Our Lady of The Assumption Parish

Our Lady of The Assumption Parish សូមស្វាគមន៍មកកាន់ផេកផ្លូវការរបស់ព្រះសហគមន៍កាតូលិកបាត់ដំបង (ពេទ្យយាយជី)
(1)

20/08/2026

គ្រីស្តបរិស័ទគោរពថ្វាយបង្គំព្រះយេស៊ូគ្រីស្តតែមួយព្រះអង្គគត់ ទុកជាព្រះសង្គ្រោះរបស់ខ្លួន និងរបស់មនុស្សលោក។ តាំងពីដើមរៀង​មក គ្រីស្តបរិស័ទក៏តែងតែគោរពព្រះនាងម៉ារីក្នុងឋានៈជាព្រះមាតារបស់ព្រះយេស៊ូ ដែលជាព្រះបុត្រារបស់ព្រះជាម្ចាស់។ ពេលបុណ្យគោរពព្រះជាម្ចាស់លើកព្រះនាងម៉ារីឲ្យឡើងឋានបរមសុខ ព្រះសហគមន៍លើកតម្កើងការសង្គ្រោះរបស់ព្រះយេស៊ូ គឺព្រះអង្គបានប្រោសឱ្យព្រះមាតាទៅនៅជាមួយព្រះអង្គ ទាំងរូបកាយទាំងវិញ្ញាណ។ ព្រះនាងម៉ារីជាតំណាងរបស់ព្រះសហគមន៍ទាំងមូល ព្រះនាងបានទទួលសិរីរុងរឿងពីព្រះគ្រីស្តមុនគ្រីស្តបរិស័ទឯទៀតៗទាំងអស់ ព្រោះព្រះនាងមានជំនឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយរួមជាមួយព្រះយេស៊ូយ៉ាងជិតស្និទ្ធជាងគេ។
បពិត្រព្រះជាម្ចាស់ជាព្រះបិតាដ៏មានតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គសព្វព្រះហឫ​ទ័យ លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ ទាំងរូបកាយទាំងវិញាណ គឺព្រះអង្គបានប្រោសព្រះនាងម៉ារីមានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឋានៈជាព្រះមាតានៃព្រះបុត្រាព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យផ្ចង់ចិត្តនឹងសម្បត្តិសួគ៌ សូមឱ្យយើងខ្ញុំបានទទួលសិរីរុងរឿងរួមជាមួយព្រះនាងនៅថ្ងៃណាមួយផង។

20/08/2026

គ្រីស្តបរិស័ទគោរពថ្វាយបង្គំព្រះយេស៊ូគ្រីស្តតែមួយព្រះអង្គគត់ ទុកជាព្រះសង្គ្រោះរបស់ខ្លួន និងរបស់មនុស្សលោក។ តាំងពីដើមរៀង​មក គ្រីស្តបរិស័ទក៏តែងតែគោរពព្រះនាងម៉ារីក្នុងឋានៈជាព្រះមាតារបស់ព្រះយេស៊ូ ដែលជាព្រះបុត្រារបស់ព្រះជាម្ចាស់។ ពេលបុណ្យគោរពព្រះជាម្ចាស់លើកព្រះនាងម៉ារីឲ្យឡើងឋានបរមសុខ ព្រះសហគមន៍លើកតម្កើងការសង្គ្រោះរបស់ព្រះយេស៊ូ គឺព្រះអង្គបានប្រោសឱ្យព្រះមាតាទៅនៅជាមួយព្រះអង្គ ទាំងរូបកាយទាំងវិញ្ញាណ។ ព្រះនាងម៉ារីជាតំណាងរបស់ព្រះសហគមន៍ទាំងមូល ព្រះនាងបានទទួលសិរីរុងរឿងពីព្រះគ្រីស្តមុនគ្រីស្តបរិស័ទឯទៀតៗទាំងអស់ ព្រោះព្រះនាងមានជំនឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយរួមជាមួយព្រះយេស៊ូយ៉ាងជិតស្និទ្ធជាងគេ។

សេចក្តីជូនដំណឹង៖ បុណ្យព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ។
14/08/2026

សេចក្តីជូនដំណឹង៖ បុណ្យព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ។

អធិដ្ឋានទទួលព្រះនាងម៉ារី  និងប្រោះទឹកព្រះពរនៅតាមផ្ទះគ្រីស្តបរិស័ទព្រះសហគមន៍កាតូលិកបាត់ដំបង ថ្ងៃទី៧-១៤ ខែសីហា ឆ្នាំ២០២៦។ ...
14/08/2026

អធិដ្ឋានទទួលព្រះនាងម៉ារី និងប្រោះទឹកព្រះពរនៅតាមផ្ទះគ្រីស្តបរិស័ទព្រះសហគមន៍កាតូលិកបាត់ដំបង ថ្ងៃទី៧-១៤ ខែសីហា ឆ្នាំ២០២៦។ គួរបញ្ជាក់ផងថា ការអធិដ្ឋានព្រះនាងម៉ារីនៅតាមផ្ទះគឺប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ ជាឧបការិនីរបស់ព្រះសហគមន៍កាតូលិកបាត់ដំបង។

គ្រីស្តបរិស័ទគោរពថ្វាយបង្គំព្រះយេស៊ូគ្រីស្តតែមួយព្រះអង្គគត់ ទុកជាព្រះសង្គ្រោះរបស់ខ្លួន និងរបស់មនុស្សលោក។ តាំងពីដើមរៀង​មក...
13/08/2026

គ្រីស្តបរិស័ទគោរពថ្វាយបង្គំព្រះយេស៊ូគ្រីស្តតែមួយព្រះអង្គគត់ ទុកជាព្រះសង្គ្រោះរបស់ខ្លួន និងរបស់មនុស្សលោក។ តាំងពីដើមរៀង​មក គ្រីស្តបរិស័ទក៏តែងតែគោរពព្រះនាងម៉ារីក្នុងឋានៈជាព្រះមាតារបស់ព្រះយេស៊ូ ដែលជាព្រះបុត្រារបស់ព្រះជាម្ចាស់។ ពេលបុណ្យគោរពព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងឋានបរមសុខ ព្រះសហគមន៍លើកតម្កើងការសង្គ្រោះរបស់ព្រះយេស៊ូ គឺព្រះអង្គបានប្រោសឱ្យព្រះមាតាទៅនៅជាមួយព្រះអង្គ ទាំងរូបកាយទាំងវិញ្ញាណ។ ព្រះនាងម៉ារីជាតំណាងរបស់ព្រះសហគមន៍ទាំងមូល ព្រះនាងបានទទួលសិរីរុងរឿងពីព្រះគ្រីស្តមុនគ្រីស្តបរិស័ទឯទៀតៗទាំងអស់ ព្រោះព្រះនាងមានជំនឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយរួមជាមួយព្រះយេស៊ូយ៉ាងជិតស្និទ្ធជាងគេ។

06/08/2026

ព្រះយេស៊ូជាមនុស្សដ៏ពិតប្រាកដដូចគេដូចឯង ឯព្រះអង្គក៏ពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែរ។ មានមួយថ្ងៃ សាវ័ករបស់ព្រះយេស៊ូបានយល់ខ្លះអំពីការអាថ៌កំបាំងអស្ចារ្យនេះ។

អភិបូជាថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៥៖០០នាទីល្ងាចបុណ្យសន្តយ៉ូហានម៉ារីវីយ៉ាណេ
03/08/2026

អភិបូជាថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៥៖០០នាទីល្ងាច
បុណ្យសន្តយ៉ូហានម៉ារីវីយ៉ាណេ

នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សាលាមត្កេយ្យពន្លកថ្មីពេទ្យយាជី-បាត់ដំបង បានរៀបចំកម្មវិធីបិទវគ្គឆ្នាំសិក្សា ២០២៥-២០២៦ ...
29/07/2026

នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សាលាមត្កេយ្យពន្លកថ្មីពេទ្យយាជី-បាត់ដំបង បានរៀបចំកម្មវិធីបិទវគ្គឆ្នាំសិក្សា ២០២៥-២០២៦ ក្រោមការចូលរួមដោយលោកបូជាចារ្យ គ្លេនប៊ីបឺរ៉ូ ឌីយ៉ាស តំណាងពេញសិទ្ធិលោកអភិបាល និងជាបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍កាតូលិកបាត់ដំបង រួមជាមួយនាយកសាលា បងស្រី អ្នកគ្រូ មាតាបិតាអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ។ នៅក្នុងឱកាសនោះផងដែរ លោកបូជាចារ្យ ហានូ ជាទទួលខុសត្រូវសាលាមត្តេយ្យ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះគ្រូបង្រៀន និងអាណាព្យាបាលសិស្សទាំងអស់ដែលបានខិតខំបង្ហាត់បង្រៀនកូនៗបានល្អ។
ឆ្លៀតក្នុងឱកាសនៃកម្មវិធីនេះដែរក៏មានការសម្តែងចម្រៀងកាយវិការ របាំ និងការអានភាសាអង់គ្លេស ដើម្បីបង្ហាញឱ្យអាណាព្យាបាលស្តាប់ និងទស្សនាអំពីលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់សិស្សទាំងអស់។ ក្រោយពីបានទស្សនាចប់ បងស្រីចន្ថា ជានាយិកាសាលា បានលើងថ្លែងអំណរគុណ និងសំណេះសំណាលផ្តាំផ្ញើទៅការអាណាព្យាបាលទាំងអស់ ដែលបានជួយជម្រុញ និងលើកទឹកចិត្តកូនៗ និងអំពីគោលបំណងរបស់សាលាផ្ទាល់។
នៅព្រឹកដដែល លោកបូជាចារ្យគ្លេនប៊ីបឺរ៉ូ ឌីយ៉ាស​ តំណាងពេញសិទ្ធិលោកអភិបាល និងជាបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍កាតូលិកបាត់ដំបង បានថ្លែងអំណរគុណ និងលើកទឹកចិត្តដល់កូនៗ និងអាណាព្យបាល ដើម្បីជួយកូនៗឱ្យខិតចំរៀនសូត្រ មានវិន័យ សណ្តាប់ធ្នាប់ សម្រាប់ជាប្រយោជន៍សម្រាប់គ្រួសារ និងខ្លួនឯង។ លោក គង់ កុសល់ និងអ្នកស្រី នៅ ស្រីនាង ដែលជាតំណាងអាណាព្យាបាលសិស្ស បានឡើងថ្លែងអំណរគុណ និងកោតសរសើរដល់អ្នកគ្រូ និងសាលា ដែលបានខិតខំបង្រៀនកូនៗ ឱ្យបានពូកែ និងមានចរិយាល្អ និងបានជួយជម្រុញអាណាព្យាបាលផ្សេងទៀត ជួយកូន ណែនាំកូននៅផ្ទះបន្ថែម។
កុមារី រ៉ូហ្សា និងកុមារី រីតា ជំនួសមុខឱ្យកូនសិស្សសាលាមត្តេយ្យទាំងអស់ ឡើងថ្លែងអំណរគុណ និងប្តេជ្ញាចិត្តចំពោះលោកឪពុក អ្នកគ្រូ បងស្រី និងឪពុកម្តាយ ខិតខំរៀនសូត្របន្តឱ្យបានល្អប្រសើរ ស្តាប់ដំបូន្មាន និងធ្វើជាក្មេងល្អ។
នៅចុងបញ្ចប់នៃកម្មវិធី ក៏មានការចែកកាដូ បណ្ណសរសើរ និងរង្វាន់ផ្សេងៗទៀតដល់សិស្សដែលបានមករៀនទៀងទាត់ និងសិស្សដែលទទួលបានចំណាត់ថ្នាក់ល្អ៕

នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកបាត់ដំបងបានរៀបចំការចែកអំណោយជាអង្ករ និងមី ដែលបានមកពីសប្បរសជន (អង្គការក...
26/07/2026

នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកបាត់ដំបងបានរៀបចំការចែកអំណោយជាអង្ករ និងមី ដែលបានមកពីសប្បរសជន (អង្គការករុណាបាត់ដំបង) ដែលតែងតែជួយជ្រោមជ្រែងតាមកាលទេសផ្សេងៗសម្រាប់បងប្អូនដែលមានការលំបាក។
សូមថ្លែងអំណរគុណដល់អង្គការករុណាបាត់ដំបងដែលបានជួយឧបត្ថម្ភ និងគណកម្មការព្រះសហគមន៍កាតូលិកបាត់ដំបងដែលបានខិតខំស្វះស្វែងរកជំនួយទាំងនេះ។ សូមព្រះជាម្ចាស់ប្រទានពរ៕

22/07/2026

Address

ភូមិរំចេក ១ សង្កាត់រតនៈ ស្រុកស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
Battambang
03253

Alerts

Be the first to know and let us send you an email when Our Lady of The Assumption Parish posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Our Lady of The Assumption Parish:

Shortcuts

Share

Category