30/07/2026
សូមរងចាំការអាននិងស្តាប់អត្ថបទព្រះធម៌អប់រំចិត្តថ្មីៗបន្តទៀតនៅពេលចេញព្រះវស្សារួច សូមអនុមោទនាធម្មទាន!
យើងទាំងអស់គ្នាមានសទ្ធាក្នុងព្រះសាសនានេះ សុទ្ធតែជាបុគ្គលមានសំណាង ដែលបានបំពេញបុណ្យកុសលបានសម្រេចបំណងប្រាថ្នាបានទទួលពរពីព្រះអង្គពិតប្រាកដគឺ
ក្នុងគម្ពីរពុទ្ធវង្ស បានបញ្ជាក់អំពីការប្រាថ្នារបស់ព្រះពោធិសត្វមុនដំបូងដូច្នេះ
- ពុទ្ធោ ពោធេយ្យំ យើងត្រាស់ដឹងហើយ នឹងឱ្យអ្នកដទៃត្រាស់ដឹងផង
- តិណ្ណោ តារេយ្យំ យើងរួចផុតហើយ នឹងឱ្យអ្នកដទៃរួចផុតផង
- មុត្តោ មោចេយ្យំ យើងឆ្លងផុតហើយ នឹងឱ្យអ្នកដទៃឆ្លងផុតផង
នៅក្នុងកំណើតដ៏ប្រសើរនេះប្រកបដោយ(សជាតិបញ្ញា)បានកើតទាន់ព្រះសាសនា ហើយកំពុងសិក្សា ប្រតិបត្តិតាម ព្រះធម៌វិន័យ ឈ្មោះថាជាអ្នកប្រព្រឹត្តតាមដើម្បីសម្រេចមគ្គ ផល និងត្រាស់ដឹង ធ្វើឱ្យជាក់ច្បាស់នូវព្រះនិព្វាន ដ៏ពិតប្រាកដ ក្នុងព្រះសាសនានេះ។
ភិក្ខុធម្មត្ថេរោ