19/08/2026
នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធី សម្ពោធជានិមិត្តរូបតាមរូបភាពមាន អគារពុទ្ធិកសិក្សា អគារសាលាបាលី ផ្លូវលំ ចាក់ដីបំពេញទីធ្លាសាលារៀន ស្រះទឹក និងអណ្តូងទឹក នៅខេត្តព្រៃវែង ខេត្តតាកែវ ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តព្រះសីហនុ នៅក្នុងព្រះបរមរាជវាំង។
#ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា #ព្រះស្រីលោកធម្មិករាជ #ទសពិធរាជធម៌