Wat Tepthidaram

Call Directions

Wat Tepthidaram សីល​ សមាធិ​ បញ្ញា

10/24/2026
កឋិនទាន​សាមគ្គី​ វត្តទេពធីតារាម
10/20/2026

កឋិនទាន​សាមគ្គី​ វត្តទេពធីតារាម

សូមអនុមោទនាត្រេក​អរ​ជ្រះថ្លា
10/19/2026

សូមអនុមោទនាត្រេក​អរ​ជ្រះថ្លា

10/18/2026

សេចក្ដីគេនដំណឹង​ ជូនដំំណឹង​
​ ១.​ បុណ្យចេញ​ព្រះវស្សា​ និង
​ ២.​ បុណ្យកឋិនទាន

10/18/2026

#សេចក្ដីជូនដំណឹង_និងគោរពអញ្ជេីញ
យើងខ្ញុំសូមគោរពអញ្ជើញពុកម៉ែ​ បងប្អូន​ អ៊ុំ​ ពូមាមី​ យុវជន​ប្រុសស្រី​ ទាំងអស់គ្នា អញ្ជើញចូលរួមឱ្យបានច្រើនកុះករ ក្នុងពិធីរាំលែងកំសាន្ត​កឋិនសាមគ្គីវត្តយើង។ ដែលប្រព្រឹត្តិនៅថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ខាងមុខនេះ នៅ Saint Bernadette Parish 6543 132 Street, Surrey, BC V3W 4K2។

យើងខ្ញុំរីករាយស្វាគមន៍បងប្អូនទាំងអស់ ដើម្បីចូលរួមអបអរសាទរ និងជួបជុំគ្នាប្រកបដោយភាតរភាព និងសាមគ្គី សេចក្តីសប្បាយរីករាយ ក្នុងសហគមន៍យើងទាំងអស់គ្នា។

10/15/2026

#សូមប្រគេន_និងជូនដំណឹង
#បុណ្យកឋិនទានសាមគ្គី_វត្តទេពធីតារាម
ទីក្រុងសើរី ខេត្តប៊ីស៊ី ប្រទេសកាណាដា

ខ្ញុំបាទ យើងខ្ញុំ ជាអាចារ្យ គណៈកម្មការ វត្តទេពធីតារាម មានចិត្តសោមនស្សរីករាយជ្រះថ្លា សូមទូលប្រគេន និងជូនដំណឹង ដល់មហាពុទ្ធបរិស័ទ ទាយកទាយិកាជិតឆ្ងាយទាំងអស់ ដែលមានបំណងចង់ធ្វើ​ដើមកឋិន ឬចូលរួមធ្វើអង្គកឋិនទានសាមគ្គី ដង្ហែរប្រគេនដល់ព្រះសង្ឃគង់ចាំ​ព្រះវស្សាអស់ត្រីមាស នៅពុទ្ធសីមាវត្តទេពធីតារាម ទីក្រុង Surrey ខេត្ត BC។

បុណ្យប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ទី៣១ ខែតុលា និងថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា ខាងមុខនេះ។

ពុទ្ធបរិស័ទ លោកតា លោកយាយ មាមីង បងប្អូន ចូលជាម្ចាស់ដើមកឋិន
១. ចូលចំនួន ៥០០ ដុល្លារឡើងទៅ ឈ្មោះថា
ជាម្ចាស់ដើមកឋិនទាន
២. ចូលរួមកឋិនសាមគ្គីត្រៃធំមួយ ១០០ ដុល្លារ
៣. ចូលរួមកឋិនសាមគ្គីត្រៃតូចមួយ ៥០ ដុល្លា

អាស្រ័យដូចបានជំរាបជូនខាងលើនេះ សូមពុទ្ធបរិស័ទ ពុកម៉ែ បងប្អូន យាយតា អ៊ុំ ពូ មាមីង អនុមោទនាត្រេកអរជ្រះថ្លា ចូលរួមធ្វើអង្គកឋិនទានសាមគ្គី សម្រាប់វត្តទេពធីតារាម ទាំងអស់គ្នា។

កម្មវិធីបុណ្យ ល្ងាចថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។

ពេលល្ងាច ម៉ោង ៦:០០ នាទីល្ងាច ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយធ្វើបទនមស្ការ សមាទានសីល ចម្រើនព្រះបរិត្តិ និងសម្ដែងធម៌ទេសនា លុះស្អែកព្រឹកឡើងថ្ងៃអាទិត្យ​​ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦។

🕕 ម៉ោង ៦:០០ ព្រឹក ប្រគេនយាគូព្រះសង្ឃ ·
🕤 ម៉ោង ៩:០០ - ១០:៣០ នាទីព្រឹក ពិធីរាប់បាត · 🕥 ម៉ោង ១០:៣០ - ១១:១៥ នាទីព្រឹក ជួបជុំមហាពុទ្ធបរិស័ទធ្វើបទនមស្ការ សមាទានសីល វេរភត្ត ប្រគេនសង្ឃ ឧទ្ទិសកុសលផលបុណ្យពពួកញាតិ។

#កម្មវិធីពេលរសៀល
🕣ម៉ោង ១ កន្លះ ជួបជុំពុទ្ធបរិស័ទ ដង្ហែរអង្គកឋិនទានបីជុំ បន្ទាប់មកចូព្រះវិហារវេរត្រៃចីវរប្រគេនដល់សង្ឃ ឧទ្ទិសកុសលផលបុណ្យដល់ពពួកញាតិ​ កិច្ចបញ្ចប់កម្មវិធីបុណ្យ។

Address

10450 140 Street
Surrey, BC
V3T4N5

Telephone

+16045848470

Website

Alerts

Be the first to know and let us send you an email when Wat Tepthidaram posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share