វត្តខ្មែរកាណាដា Cambodian Buddhist Temple of Canada

វត្តខ្មែរកាណាដា Cambodian Buddhist Temple of Canada Informations de contact, plan et itinéraire, formulaire de contact, heures d'ouverture, services, évaluations, photos, vidéos et annonces de វត្តខ្មែរកាណាដា Cambodian Buddhist Temple of Canada, 7188 Rue de nancy, Montreal, QC.

09/12/2026
វត្តខ្មែរ កាណាដា ថ្ងៃទី១២ នេះ មានបុណ្យទក្ខិណានុប្បទាន 🙏🙏🙏
09/08/2026

វត្តខ្មែរ កាណាដា ថ្ងៃទី១២ នេះ មានបុណ្យទក្ខិណានុប្បទាន 🙏🙏🙏

08/31/2026

សកម្មភាពជាងរើស និងជួសជុលចង្ក្រានបាយ វត្តខ្មែរកាណាដា

បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរមានចំនួន១៥ថ្ងៃ ចាប់ផ្ដើមពីថ្ងៃអាទិត្យ ១រោច-១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្...
08/16/2026

បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរមានចំនួន១៥ថ្ងៃ ចាប់ផ្ដើមពីថ្ងៃអាទិត្យ ១រោច-១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា -ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦។
ញាតិញោមមានសទ្ធាជ្រះថ្លាចង់ចូលរួមកាន់វេនបិណ្ឌវត្តខ្មែរកាណាដា សូមអញ្ជើញចុះឈ្មោះ តាមសទ្ធា។

“សាររំលែកទុក្ខ” ពីវត្តខ្មែរកាណាដា​ ជូនចំពោះ​​ “វត្តពោធិការាម​ និងក្រុមគ្រួសារ​ លោកម្ចាស់ ឈួង គួន” ដែលលោកម្ចាស់បានទទួលអនិ...
08/10/2026

“សាររំលែកទុក្ខ” ពីវត្តខ្មែរកាណាដា​ ជូនចំពោះ​​ “វត្តពោធិការាម​ និងក្រុមគ្រួសារ​ លោកម្ចាស់ ឈួង គួន” ដែលលោកម្ចាស់បានទទួលអនិច្ចធម្មកាលពីល្ងាចមិញ។

 #លិខិតថ្លែងអំណរគុណកម្មវត្ថុ៖ ការថ្លែងអំណរគុណចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចូលរួមក្នុង...
07/13/2026

#លិខិតថ្លែងអំណរគុណ
កម្មវត្ថុ៖ ការថ្លែងអំណរគុណចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចូលរួមក្នុងពិធីស្រោចស្រពសុគន្ធវារីប្រគេន និងប្រកាសតែងតាំងចៅអធិការ និងគ្រូសូត្រស្តាំ ឆ្វេង វត្តខ្មែរកាណាដា។
បពិត្រព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់!
ចម្រើនពរជញនចំពោះញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ជាទីមេត្រី!
ក្នុងនាមទាំងបីអង្គ និងគណៈកម្មការអាចារ្យវត្ត ព្រមទាំងពុទ្ធបរិស័ទទាំងអស់នៃវត្តខ្មែរកាណាដា សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានរបស់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងញាតិញោមពុទ្ធបរិស័ទគ្រប់ទិសទី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកចូលរួមក្នុងពិធីស្រោចស្រពសុគន្ធវារីប្រគេន និងពិធីប្រកាសតែងតាំងចៅអធិការវត្ត ព្រមទាំងគ្រូសូត្រឆ្វេង និងគ្រូសូត្រស្តាំ ថ្ងៃទី១២ ខែកក្កដាឆ្នាំ2026 នេះ។
វត្តមានរបស់ព្រះតេជគុណគ្រប់ព្រះអង្គ និងញាតិញោមទាំងអស់ មិនត្រឹមតែបានផ្តល់នូវភាពអធិកអធមដល់ពិធីបុណ្យទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញនូវសាមគ្គីភាព និងការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការរួមគ្នាថែរក្សា និងពង្រីកព្រះពុទ្ធសាសនា ព្រមទាំងវប្បធម៌ប្រពៃណីខ្មែរយើងនៅលើទឹកដីនៃប្រទេសកាណាដាឱ្យបានស្ថិតស្ថេរគង់វង្ស។
យើងខ្ញុំទាំងអស់គ្នា សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះកិច្ចសហការ ការលះបង់ទាំងកម្លាំងកាយចិត្ត កម្លាំងប្រាជ្ញា និងបច្ច័យរបស់ញាតិញោមទាំងអស់ ដែលបានធ្វើឱ្យពិធីដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានលទ្ធផលដ៏ត្រចះត្រចង់។
ជាទីបញ្ចប់ ខ្ញុំព្រះករុណាទាំងបីអង្គ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សាព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងញាតិញោមទាំងអស់ សូមជួបតែពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអរព្រះគុណ និងអរគុណដោយសេចក្តីគោរពស្រឡាញ់។
ប្រទេសកាណាដា, ថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២៦ ។

សូមថ្លែងអំណរគុណចំពោះញោម ហោន បូយ ដែលបានប្រគេនទឹកសុទ្ធចំនួន៣០យួរ ឧបត្ថម្ភកម្មវិធីបុណ្យស្រោចស្រពសុគន្ធវារី ប្រគេនចៅអធិការវត...
07/10/2026

សូមថ្លែងអំណរគុណចំពោះញោម ហោន បូយ ដែលបានប្រគេនទឹកសុទ្ធចំនួន៣០យួរ ឧបត្ថម្ភកម្មវិធីបុណ្យស្រោចស្រពសុគន្ធវារី ប្រគេនចៅអធិការវត្តខ្មែរកាណាដា សូមម្ចាស់ទានបានសុខចំរើនតរៀងទៅ

សេចក្តីជូនដំណឹងពុទ្ធិកសមាគម-វត្តខ្មែរកាណាដា ព្រមទាំងសមាគមគ្រឹស្តសាសនិក អីស្លាមសាសនិក និងស្ថាប័ន អង្គការ សមាគមផ្សេងៗ នឹងប...
06/28/2026

សេចក្តីជូនដំណឹង
ពុទ្ធិកសមាគម-វត្តខ្មែរកាណាដា ព្រមទាំងសមាគមគ្រឹស្តសាសនិក អីស្លាមសាសនិក និងស្ថាប័ន អង្គការ សមាគមផ្សេងៗ នឹងប្រារព្ធធ្វើពិធីរំលែកទុក្ខ ក៏ដូចធ្វើពិធីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធលោក Mohamed Lamine ដែលត្រូវបានស្លាប់ក្នុងឧបទ្ទវហេតុការពារសន្តិសុខ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅតំបន់ Cote Des Neige, Montreal.
👉កន្លែង: វត្តខ្មែរកាណាដា
👉ពេលវេលា: ថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦។
⏰ចាប់ពីម៉ោង ៧.០០ នាទីល្ងាច រហូតដល់ម៉ោង ៨យប់។
អាស្រ័យហេតុ សូមអញ្ជើញបងប្អូនគ្រប់រូបចូលរួមកុំបីអាក់ខានឡើយ។
(សម្របសម្រួលកម្មវិធីដោយ សមាគមក្រម៉ាខ្មែរ)។

Adresse

7188 Rue De Nancy
Montreal, QC
H3R2L7

Téléphone

+15147356901

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque វត្តខ្មែរកាណាដា Cambodian Buddhist Temple of Canada publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Contacter Le Lieu De Culte

Envoyer un message à វត្តខ្មែរកាណាដា Cambodian Buddhist Temple of Canada:

Raccourcis

Partager