សាលាអនុគណ ស្រុកឱរ៉ាល់

សាលាអនុគណ ស្រុកឱរ៉ាល់ ទំព័រហ្វេសប៊ុក (page)​ ផ្លូវការ សាលាអនុគណស្រុកឱរ៉ាល់

10/26/2025
សាលាអនុគណឱរ៉ាល់ ព្រមទាំងព្រះមន្រី្តសង្ឃស្រុកនិងសហការីសូមថ្វាយព្រះពរសម្ដេចជាអម្ចាស់ នៅក្នុងវរោកាសដែល​ ព្រះករុណា ព្រះបាទសម...
12/08/2024

សាលាអនុគណឱរ៉ាល់ ព្រមទាំងព្រះមន្រី្តសង្ឃស្រុកនិងសហការី
សូមថ្វាយព្រះពរសម្ដេចជាអម្ចាស់ នៅក្នុងវរោកាសដែល​ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ថ្វាយព្រះឋានៈថ្វាយ​ ប្រគេន​៖

១.សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ជា«សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា»

២.ត្រាស់បង្គាប់ដំឡើង និងតែងតាំងព្រះឋានៈប្រគេន សម្តេចព្រះពោធិវ័ង្ស អំ លីមហេង ជា «សម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ​ នៃព្រះរាជាណាចក្រកម្ពុជា​»
៣.ត្រាស់បង្គាប់ដំឡើង និងតែងតាំងព្រះឋានៈប្រគេន សម្តេចព្រះវ័នរ័ត ណយ ច្រឹក ឡើងជា សម្តេចព្រះពោធិវ័ង្ស សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ​ នៃព្រះរាជាណាចក្រកម្ពុជា​

៤.ត្រាស់បង្គាប់ដំឡើង និងតែងតាំងព្រះឋានៈប្រគេន សម្តេចព្រះឧត្តមវង្សា មួង រ៉ា ជា «សម្តេចព្រះវនរ័ត ព្រះរាជាគណៈថ្នាក់ឯក សម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយ​ នៃព្រះរាជាណាចក្រកម្ពុជា​»

៥.ត្រាស់បង្គាប់ដំឡើង និងតែងតាំងព្រះឋានៈប្រគេន សម្តេចព្រះពុទ្ធជ័យមុនី​ ឃឹម សន ជា «សម្តេចព្រះសង្ឃនាយ នាយករងទី៣ គណៈមហានិកាយ​ នៃព្រះរាជាណាចក្រកម្ពុជា​។

ថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤

សាលាអនុគណស្រុក ឱរ៉ាល់នៅថ្ងៃទី20 ខែ មិនា ឆ្នាំ2024បាននិមន្ដចូលរួមសួរសុខទុកប្រជាពលរដ្ឋនៅ ភូមិ ក្រាំង ឃុំហោងសំណំ ស្រុក ឱរ៉ា...
03/21/2024

សាលាអនុគណស្រុក ឱរ៉ាល់
នៅថ្ងៃទី20 ខែ មិនា ឆ្នាំ2024
បាននិមន្ដចូលរួមសួរសុខទុកប្រជាពលរដ្ឋនៅ
ភូមិ ក្រាំង ឃុំហោងសំណំ ស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ
ដែលត្រូវភ្លើងឆេះផ្ទះ ក្នុងនោះផងដែរ មានវត្តមាន
- ព្រះគ្រូគិរីវរភៈ ព្រះអនុគណស្រុក ព្រមទាំងព្រះចៅអធិការ២វត្ត
- លោក ងួន វានាសា អភិបាលស្រុក ឱរ៉ាល់
នាំយកសម្ភារៈមាន
- អង្ករ មី ទឹកត្រី និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត

សូមសម្ដេចយាងទៅកាន់សុគតិភព ទីបំផុតបានសម្រេចនូវព្រះនិព្វាន កុំបីឃ្លៀងឃ្លាតឡើយ។សាលាអនុគណស្រុកឱរ៉ាល់ថ្ងៃច័ន្ទ ២ រោច ខែមាឃ ឆ្...
02/26/2024

សូមសម្ដេចយាងទៅកាន់សុគតិភព ទីបំផុតបានសម្រេចនូវព្រះនិព្វាន កុំបីឃ្លៀងឃ្លាតឡើយ។

សាលាអនុគណស្រុកឱរ៉ាល់
ថ្ងៃច័ន្ទ ២ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧
ត្រូវនឹងថ្ងៃទី26 ខែកុម្ភៈ ឆ្នាំ2024

02/26/2024

សូមថ្វាយមហាព្រះរាជកុសលថ្វាយចំពោះព្រះរាជវិបាកបដិសន្ធិវិញ្ញាណ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា សូមស្ដេចយាងកាន់ព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូមថ្វាយព្រះរាជអាល័យ សម្ដេចយាងចូលព្រះទិវង្គតវេលាម៉ោង៥:៤០នាទីល្ងាចនេះ នាព្រះវិហារវត្តឧណ្ណាលោម។

សេចក្តីថ្វាយ-ប្រគេន- ជូនដំណឹង ស្តីពីការយាងចូលទិវង្គត សម្តេច​ព្រះ​អគ្គមហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត​ ទេព​ វង្ស​...
02/26/2024

សេចក្តីថ្វាយ-ប្រគេន- ជូនដំណឹង ស្តីពីការយាងចូលទិវង្គត សម្តេច​ព្រះ​អគ្គមហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត​ ទេព​ វង្ស​ សម្តេច​ព្រះ​មហា​សង្ឃ​រាជ​គណៈ​មហានិកាយ​ នៃព្រះរាជាណាចក្រកម្ពុជា។
ទ្រង់យាងព្រះទិវង្គត នៅថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧: ៤០នាទីល្ងាច ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។

Address

Los Angeles, CA

Opening Hours

Monday 7am - 5pm
Tuesday 7am - 5pm
Wednesday 7am - 5pm
Thursday 7am - 5pm
Friday 7am - 5pm
Saturday 9am - 5pm
Sunday 9am - 5pm

Telephone

+85570662366

Website

Alerts

Be the first to know and let us send you an email when សាលាអនុគណ ស្រុកឱរ៉ាល់ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to សាលាអនុគណ ស្រុកឱរ៉ាល់:

Shortcuts

Share