ពុទ្ធិកបឋមសិក្សាវត្តកំពង់សីមា

  • Home
  • Cambodia
  • Battambang
  • ពុទ្ធិកបឋមសិក្សាវត្តកំពង់សីមា

ពុទ្ធិកបឋមសិក្សាវត្តកំពង់សីមា រួមគ្នាដើម្បីឧត្តមភាព សមគ្គោ ឧត្តមភាវាយ Together to Excellence📚

10/08/2026
📖 ទស្សនៈទាំង ៩ ចំណុច ជាត្រីវិស័យចង្អុលបង្ហាញផ្លូវជីវិតខេមរជន ឱ្យឆ្ពោះទៅរកឧត្តមភាពសូមឈ្វេងយល់នូវទស្សនៈដ៏មានខ្លឹមសារខាងក្រ...
05/01/2026

📖 ទស្សនៈទាំង ៩ ចំណុច ជាត្រីវិស័យចង្អុលបង្ហាញផ្លូវជីវិតខេមរជន ឱ្យឆ្ពោះទៅរកឧត្តមភាព

សូមឈ្វេងយល់នូវទស្សនៈដ៏មានខ្លឹមសារខាងក្រោមនេះ៖

1️⃣ អ្នកប្រាជ្ញ តែងសន្សំអ្នកប្រាជ្ញដូចគ្នា ស្រឡាញ់មនុស្សដូចគ្នា មិនលាក់លៀមអ្វីដែលនាំឱ្យប្រសើរ ដើម្បីឲ្យអ្នកដទៃរីកចម្រើនរួមគ្នា។

2️⃣ រូបកាយអាចចាស់ជរា តែកេរ្តិ៍ឈ្មោះល្អ មិនចេះចាស់ឡើយ។

3️⃣ ចេញពីវត្តទៅផ្ទះវិញ យ៉ាងហោចណាស់ត្រូវចេះធម៌អាថ៌ខ្លះៗ ដើម្បីចូលរួមពិធីបុណ្យជាមួយគេ កុំឲ្យអង្គុយស្ងៀមទុកមាត់។

4️⃣ ការធ្វេសស្មារតី ជាឧបាយនៃសេចក្ដីស្លាប់។

5️⃣ ជីវិតខ្លីណាស់ ប៉ុន្តែត្រូវប្រឹងរៀន ប្រឹងរក ប្រឹងគិត និងប្រឹងប្រព្រឹត្តល្អ ដូចជាមានជីវិតរស់រាប់ពាន់ឆ្នាំ។

6️⃣ ឃើញគេថ្កុំថ្កើង កុំចង់ប្រកួតហួសមាឌខ្លួន ប៉ុន្តែក៏មិនត្រូវបោះបង់ការព្យាយាមដែរ។

7️⃣ កុំថ្កោលទោសអ្នកដទៃដោយមិនពិនិត្យ កុំគិតថាខ្លួនឯងល្អលើសគេ ព្រោះពាក្យសម្ដីអាចនាំភ័យដល់ខ្លួនឯង។

8️⃣ ពេលគួរដើរ បែរជាដេក ខ្ជិលហួសពេក នាំឱ្យល្ងង់។

9️⃣ ស័ក្ដិ មិនស្មើយស
អ្នកខ្ពង់ខ្ពស់ មិនស្មើចិត្តជា។

🙏 សម្តេចព្រះសង្ឃរាជ ជួន ណាត
ជាខេមរបុត្រប្រាជ្ញាដ៏ខ្ពង់ខ្ពស់ ព្រះអង្គបានបន្សល់ទុកស្នាព្រះហស្តជាច្រើន ទាំងសំណេរ និងវោហារសាស្ត្រ ដើម្បីជាប្រយោជន៍ដល់ខេមរជនគ្រប់ជំនាន់។

Address

Kompongseima Pagoda
Battambang
021408

Telephone

+855962702946

Website

Alerts

Be the first to know and let us send you an email when ពុទ្ធិកបឋមសិក្សាវត្តកំពង់សីមា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to ពុទ្ធិកបឋមសិក្សាវត្តកំពង់សីមា:

Shortcuts

Share