វត្តត្រពាំងជុំ

វត្តត្រពាំងជុំ វត្តត្រពាំងជុំ ស្ថិតនៅក្នុងភូមិដូនទយ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

នាពេលល្ងាចថ្ងៃឧបោសថសីល ៨ កេីត ខែ ស្រាពណ៍ ឆ្នាំ មមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃ សុក្រ ទី ២១ ខែ សីហា ឆ្នាំ ២០២៦(សូមញាតិញ...
21/08/2026

នាពេលល្ងាចថ្ងៃឧបោសថសីល ៨ កេីត ខែ ស្រាពណ៍ ឆ្នាំ មមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃ សុក្រ ទី ២១ ខែ សីហា ឆ្នាំ ២០២៦
(សូមញាតិញោមជ្រះថ្លាអនុមោទនាបុណ្យឲ្យបានគ្រប់ៗគ្នា)🌷🌷🌷🌷🌷🌷🌷🌷

សកម្មភាពព្រះសង្ឃនិមន្តពុះអុសរៀបចំទុកដាក់ឲ្យបានមុនពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌមកដល់នាពេលខាងមុខនេះ🌷🌷« សង្ឃស្ស សាមគ្គី ស...
20/08/2026

សកម្មភាពព្រះសង្ឃនិមន្តពុះអុសរៀបចំទុកដាក់ឲ្យបានមុនពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌមកដល់នាពេលខាងមុខនេះ🌷🌷
« សង្ឃស្ស សាមគ្គី សាមគ្គានំ តបោសុខោ »
វត្តត្រពាំងជុំ ថ្ងៃ សុក្រ ៧ កេីត ខែ ស្រាពណ៍ ឆ្នាំ មមី អដ្ឋស័ក ព.ស ២៥៧០ ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២៦។

កិច្ចវត្តនាពេលល្ងាចបន្ទាប់ពីប្រារព្ធធ្វេីបទនមស្សការចប់ខ្ញុំព្រះករុណាអាត្មាភាពបានដឹកនាំសាមណេរនិមន្តចម្រេីនធម៌សមាធិនិងផ្សា...
18/08/2026

កិច្ចវត្តនាពេលល្ងាចបន្ទាប់ពីប្រារព្ធធ្វេីបទនមស្សការចប់ខ្ញុំព្រះករុណាអាត្មាភាពបានដឹកនាំសាមណេរនិមន្តចម្រេីនធម៌សមាធិនិងផ្សាយកុសលជាកិច្ចបញ្ចប់។🌷🌷🌷
🌷បុណ្យកុសលដែលបានបំណេញហេីយនាពេលល្ងាចនេះសូមចែកបុណ្យកុសលនេះដល់ប្រជាពុទ្ធបរិស័ទទាំងអស់គ្នាសូមបានចំណែកបុណ្យស្មេីៗគ្នា! សូមអនុមោទនា🌷🌷🌷។។
៙សូមឲ្យព្រះពុទ្ធសាសនាផ្សាយទូទៅពេញសកលលោក✨
៙សូមឲ្យលោកទាំងមូលបានប្រកបដោយសន្តិភាព✨
៙ព្រះសក្យមុនីសម្ពុទ្ធទ្រង់ត្រាស់ថា« នត្ថិ សន្តិ បរំ សុខំ» ពុំមានសេចក្ដីសុខដ៏ទៃក្រៅអំពីសេចក្ដីស្ងប់ឡេីយ។✨🌷🌷🌷
ថ្ងៃ អង្គារ ៥ កេីត ខែ ស្រាពណ៍ ឆ្នាំ មមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២៦។

ក្រោយពីសមាទានឧបោសថសីលរួចហេីយនិងទទួលទានអាហារពេលព្រឹកចប់សព្វគ្រប់ ឧបាសក ឧបាសិកា នាំគ្នាបោសសម្អាតទីធ្លានៅជុំវិញខឿនព្រះពោធិព...
14/08/2026

ក្រោយពីសមាទានឧបោសថសីលរួចហេីយនិងទទួលទានអាហារពេលព្រឹកចប់សព្វគ្រប់ ឧបាសក ឧបាសិកា នាំគ្នាបោសសម្អាតទីធ្លានៅជុំវិញខឿនព្រះពោធិព្រឹក្ស និង កន្លែងផ្សេងៗ🪷🪷🪷🪷។
ថ្ងៃ ព្រហស្បតិ៍ ទី ១៣ ខែ សីហា ឆ្នាំ ២០២៦។

នាល្ងាចថ្ងៃឧបោសថសីល១៥រោច ខែ ទុតិយាសាឍ ឆ្នាំ មមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃ ព្រហស្បតិ៍ ទី ១៣ ខែ សីហា ឆ្នាំ ២០២៦។🌷🌷🌷🪷🪷🪷...
14/08/2026

នាល្ងាចថ្ងៃឧបោសថសីល១៥រោច ខែ ទុតិយាសាឍ ឆ្នាំ មមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃ ព្រហស្បតិ៍ ទី ១៣ ខែ សីហា ឆ្នាំ ២០២៦។🌷🌷🌷🪷🪷🪷
« កិរិយាសន្សំបុណ្យរមែងនាំមកនូវសេចក្ដីសុខ»🌷🌷🌷។

09/08/2026

ប៉ុន្មានថ្ងៃមកនេះឃេីញថាញាតិញោមអញ្ជេីញមករៀនធម៌ច្រេីនគ្រាន់បេីដែរ🌷🌷
(ជួបជុំគ្នាសប្បាយនិងរៀនធម៌)
🌷🌷🪷🪷🪷
វត្តត្រពាំងជុំ🌷🌷🌷🌷

ញាតិញោមមកពីបុរីពិភពថ្មីចំការដូង ព្រែកគ្រួស ព្រែកសំរោង ផ្សារដីហុយ អញ្ជេីញមកបំពេញបុណ្យនាវត្តត្រពាំងជុំរៀបចង្ហាន់ប្រគេនព្រះ...
08/08/2026

ញាតិញោមមកពីបុរីពិភពថ្មីចំការដូង ព្រែកគ្រួស ព្រែកសំរោង ផ្សារដីហុយ អញ្ជេីញមកបំពេញបុណ្យនាវត្តត្រពាំងជុំរៀបចង្ហាន់ប្រគេនព្រះសង្ឃ(ស៊ុប)។ឆ្លៀតក្នុងឱកាសនេះញាតិញោមក៏បានចូលមកនមស្សការថ្វាយបង្គំព្រះបរមពោធិព្រឹក្សនិងផ្សាយកុសលផងដែរ។
( ដឹកនាំដោយព្រះភិក្ខុ បញ្ញានន្ទោ សុង គីមសាន្ត)🌷🌷🌷
ថ្ងៃ សៅរ៍ ១០ រោច ខែ ទុតិយាសាឍ ឆ្នាំ មមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០២៦។។
«សព្វសាធុការជ្រះថ្លាអនុមោទនាបុណ្យ»🌷🌷🪷🪷

ញាតិញោមអញ្ជេីញមករៀនធម៌នាពេលល្ងាចវត្តត្រពាំងជុំថ្ងៃនេះមកបានគ្នារៀងច្រេីនគួរសម🌷🌷🪷។ថ្ងៃ សុក្រ ៩ រោច ខែ ទុតិយាសាឍ ឆ្នាំ មមី ...
07/08/2026

ញាតិញោមអញ្ជេីញមករៀនធម៌នាពេលល្ងាចវត្តត្រពាំងជុំថ្ងៃនេះមកបានគ្នារៀងច្រេីនគួរសម🌷🌷🪷។
ថ្ងៃ សុក្រ ៩ រោច ខែ ទុតិយាសាឍ ឆ្នាំ មមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២៦។

ដង្ហែរគ្រឿងសក្ការៈបូជានមស្សការព្រះរតនៈត្រ័យបូជាប្រទីបនិងកិច្ចចម្រេីនសមាធិនៅក្នុងថ្ងៃឧបោសថសីល🌷🌷🌷🌷🪷🪷វត្តត្រពាំងជុំ ថ្ងៃ ព្...
06/08/2026

ដង្ហែរគ្រឿងសក្ការៈបូជានមស្សការព្រះរតនៈត្រ័យបូជាប្រទីបនិងកិច្ចចម្រេីនសមាធិនៅក្នុងថ្ងៃឧបោសថសីល🌷🌷🌷🌷🪷🪷
វត្តត្រពាំងជុំ ថ្ងៃ ព្រហស្បតិ៍ ៨ រោច ខែ ទុតិយាសាឍ ឆ្នាំ មមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២៦។
« សូមបានជាបច្ច័យរួចចាកផុតទុក្ខដល់ព្រះនិព្វានគ្រប់ៗគ្នា» អនុមោទនា។🌷🌷🌷🪷🪷🪷

សកម្មភាពញាតិញោមភូមិក្រោយ(ដូនទយ)ដែលដឹកនាំដោយញោម ថន សុធា គណៈកម្មការភូមិដូនទយ ញោម ប៉ាល់ ភ័ត អនុភូមិដូនទយបាននាំកម្លាំងមកជួយក...
27/07/2026

សកម្មភាពញាតិញោមភូមិក្រោយ(ដូនទយ)ដែលដឹកនាំដោយញោម ថន សុធា គណៈកម្មការភូមិដូនទយ ញោម ប៉ាល់ ភ័ត អនុភូមិដូនទយបាននាំកម្លាំងមកជួយកាប់មែកដេីមគីនីននៅខាងជេីងព្រះវិហារតាមការចង្អុលបង្ហាញប្រាប់ពី លោកតា អាចារ្យ ឡឹក ធុល ដែលមែកនេះធំលូតលាស់វែងធ្វេីឲ្យប៉ះពាល់ដល់ដំបូលព្រះវិហារចឹងក៏បាននាំគ្នាជួយកាប់ជួយរះមេឃវាដេីម្បីឲ្យមានភាពល្អប្រសេីរនិងឲ្យបានវាលស្អាតផង។
ក្នុងសកម្មភាពនេះបញ្ជាក់ពីការសាមគ្គីគ្នារវាងពុទ្ធបរិស័ទចំណុះជេីងវត្តទាំងមូលបានស្រុះស្រួលគ្នា។
សូមអរគុណណាស់នៅទឹកចិត្តញាតិញោមភូមិក្រោយក៏ដូចជាញាតិញោមភូមិដទៃដែលបានលះបង់ពេលវេលាមួយនេះមកជួយកាប់រះមេឃដេីមនេះឲ្យមានសោភ័ណភាពល្អប្រសេីរឡេីងវិញ
សូមបុណ្យកុសលចូរកេីតមានដល់ញាតិញោមឲ្យបានគ្រប់ៗគ្នា។
27/07/26

Address

Sep Commune, Ta Sok Village, Kampong Tralach District
Kampong Chnang
040208

Alerts

Be the first to know and let us send you an email when វត្តត្រពាំងជុំ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share