17/08/2022
“គម្ពីរ” ជាព្រះគម្ពីរដែលបានបោះពុម្ពលើកទីមួយក្នុងឆ្នាំ១៩៥៤ ដោយសមាគមព្រះគម្ពីរអង់គ្លេស។ សព្វថ្ងៃនេះ ព្រះគម្ពីរនេះមានតែមួយក្បាលគត់ដែលបានរក្សាទុកនៅវិទ្យាស្ថានប្រវត្តិក្រុមជំនុំ។ សមាគមព្រះគម្ពីរក៏សូមថ្លែងអំណរគុណដល់វិទ្យាស្ថានប្រវត្តិក្រុមជំនុំកម្ពុជាដែលបានអនុញ្ញាតិដល់យើងខ្ញុំចុះទៅថតសម្រាំងយករូបទាំងនេះមកដើម្បីបង្ហាញជូនដល់បងប្អូនគ្រិស្តបរិស័ទក្នុងការស្វែងយល់ពីព្រះគម្ពីរដែលបោះពុម្ពជាលើកដំបូងបំផុតជាភាសាខ្មែរ។ សូមអរគុណដល់កិច្ចសហការរបស់អង្គការ C&MA ក្នុងការផ្ដល់រូបថតដែលពាក់ព័ន្ធនិងការប្រើប្រាស់ព្រះគម្ពីរក្នុងសម័យកាលនោះ។
First ever Bible was printed in 1954 is held at Institute of Cambodian Church History. Also, thanks to C&MA for another edition of the photos from 1954 and 1962.