វត្តព្រៃតុម្ព ខេត្តកំពត - Prey Tom Monastery

  • Home
  • Cambodia
  • Kâmpôt
  • វត្តព្រៃតុម្ព ខេត្តកំពត - Prey Tom Monastery

វត្តព្រៃតុម្ព ខេត្តកំពត - Prey Tom Monastery វត្តព្រៃតុម្ព ខេត្តកំពត

🙏🏻អនុមោទនា ថ្ងៃបុណ្យវិសាខបូជា🙏🏻បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យពុទ្ធសាសនាដទៃៗទៀត ពីព្រោះពិ...
11/05/2025

🙏🏻អនុមោទនា ថ្ងៃបុណ្យវិសាខបូជា🙏🏻

បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យពុទ្ធសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់អភិលក្ខិតសម័យទាំងបី ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូ បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃទ្រង់យាងចូលព្រះបរមបរិនិព្វានផងដែរ។

បុណ្យវិសាខបូជាប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។

សូមគោរពជូនពរដល់ បងប្អូនប្រជាជាតិទាំងមូល សូមជួបប្រទះតែនឹង សេចក្តីសុខ និងសេចក្តីចម្រើនជានិច្ចនិរន្តរ៍។🙏

#វិសាខបូជា #កម្ពុជា #វត្តព្រៃតុម្ព #វត្តកំពត #ខេត្តកំពត

សង្ខារធម៌ទាំងឡាយមិនទៀងមែនពិត មានកិរិយាកើតឡើងហើយ វិនាសទៅវិញជាធម្មតា។ចូលរួមរំលែកទុកដល់ក្រុមគ្រួសារក្មួយប្រុស ទ្រី ទិត្រឧត្...
21/02/2025

សង្ខារធម៌ទាំងឡាយមិនទៀងមែនពិត មានកិរិយាកើតឡើងហើយ វិនាសទៅវិញជាធម្មតា។

ចូលរួមរំលែកទុកដល់ក្រុមគ្រួសារក្មួយប្រុស ទ្រី ទិត្រឧត្តម បានលង់ទឹកស្លាប់ បាននាំនូវទេយ្យទាន បន្តិចបន្តួចចូលរួមបុណ្យ៕

🙏🌷សូមអនុមោទនាបុណ្យផ្កាប្រាក់សាមគ្គី និងឆ្លងបន្ទប់ទឹក ក្នុងវត្តព្រៃតុម្ព🙏🌹 ថ្ងៃអង្គារ ១៤កេីត​ ខែ​មាឃ ឆ្នាំរោង ឆស័ក​ ព.ស. ...
12/02/2025

🙏🌷សូមអនុមោទនាបុណ្យផ្កាប្រាក់សាមគ្គី និងឆ្លងបន្ទប់ទឹក ក្នុងវត្តព្រៃតុម្ព🙏🌹

ថ្ងៃអង្គារ ១៤កេីត​ ខែ​មាឃ ឆ្នាំរោង ឆស័ក​ ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៥។

👉ពុទ្ធបរិស័ទ្ធគ្រប់មជ្ឈដ្ឋានបានចូលរួមបុណ្យផ្កាប្រាក់សាមគ្គី និងឆ្លងបន្ទប់ទឹក ដើម្បីប្រមូលបច្ច័យទ្រទ្រង់សាលាពុទ្ធិកសិក្សា និងការកសាងក្នុងវត្តព្រៃតុម្ពខេត្តកំពត។

សូមប្រសិទ្ធិពរដល់ម្ចាស់ទាន និងញាតិញោមទាំងអស់ សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន រុងរឿងកើនទ្រព្យ ឡើងយស និងសូមឲ្យ ប្រាសចាកឧបទ្រព រោគាទាំងឡាយ កុំបីបៀតបៀនបាន និង សូមប្រសិទ្ធពរជ័យ ៤ប្រការគឺ៖

- អាយុ សូមឲ្យមាន អាយុវែង។
- វណ្ណៈ សូមឲ្យមានពណ៌សម្បុរកាយល្អ។
- សុខៈ សូមឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន រុងរឿង។
- ពលៈ សូមឲ្យមានកម្លាំងកាយ កម្លាំងសទ្ធា កម្លាំងទ្រព្យ កើតមានដល់ញាតិញោមទាំងអស់កុំបីឃ្លៀងឃ្លាតឡើយសូមអនុមោទនា។

#បុណ្យផ្កាប្រាក់សាមគ្គី #វត្តព្រៃតុម្ព #ខេត្តកំពត

សូមអនុមោទនា ពិធីបុណ្យមាឃបូជា 🙏ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។សូមជ...
12/02/2025

សូមអនុមោទនា ពិធីបុណ្យមាឃបូជា 🙏
ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។

សូមជូនពរដល់ប្រជាពុទ្ធបរិស័ទទាំងអស់ ជួបតែនឹងសេចក្ដីសុខ សេចក្ដីចម្រើន សុខភាពល្អ ធ្វើដំណើរទីជិតឆ្ងាយប្រកបដោយសុវត្ថិភាព និងចៀសឆ្ងាយពីជំងឺទាំងឡាយ គ្រប់ក្រុមគ្រួសារ 🥰

#មាឃបូជា #វត្តព្រៃតុម្ព #ខេត្តកំពត

✥ទិដ្ឋភាពនៃការងារ ដឹកនាំព្រះសង្ឃ សិស្សានុសិស្ស ព្រមទាំងគណៈកម្មការ សម្អាតបរិវេណវត្ដទាំងមូល ក្នុងទិសដៅនៃការងារ ដឹកនាំដោយលោ...
11/02/2025

✥ទិដ្ឋភាពនៃការងារ ដឹកនាំព្រះសង្ឃ សិស្សានុសិស្ស ព្រមទាំងគណៈកម្មការ សម្អាតបរិវេណវត្ដទាំងមូល ក្នុងទិសដៅនៃការងារ ដឹកនាំដោយលោកម្ចាស់ ព្រះចៅអធិការស្តីទីវត្តព្រៃតុម្ពនៃយើង។

បរិស្ថានស្អាតជំនួយដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត។ បរិស្ថានស្អាតជាភារកិច្ចរបស់យើងគ្រប់គ្នា។
━━━✥◈✥━━━
#សម្អាតវត្ត #វត្តព្រៃតុម្ព #ខេត្តកំពត #បរិស្ថានស្អាត

ញាតិញោមជ្រះថ្លាអនុមោទនាថ្ងៃសីល ប្រគេនចង្ហាន់ដល់ព្រះសង្ឃ វត្តព្រៃតុម្ព ខេត្តកំពត🙏សូមឲ្យពុទ្ធបរិស័ទ និងសព្វសត្វទាំងឡាយបានរ...
28/01/2025

ញាតិញោមជ្រះថ្លាអនុមោទនាថ្ងៃសីល ប្រគេនចង្ហាន់ដល់ព្រះសង្ឃ វត្តព្រៃតុម្ព ខេត្តកំពត🙏

សូមឲ្យពុទ្ធបរិស័ទ និងសព្វសត្វទាំងឡាយបានរួចផុសពីសេចក្ដីទុក្ខ។ សូមទទួលយកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងជាទីរលឹក ពុទ្ធំសរណំ គច្ឆាមិ ធម្មំសរណំ គច្ឆាមិ សង្ឃំសរណំ គច្ឆាមិ៕

«បុណ្យផ្កាប្រាក់សាមគ្គី វត្តព្រៃតុម្ព»សូមនិមន្ត និងអញ្ជើញ ព្រះតេជគុណ ញោមញាតិពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់គ្នា ចូលរួមក្នុងកម...
14/01/2025

«បុណ្យផ្កាប្រាក់សាមគ្គី វត្តព្រៃតុម្ព»
សូមនិមន្ត និងអញ្ជើញ ព្រះតេជគុណ ញោមញាតិពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់គ្នា ចូលរួមក្នុងកម្មវិធី បុណ្យផ្កាប្រាក់សាមគ្គី (និងឆ្លងបន្ទប់ទឹក) ដោយសេចក្តីជ្រះថ្លារៀងៗខ្លួន!

👉បញ្ជាក់កម្មវិធីបុណ្យ
ថ្ងៃអង្គារ-ថ្ងៃពុធ-១៤កើត_១៥កើតខែមាឃ ឆ្នាំរោង ឆស័កព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១១-១២-ខែកុម្ភៈ ឆ្នាំ២០២៥។

#វត្តព្រៃតម្ព #ខេត្តកំពត #បុណ្យផ្កាប្រាក់ #សាមគ្គី

05/01/2025
 #ពិធីបុណ្យពូនភ្នំស្រូវវត្តព្រៃតុម្ពជាទំនៀមទំលាប់ពីបុរាណកាលមក ក្រោយរដូវប្រមូលផលច្រូតកាត់រួចរាល់ គេតែងតែធ្វើពិធីបុណ្យមួយហ...
28/12/2024

#ពិធីបុណ្យពូនភ្នំស្រូវវត្តព្រៃតុម្ព
ជាទំនៀមទំលាប់ពីបុរាណកាលមក ក្រោយរដូវប្រមូលផលច្រូតកាត់រួចរាល់ គេតែងតែធ្វើពិធីបុណ្យមួយហៅថា បុណ្យពូនភ្នំស្រូវ។ តើពិធីបុណ្យនេះធ្វើឡើងក្នុងគោលបំណងអ្វី?

បានឲ្យដឹងថា ការធ្វើពិធីបុណ្យពូនភ្នំស្រូវនេះ មានគោលបំណងសំខាន់ចំនួនបី គឺតាមដែលដឹង និងធ្លាប់ធ្វើតៗគ្នាមករួមមាន។

- ទីមួយ គេពូនភ្នំស្រូវនេះដើម្បីយកទៅផ្គត់ផ្គង់ព្រះសង្ឃដែលគង្គនៅក្នុងវត្តអារាម។

- ទីពីរគឺ ទុកសម្រាប់ការកសាងសមទ្ធិផលនៅក្នុងវត្ត និងជាប្រយោជន៍រួមសម្រាប់ពុទ្ធបរិស័ទចំណុះជើងវត្តដូចជាការជុសជុលផ្លូវជាដើម។

- ទីបី គឺដើម្បីជាការដឹងគុណដល់ព្រះមេរុ ដែលបានចិញ្ចឹមមនុស្សលោក និងសុំខមាទោសដែលយើងបានបោកបែន ជាន់ឈ្លី ឫការខុសឆ្គងដោយចេតនា ឫអចេតនាក្តី។

ពេលខ្លះគេធ្វើបុណ្យពូនភ្នំស្រូវនៅវត្តរួមគ្នា តែពេលនេះគេធ្វើតាមក្រុមនីមួយៗ ព្រោះភូមិមានទំហំធំ។ ឯស្រូវដែលពុទ្ធបរិស័ទយកមកចូលរួម គឺអាស្រ័យទៅតាមសទ្ធារៀងៗខ្លួន មិនមានការកំណត់នោះទេ។ ជាធម្មតាប្រជាជនមិនត្រឹមតែយកស្រូវមកចូលបុណ្យប៉ុណ្ណោះទេ តែថែមទាំងមានបច្ច័យមកចូលថែមទៀត ទោះតិចក្តីច្រើនក៏ដោយ។

បើក្រឡេកទៅមើលពិធីបុណ្យពូនភ្នំស្រូវ មិនសូវជាមានពិធីរញ៉េរញ៉ៃច្រើនទេ គឺពេលព្រឹកពុទ្ធបរិស័ទនាំយកស្រូវមកចាក់ពូនលើទីតាំងមួយកន្លែងរហូតដល់ពេលល្ងាចមានពិធីសូត្រមន្ត ដោយមានព្រះសង្ឃចូលរួមផង លុះព្រឹកឡើងប្រជាជននាំយកចង្ហាន់មកប្រគេនព្រះសង្ឃដើម្បីឆ្លងជាកិច្ចបង្ហើយបុណ្យ។

ថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤។

សកម្មភាពព្រះសង្ឃវត្តព្រៃតុម្ព បង្រៀនសាលាពុទ្ធិកបឋមសិក្សា ហ៊ុនសែន ព្រៃតុម្ព កម្រងស្រុកទឹកឈូរសិក្សាឆ្នាំទី១ មុខវិជ្ជាគណិតវ...
18/12/2024

សកម្មភាពព្រះសង្ឃវត្តព្រៃតុម្ព បង្រៀនសាលាពុទ្ធិកបឋមសិក្សា ហ៊ុនសែន ព្រៃតុម្ព កម្រងស្រុកទឹកឈូរ

សិក្សាឆ្នាំទី១ មុខវិជ្ជាគណិតវិទ្យា ម៉ោង៧:០០ ដល់ម៉ោង៩:០០ នាព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤៕

Address

Prey Tom, Prey Khmum, Tuek Chhou
Kampot
07410

Telephone

+85568768464

Website

Alerts

Be the first to know and let us send you an email when វត្តព្រៃតុម្ព ខេត្តកំពត - Prey Tom Monastery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share