03/08/2022
គណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាឥស្លាមរដ្ឋជូហូរ ប្រទេសម៉ាឡេស៊ី ដឹកនាំដោយឯកឧត្តម YB Tuan Mohd Fared bin Khalid ប្រធានទទួលបន្ទុកកិច្ចការឥស្លាម រួមដំណើរដោយ មុហ្វទីរដ្ឋជូហូរ ប្រធាននាយកដ្ឋានអភិវឌ្ឍឥស្លាមជូហូរ, ទីប្រឹក្សា, និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀត បានអញ្ជើញចូលរួមពិធីប្រគល់និងទទួលវិហារឥស្លាម ដារុល តាក់ហ្ស៊ីម ជាអំណោយពីក្រុមប្រឹក្សាឥស្លាមរដ្ឋជូហូរ និងសប្បុរសជនតាមរយៈអង្កការសម្ព័ន្ធបញ្ញវន្តមូស្លីមកម្ពុជាដែលមានឯកឧត្តម បណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត ជាប្រធាន។
ពិធីនេះក៏បានធ្វើឡើងក្រោមវត្តមានកិត្តិយសផងដែរពីលោក ឧកញ៉ា សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ឯកឧត្តម ឡា ឡៃទីប្រឹក្សាចាងហ្វាង និងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។