​ជាអម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះបាទសម្ដេច​ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃ​ប្រជានុរាស្ត្រ​កម្ពុជា​ សូម​ព្រះ​អង្គ​ ព្រះប្រកប​តែ ​ព្រះ​បរម​សុខ​គ្រប់​ប្រការ​ ព្រះ​រាជ​សុខ​ភាព​ល្អ​បរិបូរណ៍​ ព្រះ​កាយ​ពល​មាំមួន ព្រះរាជបញ្ញាញាណភ្លឺថ្លា​ ដើម្បីគង់​ប្រថាប់​ជា​ មហាម្លប់ដ៏ត្រជាក់ ដល់កូនចៅប្រជានុរាស្រ្ត​​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដរាប​តរៀងទៅ​។

សូម​ ព្រះ​ករុណា​ជាអម្ចាស់​ជីវិត​លើ​ត្បូង​ ​ ជាទី​គោរព​សក្ការៈ​​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ព្រះ​មេត្តា​ទទួល​នូវ​សេចក្ដី​គោរពដ៏​ខ្ពង់ខ្ពស់​បំផុត និង​ស្មោះ​ស្ម័គ្រជាទី​​បំផុត​​ ​ អំពី​ទូល​ព្រះបង្គំ​ជា​ខ្ញុំ​ ខ្ញុំម្ចាស់ជាប្រជានុរាស្រ្តក្រោមព្រះតេជ្រៈតម្កល់លើត្បូង។
ក្រាប​បង្គំ​ទូលថ្វាយនៅ​រាជធានីភ្នំពេញ​ ថ្ងៃ​ទី​១៤ ខែ​ឧសភា​ ឆ្នាំ​២០២៤

ជីវិតពិតជាត្រូវការ ព្រះធម៌Page

Address

Phnom Penh
Kandal

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+855967873471

Alerts

Be the first to know and let us send you an email when ជីវិតពិតជាត្រូវការ ព្រះធម៌Page posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share