14/07/2025
ថ្ងៃអាទិត្យ ៣រោច ខែអាសាឍ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ។
_ ព្រះបរិត្តកោសល្យ ណិប អ៊ាន ព្រះអនុគណស្រុកស្ទោង ។
_ ព្រះគ្រូធម្មថេរោ ឡាំ អិត ព្រះវិន័យធរស្រុក ព្រមទាំងព្រះមន្រ្តីសង្ឃនិងសហការីស្រុកស្ទោង ។
បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់កងទ័ពប្រចាំការសឹករងឧត្តរមានជ័យ ។
_ភូមិសាស្រ្តគិរីថ្មដូន
_តំបន់ប្រាសាទតាមាន់ធំ
_តំបន់ប្រាសាទតាក្របី
_តំបន់ថ្មដូនកងអនុសេនាធំលេខ២ ប្រចាំស្រុក បន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ។
+ឧបត្ថម្ភទេយ្យទានដោយ÷
_ ព្រះមន្រ្តីសង្ឃស្រុកស្ទោងនិងសហការី
_ លោក អួន សួរ ឧបាសិកា ឈាង ណារី (ហៅចែ ម៉ុម) និងកូន ។
_ លោក កាន់ កែវមុណី លោកស្រីអាំង សិរីមុំ និងកូន ។
_ ព្រមទាំងពុទ្ធបរិស័ទសប្បុរសជនអាជីវករផ្សារស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។
+ទេយ្យទានដែលត្រូវចែកជូនរួមមាន÷
_ អង្ករចំនួន ២ តោន
_ ទឹកបរិសុទ្ធចំនួន ៨០០យួរ
_ សៀងចំនួន ១០០ យួរ
_ឆៃប៉ូវចំនួន ១២០ គីឡូ
_ ប្រហុកចំនួន ៧០គីឡូ
_ ទឹកត្រី ចំនួន១៥០យួរ។
_ មីជាតិ ១៥០ កេស
_នំប័ុងមួយស្បោងធំ
_នំបញ្ចុកមួយកញ្រ្ចែងធំ
_ទឹកក្រូច២កេស
_អន្សមមួយចំនួន
_ថវិកាចំនួន២៨,០០០,០០០៛ ។
អំណោយទាំងនេះត្រូវបានចែកជូនកងទ័ព ដែលឈរជើងប្រចាំខ្សែបន្ទាត់ព្រំដែនកម្ពុជា _ថៃក្នុភូមិសាស្រ្តស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
១/តំបន់គិរីថ្មដូន
_ ទឹកត្រី មួយចំនួន
_ អង្ករ ចំនួន ២៥០គីឡូ
_ ទឹកសុទ្ធ ១៥០យួរ
_ មីខ្លាឃ្មុំចំនួន២កេស
_ មីជាតិចំនួន១០កេស
_ ឆៃប៉ូវមួយចំនួនធំ
_ តង់១ផ្ទាំង
_ ថវិកា ១,១០០,០០០៛
២/តំបន់ប្រាសាទតាមាន់ធំ
_ ទឹកត្រីចំនួន
_ អង្ករ ២០០គីឡូ
_ ទឹកបរិសុទ្ធ ២០០យួរ
_ មីជាតិ ២០កេស
_ សៀង ៣០យួរ
_ ប៉ាតង់១ផ្ទាំង
_ ថវិកា ៥០០,០០០៛
៣/តំបន់ប្រាសាទតាក្របី
_ អង្ករ ២០០គីឡូ
_ ទឹកបរិសុទ្ធ ១៥០យួរ
_សៀងចំនួយ ២១យួរ
_ មីជាតិ ៤៧ កេស
_ ប៉ាតង់ ១ផ្ទាំ
_នំបញ្ចុកមួយកញ្ច្រែង
_នំប័ុងមួយស្បោង
_ ថវិកា ៣,៣០០,០០០៛
៤ /កងអន្តរាគមន៍លេខ២
_ អង្ករ ៦០០គីឡូ
_ ទឹកបរិសុទ្ធ ៣៥៤ យួរ
_ សៀងចំនួន ៤៩យួរ
_ មីជាតិចំនួន ១៣កេស
_ ឆៃប៉ូវ មួយចំនួន
_ ថវិកា ២,៥០០,០០០៛
_នំអន្សមមួយចំនួន
ទាំងនេះគឺជាការលើកទឹកចិត្ត និងរួមចំណែកសម្រាលការលំបាករបស់កងកម្លាំងដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី និងសូមជូនពរដល់បងប្អូនប្រជាពរដ្ឋអាជីវករស្រុកស្ទោងនិងញាតិមិត្រព្រះធម៌ដែលបានចូលរួម ព្រមទាំងសាច់ញាតិគ្រួសារកងទ័ព រកទទួលទានមានបាន និង ជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណ: សុខ: ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។