24/11/2024
ជាព្រះគុណរបស់ព្រះ ដែលក្នុងនាមយើងជាក្រុមជំនុំ និងជាអ្នកបំរើព្រះ បានមានឯកសិទ្ធិនៅក្នុងការ ចេញទៅចុះសួរសុខទុក្ខ ផ្សាយដំណឹងល្អ និងបង្កើតសិស្សនៅក្នុងសហគមន៍ដែលយើងរស់នៅ អោយបានក្លាយជាសិស្ស និងជាអ្នកបំរើព្រះយេស៊ូវ។
យើងនៅតែបន្តនៅក្នុងការបំរើ និងអធិស្ឋានសម្រាប់គាត់អោយសេចក្តីជំនឿរឹងមាំក្នុងព្រះអង្គម្ចាស់🙏
#ម៉ាថាយ ២៨: ១៩-២០ ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប។ អាម៉ែន។:៚
តើមានពួកអ្នករាល់គ្នាណា កើតទុក្ខលំបាកឬទេ ត្រូវឲ្យអ្នកនោះអធិស្ឋាន តើមានអ្នកណាអរសប្បាយឬទេ ត្រូវឲ្យគេច្រៀងសរសើរដល់ព្រះចុះ តើមានពួកអ្នករាល់គ្នាណាឈឺឬទេ ត្រូវឲ្យអ្នកនោះហៅពួកចាស់ទុំក្នុងពួកជំនុំមកអធិស្ឋានឲ្យចុះ ព្រមទាំងលាបប្រេងឲ្យ ដោយនូវព្រះនាមព្រះអម្ចាស់ផង នោះពាក្យអធិស្ឋាននៃសេចក្ដីជំនឿ នឹងជួយសង្គ្រោះដល់មនុស្សហេវនោះ ហើយព្រះអម្ចាស់ទ្រង់នឹងប្រោសឲ្យគាត់បានជាឡើង បើគាត់បានធ្វើបាបអ្វី នោះនឹងបានអត់ទោសឲ្យផង ដូច្នេះ ចូរឲ្យអ្នករាល់គ្នាលន់តួទោសនឹងគ្នា ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យបានជាចុះ ដ្បិតសេចក្ដីទូលអង្វរដ៏អស់ពីចិត្តរបស់មនុស្សសុចរិត នោះពូកែណាស់
យ៉ាកុប ៥.១៣-១៦