ᴅʜᴀʀᴍᴀ ғᴏʀ ᴇᴅᴜᴄᴀᴛɪɴɢ ʏᴏᴜʀ ᴍɪɴᴅ

ᴅʜᴀʀᴍᴀ ғᴏʀ ᴇᴅᴜᴄᴀᴛɪɴɢ ʏᴏᴜʀ ᴍɪɴᴅ ព្រះធម៏សម្រាប់អប់រំចិត្ត

25/09/2023

ចែកគ្មាបាបញោម តាសើចដឹងតែបាបហើយញោម😶😂

17/08/2023

#វត្តប្រាសស្រះកណ្តាលខ្ចាស់ ទិដ្ឋភាពពេលភ្លៀង
Wat kchas Banteaymeanchey

អាយុទើបតែ៤ឆ្នាំ កាលមិនទាន់បួសគេហៅ អាជ្រូក ឥឡូវបានបួសហើយ ថែមទាំងមានព្រះនាមថា រេវតសាមណេរ គួឲ្យស្រឡាញ់ណាស🙏
10/08/2023

អាយុទើបតែ៤ឆ្នាំ កាលមិនទាន់បួសគេហៅ អាជ្រូក ឥឡូវបានបួសហើយ ថែមទាំងមានព្រះនាមថា រេវតសាមណេរ គួឲ្យស្រឡាញ់ណាស🙏

14/06/2023

បណ្តាំចុងក្រោយរបស់លោកតា ប៉ុល ពត ដែលកូនខ្មែរគ្រប់រូបគួចងចាំ។

06/03/2023

ព្រះពុទ្ធទ្រង់ប្រសូតភ្លាមដើរបាន ៧ជំហានតើពិតដែរឬទេ?
បកស្រាយដោយភិក្ខុ វជិរប្បញ្ញោ សាន សុជា

12/12/2022

The man who woke up.

[ English below ]ជាទូទៅឡើងស៊ាំទៅហើយ ដែលខ្មែរយើងមួយចំនួននិយមសរសេរខុសនូវពាក្យមួយចំនួន ដែលជាឈ្មោះទាក់ទងនឹងឥណ្ឌា ។ សូមលើកយកព...
28/11/2022

[ English below ]

ជាទូទៅឡើងស៊ាំទៅហើយ ដែលខ្មែរយើងមួយចំនួននិយមសរសេរខុសនូវពាក្យមួយចំនួន ដែលជាឈ្មោះទាក់ទងនឹងឥណ្ឌា ។ សូមលើកយកពាក្យពីរ ដែលនិយមសរសេរខុសចាកសេចក្តីដើមគឺ «ពុទ្ធគយា» និង «មហាត្មៈ គន្ធី» ។

«ពុទ្ធគយា» គឺសំដៅដល់ទីស្ថានដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើង ព្រះអង្គទ្រង់ត្រាស់ដឹង ដែលជាកន្លែងដ៏សំខាន់បំផុត ក្នុងចំណោមកន្លែងសំខាន់ទាំង ៤ សម្រាប់ពុទ្ធបរិស័ទ ក្នុងសាកលលោក (ពុទ្ធសំវេជនីយដ្ឋាន) ដែលជាឈ្មោះរបស់ភូមិតូចមួយនៃស្រុកគយា រដ្ឋពិហារ (អានថា៖ ប៊ីហារ; មកពីពាក្យថា៖ វិហារ) ភាគខាងជើងនៃប្រទេសឥណ្ឌា ។

ឈ្មោះនេះសរសេរតាមអក្សរហិណ្ឌី (ទេវនាគរី) ជា «बोधगया» និងតាមអក្សរឡាតាំងជា «Bodhgaya» ។ បើសរសេរជាអក្សរខ្មែរតាមតួអក្ខរៈគឺ «ពោធគយា» ។ ខ្មែរយើងច្រើនច្រឡំសំឡេងរបស់ «O» ទៅជាសំឡេង «U» ឬ «.ោ» ទៅជា «.ុ» និងម្យ៉ាងទៀត សំឡេង «ពោធ» និង «ពុទ្ធ» ស្រដៀងគ្នាស្រាប់ផង ក៏សរសេរថា «ពុទ្ធគយា» បណ្ដោយទៅ ។

ទោះជាយ៉ាងណាក៏ដោយ «ពុទ្ធគយា» ក្តី «ពោធគយា» ក្តីសុទ្ធតែមិនមានក្នុងគម្ពីរដីកាព្រះពុទ្ធសាសនាឡើយ ។ តាមប្រវត្តិសាស្ត្រ «ពោធគយា» ត្រូវបានគេប្រើចាប់ពីសតវត្សរ៍ទី ១៨ នៃគ្រិស្តស័ករាជ ។ ចេតិយធំមួយនៅទីនេះ គេហៅថា «ពោធិវិហារ» និងបច្ចុប្បន្នគេហៅថា «ព្រះមហាពោធិវិហារ» ជាអង់គ្លេសថា «Mahabodhi Temple» ។ នៅក្នុងគម្ពីរព្រះពុទ្ធសាសនា ហៅកន្លែងនេះថា «ឧរុវេលៈ» ឬ «គយាសីសៈ» ដែលនៅជាប់នឹងឆ្នេរស្ទឹងនេរញ្ជរា ។ «ឧរុវេល» និង «គយា» ជាឈ្មោះរបស់តាបសជាបងប្អូននឹងគ្នាពីរនាក់ ក្នុងចំណោមបីនាក់គឺ ឧរុវេល កស្សប ១ គយា កស្សប ១ និង នទី កស្សប ១ ដែលបានបួសក្នុងសម្នាក់ព្រះសម្មាសម្ពុទ្ធ អមដោយបរិវារជាច្រើនពាន់នាក់ នៅ«ពោធគយា»នេះឯង ។

ពាក្យមួយទៀតជាឈ្មោះរបស់វីរជន «បិតាជាតិ» នៃប្រទេសឥណ្ឌា និងជាអ្នកប្រកាន់យកទ្រឹស្ដីអហិង្សានិយម ក្នុងការទាមទារឯករាជ្យពីអាណានិគមអង់គ្លេស ដែលក្រោយមកពិភពលោកទទួលស្គាល់និងយកធ្វើគំរូតាមគឺ «មោហនទាស ករមចន្ទ» ជាទេវនាគរី «मोहनदास करमचन्द» និងជាឡាតាំង «Mohandas Karamchand» (អានថា៖ មោហាន់ដាស់ ការ៉ាំចាន់) ។

កិត្តិនាមរបស់គាត់ថា «មហាត្មា» ជាទេវនាគរីថា «महात्मा» និងជាឡាតាំងថា «Mahātmā» (សំស្ក្រឹត៖ មហា + អាត្មា > មហាត្មា ដែលមានដួងព្រលឹងអស្ចារ្យ ឬ ដែលគួរគោរពសក្ការៈ) ត្រូវបានប្រើដំបូងនៅក្នុងឆ្នាំ ១៩១៤ នៅអាហ្វ្រិកខាងត្បូងកាលគាត់នៅជាមេធាវី និងបច្ចុប្បន្ន ត្រូវបានគេប្រើពេញពិភពលោក ។

កិត្តិនាមរបស់គាត់ «មហាត្មា» ខ្មែរយើងនិយមសរសេរជា «មហាត្មៈ» ឬមានខ្លះជា «មហត្មៈ» បាត់ស្រៈ «.ា» ។ ចំពោះនាមផ្ទាល់របស់គាត់ «គាន្ធី» ខ្មែរយើងនិយមសរសេរជា «គន្ធី» ព្រោះសូរស្រដៀងនឹង «គន្ធ» (បាលី៖ ក្លិន, គ្រឿងក្រអូប) បាត់ស្រះ «.ា» មួយ ។

សូមបញ្ជាក់ថា ខ្ញុំមិនមែនជាភាសាវិទូទេ ។ នេះគ្រាន់តែវែកញែកប្រៀបធៀបស័ព្ទដើម និងស័ព្ទដែលខ្មែរយើងនិយមឬធ្លាប់ប្រើមក ចំពោះឈ្មោះពីរខាងលើនេះ សម្រាប់ជាការសិក្សាពិចារណាទាំងអស់គ្នា ។

សូមសម្រេចចិត្តចុះថាគួរសរសេរ «ពុទ្ធគយា» ឬ «ពោធគយា»? និង «មហាត្មៈ គន្ធី» ឬ «មហាត្មា គាន្ធី» ឬក៏ភ្ជាប់បទសន្ធិតាមបាលីវេយ្យាករណ៍ជា «មហាត្មគាន្ធី» វិញ? អក្សរខ្មែរនិងអក្សរទេវនាគរី មានប្រព័ន្ធព្យញ្ជនៈស្ទើរដូចគ្នាទាំងអស់ ដូច្នេះគួរសរសេរឲ្យត្រូវតួព្យញ្ជនៈគ្នា ទើបជាការប្រសើរនិងងាយយល់សេចក្តីផង សម្រាប់អ្នកចេះបាលី-សំស្ក្រឹត ៕

© រក្សាសិទ្ធិដោយលោកវិទូ

Bodh Gaya is a village in the northeast Indian state of Bihar. Considered one of the most important Buddhist pilgrimage sites, it's dominated by the ancient brick Mahabodhi Temple Complex, built to mark the site where the Buddha attained enlightenment beneath a sacred Bodhi Tree. A direct descendant of the tree sits within the complex today, along with six other sacred sites, including a lotus pond

ព្រះពុទ្ធបដិមារករ
30/06/2021

ព្រះពុទ្ធបដិមារករ

Address

125
Battambang

Website

Alerts

Be the first to know and let us send you an email when ᴅʜᴀʀᴍᴀ ғᴏʀ ᴇᴅᴜᴄᴀᴛɪɴɢ ʏᴏᴜʀ ᴍɪɴᴅ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to ᴅʜᴀʀᴍᴀ ғᴏʀ ᴇᴅᴜᴄᴀᴛɪɴɢ ʏᴏᴜʀ ᴍɪɴᴅ:

Share