02/09/2026
ខ្ញុំព្រះករុណា អាត្មាភាព ព្រះមុនីកោសល វ៉ង់ គឹមសន ព្រះគ្រូអនុគណខណ្ឌពោធិ៍សែនជ័យ និងជាព្រះចៅអធិការវត្តជម្ពូវ័ន សូមថ្លែងអំណររគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះធម្មបញ្ញាមុនី សែម សុភា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធរអនុគណខណ្ឌពោធិ៍សែនជ័យ និងជាព្រះចៅអធិការវត្តពូនភ្នំ ព្រមទាំងព្រះមន្ត្រីសង្ឃ គណកម្មការអាចារ្យ និងពុទ្ធបរិស័ទដែលបានឆ្លៀតឱកាសដ៏មានតម្លៃនិមន្ត និងអញ្ជើញសួរសុខទុក្ខចម្រើនព្រះបរិត្ត នាំយកទេយ្យទាន និងបច្ច័យជូន អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ធម្មសទ្ធាសិរីគរុភទ្ទ វ៉ង់ នឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅវត្តជម្ពូវ័ន។
សូមជូនពរ ព្រះធម្មបញ្ញាមុនី ព្រមទាំង គណកម្មការអាចារ្យ និងពុទ្ធបរិស័ទទាំងអស់ ប្រកបដោយឧត្តមពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។