16/09/2025
ព្រះឆាយាលក្ខណ៍ គ្រូចៅអធិការ #វត្តសិរីប្រជុំវង្សព្រះកណ្តាលទឹកសាប ពីដើមស្ថាបនាដល់បច្ចុប្បន្ន រួមមាន ១៣អង្គ និងគ្រូឧបចារ្យសមាធិ ។
ស្រាវជ្រាវរូបថតដោយ: ភិក្ខុ សញ្ជាតធម្មោ ថាច់ សីហា ។
ថវិការកសាងដោយ: បងបណ្ឌិត ថាច់ សាមេត ( អតីតចៅអធិការទី ១២ )។
វត្ត ទឹកសាប
អតីតកាលេកាលកន្លងទៅ
បានបន្សល់នៅទុកជារឿងរ៉ាវ
ចាជាប្រវត្តិដាស់តឿនកូនចៅ
ឲ្យចងចាំនូវប្រវត្តិសាស្រ្ត ។
រឿងវត្តទឹកសាបឆ្នាំ១៩៥៣. (គ.ស)
បរិស័ទប្រុសស្រីទាំងក្មេងទាំងចាស់
បានសាមគ្គីគ្នាកសាងល្អណាស់
ដើម្បីជាតិសាសន៍និងពុទ្ធសាសនា ។
អ្នកផ្តើមគំនិតព្រះឧបជ្ឈាយ៍
ប្រាកដនាមា «ថាច់ ទូច»ថ្លៃថ្លា
នាមបញ្ញាត្តិ «ឥន្ទវិនយបញ្ញា»
គំនិតអស្ចារ្យក្នុងការផ្តួចផ្តើម ។
កសាងព្រះវិហារសាលាកុដិថ្ម
ដើម្បីបន្តឲ្យបានយ៉ាងឆ្នើម
អភិវឌ្ឍន៍ឲ្យធាត់ធំសម្បើម
ទុកជាមែកដើមសម្រាប់សាសនា ។
ព្រមទាំងកសាងធនធាមមនុស្ស
បរិស័ទស្រីប្រុសឲ្យចេះរក្សា
នូវវប្បធម៌ខ្មែរដ៏ល្អអស្ចារ្យ
ជនគ្រប់អាត្មាខិតខំរៀនសូត្រ ។
ពីដើម ក វត្តដល់បច្ចុប្បន្ន ( ២០២៥)
ខ្ញុំមិនគ្នេរគ្នន់រៀបរាប់យ៉ាងស្រូត
ថាវត្តមានឆ្នាំច្រើនកើនរហូត
គិតមិនរបូតគឺ ៧២ ឆ្នាំ ។
ខ្ញុំសូមរ៉ាយរ៉ាប់រៀបរាប់រឿងពិត
ខ្ញុំមិនប្រឌិតសូមកត់ចាំណាំ
ទុកក្នុងចិន្តាសតិចងចាំ
ខ្ញុំសូមផ្តែរផ្តាំខេមរាប្រុសស្រី ។
សូមជូនពត៌មានបរិស័ទជិតឆ្ងាយ
ឲ្យបានសប្បាយពុំមានសង្ស័យ
រឿងចៅអធិការវត្តសព្វថ្ងៃ
មានច្រើនក្រាស់ក្រៃ១៣អង្គ ។
ពីខ្ញុំព្រះករុណា អាត្មាភាព ភិក្ខុ: សញ្ជាតធម្មោ ថាច់ សីហា