វត្តពាមមេត្រី/ Peam Metrey Monestery

វត្តពាមមេត្រី/ Peam Metrey Monestery វត្តពាមមេត្រី ស្ថិតនៅភូមិពោធិ៍ ឃុំត្បែង​ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
+855 11 71 44 11 ទស្សនាវត្តពាមមេត្រី ខេត្តកំពង់ធំ

ជនទាំងឡាយណា បានធ្វើនូវសកម្មភាពជាប្រយោជន៍ដល់សង្គមជាតិទាំងនេះ៖១. អារាមរោបា៖ អ្នកដាំសួនផ្កា ឬសួនឈើលម្អ២. វនរោបា៖ អ្នកដាំព្រ...
15/08/2026

ជនទាំងឡាយណា បានធ្វើនូវសកម្មភាពជាប្រយោជន៍ដល់សង្គមជាតិទាំងនេះ៖
១. អារាមរោបា៖ អ្នកដាំសួនផ្កា ឬសួនឈើលម្អ
២. វនរោបា៖ អ្នកដាំព្រៃឈើ ឬឈើហូបផ្លែ និងឈើម្លប់
៣. សេតុការកា៖ អ្នកសាងសង់ស្ពាន ថ្នល់ សម្រាប់ធ្វើដំណើរ
៤. បបញ្ច៖ អ្នកធ្វើសាលាសំណាក់ ឬកន្លែងផ្តល់ទឹកផឹក
៥. ឧទបានញ្ច៖ អ្នកជីកអណ្តូង ឬស្រះទឹក
៧. ឧបស្សយំ៖ អ្នកសាងសង់លំនៅដ្ឋាន ឬទីស្នាក់អាស្រ័យឱ្យជាទានព្រះពុទ្ធទ្រង់សម្តែងថា ជនដែលធ្វើនូវសេចក្តីល្អ និងការអភិវឌ្ឍទាំងនេះ «ផលបុណ្យរមែងចម្រើនកើនឡើងជានិច្ច ទាំងថ្ងៃទាំងយប់» ហើយពួកគេជាអ្នកតាំងនៅក្នុងធម៌ មានសីលបរិសុទ្ធ នឹងបានទៅកាន់សុគតិភព។

14/08/2026

សូមចម្រើនពរអំពីដំណើរការកសាងព្រះវិហារវត្តពាមមេត្រី។

ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦

06/08/2026
06/08/2026

កម្មវិធី បុណ្យទក្ខិណានុបទាទ គម្រប់ខួប៣ឆ្នាំ ឧន្ទិសជូនចំពោះ ទាយក គីម ពេជ្រពិទូរ្យ

ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦
ថ្ងៃនេះ ជាថ្ងៃសីល
August 6, 2026

នៅពេលភិក្ខុសាមណេរគង់នៅជួបជុំ ទីអារាមទាំងមូលហាក់អ៊ូអរដោយសម្លេងធម៌
01/08/2026

នៅពេលភិក្ខុសាមណេរគង់នៅជួបជុំ ទីអារាមទាំងមូលហាក់អ៊ូអរដោយសម្លេងធម៌

លិខិតអញ្ជើញចូលរួមពិធីដាំដើមឈើ 🌱ខ្ញុំព្រះករុណា អាត្មាភាព ព្រះចៅអធិការ ព្រមទាំងព្រះសង្ឃ  អាចារ្យគណកម្មការ និងពុទ្ធបរិស័ទវត...
21/07/2026

លិខិតអញ្ជើញចូលរួមពិធីដាំដើមឈើ 🌱
ខ្ញុំព្រះករុណា អាត្មាភាព ព្រះចៅអធិការ ព្រមទាំងព្រះសង្ឃ អាចារ្យគណកម្មការ និងពុទ្ធបរិស័ទវត្តពាមមេត្រី សូមជម្រាបជូនដំណឹងដល់សាធារណជន ញាតិញោមពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ មេត្តាជ្រាបថា វត្តពាមមេត្រី នឹងរៀបចំ «ពិធីដាំដើមឈើ» ក្នុងគោលបំណងបង្កើនគម្របបៃតង ថែរក្សាបរិស្ថាន និងលើកកម្ពស់សោភ័ណភាពក្នុងទីអារាម។
សូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងសប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ អញ្ជើញចូលរួមឱ្យបានច្រើនកុះករ ដើម្បីចូលរួមចំណែកក្នុងការអភិរក្សធនធានធម្មជាតិ និងបង្កើនភាពបៃតងក្នុងសហគមន៍។
កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦
វេលាម៉ោង៖ ម៉ោង ៣:០០ រសៀល
ទីតាំង៖ វត្តពាមមេត្រី ភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
ព័ត៌មានបន្ថែម/ទំនាក់ទំនង៖ (+855) 11 71 44 11

🌱 Invitation to the Tree Planting Ceremony 🌱
The Abbot, the Venerable Monks, the Pagoda Committee, and the Buddhist devotees of Peam Metrey Pagoda would like to inform the public, donors, and Buddhists near and far that Peam Metrey Pagoda will be organizing a "Tree Planting Ceremony." This event aims to expand green coverage, protect the environment, and enhance the beauty of the pagoda grounds.
We cordially invite Excellencies, Ladies, Gentlemen, donors, and all Buddhist followers to join us in large numbers to contribute to natural resource conservation and promote a greener community.
Date: Saturday, July 25, 2026
Time: 3:00 PM
Location: Peam Metrey Pagoda, Pou Village, Tbaeng Commune, Kampong Svay District, Kampong Thom Province
Contact Information: (+855) 11 71 44 11

🌱🌱អាត្មាភាព ព្រះចៅអធិការ ព្រមទាំងព្រះសង្ឃ គណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទវត្តពាមមេត្រី សូមជម្រាបជូនដំណឹងដល់សាធារណជន ញា...
20/07/2026

🌱🌱អាត្មាភាព ព្រះចៅអធិការ ព្រមទាំងព្រះសង្ឃ គណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទវត្តពាមមេត្រី សូមជម្រាបជូនដំណឹងដល់សាធារណជន ញាតិញោមពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ មេត្តាជ្រាបថា វត្តពាមមេត្រី នឹងរៀបចំ ពិធីដាំដើមឈើ ក្នុងគោលបំណងបង្កើនគម្របបៃតង ថែរក្សាបរិស្ថាន និងលើកកម្ពស់សោភ័ណភាពក្នុងទីអារាម។

🌱🌱សូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងសប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ អញ្ជើញចូលរួមឱ្យបានច្រើនកុះករ ដើម្បីចូលរួមចំណែកក្នុងការអភិរក្សធនធានធម្មជាតិ និងបង្កើនភាពបៃតងក្នុងសហគមន៍។

29/06/2026

🌷🌱សូមអនុមោទនាបុណ្យជាមួយពុទ្ធបរិស័ទ ញាតិញោម មកពីរាជធានីភ្នំពេញ និងខណ្ឌឫស្សីកែវ ដែលបាននាំយកទេយ្យទាន និងចង្ហាន់ មកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅក្នុងពុទ្ធសីមាវត្តពាមមេត្រី ដោយក្តីជ្រះថ្លា។🙏🙏🙏

Address

Wat Peammetrey
Kampong Thom
85562

Telephone

+85511714411

Website

Alerts

Be the first to know and let us send you an email when វត្តពាមមេត្រី/ Peam Metrey Monestery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to វត្តពាមមេត្រី/ Peam Metrey Monestery:

Shortcuts

Share