Faith.Cambodia

Faith.Cambodia "By becoming the answer to someone's prayer, we often find the answer to our own." Sharing the good tiding with the Khmer people.

Not an official page for the LDS church.

សូមស្វាគមន៍អែលឌើរនិងសុីស្ទើរ សំរាប់ការបញ្ចប់ការហ្វឹកហ្វឺននៅ អុឹម ធី សុី នាទីក្រុងម៉ានីឡា ប្រទេស ហ្វីលីពីន។សូមបំពេញការបំរ...
06/05/2026

សូមស្វាគមន៍អែលឌើរនិងសុីស្ទើរ សំរាប់ការបញ្ចប់ការហ្វឹកហ្វឺននៅ អុឹម ធី សុី នាទីក្រុងម៉ានីឡា ប្រទេស ហ្វីលីពីន។

សូមបំពេញការបំរើរបស់អែលឌើរនិងសុីស្ទើរ ក្នុងរយះពេល ១៨ខែ និង ២៤ខែ ដោយជោគជ័យនិងកិត្តិយស។

រូបថតដោយផេក Philippines Missionary Training Center

សូមគោរពអញ្ជើញយុវមជ្ឈិមវ័យទាំងអស់ដែលមានអាយុ ១៨ឡើងទៅ ចូលរួមអោយបានច្រើនកុះករ។ 🫶
06/02/2026

សូមគោរពអញ្ជើញយុវមជ្ឈិមវ័យទាំងអស់ដែលមានអាយុ ១៨ឡើងទៅ ចូលរួមអោយបានច្រើនកុះករ។ 🫶

ថ្ងៃ អាទិត្យ ទី ៣១ ខែ ឧសភា ឆ្នាំ ២០២៦នៅក្នុងអគារនៃស្តេកខាងជើង វួដទួលគោកមានពិធីបុណ្យជ្រមុជទឹក ចំពោះកូនចៀមថ្មីនៅក្នុងក្រោល...
05/31/2026

ថ្ងៃ អាទិត្យ ទី ៣១ ខែ ឧសភា ឆ្នាំ ២០២៦

នៅក្នុងអគារនៃស្តេកខាងជើង វួដទួលគោក

មានពិធីបុណ្យជ្រមុជទឹក ចំពោះកូនចៀមថ្មីនៅក្នុងក្រោលជាមួយនិងពួកយើងទាំងអស់គ្នា ចំនួន ២នាក់។

១ ក្មួយប្រុស ឈីណាកា លីអូណាតពេជ្រ
ធ្វើបុណ្យជ្រមុជទឹកដោយ អែលឌើរ អាកតុន

២ ក្មួយប្រុស ពេញ វណ្ណះ
ធ្វើបុណ្យជ្រមុជទឹកដោយ ប្អូនប្រុស ឃឺន សុមាស

សូមថ្លែងអំណរអរគុណដល់បងប្អូនទាំងអស់ដែលបានចូលរួមពិធីបុណ្យជ្រមុជទឹករបស់ក្មួយប្រុសទាំង២។

សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ សូមស្វាគមន៍ចំពោះក្មួយប្រុសទាំង២នាក់ដោយក្តីស្រលាញ់🙏❤️

05/19/2026

ផ្ទះ King House & Quenn House ដែលត្រូវបានផ្លាស់ប្តូរឈ្មោះមកជាឈ្មោះ ផ្ទះ​Liahona វិញ មានកិត្តិយសដើម្បីបង្ហាញពីភាពរីកចម្រើន ដែលផ្ទះមួយនេះបានបង្កើតឡើងតាំងពីឆ្នាំ ២០១៨ រហូតមកដល់ពេលបច្ចុប្បន្ននេះ ។ សមាជិកសាសនាចក្រអាចទស្សនា និងធ្វើការស្វែងយល់បន្ថែមទៀតអំពីផ្ទះ Liahona​ ក្នុងការបញ្ជូនកូនៗ របស់ខ្លួនមកស្នាក់នៅ និងបន្តការសិក្សារៀនសូត្រនៅទីក្រុងភ្នំពេញ ជាពិសេសសមាជិកដែលត្រលប់មកពីបម្រើបេសកកម្មវិញ និងប្អូនៗ យុវវ័យដែលមានបំណងចង់ចេញបម្រើបេសកកម្មនាពេលខាងមុខ។

អ្នកផ្សព្វផ្សាយសាសនាទាំង៥នាក់ បានធ្វើដំណើរទៅដល់ទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន 🇵🇭 ដោយសុខសុវត្ថិភាព។ ពួកគាត់កំពុងតែនៅក្នុង...
05/16/2026

អ្នកផ្សព្វផ្សាយសាសនាទាំង៥នាក់ បានធ្វើដំណើរទៅដល់ទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន 🇵🇭 ដោយសុខសុវត្ថិភាព។

ពួកគាត់កំពុងតែនៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនសំរាប់អ្នកផ្សព្វផ្សាយសាសនា។

រូបថតដោយ Missionary Training Center

🌟 តោះ!ប្អូនៗ ជាយុវជន និងយុវនារីទាំងអស់គ្នា ដែលមកពីមណ្ឌលកំពង់ចាម មណ្ឌលភ្នំពេញខាងកើត ស្តេកខាងត្បូង និង ស្តេកខាងជើង! ត្រៀមខ...
05/15/2026

🌟 តោះ!ប្អូនៗ ជាយុវជន និងយុវនារីទាំងអស់គ្នា ដែលមកពីមណ្ឌលកំពង់ចាម មណ្ឌលភ្នំពេញខាងកើត ស្តេកខាងត្បូង និង ស្តេកខាងជើង! ត្រៀមខ្លួនហើយឬនៅសម្រាប់ការចូលរួមក្នុងកម្មវិធី MSY CAMBODIA 2026 នេះ? 🎉

កម្មវិធី សន្និសីទពហុស្ដេក និងមណ្ឌល ដើម្បីកម្លាំងនៃយុវវ័យ (MSY) ឆ្នាំ ២០២៦ បានមកដល់ហើយ! 🥳 នេះជាឱកាសដ៏ពិសេសបំផុតសម្រាប់ប្អូនៗយុវវ័យដែលមានអាយុពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ ក្នុងការស្តាប់ការអញ្ជើញឡើងនិយាយរបស់ប្រធាន ធីម៉ូស៊ី អេល ហ្វានេ ជាពិសេសការជួបជុំគ្នា បង្កើតអនុស្សាវរីយ៍ និងទទួលបានបទពិសោធន៍ថ្មីៗដែលមិនអាចបំភ្លេចបាន!

តើមានអ្វីខ្លះរង់ចាំប្អូនៗនៅក្នុងកម្មវិធីនេះ? 🤩
🤝 ល្បែងកម្សាន្តសប្បាយៗ៖ លេងហ្គេមបំបែកការអៀនខ្មាស និងស្គាល់មិត្តភក្តិថ្មីៗមកពីគ្រប់ទិសទី!
🎤 បញ្ចេញទេពកោសល្យ៖ ដល់ម៉ោងបញ្ចេញសមត្ថភាព និងទេពកោសល្យលាក់កំបាំងរបស់ប្អូនៗហើយ!
🍱 អាហារថ្ងៃត្រង់ជុំគ្នា៖ ញ៉ាំអាហារឆ្ងាញ់ៗ និងជជែកគ្នាលេងយ៉ាងសប្បាយរីករាយ!
✨ ការពង្រឹងខាងវិញ្ញាណដ៏ពិសេស៖ ទទួលបានឱវាទ និងការលើកទឹកចិត្តដោយផ្ទាល់ពី ប្រធាន ធីម៉ូស៊ី អាល ហ្វានេ (ប្រធានយុវជនទូទៅ) ដើម្បីជាកម្លាំងចិត្តក្នុងជីវិត!

📅 ព័ត៌មានលម្អិតនៃកម្មវិធី៖
ថ្ងៃទី៖ ថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦
ពេលវេលា៖ ម៉ោង ៩:៣០ ព្រឹក ដល់ ៤:០០ រសៀល (បញ្ជាក់៖ សូមមកដល់អគារមុនម៉ោង ៣០ នាទីណា៎!)
ទីតាំង៖ អគារស្ដេកខាងត្បូង (អគារស្ទឹងមានជ័យ)

📝 របៀបចុះឈ្មោះចូលរួម៖
កុំចាំយូរ! កន្លែងមានកំណត់! សូមប្រញាប់ទៅចុះឈ្មោះចូលរួមជាមួយ៖
👉 សូមចុចតំណរភ្ជាប់ដើម្បីចុះឈ្មោះ https://forms.gle/tGsyXwFsA75k7JV87
👉 គណៈប្រធានប៊ីស្សព ឬ ប្រធានសាខារបស់ប្អូនៗ
👉 គណៈប្រធានយុវជន ឬ យុវនារីតាមវួដ និងសាខារបស់ប្អូនៗ
ចាំអង្កាល់ទៀត? ប្រញាប់ចុះឈ្មោះ ហើយកុំភ្លេច Tag បបួលមិត្តភក្តិឱ្យមកចូលរួមទាំងអស់គ្នាណា៎! ជួបគ្នានៅថ្ងៃកម្មវិធី! 👋💙

#កម្លាំងនៃយុវវ័យ #ជួបគ្នាឆាប់ៗនេះ

នៅពេល​យើង​ដើរ​នៅតាម​ផ្លូវដី​ពេញ​ដោយ​ធូលី​របស់​យើង​ទៅកាន់​ភូមិ​អេម៉ោស ទ្រង់​នឹង​គង់​នៅនឹង​យើង ។ ប្រសិន​បើ​បងប្អូន​មើល​ឃើញ...
05/14/2026

នៅពេល​យើង​ដើរ​នៅតាម​ផ្លូវដី​ពេញ​ដោយ​ធូលី​របស់​យើង​ទៅកាន់​ភូមិ​អេម៉ោស ទ្រង់​នឹង​គង់​នៅនឹង​យើង ។

ប្រសិន​បើ​បងប្អូន​មើល​ឃើញ​នរណា​ម្នាក់​ដើរ​តែ​ឯង
ហើយ​សោកសៅ
សូម​បងប្អូនដើរ​ជាមួយ​ពួកគេ​បានទេ ?

ពុំ​គួរ​មាន​នរណា​ម្នាក់​អង្គុយ​តែ​ឯង
ពុំ​គួរ​មាន​នរណា​ម្នាក់​ដើរ​ទៅកាន់​ភូមិ​អេម៉ោស​តែ​ឯង
ឬ​ត្រូវបានគេមើល​មិន​ឃើញ​នោះឡើយ ។

ចូរ​យើង​មើល ហើយ​ដើរ​ជាមួយ​គ្នា​
នៅក្នុង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់
ដើម្បី​ទ្រង់​អាច​គង់​នៅ​ជាមួយ​យើង
និង​នៅក្នុង​យើង
ហើយ​យើង​នៅក្នុង​ទ្រង់
នៅថ្ងៃ​បុណ្យ​អ៊ីស្ទើរ​នេះ
និង​ជា​រៀងរាល់​ថ្ងៃ
ខ្ញុំ​អធិស្ឋាន នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ
និងបរិសុទ្ធ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

’ដល់រដូវបុណ្យអ៊ីស្ទើរហើយ ៖ គ្មាននរណាម្នាក់ដើរតែម្នាក់ឯងទេ

ដោយ​អែលឌើរ ហ្គើរីត ដបុលយូ ហ្គង
ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់

សុីស្ទើរនិងអែលឌើរ ដែលនិងបំរើនៅប្រទេសកម្ពុជាទាំង៥នាក់នឹងចេញទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនអ្នកផ្សព្វផ្សាយសាសនាជាមួយគ្នា នៅទីក្រុងម៉...
05/14/2026

សុីស្ទើរនិងអែលឌើរ ដែលនិងបំរើនៅប្រទេសកម្ពុជាទាំង៥នាក់
នឹងចេញទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនអ្នកផ្សព្វផ្សាយសាសនាជាមួយគ្នា នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន 🇵🇭
នៅថ្ងៃទីសុក្រទី១៤ ខែឧសភាឆ្នាំ ២០២៥។

៤នាក់និងបំរើនៅបេសកកម្មភ្នំពេញកម្ពុជាខាងកើត

១ សុីស្ទើរ ប៉ុក ម៉ូនីកា មកពីវួដទឹកថ្លា ស្តេកខាងជើង

២ អែលឌើរ សុឹម តារោធ មកពីវួដពោធិចិនតុង ស្តេកខាងជើង

៣ សុីស្ទើរ សុវណ្ណ លីសា មកពីវួដស្ទឹងមានជ័យទី៣
ស្តេកខាងត្បូង

៤ អែលឌើរ ស៊ុន ណារ៉ុង មកពីវួដទួលគោក ស្តេកខាងជើង

១នាក់និងបំរើនៅបេសកកម្មភ្នំពេញខាងលិចគឺ

អែលឌើរ តាត សុភក្ត័វីរៈរតនៈ មកពីសាខាសៀមរាបទី២ នៃមណ្ឌលសៀមរាប

យើងខ្ញុំសូមជូនពរសុីស្ទើរទាំង២នាក់និងអែលឌើរទាំង៣នាក់ បានទទួលភាពជោគជ័យនៅក្នុងបេសកកម្មរបស់ពួកគាត់ទាំង៥នាក់ និងត្រលប់មកវិញដោយកិត្តិយសចំពោះខ្លួនឯង សាសនាចក្រ និងក្រុមគ្រួសារ។

ពួកយើងស្រលាញ់អ្នកផ្សព្វផ្សាយសាសនាដែលបានពលិកម្មក្នុងការបំរើព្រះរយះពេល១៨ខែសំរាប់សុីស្ទើរនិង ២៤ខែ សំរាប់អែលឌើរ មិនថាពួកគាត់បំរើនៅទីណានោះទេ ពួកគាត់ទាំងអស់គ្នា ត្រូវបានហៅដោយព្រះជាម្ចាស់ ដើម្បីនាំកូនចៀមទាំងអស់របស់ទ្រង់នៅទូទាំងពិភពលោក ដើម្បីប្រមូលចូលក្រោលជាមួយយើងខ្ញុំទាំងអស់គ្នា។

ដោយក្តីគោរព ស្រលាញ់និងការដឹងគុណពីពួកយើងទាំងអស់គ្នា

ថ្ងៃនេះសូមអោយអែលឌើរនិងសុីស្ទើរ ធ្វើដំណើរដោយមានសុខសុវត្ថិភាព សុខសប្បាយ។ 🙏🙏🙏

ព្រះវិហារ​បរិសុទ្ធ​ឈរ​ជា​និមិត្តរូប​នៃ​សេចក្តី​សង្ឃឹម មិនមែន​ជា​សម្ពាធ​នោះទេ ។ ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​មិនមែន​ជា...
05/13/2026

ព្រះវិហារ​បរិសុទ្ធ​ឈរ​ជា​និមិត្តរូប​នៃ​សេចក្តី​សង្ឃឹម
មិនមែន​ជា​សម្ពាធ​នោះទេ ។

ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​មិនមែន​
ជា​រនាំង​សម្រាប់​បែងចែក​គ្រួសារ​ទេ
ប៉ុន្តែ​ជា​ស្ពាន​ដើម្បី​បង្រួបបង្រួម​ពួកគេ​ជារៀង​រហូត​វិញ ។

យើង​ត្រូវតែ​ធានា​ថា
ភាពជា​សិស្ស​របស់យើង​ឆ្លុះបញ្ចាំង​ពី​ការអត់ធ្មត់​របស់​ព្រះអង្គ​សង្គ្រោះ
ភាពស្លូតបូត​របស់​ទ្រង់
និង​សេចក្ដី​ស្រឡាញ់​ដ៏​ឥតខ្ចោះ​របស់​ទ្រង់ ។

ការផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​អញ្ជើញ​យើង​
ឲ្យ​ចូល​ទៅក្នុង​លំដាប់​ដ៏ទេវភាព​របស់​ព្រះ ។

តើ​វា​ជា​រឿង​ចម្លែក​ទេ​ដែល​ការផ្សារភ្ជាប់​ក្នុង​
ព្រះវិហារ​បរិសុទ្ធ​ត្រូវ​បាន​ពិពណ៌នា​ជា​ញឹកញាប់​ថា​
ជា​ពិធីបរិសុទ្ធ​កម្រិត​ខ្ពស់​បំផុត​នោះ ?

ចូរ​មករក​ព្រះគ្រីស្ទ—ជាមួយគ្នា

ដោយ​អែលឌើរ ថានែលឡា ប៊ី វ៉ាកូឡូ
នៃ​ពួក​ចិត​សិប​នាក់

ខ្ញុំ​សូម​សន្យា​នឹង​បងប្អូន​នៅ​ថ្ងៃ​បុណ្យអ៊ីស្ទើរ​នេះ​ថា នៅពេល​បងប្អូន​ប្រកាន់ខ្ជាប់​នូវ​ពិធីបរិសុទ្ធ សេចក្តីសញ្ញា និង​ប...
05/12/2026

ខ្ញុំ​សូម​សន្យា​នឹង​បងប្អូន​នៅ​ថ្ងៃ​បុណ្យអ៊ីស្ទើរ​នេះ​ថា
នៅពេល​បងប្អូន​ប្រកាន់ខ្ជាប់​នូវ​ពិធីបរិសុទ្ធ
សេចក្តីសញ្ញា
និង​បទបញ្ញត្តិ​របស់​ទ្រង់
នោះ​ទំនាក់​ទំនង​បងប្អូន​នឹង​កាន់តែ​ខិតជិត​
ព្រះអង្គ​សង្គ្រោះ​របស់​យើង
ក៏​ដូចជា​ការអរគុណ
និង​ការដឹងគុណ​របស់​បងប្អូន​
ចំពោះ​កូនសោ​ផ្សារភ្ជាប់​
ដែល​ត្រូវ​បានស្ដារ​ឡើងវិញ​
នៅក្នុង​សម័យ​កាន់កាប់​ត្រួតត្រា​នេះ ។

កូនសោ សេចក្ដីសញ្ញា និង​បុណ្យអ៊ីស្ទើរ

ដោយ អែលឌើរ ឃ្វីនថិន អិល ឃុក
ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់

Address

Salt Lake City, UT

Alerts

Be the first to know and let us send you an email when Faith.Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Faith.Cambodia:

Featured

Share