29/07/2026
📅 ថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
(ត្រូវនឹងថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៦)
សូមអញ្ជើញពុទ្ធបរិស័ទជិតឆ្ងាយចូលរួមអនុមោទនាបុណ្យ និងចូលរួមកម្មវិធីតាមពេលវេលាដូចខាងក្រោម៖
វេលាម៉ោង ០១:០០ នាទីរសៀល៖ ដង្ហែទៀនព្រះវស្សាជុំវិញភូមិបីច្រក
វេលាម៉ោង ០២:០០ នាទីរសៀល៖ ជួបជុំពុទ្ធបរិស័ទដង្ហែទៀនវស្សា និងសាដកជុំវិញព្រះវិហារបីជុំ រួចនមស្ការព្រះរតនត្រ័យ វេរទៀនវស្សា និងសាដកប្រគេនព្រះសង្ឃ។
សូមឱ្យផលបុណ្យនៃការប្រគេនទៀនព្រះវស្សា និងគ្រឿងសក្ការបូជានេះ នាំមកនូវសេចក្ដីសុខ សេចក្ដីចម្រើន និងពន្លឺបញ្ញាដល់អ្នករាល់គ្នា។ សូមអនុមោទនាបុណ្យ! 🙏🌸