វត្តសុវណ្ណសាគរ Wat Sovannsakor

វត្តសុវណ្ណសាគរ Wat Sovannsakor នេះជាគេហទំព័រព័ត៌មានផ្លូវការ៖វត្តសុវណ្ណសាគរ​ ភូមិសុវណ្ណសាគរ​ សង្កាត់កំពង់កណ្តាល ក្រុងកំពត​ ខេត្តកំពត

សូមអនុមោទនា !!🪷ខ្ញុំព្រះករុណា អាត្មាភាព ជាព្រះចៅអធិការ ព្រមទាំងអាចារ្យគណកម្មការ ពុទ្ធបរិស័ទ ចំណុះជើងវត្តសុវណ្ណសាគរ សូមថ្...
31/08/2026

សូមអនុមោទនា !!🪷

ខ្ញុំព្រះករុណា អាត្មាភាព ជាព្រះចៅអធិការ ព្រមទាំងអាចារ្យគណកម្មការ ពុទ្ធបរិស័ទ ចំណុះជើងវត្តសុវណ្ណសាគរ

សូមថ្លែងអំណរអរព្រះគុណនិងអរគុណ ដល់ព្រះគ្រូចៅអធិការព្រមទាំង លោកអាចារ្យ ញាតិញោមពុទ្ធបរិស័ទ វត្តស្រែជា និង វត្តអង្គស្ដុក ដែលបាននិមន្តនិងអញ្ជើញ ប្រគេនចង្ហាន់ត្រង់ ដល់ព្រះសង្ឃ ក្នុងកម្មពិធីបុណ្យប្លុងសាមគ្គី នាវត្តសុវណ្ណសាគរ កាលពីព្រឹកថ្ងៃ អាទិត្យទី៣០ ខែសីហា -២០២៦ ម្សិលមិញនេះ ។

សូមប្រគេនប្រសិទ្ធិពរជ័យ សិរីសួស្តីមង្គល វិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការចូរកើតមានដល់ព្រះគ្រូចៅអធិការព្រមទាំង លោកអាចារ្យ ញាតិញោមពុទ្ធបរិស័ទ វត្តស្រែជា និង វត្តអង្គស្ដុក ដែលបាននិមន្តនិងអញ្ជើញចូលរួមធ្វើកម្មពិធីបុណ្យប្លុងសាមគ្គី ប្រគេនចង្ហាន់ត្រង់ ដល់ព្រះសង្ឃ នាវត្តសុវណ្ណសាគរ ។

សូមឲ្យជួបតែនឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយសូមឲ្យសម្រេចរាល់កិច្ចការងារ និងសេចក្តីប្រាថ្នាគ្រប់ៗប្រការ។

ឥមិនា បុញ្ញតេជន សព្វេ សត្តា សុខា ហោន្តុ ។
ព្រោះអំណាចនៃបុណ្យកុសលនេះ សូមឲ្យសព្វសត្វទាំងឡាយទាំងពួង ជាអ្នកមាននូវសេចក្តីសុខ ។

សព្វេ សត្តា សព្វទុក្ខា មុញ្ចន្តុ ។
សូមឲ្យសព្វសត្វទាំងពួង ជាអ្នក បានរួចផុតចាកទុក្ខទាំងពួង ៕

ឥទំ នោ បុញ្ញំ មាតាបិតូនំ ញាតីនំ ហោតុ សុខិតា ហោន្តុ ញាតយោ
បុណ្យរបស់ញាតិញោម ទាំងអស់គ្នានេះ សូមមានដល់ មាតាបិតា និង ញាតិទាំងឡាយ របស់ញាតិញោម សូមឲ្យញាតិទាំងឡាយ របស់ញាតិញោម បានដល់នូវសេចក្តី សុខចុះ ។
សូមអនុមោទនា !!

#វត្តសុវណ្ណសាគរ 🪷🙏❤️
_____________________________!
ថ្ងៃចន្ទ ៣ រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦

បច្ចយាការវិង្គ​  អវិជ្ចា​ សង្ខារ​ វិញ្ញាណ​ នាមរូប​ សឡាយតនៈ​ ផស្សៈ​ វេទនា​ តណ្ហា​ ឧបាទាន​ ភព​ ជាតិ​ ជរាមរណៈ​  #អវិជ្ជា​  ...
15/08/2026

បច្ចយាការវិង្គ​ អវិជ្ចា​ សង្ខារ​ វិញ្ញាណ​ នាមរូប​ សឡាយតនៈ​ ផស្សៈ​ វេទនា​ តណ្ហា​ ឧបាទាន​ ភព​ ជាតិ​ ជរាមរណៈ​

#អវិជ្ជា​ អវិជ្ជា​ តេីដូចម្តេច?

ការមិនដឹងក្នុងទុក្ខ ការមិនដឹងក្នុងហេតុជាទីកេីតឡេីងនៃទុក្ខ ការមិនដឹងក្នុងធម៌ជាទីរលត់ទៅនៃទុក្ខ​ ការមិនដឹងក្នុងបដិបទាជាដំណេីរទៅកាន់ទីរលត់ទុក្ខ​ នេះហៅថា​ អវិជ្ជា​ ។ ឈ្មោះថា​ អវិជ្ជា ព្រោះអត្តថា​ ជាហេតុធ្វេីអោយវង្វេង​ ឬព្រោះអត្តថា​ ភាវនៃខ្លួនឯងវង្វេង​ ឬត្រឹមតែជាការវង្វេង​ ។ អវិជ្ជា​ បានដល់​ ការមិនដឹង​ ការមិនឃេីញ​ ការមិនត្រាស់ដឹង​ ការ មិនភ្ញាក់រលឹក​ ការមិនត្រាស់ដឹងព្រម​ ការមិនចាក់ធ្លុះ​ ការមិនដោតក្រងទុក​ ការមិនចុះចិត្តស៊ប់​ ការមិនរពឹងមេីល​ ការមិនពិចារណា​ អំពេីមិនជាក់ច្បាស់​ ការយល់ខុស​ ភាពនៃសេចក្តីល្ងង់​ ការ​មិនដឹងខ្លួន​ ការវង្វេង​ វង្វេងជ្រប់​ ការភ្លេចភ្លាំង​ អវិជ្ជា​ អន្លង់គឺអវិជ្ជា​ ការប្រកបគឺអវិជ្ជា​ អនុស័យគឺអវិជ្ជា​ ការស្កាត់ដំណេីរគឺអវិជ្ជា​ គន្លឹះគឺអវិជ្ជា​ ។

​-ឈ្មោះថា​ អវិជ្ជា​ ព្រោះអត្តថា​ ស្ទុះទៅ ក្នុងបុរសនឹងស្រ្តី ជាដេីម ដែលមិនមានពិត ដោយ បរមត្ថ​ មិនស្ទុះទៅ ក្នុងខន្ធ ជាដេីម ដែលមិនមានពិត ។
#សង្ខារ​ សង្ខារ​ តេីដូចម្តេច​ ? ធម្មជាត​ ណាតាក់តែង​ ធម្មជាតនោះ​ ហៅថា​ សង្ខារ​ ។

​ សង្ខារ​ បានដល់​ សភាវៈធម៌ ទាំងឡាយណាតាក់តែង នូវ សង្ខតធម៌ សភាវៈទាំងឡាយនោះ​ ហៅថា​ សង្ខារ​ ។ បណ្តាបច្ចយាការទាំងនោះ​ សង្ខារ ទាំងឡាយ កេីតមានព្រោះ អវិជ្ជាបច្ច័យ តេីដូចម្តេច​ ? បុញ្ញាភិសង្ខារ​ អបុញ្ញាភិសង្ខារ​ អនេញ្ជាភិសង្ខារ​ កាយសង្ខារ​ វចីសង្ខារ​ ចិត្តសង្ខារ​ ។ បណ្តា សង្ខារ ទាំងនោះ បុញ្ញាភិសង្ខារ​ តេីដូចម្តេច​ ? ចេតនា ជា កុសល ជា កាមាវចរៈ និង រូបាវចរៈ ដែល. ។

-សម្រេចដោយ ទាន សម្រេចដោយ សីល សម្រេចដោយ ភាវនា នេះហៅថា​ បុញ្ញាភិសង្ខារ​ ។ បណ្តាសង្ខារ ទាំងនោះ អបុញ្ញាភិសង្ខារ​ តេីដូចម្តេច​ ? ចេតនាជាអកុសល​ ជាកាមាវចរៈ​ នេះហៅថា​ អបុញ្ញាភិសង្ខារ​។ បណ្តាសង្ខារទាំងនោះ​ អនេញ្ជាភិង្ខារ​ តេីដូចម្តេច​ ?
ចេតនាជាកុសល​ ជាអរូបាវចរៈ​ នេះហៅថា​អនេញ្ជាភង្ខារ​ ។ បណ្តាសង្ខារ ទាំងនោះ កាយសង្ខារ​ វចីសង្ខារ​ ចិត្តសង្ខារ​ តេីដូចម្តេច​ ? កាយសញ្ចេតនា​ ឈ្មោះថា​ កាយសង្ខារ​ ។ វចីសញ្ចេតនា​ ឈ្មោះថា​ វចីសង្ខារ​ ។ មនោសញ្ចេតនា​ ឈ្មោះថា​ ចិត្តសង្ខារ​ ។ បណ្តាធម៌ទាំងនេះ​ នេះហៅថា​ សង្ខារទាំងឡាយ កេីតមាន​ ព្រោះអវិជ្ជាជាបច្ច័យ​ ។

#វត្តសុវណ្ណសាគរ 🪷🙏❤️

#វត្តសុវណ្ណសាគរ🪷🙏❤️
_____________________________________________!

ថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ
២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦
August 15, 2026

សូមអនុមោទនា ថ្ងៃឧបោសថសីល  ១៥រោច ខែទុតិយាសាឍ 🪷🪷🥰មនុស្សដែលប្រាថ្នាចង់ឱ្យជីវិតរីកចម្រើន មានកិត្តិយស និងទទួលបានការគោរពរាប់អា...
13/08/2026

សូមអនុមោទនា ថ្ងៃឧបោសថសីល ១៥រោច ខែទុតិយាសាឍ 🪷🪷🥰

មនុស្សដែលប្រាថ្នាចង់ឱ្យជីវិតរីកចម្រើន មានកិត្តិយស និងទទួលបានការគោរពរាប់អាន គប្បីប្រកបដោយគុណធម៌ ៧ ប្រការ៖
១. ឧដ្ឋានៈ — សេចក្ដីឧស្សាហ៍
ត្រូវមានចិត្តព្យាយាម ខិតខំប្រឹងប្រែងក្នុងកិច្ចការដែលត្រឹមត្រូវ មិនខ្ជិលច្រអូស ឬបោះបង់ដោយងាយ។
២. សតិៈ — សេចក្ដីរលឹកបាន
មានស្មារតីដឹងខ្លួន ចេះប្រុងប្រយ័ត្នចំពោះពាក្យសម្ដី និងទង្វើរបស់ខ្លួន មិនធ្វើអ្វីដោយភ្លេចខ្លួន។
៣. សុចិកម្មៈ — ការងារស្អាតមានរបៀប
ធ្វើការដោយស្អាតស្អំ សុចរិត មានរបៀបរៀបរយ និងទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួន។
៤. និសម្មការៈ — ពិចារណាមុនហើយទើបធ្វើ
មុននឹងនិយាយ ឬធ្វើអ្វីមួយ ត្រូវចេះគិតពិចារណាឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យកើតវិប្បដិសារីនៅពេលក្រោយ។
៥. សញ្ញតៈ — សេចក្ដីសង្រួម
ចេះគ្រប់គ្រងកាយ វាចា និងចិត្ត មិនបណ្ដោយខ្លួនតាមអារម្មណ៍ កំហឹង ឬសេចក្ដីចង់បានដោយខ្វះការពិចារណា។
៦. ធម្មជីវៈ — ភាពជាអ្នករស់នៅដោយធម៌
ចិញ្ចឹមជីវិតដោយសុចរិត មិនបៀតបៀន ឬកេងប្រវ័ញ្ចអ្នកដទៃ ហើយប្រកាន់យកធម៌ជាគោលក្នុងការរស់នៅ។
៧. អប្បមត្តៈ — ភាពជាអ្នកមិនប្រមាទ
មិនធ្វេសប្រហែសចំពោះជីវិត និងពេលវេលា តែងខិតខំបំពេញអំពើល្អ និងអភិវឌ្ឍខ្លួនឱ្យប្រសើរឡើងជានិច្ច។

យស និងកិត្តិយសដែលមានតម្លៃ មិនមែនកើតពីការស្វែងរកការសរសើរពីអ្នកដទៃទេ ប៉ុន្តែកើតពីការកសាងខ្លួនឯងដោយឧស្សាហ៍ មានសតិ ប្រកាន់សុចរិតភាព ចេះពិចារណាហេតុផល ចេះសង្រួម រស់នៅដោយធម៌ និងមិនប្រមាទ។ អ្នកណាប្រកបដោយគុណធម៌ទាំងនេះ អ្នកនោះតែងនាំខ្លួនឯងទៅរកសេចក្ដីចម្រើន និងជាទី
ទុកចិត្តរបស់អ្នកដទៃ។

សូមអនុមោទនា

#វត្តសុវណ្ណសាគរ 🪷❤️🙏

#វត្តសុវណ្ណសាគរ 🪷❤️🙏

____________________________________________!

ថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦
August 13, 2026

នារសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ខែសីហា ឆ្នាំ២០២៦ ព្រះគ្រូបណីតប្បញ្...
06/08/2026

នារសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ខែសីហា ឆ្នាំ២០២៦ ព្រះគ្រូបណីតប្បញ្ញោ អោម សេអាត និងជាព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ សង្កាត់ កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត បាននិមន្តដឹកនាំព្រះភិក្ខុ សាមណេរ សមណសិស្ស និមន្តក្រាបបង្គំសុំកិច្ចវត្តប្រណិប័តន៍ ក្នុងរដូវចូលព្រះវស្សា៖

១ - ព្រះគម្ពីរត្ថេរ ញ៉ែត ចន្ទតារា ព្រះរាជាគណៈ ថ្នាក់ចត្វា និងជាព្រះជលវាសី ព្រះមេគណខេត្តកំពត ។ ( វត្តជុំគ្រៀល )
២ -ព្រះសាសនបាល សឹម ពន ព្រះរាជាគណៈកិត្តិយស ព្រះវិន័យធរគណខេត្តកំពត និងជាព្រះគ្រូអនុគណក្រុងកំពត(វត្តត្រើយកោះ) ។

ដែលជាបវេរណី ទំនៀមទម្លាប់តាំងពីបុរាណមក ឲ្យតែក្នុងរដូវចូលព្រះវស្សា ព្រះសង្ឃនៅក្នុងក្រុងកំពត តែងតែធ្វើកិច្ចវត្ត(យកវត្តប្រណិប័តន៍)ពីព្រះឧបជ្ឈាយ៍ឬព្រះមហាថេរ ជាទីគោរព សក្ការៈ និងស្ដាប់នូវព្រះឱវាទល្អៗ ពីសំណាក់ព្រះគ្រូទាំងពីព្រះអង្គ ស្ដីពីកិច្ចការ សិក្សាររៀនសូត្រ(ព្រះបរិយត្តិធម៌) និងការបដិបត្តិនៃអ្នកបួស ។

( ព្រះឱវាទ ព្រះអង្គគ្រូ)🪷🙏
១-រៀនឲ្យមានចំណេះយល់ដឹង ទើបជីវិតយើងល្អប្រសើរ ។
២-ការសិក្សារៀនសូត្រមានចំណេះដឹងហើយ ត្រូវមានសីលធម៌ទើបខ្លួនយើងមានតម្លៃ ។

ដោយអំណាចនៃការបដិបត្តិចម្រើន សីល សមាធិ បញ្ញាសូមឱ្យសព្វសត្វទាំងឡាយ បាននូវសេចក្តីសុខ ចូរកុំឱ្យមានពៀរនឹងគ្នា ចូររក្សាខ្លួនជាសុខតរៀងទៅ ។

សូមអនុមោទនា

#វត្តសុវណ្ណសាគរ🪷🙏❤️

#វត្តសុវណ្ណសាគរ 🪷🙏❤️
_____________________________________________

ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦
August 6, 2026

━✥ អនុមោទនា✥━━        🙏🙏🙏កម្រងរូបភាពញាតិញោម និងប្អូនៗសិស្សានុសិស្សបឋមសិក្សាអនុវត្តន៍អញ្ជើញមករាប់បាត្រ និងប្រគេនចង្ហាន់ក្...
30/07/2026

━✥ អនុមោទនា✥━━
🙏🙏🙏
កម្រងរូបភាពញាតិញោម និងប្អូនៗសិស្សានុសិស្សបឋមសិក្សាអនុវត្តន៍អញ្ជើញមករាប់បាត្រ និងប្រគេនចង្ហាន់ក្នុងថ្ងៃត្រង់ ក្នុងថ្ងៃចូលវស្សា វត្តសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ។

━━━━━━✥◈✥━━━━━━

ថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ។

វត្តសុវណ្ណសាគរ Wat Sovannsakorវត្តសុវណ្ណសាគរ ក្រុងកំពត
#វត្តសុវណ្ណសាគរ

━✥ អនុមោទនា✥━━        🙏🙏🙏កម្រងរូបភាពញាតិញោមអញ្ជើញមកសូត្រមន្តថ្ងៃចូលវស្សា នាពេលរាត្រី វត្តសុវណ្ណសាគរ ។( ការស្តាប់ដោយល្អ ជ...
29/07/2026

━✥ អនុមោទនា✥━━
🙏🙏🙏
កម្រងរូបភាពញាតិញោមអញ្ជើញមកសូត្រមន្តថ្ងៃចូលវស្សា នាពេលរាត្រី វត្តសុវណ្ណសាគរ ។

( ការស្តាប់ដោយល្អ ជាការចំរើននៃបញ្ញា )

ការស្តាប់ដោយល្អ ជាការចំរើននៃអ្នកស្តាប់ ការស្តាប់ ជាការចំរើននៃបញ្ញា (ព្រោះ) បុគ្គល រមែងយល់សេចក្តីបានដោយសារបញ្ញា សេចក្តីដែលយល់ហើយ រមែងនាំសុខមកឲ្យ ។

បុគ្គលគួរសេពសេនាសនៈស្ងាត់ គួរប្រព្រឹត្តធម៌ ដែលជាហេតុរួចស្រឡះចាកសំយោជនៈ បើមិនបានសេចក្តីត្រេកអរក្នុងទីស្ងាត់នោះទេ គប្បីជាអ្នកមានសតិ រក្សាខ្លួននៅក្នុងពួកចុះ។
ថ្ងៃ និងយប់ តែងកន្លងទៅ ជីវិត រមែងរលត់ទៅ អាយុរបស់សត្វទំាងឡាយ រមែងអស់ទៅ ដូចទឹកស្ទឹងតូច។

━━━━━━✥◈✥━━━━━━

ថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ។

វត្តសុវណ្ណសាគរ Wat Sovannsakorវត្តសុវណ្ណសាគរ ក្រុងកំពត
#វត្តសុវណ្ណសាគរ

━━✥ សូមអនុមោទនា !🙏 ◈✥━━━ទស្សនីយភាព ញាតិញោម អញ្ជើញចូលរួមឆ្លងបុណ្យផ្កាប្រាក់សាមគ្គី និង អធិដ្ឋានចូលព្រះវស្សា នាវត្តសុវណ្ណស...
29/07/2026

━━✥ សូមអនុមោទនា !🙏 ◈✥━━━

ទស្សនីយភាព ញាតិញោម អញ្ជើញចូលរួមឆ្លងបុណ្យផ្កាប្រាក់សាមគ្គី និង អធិដ្ឋានចូលព្រះវស្សា នាវត្តសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត ។

សុខស្សទាតា មេធាវី សុខំ សោ អធិគច្ឆតិ
អ្នកមានប្រាជ្ញាជាអ្នកឱ្យនូវសេចក្តីសុខដល់អ្នកដទៃ ហើយរមែងបាននូវសេចក្តីសុខនោះមកខ្លួនវិញ។

សូមអនុមោទនា !

━━━━━━✥◈✥━━━━━━

ថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ។

វត្តសុវណ្ណសាគរ Wat Sovannsakorវត្តសុវណ្ណសាគរ ក្រុងកំពត
#វត្តសុវណ្ណសាគរ

សូមអនុមោទនា !🙏ទស្សនីយភាព ញាតិញោម អញ្ជើញចូលរួមពិធីបុណ្យផ្កាប្រាក់សាមគ្គី និង អធិដ្ឋានចូលព្រះវស្សា នាវត្តសុវណ្ណសាគរ សង្កាត...
29/07/2026

សូមអនុមោទនា !🙏

ទស្សនីយភាព ញាតិញោម អញ្ជើញចូលរួមពិធីបុណ្យផ្កាប្រាក់សាមគ្គី និង អធិដ្ឋានចូលព្រះវស្សា នាវត្តសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត ។

សុខស្សទាតា មេធាវី សុខំ សោ អធិគច្ឆតិ
អ្នកមានប្រាជ្ញាជាអ្នកឱ្យនូវសេចក្តីសុខដល់អ្នកដទៃ ហើយរមែងបាននូវសេចក្តីសុខនោះមកខ្លួនវិញ។

ឥទំ មេ បុញ្ញំ និព្វានស្ស បច្ចយោ ហោតុ។
បុណ្យរបស់ញាតិញោមបានបំពេញថ្ងៃនេះ ចូរជាបច្ច័យដល់ព្រះនិព្វាន។
តេ សព្វេ មេ សមំ បុញ្ញភាគំ លភន្តុ។
សូមបុណ្យកុសលញាតិញោមគ្រប់រូប បានចំណែកបុណ្យស្មើៗគ្នា ។

សូមអនុមោទនា !

━━━━━━✥◈✥━━━━━━

ថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ។

វត្តសុវណ្ណសាគរ Wat Sovannsakorវត្តសុវណ្ណសាគរ ក្រុងកំពត
#វត្តសុវណ្ណសាគរ

សូមអនុមោទនា ថ្ងៃឧបោសថសីល 🪷🙏«មានៈ ជាអម្រែកដ៏ធ្ងន់ 📖លោភលន់ ជាជ័រដ៏ស្វិតទិដ្ឋិ ជាគ្រឿងចងរឹតមោហៈ ងងឹតដូចខែរនោច»សេចក្តីផ្តើម📖...
14/07/2026

សូមអនុមោទនា ថ្ងៃឧបោសថសីល 🪷🙏

«មានៈ ជាអម្រែកដ៏ធ្ងន់ 📖
លោភលន់ ជាជ័រដ៏ស្វិត
ទិដ្ឋិ ជាគ្រឿងចងរឹត
មោហៈ ងងឹតដូចខែរនោច»

សេចក្តីផ្តើម📖🪷

-មនុស្សគ្រប់រូបតែងប្រាថ្នាចង់បានសេចក្តីសុខ សេរីភាព និងភាពស្ងប់ស្ងាត់ក្នុងជីវិត។ ប៉ុន្តែជាក់ស្តែង មនុស្សជាច្រើនបែរជារស់នៅក្រោមសម្ពាធនៃទ្រព្យសម្បត្តិ សេចក្តីលោភ ទស្សនៈខុស និងអវិជ្ជា។ ធម៌ទាំងនេះហាក់ដូចជាមិនមានរូបរាង ប៉ុន្តែមានអំណាចធ្វើឱ្យចិត្តធ្ងន់ ជាប់ជំពាក់ ត្រូវចងរឹត និងងងឹត មិនអាចមើលឃើញសេចក្តីពិតបាន។

-គឺជាពាក្យដាស់តឿនឱ្យមនុស្សពិចារណាអំពីកិលេសសំខាន់ៗ ដែលកំពុងគ្រប់គ្រងចិត្ត និងធ្វើឱ្យជីវិតជួបនូវសេចក្តីទុក្ខ។

១. មានៈ ជាអម្រែកដ៏ធ្ងន់

មានៈ មានន័យថា ការប្រកាន់ថា «ខ្ញុំ» «របស់ខ្ញុំ» «ខ្ញុំល្អជាងគេ» «ខ្ញុំស្មើគេ» ឬ «ខ្ញុំអន់ជាងគេ»។ ទោះជាការគិតថាខ្លួនល្អជាង ស្មើ ឬអន់ជាងអ្នកដទៃក៏ដោយ សុទ្ធតែជាការវាស់វែងខ្លួនជាមួយអ្នកដទៃ ហើយបង្កើតភាពរឹងរូសនៅក្នុងចិត្ត។

បានហៅថា «អម្រែកដ៏ធ្ងន់» ព្រោះអ្នកដែលមានមានៈខ្លាំង តែងតែត្រូវការការសរសើរ ការទទួលស្គាល់ និងចង់ឱ្យអ្នកដទៃគោរពខ្លួន។ នៅពេលគេមិនសរសើរ ក៏តូចចិត្ត។ ពេលគេរិះគន់ ក៏ខឹង។ ពេលឃើញអ្នកដទៃល្អជាង ក៏ច្រណែន។ ដូច្នេះ ចិត្តរបស់គេតែងតែដឹកនាំអម្រែកដ៏ធ្ងន់ មិនអាចសម្រាកបានឡើយ។

មានៈក៏ធ្វើឱ្យមនុស្សមិនព្រមទទួលស្គាល់កំហុស មិនព្រមសុំទោស និងមិនព្រមរៀនពីអ្នកដទៃ។ អ្នកដែលគិតថាខ្លួនចេះគ្រប់យ៉ាង នឹងបាត់បង់ឱកាសក្នុងការរីកចម្រើន។ ចំណែកអ្នកដែលមានចិត្តទន់ភ្លន់ ដឹងថាខ្លួននៅមានកង្វះខាត នឹងអាចរៀនសូត្រ និងអភិវឌ្ឍខ្លួនបានជានិច្ច។

ការលះមានៈ មិនមែនមានន័យថា ឱ្យមនុស្សមើលងាយខ្លួនឯងទេ។ ផ្ទុយទៅវិញ គឺការស្គាល់ខ្លួនតាមការពិត មិនលើកខ្លួន មិនបន្ទាបខ្លួន និងមិនប្រកួតប្រៀបធៀបខ្លួនជាមួយអ្នកដទៃដោយកិលេស។

២. លោភលន់ ជាជ័រដ៏ស្វិត

លោភលន់ គឺការចង់បានមិនចេះគ្រប់។ មានបន្តិច ចង់បានច្រើន។ មានច្រើនហើយ នៅតែចង់បានថែមទៀត។ ទទួលបានរបស់មួយហើយ ក៏ចង់បានរបស់ថ្មីមួយទៀត។ ដូចនេះ សេចក្តីលោភមិនដែលនិយាយថា «គ្រប់គ្រាន់» ឡើយ។

លោភលន់ត្រូវបានប្រៀបដូចជា «ជ័រដ៏ស្វិត» ព្រោះនៅពេលចិត្តជាប់នឹងវត្ថុ បុគ្គល លាភ យស សរសើរ និងសេចក្តីសុខផ្លូវកាម ចិត្តនឹងពិបាកដកខ្លួនចេញ។ ដូចដៃប៉ះជ័រស្អិត កាន់តែប្រឹងទាញ កាន់តែជាប់ ប្រសិនបើមិនដឹងវិធីដោះស្រាយ។

មនុស្សខ្លះលះបង់សេចក្តីសុខ សុខភាព មិត្តភាព និងគ្រួសារ ដើម្បីរត់តាមទ្រព្យសម្បត្តិ។ មនុស្សខ្លះហ៊ានបោកប្រាស់ លួចយក ឬបំពានសិទ្ធិអ្នកដទៃ ព្រោះការលោភលន់គ្រប់គ្រងចិត្ត។ ទោះទទួលបានទ្រព្យច្រើន ក៏នៅតែព្រួយថាខ្លាចបាត់បង់ ហើយត្រូវការពារវាជានិច្ច។

វិធីកាត់បន្ថយលោភៈ គឺហាត់សន្តោស មានន័យថា ដឹងគ្រប់តាមសមគួរ។ ត្រូវចេះប្រើប្រាស់ទ្រព្យដោយបញ្ញា ចេះចែករំលែក ចេះធ្វើទាន និងដឹងថា ទ្រព្យសម្បត្តិជារបស់មិនទៀង មិនអាចតាមខ្លួនយើងទៅបានឡើយ។

៣. ទិដ្ឋិ ជាគ្រឿងចងរឹត

ទិដ្ឋិ គឺការយល់ឃើញ ឬការប្រកាន់ទស្សនៈ។ បើជាសម្មាទិដ្ឋិ គឺការយល់ត្រូវតាមសេចក្តីពិត។ ប៉ុន្តែបើជាមិច្ឆាទិដ្ឋិ គឺការយល់ខុស ហើយប្រកាន់យ៉ាងរឹងមាំថា គំនិតរបស់ខ្លួនត្រឹមត្រូវជានិច្ច។

ទិដ្ឋិខុសត្រូវបានប្រៀបដូចជា «គ្រឿងចងរឹត» ព្រោះវាចងចិត្តមនុស្សឱ្យជាប់នឹងគំនិតរបស់ខ្លួន មិនព្រមស្តាប់អ្នកដទៃ មិនព្រមពិនិត្យហេតុផល និងមិនព្រមកែប្រែទោះមានភស្តុតាងច្បាស់ក៏ដោយ។

នៅក្នុងគ្រួសារ មនុស្សដែលប្រកាន់តែគំនិតខ្លួន អាចបង្កការឈ្លោះប្រកែក។ នៅក្នុងសង្គម ការប្រកាន់ជំនឿ ឬទស្សនៈខុសដោយខ្វះបញ្ញា អាចបង្កការបែងចែក ការស្អប់ខ្ពើម និងអំពើហិង្សា។ នៅក្នុងផ្លូវធម៌ ការប្រកាន់ខុសអាចធ្វើឱ្យមនុស្សដើរចេញពីមាគ៌ាត្រឹមត្រូវ។

ដើម្បីដោះខ្លួនចេញពីគ្រឿងចងរឹតនេះ មនុស្សត្រូវចេះស្តាប់ ចេះពិចារណា ចេះសួរ និងចេះពិនិត្យមើលអំពើនិងផល។ មិនត្រូវជឿដោយសារតែគេនិយាយតៗគ្នា ដោយសារប្រពៃណី ឬដោយសារបុគ្គលណាម្នាក់មានឈ្មោះល្បីនោះទេ។ ត្រូវពិនិត្យថា អ្វីដែលយើងជឿនោះ នាំទៅរកកុសល សេចក្តីសុខ និងការមិនបៀតបៀន ឬអត់។

៤. មោហៈ ងងឹតដូចខែរនោច

មោហៈ គឺសេចក្តីវង្វេង ភាពមិនដឹងតាមការពិត និងអវិជ្ជា។ មនុស្សដែលស្ថិតក្រោមអំណាចមោហៈ មិនអាចបែងចែកច្បាស់ថា អ្វីល្អ អ្វីអាក្រក់ អ្វីមានប្រយោជន៍ និងអ្វីនាំមកនូវទុក្ខ។

មោហៈត្រូវបានប្រៀបដូចជា «ភាពងងឹតក្នុងខែរនោច» ព្រោះនៅពេលគ្មានពន្លឺ មនុស្សមិនអាចមើលឃើញផ្លូវ មិនដឹងថាខាងមុខមានរណ្តៅ មានថ្ម ឬមានគ្រោះថ្នាក់អ្វីឡើយ។ ដូចគ្នានេះដែរ អ្នកដែលខ្វះបញ្ញា នឹងរស់នៅដោយការស្មាន ការជឿខុស និងការប្រព្រឹត្តដោយមិនគិតពីផលវិបាក។

មោហៈជាមូលដ្ឋានធ្វើឱ្យកើតលោភៈ និងទោសៈ។ ព្រោះមិនដឹងថាវត្ថុទាំងឡាយមិនទៀង ទើបចង់កាន់កាប់។ ព្រោះមិនដឹងថាមនុស្សគ្រប់គ្នាស្ថិតនៅក្រោមច្បាប់កម្ម និងការផ្លាស់ប្តូរ ទើបខឹងស្អប់ និងបៀតបៀនគ្នា។ ពន្លឺដែលអាចបំបាត់ភាពងងឹតនៃមោហៈ គឺបញ្ញា។ បញ្ញាកើតឡើងពីការស្តាប់ធម៌ ការសិក្សា ការពិចារណា និងការអនុវត្តផ្ទាល់។ កាលណាបញ្ញាកើតឡើង មនុស្សនឹងមើលឃើញថា រូបកាយ ចិត្ត ទ្រព្យសម្បត្តិ ឋានៈ និងជីវិត សុទ្ធតែស្ថិតក្រោមអនិច្ចភាព។

៥. ធម៌ទាំងបួននេះទាក់ទងគ្នា

មានៈ លោភៈ ទិដ្ឋិ និងមោហៈ មិនមែនកើតឡើងដាច់ដោយឡែកពីគ្នាទេ។ វាតែងតែគាំទ្រគ្នា។ ព្រោះមានមោហៈ ទើបមនុស្សមើលមិនឃើញសេចក្តីពិត។ ព្រោះមើលមិនឃើញសេចក្តីពិត ទើបកើតទិដ្ឋិខុស។ព្រោះប្រកាន់ទិដ្ឋិខុស ទើបលើកខ្លួន និងបង្កើតមានៈ។
ព្រោះប្រកាន់ខ្លួន និងរបស់ខ្លួន ទើបកើតលោភលន់ ចង់កាន់កាប់មិនចេះគ្រប់។
ដូចនេះ៖ កិលេសទាំងនេះបង្កើតជាច្រវាក់ ដែលចងចិត្តមនុស្សឱ្យនៅក្នុងសេចក្តីទុក្ខ។ បើចង់ផ្តាច់ច្រវាក់នេះ ត្រូវចាប់ផ្តើមពីការបង្កើតសតិ និងបញ្ញា។

៦. ការអនុវត្តក្នុងជីវិតប្រចាំថ្ងៃ

នៅពេលគេចង់សរសើរខ្លួនឯង ឬមើលងាយអ្នកដទៃ ត្រូវដឹងថា នេះជាមានៈ។
នៅពេលចង់បានអ្វីមួយមិនចេះគ្រប់ ឬរងទុក្ខព្រោះមិនបានតាមចិត្ត ត្រូវដឹងថា នេះជាលោភៈ។ នៅពេលប្រកាន់តែគំនិតខ្លួន ហើយមិនព្រមស្តាប់ហេតុផល ត្រូវដឹងថា នេះជាទិដ្ឋិ ។ នៅពេលធ្វើអ្វីដោយមិនដឹងហេតុ មិនគិតផល និងវង្វេងតាមអារម្មណ៍ ត្រូវដឹងថា នេះជាមោហៈ។
ការដឹងខ្លួនទាន់ពេលវេលា គឺជាជំហានដំបូងនៃការរំដោះចិត្ត។ មិនត្រូវស្អប់ខ្លួនឯងនៅពេលកិលេសកើតឡើងទេ ប៉ុន្តែត្រូវសង្កេតវាដោយសតិ និងកុំបណ្តោយឱ្យវាគ្រប់គ្រងសកម្មភាព ពាក្យសម្តី និងការសម្រេចចិត្ត។

៧. មាគ៌ានៃការរំដោះ

ដើម្បីដាក់ចុះអម្រែកនៃមានៈ ត្រូវហាត់ភាពទន់ភ្លន់ និងមិនប្រៀបធៀបខ្លួនជាមួយអ្នកដទៃ។
ដើម្បីដោះជ័រនៃលោភៈ ត្រូវហាត់សន្តោស ទាន និងការចែករំលែក។
ដើម្បីកាត់គ្រឿងចងនៃទិដ្ឋិ ត្រូវហាត់ស្តាប់ ពិចារណា និងយល់តាមហេតុផល។
ដើម្បីបំភ្លឺភាពងងឹតនៃមោហៈ ត្រូវសិក្សាធម៌ ចម្រើនសតិ និងអភិវឌ្ឍបញ្ញា។

-សីលជួយទប់អំពើអាក្រក់។
-សមាធិជួយធ្វើឱ្យចិត្តស្ងប់។
បញ្ញាជួយកាត់បន្ថយការវង្វេង និងឱ្យមើលឃើញសេចក្តីពិត។

សេចក្ដីសន្និដ្ឋាន 📖

មានៈធ្វើឱ្យចិត្តធ្ងន់។
លោភលន់ធ្វើឱ្យចិត្តជាប់ស្អិត។
ទិដ្ឋិខុសធ្វើឱ្យចិត្តត្រូវចងរឹត។
មោហៈធ្វើឱ្យចិត្តងងឹត មើលមិនឃើញផ្លូវត្រឹមត្រូវ។
អ្នកដែលចង់បានសេចក្តីសុខពិតប្រាកដ ត្រូវមិនត្រឹមតែប្រមូលទ្រព្យសម្បត្តិខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែត្រូវសម្អាតចិត្តខាងក្នុងផងដែរ។ កាលណាមានៈស្រាល លោភៈថយ ទិដ្ឋិត្រូវបានកែតម្រូវ និងមោហៈត្រូវបានបំភ្លឺដោយបញ្ញា ជីវិតនឹងកាន់តែស្រាល ស្ងប់ និងមានសេរីភាព។

ដាក់អម្រែកមានៈចុះ
ដោះខ្លួនពីជ័រលោភៈ
កាត់ចំណងទិដ្ឋិខុស
ហើយបំភ្លឺមោហៈដោយពន្លឺបញ្ញា។
នោះហើយជាផ្លូវនាំចិត្តចេញពីភាពធ្ងន់ធ្ងរ ទៅកាន់សេចក្តីស្ងប់ និងសេចក្តីសុខដ៏ប្រសើរ។

#វត្តសុវណ្ណសាគរ🪷🙏❤️

#វត្តសុវណ្ណសាគរ 🪷❤️🙏

សង្កាត់ កំពង់កណ្ដាល ក្រុងកំពត ខេត្តពត 🪷🙏❤️

សូមអនុមោទនា
_____________________________________________

ថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក
ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦
July 14, 2026

━✥ សូមអនុមោទនា✥━━🙏🙏🙏អាត្មាភាព សូមប្រសិទ្ធិពរជ័យ សិរីសួស្តី មហាប្រសើរ ទេព្ដារឆ្នាំថ្មី រាក្យសាទេវី ជាបុត្រីទី៣ នៃកបិលមហាព...
30/06/2026

━✥ សូមអនុមោទនា✥━━
🙏🙏🙏
អាត្មាភាព សូមប្រសិទ្ធិពរជ័យ សិរីសួស្តី មហាប្រសើរ ទេព្ដារឆ្នាំថ្មី រាក្យសាទេវី ជាបុត្រីទី៣ នៃកបិលមហាព្រហ្ម ប្រោះព្រំ អភិបាលរក្សារ ការពារ ដល់ញោម គីម អាយ ព្រមទាំងក្រុមការងារនៃសមាគមន៍សំពៅព្រះត្រៃលក្ខណ៍ ដែលបានដង្ហែរទានចំណាំព្រះវស្សា និង មានទេយ្យវត្ថុផ្សេងៗ ពីភ្នំពេញ មកប្រគេនដល់ព្រះភិក្ខុសង្ឃនិមន្តគង់ចាំព្រះវស្សា ក្នុងព័ទ្ធសីមាវត្ត សុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត ។

-ម្យ៉ាងវិញទៀតក៏បានចូលរួមការកសាងក្នុងវត្តស៊ីម៉ង់ចំនួន ៣តោន
-ញោម គីម អាយ ព្រមទាំងកូនចៅក៏បានប្រគេន នូវថ្នាំលាប១០ធុង ការ៉ូម៉ាតចំនួន៣០ការ៉េ ផងដែរ ។
សូមឲ្យញោម គីម អាយ ព្រមទាំងក្រុមការងារសមាគមន៍សំពៅព្រះត្រៃលក្ខណ៍ ជួបតែនឹងពុទ្ធពរទាំង ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយសូមឲ្យសម្រេចរាល់កិច្ចការងារ និងសេចក្តីប្រាថ្នាគ្រប់ៗប្រការ។

•សុខោ បុញ្ញស្ស ឧច្ចយោ ការសន្សំបុណ្យ តែងនាំមកនូវ
សេចក្ដីសុខ។
•ឥមំ បុញ្ញកម្មំ សព្វសត្តានំ ទេមិ។
(សូមឱ្យចំណែកនៃមហាកុសលនេះ ដល់សត្វលោកទាំងពួង)

សូមញោម គីម អាយ និងសាធុសប្បុរសប្រុសស្រីទាំងឡាយបានជួបប្រទះតែនឹងសុភមង្គលវិបុលសុខ
គ្រប់ប្រការ។
━━━━━━━━✥◈✥━━━━━━━━━━
ថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ។

#វត្តសុវណ្ណសាគរ
វត្តសុវណ្ណសាគរ ក្រុងកំពត វត្តសុវណ្ណសាគរ Wat Sovannsakor

Address

Kampot

Website

Alerts

Be the first to know and let us send you an email when វត្តសុវណ្ណសាគរ Wat Sovannsakor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share