វត្តពោធិវង្ស Pothivong Monastery

វត្តពោធិវង្ស Pothivong Monastery (ព្រះគ្រូចៅអធិការហួន ​សុខជា) 087 455 493/097 884 9718
Admin(លោកម្ចាស់គ្រូ ជឹង សារី) 086 210 479

 #សូមអនុមោទនាថ្ងៃអធិដ្ឋានចូលព្រះវស្សារបស់ព្រះសង្ឃព្រះពុទ្ធសាសនានៅកម្ពុជបទេស។ វត្តពោធិវង្ស​ សង្កាត់ចំការសំរោង​ ក្រុង-ខេត្...
30/07/2026

#សូមអនុមោទនាថ្ងៃអធិដ្ឋានចូលព្រះវស្សារបស់ព្រះសង្ឃព្រះពុទ្ធសាសនានៅកម្ពុជបទេស។
វត្តពោធិវង្ស​ សង្កាត់ចំការសំរោង​ ក្រុង-ខេត្តបាត់ដំបង វស្សានេះ មានភិក្ខុ១១សាមណេរ៤៣សរុបចំនួន៥៤អង្គ។
ថ្ងៃព្រហស្បតិ៍​ ១រោច​ ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក​ ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា​ ឆ្នាំ២០២៥៦

29/07/2026

ក្នុង​ពុទ្ធសាសនា បុណ្យអាសាឡ្ហបូជា គឺជា​ថ្ងៃ​រំលឹក​ដល់​ព្រឹត្តិការណ៍​សំខាន់ៗ​ទាំង ៥ របស់​ព្រះពុទ្ធ។
១ ថ្ងៃ​ដែល​ព្រះពុទ្ធទ្រង់​ចាប់​បដិសន្ធិ
២ ថ្ងៃ​ដែល​ព្រះពុទ្ធទ្រង់​ចេញ​ទៅ​សាងផ្នួស
៣ ថ្ងៃ​ដែល​ព្រះពុទ្ធទ្រង់​សម្តែង​ព្រះធម៌ទេសនា​ជា​លើកដំបូង​ប្រោស​បញ្ចវគ្គីយ៍
៤ ថ្ងៃ​ដែល​ព្រះពុទ្ធទ្រង់​ស្ថាបនា​ភិក្ខុសង្ឃ​ជា​លើកដំបូង
​៥ថ្ងៃ​ដែល​ព្រះពុទ្ធទ្រង់​សម្តែង​យមក​ប្បាដិហារ្យ។

01/05/2026

សូមអនុមោទនាបុណ្យវិសាខបូជា 🙏
វត្តពោធិវង្ស ក្រុង/ខេត្តបាត់ដំបង
ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី១ខែ ឧសភា ឆ្នាំ២០២៦

29/04/2026

ធ្វើបុណ្យ ធ្វើទាន សន្សំបុណ្យកុសលជារឿយៗអោយខ្លួនឯង។
វត្តពោធិវង្ស ក្រុង/ខេត្តបាត់ដំបង
ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦

អបអរសាទរសមណៈសិស្សវត្តពោធិវង្សប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ(អ៉ឹង ធួង ថ្មីគោល និងមោងឬស្សី) ។សរុបលទ្ធភាពជាប់ អ៉ឹង ធួ...
23/04/2026

អបអរសាទរសមណៈសិស្សវត្តពោធិវង្សប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ(អ៉ឹង ធួង ថ្មីគោល និងមោងឬស្សី) ។
សរុបលទ្ធភាពជាប់ អ៉ឹង ធួង ១២អង្គ ថ្មីគោល ៣អង្គ មោងឬស្សី ១អង្គ។
១- គុជ ថាវ (អ៉ឹង ធួង)
២- ចិត្ត ផារីន (អ៉ឹង ធួង)
៣- ផល ផៃ (ថ្ម គោល)
៤- ឌុល វ៉ាន់ណេត (អ៉ឹង ធួង)
៥- ភាជ លីលីក (អ៉ឹង ធួង)
៦- ភាព វុីទ្ធ (អ៉ឹង ធួង)
៧- ភឿត ភារិន (អ៉ឹង ធួង)
៨- រ៉ា ភារម្យ (អ៉ឹង ធួង)
៩- រ៉ា វីរ៉ូត (អ៉ឹង ធួង)
១០- វ៉ើន អាទិ (អ៉ឹង ធួង)
១១- វិបុល វិប៊ន (ថ្ម គោល)
១២- ហុក លីហោ (មោងឬស្សី)
១៣- ហុក ហាក់អេង (អ៉ឹង ធួង)
១៤- អឿយ ស្រួច (ថ្ម គោល)
១៥- ហូយ គឹមហាក់ (អ៉ឹង ធួង)
១៦-លាង សិលា (អ៉ឹង ធួង)
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦
វត្តពោធិវង្ស សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង

17/04/2026

ការស្រង់ទឹកព្រះ គឺជាទំនៀមទម្លាប់ដ៏ថ្លៃថ្លាមួយដែលប្រជាជនខ្មែរតែងតែប្រារព្ធធ្វើឡើងនៅក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ពិធីនេះមិនត្រឹមតែជាកិច្ចតាមបែបសាសនាប៉ុណ្ណោះទេ ប៉ុន្តែវាបង្កប់នូវអត្ថន័យអប់រំ និងសីលធម៌យ៉ាងជ្រាលជ្រៅដូចខាងក្រោម៖
១. ការសម្ដែងនូវសេចក្ដីកតញ្ញូតាធម៌
នេះគឺជាគោលបំណងចម្បងបំផុត។ ការស្រង់ទឹកដល់ ព្រះពុទ្ធរូប គឺជាការរំលឹកដល់គុណបុណ្យព្រះរតនត្រ័យ។ ចំណែកឯការស្រង់ទឹកជូន មាតាបិតា ជីដូនជីតា ឬអ្នកមានគុណ (ដែលយើងហៅថា ព្រះរស់) គឺជាការបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការចិញ្ចឹមបីបាច់ថែរក្សា និងការផ្ដល់កំណើត។
២. ជំនឿលើការលាងជម្រះភាពសៅហ្មង
ទឹកត្រូវបានគេចាត់ទុកថាជាវត្ថុធាតុដ៏ត្រជាក់ និងស្អាត។ ការស្រង់ទឹកគឺជានិមិត្តរូបនៃការ៖
• លាងជម្រះគ្រោះចង្រៃ៖ បោសសម្អាតរឿងមិនល្អ ឬឧបទ្រពចង្រៃក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ។
• នាំមកនូវសិរីសួស្ដី៖ ដើម្បីទទួលយកភាពត្រជាក់ត្រជុំ និងសុភមង្គលសម្រាប់ឆ្នាំថ្មី។
៣. ការសុំពរជ័យ និងការខន្តីអភ័យទោស
ក្នុងខណៈពេលស្រង់ទឹក កូនចៅតែងតែសុំខន្តីអភ័យទោសចំពោះកំហុសឆ្គងទាំងឡាយដែលបានធ្វើដាក់អ្នកមានគុណ កន្លងមក ទោះបីដោយចេតនាក្ដី ឬអចេតនាក្ដី។ ទន្ទឹមនឹងនោះ ពួកគាត់ក៏ទទួលបាននូវពរជ័យត្រឡប់មកវិញ ដែលជាកម្លាំងចិត្តដ៏វិសេសវិសាល។
៤. ការអប់រំចិត្តឱ្យទន់ភ្លន់
ពិធីនេះបង្រៀនឱ្យមនុស្សមានចិត្តមេត្តា និងភាពរាបទាប។ ការប្រើទឹកអប់ ផ្កាភ្ញី និងទឹកស្អាតទៅស្រោចស្រពដោយផ្ទាល់ដៃ បង្ហាញពីការដាក់ខ្លួន និងការគោរពដ៏ខ្ពង់ខ្ពស់បំផុតក្នុងសង្គមខ្មែរ។
៥. ការថែរក្សាប្រពៃណី និងសាមគ្គីភាពគ្រួសារ
វាជាឱកាសដែលសមាជិកគ្រួសារមកជួបជុំគ្នា។ រូបភាពដែលកូនចៅចោមរោមស្រង់ទឹកជូនចាស់ទុំ បង្កើតបាននូវបរិយាកាសកក់ក្ដៅ បណ្ដុះស្មារតីសាមគ្គីភាព និងបន្តវេនវប្បធម៌ដ៏ល្អនេះទៅជំនាន់ក្រោយៗទៀត។
សរុបមក ការស្រង់ទឹកព្រះ គឺជាការផ្សារភ្ជាប់រវាង សាសនា (ជំនឿ) និង សីលធម៌ (ការដឹងគុណ) ដើម្បីបង្កើតនូវសិរីសួស្ដី និងភាពត្រជាក់ត្រជុំក្នុងជីវិត។
វត្តពោធិវង្ស ខេត្ត/ក្រុងបាត់ដំបង
ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦

15/04/2026

បុណ្យចូលឆ្នាំខ្មែរថ្ងៃទី២។
ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦

Address

ភូមិចំការសំរោង, សង្កាត់ចំការសំរោង, ក្រុងបាត់ដំបង, ខេត្តបាត់ដំបង
Battambang
021404

Telephone

+85586210479

Website

Alerts

Be the first to know and let us send you an email when វត្តពោធិវង្ស Pothivong Monastery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share