10/05/2026
ថ្ងៃអាទិត្យ ៩រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦.៣:០០pm ព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា ព្រះអនុគណក្រុងអរិយក្សត្រ ដឹកនាំព្រះមន្ត្រីសង្ឃ និងព្រះចៅអធិការវត្តក្នុងក្រុងអរិយក្សត្រ និង លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ និងសហការី និមន្ត-អញ្ជើញ ចុះជួបសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនដល់គ្រួសាររងគ្រោះដោយភ្លេីងឆេះផ្ទះ របស់លោកតា អុល លី និងលោកយាយ ពេញ យ៉ុង ដោយសារផ្ទុះសេខ្សែភ្លើង ស្ថិតនៅភូមិព្រែកតាអុងទី៣ សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល
+ សម្ភារៈដែលទទួលបានរួមមាន
១.អង្ករ ៦បាវ= ៣០០គីឡូក្រាម
២.មី ៦ កេស
៣.ទឹកផ្លែឈើ ៧ កេស
៤.ទឹកសុទ្ធ ៧ កេស
៦.បន្លុង ៣ ប្រដាប់
៧.ថវិកា ១.៨០០.០០០៛
៨ ជូន ប៉ូលិស និងប្រជាការពារ ១០នាក់/១នាក់ ២០០០០រៀល៕