សមាគមទឹកចិត្តសប្បុរសជនខ្មែរ Heart of Khmer Donors Association

  • Home
  • Cambodia
  • Phnom Penh
  • សមាគមទឹកចិត្តសប្បុរសជនខ្មែរ Heart of Khmer Donors Association

សមាគមទឹកចិត្តសប្បុរសជនខ្មែរ Heart of Khmer Donors Association សូមស្វាគមន៍ ដែលបានចូលចិត្ត និងជួយល?

 #លិខិតថ្លែងអំណរអរគុណ  #សកម្មភាពសមាគមទឹកសប្បុរសជនខ្មែរ  #ការខកខានការផ្សាយមួយរយ:ព្រោះរអាក់រអួលផ្នែកបច្ចេកទេស  #ទំព័រផេក  ...
18/12/2023

#លិខិតថ្លែងអំណរអរគុណ #សកម្មភាពសមាគមទឹកសប្បុរសជនខ្មែរ #ការខកខានការផ្សាយមួយរយ:ព្រោះរអាក់រអួលផ្នែកបច្ចេកទេស #ទំព័រផេក #សមាជិកសមាជិការសមាគមទឹកចិត្តសប្បុរសជនខ្មែរ #បានចុះទៅចែកកញ្ចប់ទាននិងថវិកាដល់ជនទីទាល់លំបាក #ចាប់តាំងពីរថ្ថៃទី២៨ខែវិច្ឆការឆ្នាំ២០២៣មកម្លេះ #មូលហេតុដោយសារ មានការរអាក់រអួលទំព័រផេក អាស្រ័យហេតុនេះសូមព្រះតេជព្រះគុណលោក លោកស្រី សប្បុរសនានាដែលមានចិត្តសប្បុរសធម៌ មេតា្តអធ្យាស្រ័យ។

កាលពីថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០២៣ សមាគមទឹកចិត្តសប្បុរសជនខ្មែរ បាននាំយកកញ្ចប់ទានចំនួន៥០កញ្ចប់ព្រមទាំងថវិកា យកទៅចែកទានដល់ជនទីទាល់លំបាកជនចាស់ជរាន ជនពិការនិងស្ត្រីឆ្លងទន្លេនិងស្ត្រីគ្មានទីពឹង នៅភូមិ អន្លង់ទ្រា ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែងជាតំបន់ដាច់ស្រយាល ការធ្វើដំណើរដោយលំបាកមានការជិះទូកផងជិះម៉ូតូផងក្នុងរដូវភ្លៀងធ្លាក់ពិបាកធ្វើដំណើរបន្តិចប៉ុន្តែសមាគមទឹកចិត្តសប្បុរសជនខ្មែរតស៊ូដើម្បីទៅដល់ដើម្បីចែកទានដល់ពួកគាត់នៅពេលសមាជិកសមាជិកាសមាគមយើងទៅមានពេលតែមួយថ្ងៃទើបចែកជូនពួកបាន១ចំនួនធំ ១ចំនួនតូចមិនជួបពួកគាត់សមាជិកយើងក៏បានផ្ញើរកញ្ចប់ទានដោយដាក់នៅតាមផ្ទះរបស់ពួកគាត់ ខ្ញុំពិតជាកោតសរសើរចំពោះទឹកចិត្តសមាជិកសមាជិការបស់សមាគមទឹកចិត្តសប្បុរសជនខ្មែរដែលបានលះបង់ប្រយោជន៍និងពេលវេលាដ៏មានតំលៃរបស់ខ្លួនដោយមិនគិតពីការហត់នឿយ
សូមបញ្ជាក់ថាសមាជិកាសមាគមយើងគ្មានប្រាក់ឧបត្ថម្ភគ្មានប្រាក់ខែគ្មានប្រាក់លើកទឹកចិត្តឡើយផ្ទុយទៅវិញមានតែចំណាយប្រាក់ផ្ទាល់ខ្លួនបន្ថែមទៀតផង ហេតុដូច្នេះខ្ញុំបាទតាងនាមជួសមុខឲ្យសមាគមទឹកចិត្តសប្បុរសជនខ្មែរ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះចៅអធិការវត្តនានានិងសប្បុរសជននានា ដែលមានចិត្តសប្បុរសធម៌ព្រមទាំងប្រជាជនទូទាំង សកលលោកដែលបានជួយដល់សមាគមយើង។ ខ្ញុំបាទសូមជូនពរឲ្យម្ចាស់សទ្ធាទានទាំងអស់ជួបនូវសម្បត្តិទាំងឡាយបីប្រការគឺសម្បត្តិមនុស្ស សម្បត្តិទេវតាសម្បត្តិអស្ចារ្យគឺសម្បត្តិព្រះនិព្វានបើលោកអ្នកប្រាថ្នានូវសម្បត្តិណាសូមឲ្យបានសម្រេចដូចសេចក្ដីប្រាថ្នារៀងៗខ្លួនចុះ។សូមអរព្រះគុណនិងអរគុណ

 #សូមជូនរបាយការណ៍បូកសរុបរបស់សមាគមទឹកចិត្តសប្បុរសជនខ្មែរ #សកម្មភាពកាលពីរដូវបុណ្យភ្ជុំបិណ្ឌកន្លងទៅនឹងការប្រគេនថវិការបន្ថែម...
10/11/2023

#សូមជូនរបាយការណ៍បូកសរុបរបស់សមាគមទឹកចិត្តសប្បុរសជនខ្មែរ
#សកម្មភាពកាលពីរដូវបុណ្យភ្ជុំបិណ្ឌកន្លងទៅនឹងការប្រគេនថវិការបន្ថែមដល់ព្រះសង្ឃបន្ទាប់ពីបានរាប់ថវិកា ដែលដាក់តាមវត្ត រូបភាពទាំងអស់ក្នុងរដូវបុណ្យភ្ជុំបិណ្ឌដែលត្រូវលើកឡើងយកមករាយការណ៍ជូនសាធារណជននិងសប្បុរសជននានាដែលមានចិត្តសប្បុរសធម៌។
#១វត្តអង្គតាមិញ សមាគមយើងប្រគេនថវិកាក្នុងហិបបន្ថែម ដល់ព្រះសង្ឃដែលដាក់តាមវត្តចំនួន១០មឺុនរៀល ប៉ុន្តែត្រូវបានព្រះអង្គ បង្វិលជូនសមាគមវិញឲ្យយកទៅជួយដល់អ្នកទីទាល់ក្រលំបាកនិងជនរងគ្រោះផ្សេងៗ
#២វត្តជម្ពូវ័ន សមាគម វេរប្រគេនថវិកាបន្ថែមចំនួន១៥មឺុនរៀល។តាងនាមខំ្ញុំជួសមុខ ឲ្យសមាគមទឹកចិត្តសប្បុរសជនខ្មែរសូមជូនព្រះពរនិងជូនពរដល់ព្រះអង្គនឹងសប្បុរសជននានាព្រមទាំងសាធារណជនឲ្យជួបនូវព្រះពរទាំងឡាយប្រាំប្រកាគឺអាយុ វណ្ណៈ សុខៈ ពលៈនិងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។សូមអរគុណ

 #សមាគមទឹកចិត្តសប្បុរសជនខ្មែរ #សុំបន្តធ្វើសេចក្តីរាយការណ៍ស្តីអំពីការរាប់បច្ច័យក្នុងហិបនៅតាមវត្តទាំង២០វត្ត #របស់សមាគមទឹកច...
29/10/2023

#សមាគមទឹកចិត្តសប្បុរសជនខ្មែរ
#សុំបន្តធ្វើសេចក្តីរាយការណ៍ស្តីអំពីការរាប់បច្ច័យក្នុងហិបនៅតាមវត្តទាំង២០វត្ត #របស់សមាគមទឹកចិត្តសប្បុរសជនខ្មែរ
ដូចបានជម្រាបជូនកន្លងមកហើយថាសមាគមយើងបានទៅបើកហិបរបស់សមាគមទឹកចិត្តសប្បុរសជនខ្មែរ ដែលបានដាក់ផ្ញើតាមវត្តទាំង២០វត្តនោះហើយបើសិនជារាប់បច្ច័យនៅក្នងហិបបានប៉ុណ្ណាៗនោះ សមាគមយើងបានចែកជាបីផ្លូវ #ទីមួយដកប្រគេនដល់ព្រះសង្ឃបន្ថែមពីលើបច្ច័យដែលបានប្រគេនដល់ព្រះអង្គកាលពីបុណ្យភ្ជុំបិណ្ឌកន្លងទៅនោះ
#ទីពីសមាគមយើងទុកទ្រទ្រង់ដល់សមាជិកសមាជិការបស់សមាគមទឹកចិត្តសប្បុរសជនខ្មែរយើង
#ទីបីយកទៅជួយជនទីទាល់លំបាកជនពិការកុមារកំព្រាចាស់ជរាខ្វះទីពឹងនិងស្ត្រីឆ្លងទន្លេគ្មានទីពឹង
១.វត្ត តាភេម សមាគមទឹកចិត្តសប្បុរសជនខ្មែរបានប្រគេនបច្ច័យចំនួន១០០.០០០រៀលបន្លែមពីលើបច្ច័យដែលបានប្រគេនរួចទៅកាលពីអំឡុងភ្ជុំបិណ្ឌកន្លងនេះ
២.វត្ត សំរោងអណ្តែតសមាគមទឹកចិត្តសប្បុរសជនខ្មែរបានប្រគេនបច្ច័យបន្ថែមពីលើបច្ច័យដែលបានប្រគេនកាលពីអំឡុងបុណ្យភ្ជុំបិណ្ឌកន្លងទៅនោះដែរ ប៉ុន្តែព្រះអង្គទ្រង់បានបង្វិលបច្ច័យជូនសមាគមវិញហើយមិនត្រឹមតែប៉ុណ្ណោះទេគឺព្រះអង្គមានទឹក ព្រះទ័យជ្រះថ្លាបានផ្តល់នូវសំភារៈមួយចំនួនទៀតដើម្បីឲ្យសមាគមយើងយកទៅជួយជនរងគ្រោះឬជនទីទាល់លំបាក ជនពិការគ្មានទីពឹងចាស់ជរាគ្មានទីពឹងកុមារកំព្រាគ្មានទីពឹងស្ត្រីឆ្លងទន្លេខ្វះទីពឹង។ល។
សមាគមទឹកចិត្តសប្បុរសជនខ្មែរ សូមថ្លែងអំណរអរព្រះគុណចំពោះទឹកព្រះទ័យជ្រះថ្លារបស់ព្រះចៅអធិការវត្តសំរោងអណ្តែតនិងវត្ត តាភេម សមាគមទឹកចិត្តសប្បុរសជនខ្មែរសូមថ្វាយព្រះពរដល់ព្រះអង្គឲ្យទ្រង់មានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សាដើម្បីបានគង់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជាពុទ្ធបរិស័ទគ្រប់រូប និងបានជ្រកក្រោមម្លប់ពោធិ៍របស់ព្រះសាសនាព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើង
តាងនាមជួសមុខឲ្យសមាគមទឹកចិត្តសប្បុរសជនខ្មែរសូមជូនព្រះពរដល់ ព្រះចៅអធិការវត្តសំរោងអណ្តែតនិង ព្រះចៅអធិការវត្តតាភេមហើយប្រជាពុទ្ធបរិស័ទនិងសមាជិកសមាជិការបស់សមាគមព្រមទាំងសប្បុរសជននានាដែលមាន ទឹកចិត្តសប្បុរសធម៌និងប្រជាពលរដ្ឋខ្មែរគ្រប់លំដាប់ជាន់ថ្នាក់ឲ្យជួបតែពុទ្ធពរទាំងឡាយប្រាំប្រកា គឺអាយុ វណ្ណៈ សុខៈ ពលៈនិងបដិភាណៈកុំបី ឃ្លៀងឃ្លាតឡើយ។សូមអរព្រះច្រើន

 # #របាយការណ៍របស់សមាគមទឹកចិត្តសប្បុរសជនខ្មែរដែលធ្វើសកម្មភាពកន្លងទៅថ្មីៗនេះក្នុងរដូវបុណ្យភ្ជុំបិណ្ឌសមាគមទឹកចិត្តសប្បុរសជន...
22/10/2023

# #របាយការណ៍របស់សមាគមទឹកចិត្តសប្បុរសជនខ្មែរដែលធ្វើសកម្មភាពកន្លងទៅថ្មីៗនេះក្នុងរដូវបុណ្យភ្ជុំបិណ្ឌ
សមាគមទឹកចិត្តសប្បុរសជនខ្មែរ សូមធ្វើសេចក្តីរាយការណ៍កាលពីរដូវបុណ្យភ្ជុំបិណ្ឌកន្លងទៅថ្មីៗ សមាគមបាននាំយកបច្ច័យទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្ត
១. វត្តត្រពាំងឈូក
២. វត្ត តិក្ខបញ្ញោ
និងនៅមានវត្តផ្សេងៗ អាស្រ័យហេតុនេះសូមសាធារណជននិងសប្បុរសជននានាដែលមានចិត្តសប្បុរសធម៌ដែលបានរួមចំណែកធ្វើទានជាមួយសមាគមទឹកចិត្តសប្បុរសជនខ្មែរ ហើយខ្ញុំបាទតាងនាមឲ្យសមាគមសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ហើយខ្ញុំសូមជូនពរឲ្យលោកអ្នកម្ចាស់សទ្ធាទានជួបតែសេចក្តីសុខសេចក្តីចំរើនរកទទួលទានមានបានជួបតែព្រះពុទ្ធពរ ទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈនិងបដិភាណៈកុំបី ឃ្លៀងឃ្លាតឡើយ។សូមអរគុណ

 # #សុំធ្វើសេចក្តី រាយការណ៍ជូនសាធារណជននានាឲ្យជ្រាបសមាគមទឹកចិត្តសប្បុរសជនខ្មែរ សូមបន្តការផ្សាយសេចក្តីរាយការណ៍អំពីសកម្មភាព...
21/10/2023

# #សុំធ្វើសេចក្តី រាយការណ៍ជូនសាធារណជននានាឲ្យជ្រាបសមាគមទឹកចិត្តសប្បុរសជនខ្មែរ សូមបន្តការផ្សាយសេចក្តីរាយការណ៍អំពីសកម្មភាពរបស់សមាជិកសមាជិកាសមាគមយើងដែលបានយកបច្ច័យទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាទាំង២០វត្តជាសកម្មភាពកន្លងទៅថ្មីៗនេះ ដែលសមាគមយើង មិនទាន់បាន រាយការណ៍ចំនួនវត្តអស់នៅឡើយ ក្នុងនោះមានវត្ដ១.តាភេម
២. ពោធិ៍វន្ត័
៣. វត្តទ្រនំជ្រឹង ហើយនៅមានវត្តជាច្រើនទៀតដែលសមាគមយើងនិង បន្តរាយការណ៍ជាបន្តបន្ទាប់នៅថ្ងៃស្អែកទៀត
តាងនាមជួសមុខឲ្យសមាគមទឹកចិត្តសប្បុរសជនខ្មែរសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជននានាដែលមានទឹកចិត្តសប្បុរសធម៌ក្នុងប្រទេសនិងក្រៅប្រទេសដែលមានសទ្ធាជ្រះថ្លាបានរួមចំណែកធ្វើបុណ្យជាមួយសមាគមទឹកចិត្តសប្បុរសជនខ្មែរ ខ្ញុំបាទសូមជូនពរឲ្យសមាជិកសមាជិកាថ្នាក់ដឹកនាំរបស់សមាគមព្រមទាំងសប្បុរសជននានាក្នុងប្រទេសនិងក្រៅប្រទេសនិងប្រជាជនខ្មែរ គ្រប់លំដាប់ថ្នាក់ទាំងអស់ឲ្យជួបតែសំណាងល្អរកទទួលទានមានបាននិងមានសេចក្តីសុខហើយជួបនូវ ព្រះពុទ្ធពរ ទាំងឡាយប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈនិងបដិភាណៈកុំឃ្លៀងឃ្លាតឡើយ។សូមអរគុណ

សមាគមទឹកចិត្តសប្បុរសជនខ្មែរមានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថាសមាគមយើងនឹងបង្ហោះរបាយការណ៍សកម្មភាពរបស់ខ្ល...
20/10/2023

សមាគមទឹកចិត្តសប្បុរសជនខ្មែរមានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថាសមាគមយើងនឹងបង្ហោះរបាយការណ៍សកម្មភាពរបស់ខ្លួន ដែលបានយកបច្ច័យទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន២០វត្ត កន្លងទៅថ្មីៗនេះសមាគម យើងនឹងបង្ហោះ របាយការណ៍ជារៀងរាល់ថ្ងៃរហូតទាល់តែគ្រប់ទាំង២០វត្ត អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជននិងសប្បុរសជននានាដែលទឹកចិត្តសប្បុរសធម៌ក្នុងនិងក្រៅប្រទេសជ្រាបហើយជួយតាមដានមើលឈ្មោះក្រែងលោបាត់ឈ្មោះរបស់លោកអ្នក ខ្ញុំព្រះករុណាខ្ញុំបាទបានយកបច្ច័យទៅវេប្រគេនល់ព្រះសង្ឃចំនួនពីវត្តគឺនៅវត្ត អរុណវតីនិងវត្តឧត្តមមុនីមានជ័យហៅវត្តចំការដូងសូមទានជ្រាប។សូមអរគុណច្រើន

សមាគមទឹកចិត្តសប្បុរសជនខ្មែរ បាននាំយកអំណោយរបស់សមាគមទឹកចិត្តសប្បុរសជនខ្មែរផ្ទាល់ទៅជូនលោកពូយឹមកែវដែលបាន គ្រោះថ្នាក់បាក់ឆ្អឹ...
19/10/2023

សមាគមទឹកចិត្តសប្បុរសជនខ្មែរ បាននាំយកអំណោយរបស់សមាគមទឹកចិត្តសប្បុរសជនខ្មែរផ្ទាល់ទៅជូនលោកពូយឹមកែវដែលបាន គ្រោះថ្នាក់បាក់ឆ្អឹងកជើងកាលពីថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២៣កន្លទៅដែលមានទឹកប្រាក់ចំនួន ៣០០,០០០រៀល អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណៈជននិងសមាជិកសមាជិកាសមាគមជ្រាប តាងនាមខ្លួនខ្ញុំជាតំណាងឲ្យសមាគមទឹកចិត្តសប្បុរសជនខ្មែរ សូមថ្លែងអំណរអរគុណដល់ក្រុមការងារសមាគមដែលតែងតែយកចិត្តទុកដាក់ចុះទៅដោយផ្ទាល់ដល់កន្លែងផ្ទុះជនរងគ្រោះថ្នាក់ផ្សេងៗហើយបានផ្តិតយករូបភាពមក រាយការណ៍ជូនសមាគមយើងហើយសមាគមយើងបានពិនិត្យមើលយ៉ាងល្អិតល្អន់មុននឹងយក ជំនួយទៅចែកជូនជនរងគ្រោះ ខ្ញុំសូមជូនពរដល់សហការីយើងឲ្យជួបតែសេចក្តីសុខនិងសំណាងល្អរហូតក្នុងជីវិតក្រុមគ្រួសារ។

សមាគមទឹកចិត្តសប្បុរសជនខ្មែរបាននាំយកទានរបស់សប្បុរសជនដែលមានទឹកចិត្តសប្បុរសធម៌ដែលបានឧបត្ថម្ភដល់សមាគមទឹកចិត្តសប្បុរសជនខ្មែរឲ...
17/10/2023

សមាគមទឹកចិត្តសប្បុរសជនខ្មែរបាននាំយកទានរបស់សប្បុរសជនដែលមានទឹកចិត្តសប្បុរសធម៌ដែលបានឧបត្ថម្ភដល់សមាគមទឹកចិត្តសប្បុរសជនខ្មែរឲ្យនាំយកទៅចែកជូនដល់លោកយាយ លោកតាចាស់ៗនឹងអ្នកដែលមានជីវភាព ទីទាល់លំបាក សមាគមសូមថ្លែងអំណរអរគុណដល់ម្ចាស់ឧបត្ថម្ភដែលមានទឹកចិត្តសប្បុរសធម៌និងតែងតែជួយឈឺឆ្អាលអាណិតអាសូរដល់អ្នកដែលក្រីក្រលំបាកគ្មានទីពឹងសមាគមទឹកចិត្តសប្បុរសជនខ្មែរសូមជូនពរដល់ម្ចាស់ជំនួយទាំងអស់ឲ្យជួបតែសេចក្តីសុខសេចក្តីចំរើនលូតលាស់រកទទួលទានមានបាននិង នៅព្រះពុទ្ធពរទាំងឡាយ ប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈនិងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។សូមអរគុណ

សមាគមទឹកចិត្តសប្បុរសជនខ្មែរ និងបន្តបង្ហោះសកម្មភាពរបស់ខ្លួនដែលបានចុះទៅចែកទានដល់លោកយាយលោកតាកុមារ៉ាកុមារីអ៊ុំពូមីងជនទីទាល់ន...
15/10/2023

សមាគមទឹកចិត្តសប្បុរសជនខ្មែរ និងបន្តបង្ហោះសកម្មភាពរបស់ខ្លួនដែលបានចុះទៅចែកទានដល់លោកយាយលោកតាកុមារ៉ាកុមារីអ៊ុំពូមីងជនទីទាល់និងជនពិការផ្សេងៗដែលចុះចែកកាលពីកន្លងទៅដែលមិនបានបង្ហោះចែកជូន សាធារណៈជននានានិងម្ចាស់ជំនួយសូមអរគុណចំពោះសប្បុរសជននានាដែលមានទឹកចិត្តសប្បុរសធម៌ដែលតែងតែជួយឈឺឆ្អាលអាណិតស្រលាញ់ខ្មែរដូចគ្នា សមាគមទឹកចិត្តសប្បុរសជនខ្មែរចង់ឃើញខ្មែរសាមគ្គីគ្នារួបរួមគ្នាខ្មែរស្រលាញ់ខ្មែរខ្មែរចេះលើកតម្កើងពូជសាសន៍ខ្មែរ។អរគុណក្រុមការងាររបស់យើង

សកម្មភាពរបស់សមាគមទឹកចិត្តសប្បុរសជនខ្មែរដែលបានធ្វើការចែកទានជនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រលំបាកហើយសមាគមទឹកចិត្តសប្បុរសជន...
13/10/2023

សកម្មភាពរបស់សមាគមទឹកចិត្តសប្បុរសជនខ្មែរដែលបានធ្វើការចែកទានជនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រលំបាក
ហើយសមាគមទឹកចិត្តសប្បុរសជនខ្មែរសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជននានាដែលមានចិត្តសប្បុរសធម៌ខ្ញុំសូមជូនពរដល់សប្បុរសជននានាឲ្យជួបនូវសេចក្តីសុខរកទទួលទានមានបាននិងនូវព្រះពុទ្ធពរ ទាំងឡាយប្រាំប្រកាគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំឃ្លៀងឃ្លាតឡើយ។

សមាគមទឹកចិត្តសប្បុរសជនខ្មែរបាននាំយកអំណោយសប្បុរសជននានាដែលមានចិត្តសប្បុរសធម៌ទៅឧបត្ថម្ភដល់លោកយាយចាស់ជរាទាំងពីរនាក់ដែលស្ថិតន...
12/10/2023

សមាគមទឹកចិត្តសប្បុរសជនខ្មែរបាននាំយកអំណោយសប្បុរសជននានាដែលមានចិត្តសប្បុរសធម៌ទៅឧបត្ថម្ភដល់លោកយាយចាស់ជរាទាំងពីរនាក់ដែលស្ថិតនៅផ្ទះជួលមួយកន្លែងកាលពីដើមឡើយលោកយាយជួលបន្ទប់ស្នាក់នៅដល់ពេលឥឡូវនេះ ម្ចាស់ផ្ទះជួលឃើញលោកយាយលំបាកពេកក៏អនុគ្រោះមិនយកថ្លៃបន្ទាប់ជួលឡើយ នេះហើយជាទឹកចិត្តខ្មែរស្រលាញ់ ខ្មែរអំពើល្អវាមិនបាត់ទៅណាចោលម្ចាស់ទេបើនៅជាតិនេះ ផលបុណ្យមិនទាន់ហុចផល ឲ្យតែជាតិបន្តទៅមុខច្បាស់ជាផលបុណ្យរបស់លោកអ្នកនឹងនៅរងចាំតបស្នង ឲ្យផលបុណ្យល្អជាក់ជាមិនខាន អ្នកសាងអំពើល្អរមែងតែងតែសប្បាយរីករាយក្នុងចិត្តមាន អារម្មណ៍ស្រស់ស្រាយភ្លឺថ្លាតែអ្នកដែលសាង អំពើអាក្រក់រមែងតែងតែដេកព្រួយដេកភ័យកើតទុក្ខខ្លាចម្ចាស់កម្មពារមកតាមចងអាឃាត។
សមាគមទឹកចិត្តសប្បុរសជនសូមថ្លែងអំណរអរគុណចំពោះម្ចាស់ឧបត្ថម្ភដែលមានចិត្តសប្បុរសធម៌បានជួយឧបត្ថម្ភឲ្យសមាគមយកទៅចែកជូនដល់អ្នកដែលទីទាល់ក្រលំបាកពិតប្រាកដ ខ្ញុំសូមជូនពរដល់ម្ចាស់ឧបត្ថម្ភដែលចិត្តសប្បុរសធម៌ឲ្យនូវព្រះពុទ្ធពរ ទាំងឡាយប្រើប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈនិងបដិភាណៈកុំឃ្លាងឃ្លៀតឡើយ។ សូមអរគុណ

សមាគមទឹកចិត្តសប្បុរសជនខ្មែរបាននាំយកអំណោយមនុស្សធម៌របស់សប្បុរសជននានា ដែលបាន ឧបត្ថម្ភឲ្យសមាគមទឹកចិត្តសប្បុរសជនយកមកចែកជូនដល់...
11/10/2023

សមាគមទឹកចិត្តសប្បុរសជនខ្មែរបាននាំយកអំណោយមនុស្សធម៌របស់សប្បុរសជននានា ដែលបាន ឧបត្ថម្ភឲ្យសមាគមទឹកចិត្តសប្បុរសជនយកមកចែកជូនដល់ លោកយាយលោកតា អ៊ុំពូ និងក្មួយៗដែល មានជីវភាពទីទាល់លំបាក សមាគមទឹកចិត្តសប្បុរសជនខ្មែរសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជននានាក្នុងប្រទេសនិងក្រៅប្រទេសដែលតែងតែមានទំនុកចិត្តមកលើសមាគមយើងខ្ញុំ។សមាគមទឹកចិត្ត សប្បុរសជនខ្មែរនិងធ្វើរបាយការណ៍ជូនម្ចាស់ឧបត្ថម្ភវិញនៅពេលកម្មវិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ ។សូមអរគុណច្រើន

Address

1986
Phnom Penh
12000

Alerts

Be the first to know and let us send you an email when សមាគមទឹកចិត្តសប្បុរសជនខ្មែរ Heart of Khmer Donors Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to សមាគមទឹកចិត្តសប្បុរសជនខ្មែរ Heart of Khmer Donors Association:

Share