វត្តមុសិខារាមផ្ដៅជុំ Wat Musekharam Pdau Chum

វត្តមុសិខារាមផ្ដៅជុំ Wat Musekharam Pdau Chum Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from វត្តមុសិខារាមផ្ដៅជុំ Wat Musekharam Pdau Chum, Religious organisation, Kâmpóng Cham.

ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ជំទាវបណ្ឌិត អ៊ុក ម៉ាលី នាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ប...
31/07/2026

ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ជំទាវបណ្ឌិត អ៊ុក ម៉ាលី នាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តចំនួន ០៥ វត្ត ក្នុងស្រុកជើងព្រៃ

(ស្រុកជើងព្រៃ )នៅព្រឹកថ្ងៃសុក្រ ២ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម អនុប្រធានគណៈកម្មការទី៣នៃរដ្ឋសភា និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកជើងព្រៃ និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ២ (កំពង់ចាម-ត្បូងឃ្មុំ) និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកជើងព្រៃ បាននាំយកទៀនចំណាំព្រះវស្សាចំនួន ១០គូ និងទេយ្យទានជាច្រើនទៀត ព្រមទាំងបច្ចយ័មួយចំនួនធំ ដែលជាសទ្ធាជ្រះថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ និងលោកជំទាវបណ្ឌិត ផ្ទាល់ សម្រាប់ប្រគេនចំពោះព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្ត ចំនួន ០៥ វត្ត ក្នុងស្រុកជើងព្រៃ រួមមាន៖ វត្តឈូក ស្ថិតក្នុងឃុំគោករវៀង , វត្តខ្នុរដំបងកើត ស្ថិតក្នុងឃុំខ្នុរដំបង , វត្តផ្ដោជុំ ស្ថិតក្នុងឃុំផ្ដៅជុំ , វត្តង៉ូង ស្ថិតក្នុងឃុំសូទិប និងវត្តព្រៃចារក្នុង ស្ថិតក្នុងឃុំព្រៃចារ ដែលពិធីនេះធ្វើនៅបរិវេណវត្តផ្ដៅជុំ ស្ថិតក្នុងភូមិផ្ដៅកើត ឃុំផ្ដៅជុំ ស្រុកជើងព្រៃ។

ពិធីខាងលើក៏មានការអញ្ជើញចូលរួមពីលោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ, លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក, លោក ខាត់ សុខន ជំនួយការសម្ដេចតេជោ ប្រធានព្រឹទ្ធសភា ព្រមទាំងឯកឧត្តម លោកជំទាវក្រុមការងារចុះជួយតាមបណ្ដាឃុំ និងអាជ្ញាធរស្រុក ភូមិ ឃុំ ជាច្រើនរូបទៀត

ក្នុងឱកាសអញ្ជើញដល់ទីអារាមខាងលើ ឯកឧត្តមបណ្ឌិតសភាចារ្យ និងលោកជំទាវបណ្ឌិត បានបូជាទៀនធូប ចំពោះព្រះពុទ្ធបដិមាស្នងអង្គព្រះសម្មាសម្ពុទ្ធ ជាកិច្ចរំលឹកនឹកដល់គុណបុណ្យ ព្រះរតនត្រ័យ តាមប្រពៃណីព្រះពុទ្ធសាសនា ដ៏រុងរឿងនៃយើង និងធ្វើបទមនសិការព្រះរតនត្រៃចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមនុញ្ញផលជូនដល់បុព្វការីជនមាន មាតា បិតា ជីដូន ជីតា និងញាតិការគ្រប់ៗសណ្តានផងដែរ👏👏👏

សូមអនុមោទនា បុណ្យវិសាខបូជា
01/05/2026

សូមអនុមោទនា បុណ្យវិសាខបូជា

18/04/2026
17/04/2026
15/04/2026

ចម្រើនពរញាតិញោម
ថ្ងៃស្អែកអញជើញចូលរួមញ៉ាំពោតទាំងអស់គ្នា

ត្រៀមខ្លួនហើយនៅ🌽🌽🌽
14/04/2026

ត្រៀមខ្លួនហើយនៅ🌽🌽🌽

សូមថ្លែងអំណរគុណ បងប្រុសបងស្រី ស៊្រូ ធីតា មានសទ្ធាជ្រះថ្លាបានចូលបច្ច័យ 40000៛សម្រាប់រៀបចំតុបតែងធ្វើសង្រ្កាន្តឆ្នាំថ្មីនាព...
13/04/2026

សូមថ្លែងអំណរគុណ បងប្រុសបងស្រី ស៊្រូ ធីតា មានសទ្ធាជ្រះថ្លាបានចូលបច្ច័យ 40000៛សម្រាប់រៀបចំតុបតែងធ្វើសង្រ្កាន្តឆ្នាំថ្មីនាពេលខាងមុខនេះ ❤️❤️❤️❤️❤️❤️។
សូមជូនពរម្ចាស់ទាន ព្រមទាំងក្រុមគ្រួសារ ជួបតែសំណាងល្អ មានសុខភាពល្អ ជោគជ័យក្នុងការងារ ជួបតែសេចក្ដីសុខសេចក្ដីចម្រើន និងបានសមប្រកបជួបប្រទះនូវពុទ្ធពរទាំងឡាយ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។ 🙏🙏🙏❤️❤️❤️🙏🙏🙏

Address

Kampong Cham

Website

Alerts

Be the first to know and let us send you an email when វត្តមុសិខារាមផ្ដៅជុំ Wat Musekharam Pdau Chum posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share