15/09/2026
🙏🌸 សូមថ្លែងអំណរគុណ និងជូនពរ 🌸🙏
ព្រះគ្រូចៅអធិការ ព្រះសង្ឃ លោកអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទ វត្តដីក្រហម សូមសម្ដែងនូវ សេចក្តីអរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រួសារ
🌿 មហាឧបាសក អុីវ អៀង និងមហាឧបាសិកា ទ្រី ស្រ៊ាវ
រួមមាន៖
• លោក អុីវ ឈាង និងអ្នកស្រី សុិន សុភា
• លោក សុីម ចាន់ និងអ្នកស្រី អុីវ សុីឡាំង
• លោក សុឹម ឈុន និងអ្នកស្រី អុីវ ស៊ូឡេង
ដែលបានរួមចំណែកធ្វើ កាំជណ្ដើរស្រះទឹក នៅវត្តដីក្រហម
ដើម្បីជាប្រយោជន៍ដល់ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងការប្រើប្រាស់។
💰 សរុបបច្ច័យចំនួន ៦,០៥២.៣០ ដុល្លារ 🇺🇸
កុសលផលបុណ្យដែលបានកើតចេញពីសទ្ធាជ្រះថ្លា និងការចូលរួមកសាងសមិទ្ធផលក្នុងព្រះពុទ្ធសាសនា សូមជួយបីបាច់ថែរក្សា និងចម្រើនជីវិតគ្រួសាររបស់លោកអ្នក ឱ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុខភាពល្អ បរិបូណ៌ដោយទ្រព្យសម្បត្តិ និងសុភមង្គលគ្រប់ប្រការ។ 🙏🌸
សូមអនុមោទនា និងសូមជូនពរបុណ្យកុសលទាំងអស់គ្នា! 🙏
#វត្តដីក្រហម #កសាងវត្ត #កាំជណ្ដើរស្រះទឹក #អនុមោទនា #សូមអរគុណ #សទ្ធាជ្រះថ្លា #បុណ្យកុសល