Catholic Kampong Cham

Catholic Kampong Cham Apostolic Prefecture of Kampong Cham

បុណ្យគោរព៖ ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី​ ជាមាតារបស់ព្រះជាម្ចាស់។ ថ្ងៃអង្គារ​ ទី០៨ ខែកញ្ញា៖ ថ្ងៃបុណ្យ
08/09/2026

បុណ្យគោរព៖ ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី​ ជាមាតារបស់ព្រះជាម្ចាស់។
ថ្ងៃអង្គារ​ ទី០៨ ខែកញ្ញា៖ ថ្ងៃបុណ្យ

🎉👏 អបអរសាទរ​ ខួប១ឆ្នាំ​ក្នុងការតែងតាំង​ លោកអភិបាល​ សិលា​ សួន​ ហង្សលី​ "ជាអភិបាលឧបត្ថម្ភក:"។ 🙏សូមព្រះជាម្ចាស់ប្រទានពរជ័យ ...
07/09/2026

🎉👏 អបអរសាទរ​ ខួប១ឆ្នាំ​ក្នុងការតែងតាំង​ លោកអភិបាល​ សិលា​ សួន​ ហង្សលី​ "ជាអភិបាលឧបត្ថម្ភក:"។
🙏សូមព្រះជាម្ចាស់ប្រទានពរជ័យ សុខភាពល្អបរិបូណ៌កម្លាំងកាយចិត្តមាំមួន និងព្រះប្រាជ្ញាញាណដ៏ភ្លឺស្វាងដល់លោកអភិបាល ដើម្បីបន្តដឹកនាំ ថែរក្សា និងបម្រើបងប្អូនគ្រីស្តបរិស័ទ ក៏ដូចជាព្រះសហគមន៍ ប្រកបដោយក្តីស្រឡាញ់ និងសេចក្តីសុខសាន្ត។
ថ្ងៃចន្ទ ទី០៧​ ខែកញ្ញា​ ឆ្នាំ២០២៦

🙏ក្រោមអធិបតីភាពលោកអភិបាល សិលា សួន ហង្សលី អភិបាលស្ដីទីភូមិភាគកំពង់ចាម អញ្ជើញថ្វាយអភិបូជាប្រទានពរលើរូបសំណាក់ សន្ដ ហ្វ្រង់ស...
06/09/2026

🙏ក្រោមអធិបតីភាពលោកអភិបាល សិលា សួន ហង្សលី អភិបាលស្ដីទីភូមិភាគកំពង់ចាម អញ្ជើញថ្វាយអភិបូជាប្រទានពរលើរូបសំណាក់ សន្ដ ហ្វ្រង់ស៊ីស្កូ អាស៊ីស៊ី នៅព្រះសហគមន៍កាតូលិក សន្ដ ហ្វ្រង់ស៊ីស្កូ អាស៊ីស៊ី ឃ្សឹម
រួមជាលោកបូជាចារ្យ ដានីអែល ដែលលោកទទួលខុសត្រូវ ព្រះសហគមន៍ មេមត់ ឃ្សឹម នឹងបងប្អូនគ្រីស្ដបរិស័ទចូលរួមក្នុង ៕
ថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២៦

🎉👏 អបអរសាទរ​ ខួប១ឆ្នាំ​ក្នុងការតែងតាំង​ លោកអភិបាល​ សិលា​ សួន​ ហង្សលី​ "ជាអភិបាលឧបត្ថម្ភក:"។ 🙏សូមព្រះជាម្ចាស់ប្រទានពរជ័យ ...
06/09/2026

🎉👏 អបអរសាទរ​ ខួប១ឆ្នាំ​ក្នុងការតែងតាំង​ លោកអភិបាល​ សិលា​ សួន​ ហង្សលី​ "ជាអភិបាលឧបត្ថម្ភក:"។
🙏សូមព្រះជាម្ចាស់ប្រទានពរជ័យ សុខភាពល្អបរិបូណ៌កម្លាំងកាយចិត្តមាំមួន និងព្រះប្រាជ្ញាញាណដ៏ភ្លឺស្វាងដល់លោកអភិបាល ដើម្បីបន្តដឹកនាំ ថែរក្សា និងបម្រើបងប្អូនគ្រីស្តបរិស័ទ ក៏ដូចជាព្រះសហគមន៍ ប្រកបដោយក្តីស្រឡាញ់ និងសេចក្តីសុខសាន្ត។
ថ្ងៃអាទិត្យ​ ទី០៦​ ខែកញ្ញា​ ឆ្នាំ២០២៦

05/09/2026

🎬[ សម្រាប់ថ្ងៃអាទិត្យ ] វីដេអូសាច់រឿង អត្ថបទព្រះគម្ពីរដំណឹងល្អថ្ងៃអាទិត្យ អាទិត្យទី២៣
រដូវធម្មតា ឆ្នាំ«ក»
📖[ត្រូវអត់ទោសឱ្យគេជានិច្ច]
មថ ១៨,១៥-២០
-------------------------------------------
ព្រះយេស៊ូមានព្រះបន្ទូលមកកាន់ក្រុមសាវ័កថា៖ «ប្រសិនបើមានបងប្អូនណាម្នាក់បានប្រព្រឹត្តអំពើបាបអ្វីមួយ ចូរទៅជួបអ្នកនោះស្ងាត់ៗតែពីរនាក់ ហើយស្តីប្រដៅគាត់ទៅ។ បើគាត់ស្តាប់អ្នក អ្នកនឹងរក្សាបងប្អូននោះមិនឱ្យបាត់ឡើយ តែបើគាត់មិនព្រមស្តាប់អ្នកទេ ចូរនាំម្នាក់ឬពីរនាក់ទៀតទៅជាមួយជួយដាស់តឿន ដើម្បីសម្រួលរឿងទាំងអស់ដោយមានសាក្សីពីរឬបីនាក់។ ប្រសិនបើគាត់មិនព្រមស្តាប់ពាក្យអ្នកទាំងនោះ ត្រូវនាំរឿងនេះទៅប្រាប់ព្រះសហគមន៍ ហើយបើគាត់នៅតែមិនព្រមស្តាប់ព្រះសហគមន៍ទៀតនោះ ត្រូវចាត់ទុកគាត់ដូចជាសាសន៍ដទៃ ឬដូចជាអ្នកទារពន្ធចុះ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗទាំងអស់ដែលអ្នករាល់គ្នាចងនៅ​លើផែនដីនេះ ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នករាល់គ្នាស្រាយនៅលើផែនដី ព្រះជាម្ចាស់ក៏នឹងស្រាយនៅស្ថានបរមសុខដែរ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ទៀតថា ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានពីរនាក់នៅលើផែនដីនេះរួមចិត្តគំនិតគ្នាទូលសូមអ្វីក៏ដោយ ព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខនឹងប្រទានឱ្យជាមិនខាន ដ្បិតនៅទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ ខ្ញុំក៏ស្ថិតនៅទីនោះជាមួយគេដែរ»។

អភិបូជា​គម្រប់​ខួប​១០ឆ្នាំ​ ឧទ្ទិសជូន​ព្រលឹងវិញ្ញាណអ្នកស្រីម៉ារីយ៉ា​ ប៉ុល​ ខាំ​ ថង​ និងខួប១១ឆ្នាំ​ លោកយ៉ូហានបាទីស្ដ​ ឌឿ​...
04/09/2026

អភិបូជា​គម្រប់​ខួប​១០ឆ្នាំ​ ឧទ្ទិសជូន​ព្រលឹងវិញ្ញាណអ្នកស្រីម៉ារីយ៉ា​ ប៉ុល​ ខាំ​ ថង​ និងខួប១១ឆ្នាំ​ លោកយ៉ូហានបាទីស្ដ​ ឌឿ​ រៀម​ ។
💒នៅព្រះសហគមន៍កាតូលិក​សន្ដី​ ម៉ារីមាតា​ព្រះជាម្ចាស់​ ទំពូង​ ខេត្តបាត់ដំបង​។
ថ្វាយអភិបូជា​ដោយលោកបូជាចារ្យ​៖​ តូទិត
👉ក្រោយអភិបូជា​ បព្វជិតបព្វជីតា​ រួមជាមួយនិងបងប្អូនគ្រីស្តបរិស័ទដែលអញ្ជេីញមកពីព្រះសហគមន៍ទាំងបីភូមិភាគ​ យ៉ាងច្រេីនកុះករ បានរួមគ្នាដង្ហែធាតុ​ ដេីម្បីយកទៅតម្កល់នៅក្នុងចេតិយ៕ថ្ងៃ​ព្រហស្បតិ៍ ទី​០៣ ខែកញ្ញា​ ឆ្នាំ​២០២៦​

📖អភិបូជា​បេីកអធិដ្ឋាន​ជូន​វិញ្ញាណក្ខន្ធ​គម្រប់​ខួប​១០ឆ្នាំ​ របស់​ម៉ារីយ៉ា​ ប៉ុល​ ខាំ​ ថង​ និង១១ឆ្នាំ​ របស់​យ៉ូហានបាទីស្ដ...
02/09/2026

📖អភិបូជា​បេីកអធិដ្ឋាន​ជូន​វិញ្ញាណក្ខន្ធ​គម្រប់​ខួប​១០ឆ្នាំ​ របស់​ម៉ារីយ៉ា​ ប៉ុល​ ខាំ​ ថង​ និង១១ឆ្នាំ​ របស់​យ៉ូហានបាទីស្ដ​ ឌឿ​ រៀម​ ។
នៅព្រះសហគមន៍កាតូលិក​សន្ដី​ ម៉ារីមាតា​ព្រះជាម្ចាស់​ (ទំពូង​ បាត់ដំបង​)​ ។ ថ្វាយអភិបូជា​ដោយលោកបូជាចារ្យ​៖​ សុផល​
🌅នៅព្រឹកថ្ងៃស្អែក​ ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០២៦​ ម៉ោង​៩:៣០នាទី​ព្រឹក​ នឹងមានអភិបូជា​ធំ​ក្នុងការ​ដង្ហែ​យកធាតុ​របស់ម៉ារីយ៉ា​ និងយ៉ូហានបាទីស្ដ​ ទៅនៅកន្លែង​ដីព្រះពរ​ ៕
ល្ងាចថ្ងៃ​ពុធ​ ទី​០២​ ខែកញ្ញា​ ឆ្នាំ​២០២៦​

🎉👏អបអរសាទរ​ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​(បាក់ឌុប) វិទ្យាល័យចម្រើនវិជ្ជាទាំង០៣សាខា ក្នុងភូមិភាគកំពង់ចាម៖-វិទ...
02/09/2026

🎉👏អបអរសាទរ​ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​(បាក់ឌុប) វិទ្យាល័យចម្រើនវិជ្ជាទាំង០៣សាខា ក្នុងភូមិភាគកំពង់ចាម៖
-វិទ្យាល័យចម្រើនវិជ្ជា ខេត្តព្រៃវែង
ប្រឡងជាប់ ១០០%
និទ្ទេស A ចំនួន ០៧ នាក់ ស្រី ០៥នាក់
និទ្ទេស B ចំនួន ១៥ នាក់ ស្រី ០៩នាក់
និទ្ទេស C ចំនួន ១៤ នាក់ ស្រី ០៨​នាក់
និទ្ទេស D ចំនួន ០៦ នាក់ ស្រី ០៤នាក់
និទ្ទេស E ចំនួន ០១ នាក់ ស្រី ០​នាក់
សិស្សសរុប៤៣នាក់ ស្រី២៦នាក់
------------------------------
-វិទ្យាល័យចម្រើនវិជ្ជា ខេត្តកំពង់ចាម
វិទ្យាសាស្ដ្រពិត 💯%
A : 0 នាក់
B : 0 នាក់
C : 1 នាក់
D :10 នាក់
E : 1 នាក់
វិទ្យាសាស្ដ្រសង្គម 💯%
A : 0 នាក់
B : 3 នាក់
C : 5 នាក់
D : 3 នាក់
E : 1 នាក់
សិស្សសរុប២៤នាក់ ស្រី១១នាក់
------------------------------
-វិទ្យាល័យចម្រើនវិជ្ជា ខេត្តត្បូងឃ្មុំ (ថ្មពេជ្រ)
ថ្នាក់វិទ្យាសាស្រ្ត៖​ ៩១%
ថ្នាក់សង្គម៖​ ១០០%
សិស្សសរុប៣៣នាក់
សម័យប្រឡង ថ្ងៃទី១០​ សីហាឆ្នាំ២០២៦
#សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ២០២៦

01/09/2026

🙏👂សូមគោរពជម្រាបអភិបាល លោកពុក បងប្រុសបងស្រី បងប្អូនទាំងអស់គ្នា សូមរីករាយសណ្ដាប់ប្រសាសន៍របស់លោកអភិបាល​ សិលា​ សួន​ ហង្សលី​ អភិបាល​ស្ដីទី​ភូមិភាគកំពង់ចាម ក្នុងការធ្វេីដំណេីរ​បូជនីយេសចរណ៍ដ៏មានអត្ថន័យ ​ទៅប្រទេសវៀតណាម​ ​ក្នុងឆ្នាំ​សន្ដ​ ហ្វ្រង់ស្វ័រ​ អាស៊ី​ស៉ី​ ៕ 🚶🏻‍♂️‍➡️ដំណើរ​បូជនីយេសចរណ៍​នេះមានរយៈពេល​៦ថ្ងៃ​គឺ​ចាប់ពីថ្ងៃទី​២៤-២៩​ ខែសីហា​ ឆ្នាំ​២០២៦​

🎓អបអរសាទរ កម្មវិធីបិទវគ្គសិក្សា សាលាមត្តេយ្យ អ្នកម្តាយថេរ៉េសា ភូមិថ្មី និងចែកប័ណ្ណសរសើរដល់សិស្សានុសិស្សដែលទទួលបានលទ្ធផលឆ...
01/09/2026

🎓អបអរសាទរ កម្មវិធីបិទវគ្គសិក្សា សាលាមត្តេយ្យ អ្នកម្តាយថេរ៉េសា ភូមិថ្មី និងចែកប័ណ្ណសរសើរដល់សិស្សានុសិស្សដែលទទួលបានលទ្ធផលឆ្នើមប្រចាំឆ្នាំ។
ក្រោមវត្តមាន លោកបូជាចារ្យ ស្ទេផាន សែសាត ដោយមានការរអញ្ជើញចូលរួមផ្ទាល់ពីសំណាក់ក្រុមប្រឹក្សាឃុំ មេភូមិ រួមទាំងមាតាបិតា អ្នកអាណាព្យាបាលរបស់កូនៗ។
👉នៅក្នុងកម្មវិធីនេះផងដែរ ក៏មានមតិផ្តាំផ្ញើដល់កូនៗ ពីលោកពុក លោកមេភូមិ អ្នកគ្រូ តំណាងមាតាបិតា អ្នកអាណាព្យាបាលរបស់សិស្ស ឱ្យកូនៗខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាទំពាំងស្នងឬស្សីដ៏ល្អប្រពៃ និងពិធីរំលឹកគុណគ្រូ មាតាបិតា អ្នកអាណាព្យាបាល៕
ថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៥

Address

Catholic Kampongcham
Kampong Cham
03204

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

069293989

Alerts

Be the first to know and let us send you an email when Catholic Kampong Cham posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Catholic Kampong Cham:

Shortcuts

Share